ស្រ្តីអេស្ប៉ាញ ឡើងទៅប៉ះម្ចាស់ការពារជើងឯកអង់គ្លេស ក្រោយទម្លាក់ក្រុមចាស់វស្សាអាល្លឺម៉ង់ ចេញពី Euro 2025
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ បានឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Women’s European Championship 2025 ទល់នឹងស្រ្តីអង់គ្លេស ដែលជាជើងឯកចាស់ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងអតីតជើងឯក ៨សម័យកាល អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា អេស្ប៉ាញ អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup 2023 នឹងត្រូវប៉ះគូប្រជែងចាស់របស់លោកស្រី Sarina Wiegman ជាថ្មីម្តងទៀត ត្រឹមរយៈពេល ២ឆ្នាំ ចាប់តាំងពីផ្តាច់ព្រ័ត្រ World Cup នៅប្រទេសអូស្រា្តលី និងណូវែលហ្សេឡង់ ដែលក្រុមគោជល់បានយកឈ្នះ ១ទល់នឹង០។ ស្រ្តីអេស្ប៉ាញ ដែលពុំទាន់ស្គាល់រសជាតិពាន ៤ឆ្នាំប្រចាំទ្វីបអឺរ៉ុបមួយនេះ បានប្រើពេលដល់ទៅ ១២០នាទី ទើបអាចទម្លាក់អាល្លឺម៉ង់បាន ពោលគឺធ្វើបានសម្រេចដោយកីឡាការិនី Aitana Bonmati នៅនាទី១១៣ ពីលទ្ធផលឈ្នះផ្លូវការ ១ទល់នឹង០ ប៉ុណ្ណោះ ដូចទៅនឹងស្រ្តីតោកំណាចអង់គ្លេស ដែលបានទម្លាក់អ៉ីតាលី ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដងដែរ កាលពីរាត្រីថ្ងៃអង្គារ។ ទោះជាយ៉ាងណា កីឡាការិនីចាំទី […]










