ពត៌មានថ្មីៗ

ស្រ្តីអង់គ្លេស ការពារតំណែងជើងឯកអឺរ៉ុប Women’s Euro បានសម្រេច តាមរយៈឈ្នះអេស្ប៉ាញដោយបាល់ ១១ម៉ែត្រ

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីតោកំណាចអង់គ្លេស បន្តគ្រប់គ្រងពានរង្វាន់នារីប្រចាំទ្វីបអឺរ៉ុប European Championship 2025 ក្នុងរយៈពេល ៤ឆ្នាំបន្ថែមទៀត ក្រោយយកឈ្នះគូប្រជែងស្រ្តីអេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-១ នៅរាត្រីថ្ងៃអាទិត្យ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ស្រ្តីអង់គ្លេសបានស្គាល់រសជាតិពាន Women’s Euro ជាលើកទី២ ជាប់ៗគ្នាតែម្តង បន្ទាប់ពីបើកទំព័រប្រវត្តិសាស្រ្តក្នុងដីរបស់ខ្លួនកាលឆ្នាំ២០២២ ដែលពួកគេបានយកឈ្នះក្រុមខ្លាំងស្រ្តីអាល្លឺម៉ង់ ២-១ នៃវគ្គផ្តាច់ព្រ័ត្រ។ ៣ឆ្នាំបន្ទាប់ ដែលត្រូវបានលើកពេល ១ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ពោលគឺនៅឆ្នាំ២០២៥ ដែលមានស្វីសធ្វើម្ចាស់ផ្ទះ ស្រ្តីអង់គ្លេសបានធ្វើការវាយបកតាមស្មើស្រ្តីអេស្ប៉ាញ អតីតជើងឯកពិភពលោក Women’s World Cup 2023 ក្រោមលទ្ធផល ១-១ ក្នុងរយៈពេល ១២០នាទី មុនទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ដើម្បីរកក្រុមឈ្នះ-ចាញ់នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៤,២០៣នាក់ក្នុងកីឡដ្ឋាន St. Jakob-Park។ វាក៏ជាលើកដំបូងផងដែរសម្រាប់ស្រ្តីអង់គ្លេស ដែលបានឈ្នះពានធំនៅក្រៅទឹកដីរបស់ពួកគេ និងជាពានលំដាប់អឺរ៉ុបលើកទី៣ សម្រាប់អ្នកចាត់ការទូទៅ គឺលោកស្រី Sarina Wiegman ក្នុងការដឹកនាំ ២ប្រទេសផ្សេងគ្នា ដោយបន្តផ្តល់ការឈឺចាប់ដល់អេស្ប៉ាញ […]

ស្រ្តីអង់គ្លេស ការពារតំណែងជើងឯកអឺរ៉ុប Women’s Euro បានសម្រេច តាមរយៈឈ្នះអេស្ប៉ាញដោយបាល់ ១១ម៉ែត្រ Read More »

ខួបលើកទី១០ នៃព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ នាថ្ងៃទី៣-សីហា ត្រូវបានលើកពេល ខណៈកាលបរិច្ឆេទថ្មី NOCC នឹងជូនដំណឹងពេលក្រោយ

(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ ដែលគ្រោងរៀបចំនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប ត្រូវបានប្រកាសលើកពេលហើយ ខណៈកាលបរិច្ឆេទថ្មី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងជូនដំណឹងនាពេលក្រោយ។ មន្ដ្រីជាន់ខ្ពស់ NOCC បានបញ្ជាក់នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះថា «សូមជូនដំណឹងដល់អត្តពលិកជាតិ និងអន្ដរជាតិ ទាំងអស់ឲ្យបានជ្រាបថា ដោយសារសភាពការណ៍ព្រំដែនមានភាពតានតឹង គណកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមលើកពេលរៀបចំព្រឹត្ដិការណ៍ទិវារត់ប្រណាំងចក្រភពអង្គរ លើកទី១០ ដែលគ្រោងនឹងធ្វើនាថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ហើយនឹងជូនដំណឹងនាពេលក្រោយ»។ បន្ថែមលើនេះ ក្នុងនាមគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានសូមការអភ័យទោស ហើយសង្ឃឹមនឹងមានការយោគយល់ខ្ពស់ពីសំណាក់អត្តពលិកជាតិ-អន្ដរជាតិ ដែលបានចុះឈ្មោះ និងត្រៀមខ្លួនចូលរួមរត់ ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន។ សូមជម្រាបថា ភាពតានតឹង រហូតមានការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕ ប្រភព៖ FRESH NEWS

ខួបលើកទី១០ នៃព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ នាថ្ងៃទី៣-សីហា ត្រូវបានលើកពេល ខណៈកាលបរិច្ឆេទថ្មី NOCC នឹងជូនដំណឹងពេលក្រោយ Read More »

ប្រាក់ខែរបស់ Ronaldo កើនឡើងជាង 1ម៉ឺន2ពាន់ ដងក្នុងរយៈពេល 23 ឆ្នាំ

ប្រាក់បៀវត្សរ៍របស់ Cristiano Ronaldo បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល 23 ឆ្នាំកន្លងមកនេះ ពីត្រឹមតែ 20,000ដុល្លារ នៅអាយុ 17 ឆ្នាំទៅ 245 លានដុល្លារក្នុងមួយឆ្នាំនៅអាយុ 40 ឆ្នាំ។ ក្នុងរដូវកាល 2002-2003 ក្នុងរដូវកាលដំបូងរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ដោយលេងឱ្យ Sporting CP នៅប្រទេសព័រទុយហ្គាល់ យុវជន Ronaldo រកបានត្រឹមតែ 20,000 ដុល្លារក្នុងមួយឆ្នាំ។ ពីឆ្នាំ 2003 ដល់ឆ្នាំ 2006 បន្ទាប់ពីចូលរួមជាមួយ Manchester United ប្រាក់ខែរបស់ Ronaldo បានកើនឡើងដល់ 3 លានដុល្លារក្នុងមួយឆ្នាំ។ តួលេខនោះបានកើនឡើងដល់ ១០ លានដុល្លារក្នុងអំឡុងឆ្នាំ 2006-2009 ជាមួយនឹងការបន្តកិច្ចសន្យា។ នៅក្នុងជម្រើសដំបូងរបស់គាត់ជាមួយបិសាចក្រហម គាត់ស៊ុតបញ្ចូលទីបាន 118 គ្រាប់ក្នុង 292 ប្រកួត និងបានឈ្នះជើងឯកចំនួន 9 រួមទាំងពានរង្វាន់ Champions League

ប្រាក់ខែរបស់ Ronaldo កើនឡើងជាង 1ម៉ឺន2ពាន់ ដងក្នុងរយៈពេល 23 ឆ្នាំ Read More »

នីហ្សេរីយ៉ា តាមពីក្រោយរហូតដល់ពីរគ្រាប់ ដើម្បីក្លាយជាម្ចាស់ជើងឯកអាហ្វ្រិកជាលើកទី10

នីហ្សេរីយ៉ាបានវាយបកយ៉ាងអស្ចារ្យពីការស៊ុតបញ្ចូលទីពីរគ្រាប់មុនដើម្បីយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក 3-2 និងឈ្នះពានរង្វាន់ Women’s Africa Cup of Nations កាលពីថ្ងៃសៅរ៍។ នេះជាកំណត់ត្រាពង្រីកជ័យជម្នះលើកទី 10 សម្រាប់នីហ្សេរីយ៉ា ដោយបញ្ជាក់ពីឋានៈរបស់ពួកគេជាក្រុមស្ត្រីដែលជោគជ័យបំផុតនៅអាហ្វ្រិក។ កីឡាការិនីEsther Okoronkwo និង Folashade Ijamilusi បាននាំមុខការវាយបកវិញនៅកីឡដ្ឋាន Stade Olympique របស់ទីក្រុង Rabat មុនពេលដែលកីឡាការិនីបម្រុង Jennifer Echegini បានបំបាក់ម្ចាស់ផ្ទះនៅនាទីទី 88 ។ កីឡាការិនីរបស់ម្ចាស់ផ្ទះម៉ារ៉ុក Ghizlane Chebbak និងខ្សែបម្រើស្លាប Sanaa Mssoudy បានស៊ុតបញ្ចូលទីនៅពាក់កណ្តាលម៉ោងដំបូង ឱ្យក្រុមម្ចាស់ផ្ទះនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលពួកគេព្យាយាមក្លាយជាប្រទេសទី 4 ក្នុងការដណ្តើមយកជើងឯកទ្វីបបន្ទាប់ពីនីហ្សេរីយ៉ា អេក្វាទ័រហ្គីណេ និងអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះ ប្រទេសម៉ារ៉ុកបានជួលគ្រូបង្វឹកដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រីឆ្នាំ 2023  Jorge Vilda បន្ទាប់ពីគាត់បានចែកផ្លូវជាមួយប្រទេសអេស្ប៉ាញក្នុងគោលបំណងដើម្បីដណ្តើមយកជើងឯកទ្វីបដំបូងរបស់ពួកគេ ប៉ុន្តែឥឡូវនេះបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Wafcon ទៅវិញ។ ប្រទេសនីហ្សេរីយ៉ាបានសម្រេចគោលដៅរបស់ពួកគេ ដោយដណ្តើមបានជើងឯកដែលពួកគេបានឈ្នះចុងក្រោយក្នុងឆ្នាំ 2018 និងរក្សាកំណត់ត្រា

នីហ្សេរីយ៉ា តាមពីក្រោយរហូតដល់ពីរគ្រាប់ ដើម្បីក្លាយជាម្ចាស់ជើងឯកអាហ្វ្រិកជាលើកទី10 Read More »

អង់គ្លេស ឬ អេស្ប៉ាញការព្យាករណ៍របស់ Brown-Finnis សម្រាប់ផ្ដាច់ព្រ័ត្រ Euro 2025

(បរទេស៖)អង់គ្លេសនឹងឈ្នះ Euro 2025 មែនទេ?ប្រាកដណាស់ ពួកគេត្រូវតែឈ្នះ! យើងមិនអាចជួបភាពវេទនាដល់តំណាក់កាលនេះហើយបែរជាមិនឈ្នះបានទេ។ដោយមានលទ្ធផលប្លែកៗមកពីការប្រកួតមុនព្រឹត្តិការណ៍នេះ មានការព្រួយបារម្ភថា ក្រុម Lionesses នឹងមិនអាចឆ្លងផុតពីវគ្គជម្រុះ ទេ – វគ្គដែលរួមមានក្រុមកំពូលដូចជា បារាំង និង ហុល្លង់។ គ្រប់វគ្គដែលកន្លងមក មើលទៅដូចជាពួកគេស្ទើរតែធ្លាក់ចេញពីការប្រកួតទៅហើយ។ប៉ុន្តែ Lionesses តែងតែដឹកនាំខ្លួនឯង – និងពួកយើង – ទៅដល់គែមនៃការបរាជ័យ បន្ទាប់មកឃើញផ្លូវឈ្នះមកវិញ។ប្លែកណាស់ ការឈានដល់វគ្គផ្ដាច់ព្រ័ត្រជាមួយអេស្ប៉ាញ ដូចជាការទទួលបានអត្ថប្រយោជន៍បន្ថែមមួយ បន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលក្រុមបានឆ្លងកាត់ – ទាំងការលំបាក សម្ពាធ និងអារម្មណ៍ជាច្រើន។ប៉ុន្តែ អង់គ្លេស ក៏ដឹងផងដែរថាពួកគេមិនទាន់បង្ហាញសមត្ថភាពបានល្អនៅឡើយទេហើយ អេស្ប៉ាញជាជើងឯកពិភពលោក ក៏ជាការប្រកួតដ៏ធំមួយទៀតសម្រាប់ពួកគេ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ។ អង់គ្លេសអាចសិក្សាពីការប្រកួតរបស់ អាល្លឺម៉ង់ ជាមួយអេស្ប៉ាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ – នេះជាគំរូដ៏ល្អសម្រាប់ការបំបែកខ្សែការពារខ្ពស់របស់អេស្ប៉ាញ។ខ្សែការពាររបស់អេស្ប៉ាញទុកចន្លោះច្រើនរវាងខ្លួនគេនិងអ្នកចាំទី Cata Coll នេះជាតំបន់ដ៏គ្រោះថ្នាក់ បើពួកគេមិនមានរចនាសម្ព័ន្ធក្នុងការចាប់ផ្ដើមត្រូវ និងការប្រយុទ្ធពេលគ្មានបាល់។ កីឡាករដូចជា Irene Paredes, Laia Aleixandri និង Maria Mendez

អង់គ្លេស ឬ អេស្ប៉ាញការព្យាករណ៍របស់ Brown-Finnis សម្រាប់ផ្ដាច់ព្រ័ត្រ Euro 2025 Read More »

ភ្នំពេញក្រោន ផ្អាកការសហការជាមួយ Warrix ក្រុមហ៊ុនសម្លៀកបំពាក់ថៃ អំឡុងទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់

(ភ្នំពេញ)៖ ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន នាថ្ងៃទី២៦ ខែកក្កដានេះ បានចេញសេចក្តីប្រកាសថា បានសម្រេចផ្អាកការសហការលើការឧបត្ថម្ភជាបណ្តោះអាសន្ន ជាមួយក្រុមហ៊ុនផ្គគ់ផ្គងសម្លៀកបំពាក់ Warrix ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៖ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ និងសាធារណជន មេត្តាជ្រាបថា ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ Warrix បានឯកភាពគ្នាក្នុងការផ្អាកការឧបត្ថម្ភជាបណ្តោះអាសន្ន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់កិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពស្និទ្ធស្នាលក្នុងស្មារតីកីឡា និងសាមគ្គីភាពដើម្បីការពាររូបភាពជាវិជ្ជមានរបស់ស្ថាប័នទាំងពីរព្រមទាំងផ្តោតជាអាទិភាពលើគុណតម្លៃនៃវិស័យបាល់ទាត់ដោយមិនមានគំនាបពីមជ្ឈដ្ឋានណាមួយឡើយ។ សូមបញ្ជាក់ថា ក្រុមរបស់យើងនឹងបន្តប្រើប្រាស់ឈុតបច្ចុប្បន្នជាបណ្ដោះអាសន្ន ខណៈពេលដែលក្លិបកំពុងស្វែងរកដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ថ្មីផងដែរ។ យើងខ្ញុំនៅតែប្តេជ្ញារក្សាទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន Warrix ហើយទន្ទឹងរង់ចាំបន្តភាពជាដៃគូពេញលេញនៅក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់យើង និងស្នើសុំការយោគយល់ហើយបន្តការគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ ។ សូមជម្រាបថា ភាពតានតឹង នៃការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕ ប្រភព៖ FRESH NEWS

ភ្នំពេញក្រោន ផ្អាកការសហការជាមួយ Warrix ក្រុមហ៊ុនសម្លៀកបំពាក់ថៃ អំឡុងទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់ Read More »

ខ្សែបម្រើ ២ទម្រង់ De Paul ផ្ទេរពី Madrid ទៅលេងជុំគ្នាជាមួយ Messi ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង

(បរទេស)៖ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន De Paul ពេលនេះបានសម្រេចការផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid ទៅលេងជាមួយក្លិប Inter Miami រួមគ្នាជាមួយមិត្តរួមសញ្ជាតិ Lionel Messi ក្នុងលីគអាមេរិក Major League Soccer ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង តែក៏ស្ថិតតក្នុងជម្រើសទិញផ្តាច់ផងដែរ ។ De Paul ជាកីឡាករខ្សែបម្រើម្នាក់ដែលអាចលេងនៅតំបន់បម្រើកណ្តាល និងស្លាបស្តាំលើទីលាន ក៏កំពុងមានកិច្ចព្រមព្រៀងជាមួយក្លិប Atletico Madrid ដល់ឆ្នាំ២០២៧ ក៏និងអាចស្ថិតក្នុងតម្លៃទិញផ្តាច់ចន្លោះជាង ១៥លានអឺរ៉ូ ហើយត្រូវបានគេរំពឹងថាអាចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំទៅទៀត គឺដល់ឆ្នាំ២០២៩ ។ ខណៈការទៅដល់របស់បុរសវ័យ ៣១ឆ្នាំ De Paul ក្លាយជាជម្រើសល្អមួយដល់ក្រុមអាហ្សង់ទីន ដែលមានខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅទីនោះ នឹងជាដៃគូសហការជួយជម្រើសជាតិលើកពាន FIFA World Cup 2022 នៅកាតា ។ ខណៈការលេងជាមួយក្លិប At Madrid រូបគេស៊ុតបាន ១៤គ្រាប់ពីការបង្ហាញខ្លួន

ខ្សែបម្រើ ២ទម្រង់ De Paul ផ្ទេរពី Madrid ទៅលេងជុំគ្នាជាមួយ Messi ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង Read More »

Pirlo ត្រូវបានតែងតាំងដឹកនាំក្រុមលេងនៅលីគទី២ អារ៉ាប់រួម United FC ក្រោមកិច្ចសន្យា ២ឆ្នាំ

(បរទេស)៖ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុងឈរជើងក្នុងក្របខណ្ឌទី២ ក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ រូបគេបានដឹកនាំឈ្នះពាន Coppa Italia និង Italian Super Cup ជាមួយ Juventus ដែលបានចូលកាន់តួនាទីធំជំនួសកៅអីលោក Maurizio Sarri នៅទីក្រុង Turin។ Pirlo ធ្លាប់ឈ្នះពានអឺរ៉ុប UEFA Champions League ២លើក និងពានលីគកំពូល Serie A របស់អ៉ីតាលី ៦លើក កាលនៅជាកីឡាកររបស់ក្លិបសេះបង្កង់ ដែលធ្លាប់បានចំណាយពេលដឹកនាំក្លិប Fatih Karagumruk របស់តួកគី និងក្លិប

Pirlo ត្រូវបានតែងតាំងដឹកនាំក្រុមលេងនៅលីគទី២ អារ៉ាប់រួម United FC ក្រោមកិច្ចសន្យា ២ឆ្នាំ Read More »

មានចឹងទៀត! Messi ត្រូវដកបញ្ឈរជើង ១ប្រកួត ដោយសារមិនចូលរួមកម្មវិធី MLS All-Star

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិត្តរួមក្រុម Jordi Alba បានដាក់ពិន័យ ១ប្រកួត ពីបទមិនចូលរួមប្រកួត Major League Soccer’s All-Star កាលពីដើមសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករទាំងពីរ បានអវត្តមានពីការប្រកួតកាលពីថ្ងៃពុធ ស្ថិតក្នុងទីក្រុង Austin នៃរដ្ឋ Texas នៅពេលដែល MLS All-Star របស់អាមេរិកបានយកឈ្នះ Mexico’s Liga MX All-Stars របស់មិចស៊ិកដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ នេះមានន័យថា Messi អតីតម្ចាស់ពាន Ballon d’Or ៨សម័យ និង Alba

មានចឹងទៀត! Messi ត្រូវដកបញ្ឈរជើង ១ប្រកួត ដោយសារមិនចូលរួមកម្មវិធី MLS All-Star Read More »

ថៃនិយាយថា អាចនឹងហាមឃាត់អត្តពលិកកម្ពុជា ចូលរួម SEA Games ដោយសំអាងលើការបារម្ភពីសុវត្ថិភាព

(បាងកក)៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា បន្ទាប់ពីការផ្ទុះអាវុធរវាងថៃ និងកម្ពុជា។ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ តួនាទីរបស់ថៃក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាអំឡុងព្រឹត្តិការណ៍ប្រកួត»។ ថៃនឹងត្រូវធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games នៅខែធ្នូខាងមុខនេះ៕ ប្រភព៖ FRESH NEWS

ថៃនិយាយថា អាចនឹងហាមឃាត់អត្តពលិកកម្ពុជា ចូលរួម SEA Games ដោយសំអាងលើការបារម្ភពីសុវត្ថិភាព Read More »

Scroll to Top