Ronaldo Jr ទទួលស្គាល់ Yamal បច្ចុប្បន្នល្អជាងឪពុកខ្លួន តែមិនទាន់ឈ្នះអ្វីជាដំកំភួននៅឡើយ
Cristiano Ronaldo Jr កូនប្រុសកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ទទួលស្គាល់ថា Lamine Yamal បច្ចុប្បន្នមានសមត្ថភាពល្អជាងឪពុករបស់គេ ប៉ុន្តែកីឡាករយុវជនដ៏មានទេពកោសល្យ វ័យ ១៨ឆ្នាំ មិនទាន់ឈ្នះពានរង្វាន់ច្រើនដូវឪពុកខ្លួននៅឡើយទេ។ យុវជនវ័យ ១៥ឆ្នាំ យល់ថា Yamal ត្រូវការពេលវែងឆ្ងាយ បើចង់សម្រេចសមិទ្ធផលដូចកម្រិត Ronaldo។ Ronaldo Jr ត្រូវបានគេស្រង់សម្តីនិយាយទាក់ទងនឹង Yamal តាមរយៈវីដេអូផ្សាយផ្ទាល់មួយ បង្ហោះលើបណ្តាញសង្គម Instagram ពេលគេជិះរថយន្តដើរកម្សាន្តជាមួយមិត្តភក្កិរបស់គេ កាលពីសប្តាហ៍មុន។ មិត្តភក្កិរបស់ Cristiano Jr បានសួរសំណួរថា តើបច្ចុប្បន្ន កីឡាករវ័យ ១៨ឆ្នាំ លេងនៅក្លិប Barca មានកម្រិតលេងល្អជា Ronaldo ជាឪពុកគេដែរឬទេ? ភ្លាមៗ យុវជនវ័យ ១៥ឆ្នាំ ឆ្លើយតបថា ពិតណាស់ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នមានកម្រិតលេងល្អជាងឪពុកខ្លួន។ ប៉ុន្តែកូនប្រុសច្បង Ronaldo សង្កត់ធ្ងន់ថា Yamal មិនទាន់ឈ្នះពានរង្វាន់ទាំងអស់ដូចឪពុកខ្លួននៅឡើយ។ […]
Ronaldo Jr ទទួលស្គាល់ Yamal បច្ចុប្បន្នល្អជាងឪពុកខ្លួន តែមិនទាន់ឈ្នះអ្វីជាដំកំភួននៅឡើយ Read More »










