ពត៌មានថ្មីៗ

Newcastle បែរមកចាប់អារម្មណ៍លើ Yoane Wissa បន្ទាប់ពីបោះបង់ការប្រជែងយក Hugo Ekitike

Newcastle កំពុងបង្កើនចំណាប់អារម្មណ៍របស់ខ្លួនទៅលើកីឡាករខ្សែប្រយុទ្ធ Yoane Wissa របស់ Brentford ក្នុងរយៈពេល 24 ម៉ោងក្រោយនេះ បន្ទាប់ពីបោះបង់ការប្រជែងយក Hugo Ekitike។ The Magpies ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលថ្មី ប៉ុន្តែសំណើ 70 លានផោនរបស់ពួកគេទៅកាន់ Eintracht Frankfurt សម្រាប់កីឡាករបារាំងវ័យ 23 ឆ្នាំ Ekitike ត្រូវបានបដិសេធ។ Liverpool ក៏កំពុងសម្លឹងមើល Ekitike ជាជម្រើសបម្រុង ក្នុងករណីពួកគេមិនអាចនាំយក Alexander Isak ពី Newcastle បាន។ដោយ Newcastle បញ្ជាក់ថា Isak មិនមែនសម្រាប់លក់នោះទេ Liverpool និងបង្កើនចំណាប់អារម្មណ៍លើ Ekitike។ប្រភពជាច្រើនប្រាប់ BBC Sport ថា ការខកខានក្នុងការនាំយក Ekitike បានធ្វើឲ្យ Newcastle ប្ដូរទិសដៅទៅរក Yoane Wissa វិញ។ ខ្សែប្រយុទ្ធWissa អាយុ […]

Newcastle បែរមកចាប់អារម្មណ៍លើ Yoane Wissa បន្ទាប់ពីបោះបង់ការប្រជែងយក Hugo Ekitike Read More »

លើកទី១ ក្នុងសង្វៀនប្រដាល់គុនខ្មែរ «INDOOR!» ប្រាក់រង្វាន់រហូតដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់ម្ចាស់ជ័យលាភីរបស់ព្រឹត្តិការណ៍ប្រកួតប្រដាល់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ!»

(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងតែចាប់ឱកាសឧបត្ថម្ភគាំទ្រ ទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើតព្រឹត្តិការណ៍ប្រកួតប្រដាល់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តិឡើងរយៈពេល ៨សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារ!។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំ ក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររាល់ថ្ងៃ សាងគ្រឹះរឹងមាំឱ្យវិស័យគុនខ្មែរ ឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ដូចផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ដែលអាចវាយលុកចូលទីផ្សារធំៗក្នុងតំបន់អាស៊ី និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។ ជាមួយគ្នានេះ «ព្រឹត្តិការណ៍ CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» របស់ទឹកពិសាកម្ពុជា ដែលជាសង្វៀនប្រដាល់ ផ្តោតសំខាន់លើការបណ្តុះកីឡាករគុនខ្មែរវ័យក្មេង ក៏បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាសប្តាហ៍ខាងមុខ ដែលនេះបង្ហាញច្បាស់ពីភាពរីកចម្រើន និងសន្ទុះគាំទ្រកីឡាប្រដាល់គុនខ្មែរ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា

លើកទី១ ក្នុងសង្វៀនប្រដាល់គុនខ្មែរ «INDOOR!» ប្រាក់រង្វាន់រហូតដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់ម្ចាស់ជ័យលាភីរបស់ព្រឹត្តិការណ៍ប្រកួតប្រដាល់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ!» Read More »

កីឡាករ-កីឡាការិនីគ្រុឌគុនខ្មែរ និងកីឡាករនៃប្រទេសចិន បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា មុនការប្រកួតចូលមកដល់ក្នុងខេត្តស៊ីឈ័ន

(ចិន)៖ ទិដ្ឋភាពកីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករនៃប្រទេសចិន បានចូលរួមសន្និសីទព័ត៌មានស្តីពីការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ-ចិន ក្នុងនោះមានក៏មានការចូលរួមពី ប្រធានសហព័ន្ធគុនខ្មែរ និងប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ក្លឹបប្រដាល់គុនខ្មែរចិន ចូលរួមសំណេះសំណាលសួរសុខទុក្ខ បង្ហាញពីក្តីរីករាយ ចំពោះកីឡាករ កីឡាការិនីគុនខ្មែរ និងចិន មុនថ្ងៃប្រកួតចូលមកដល់ ដោយចង់បង្ហាញថា ការប្រកួតទោះចាញ់ឬឈ្នះកីឡាជាមិត្តភាព។ សម្រាប់អ្នកគាំទ្រ គ្រុឌគុនខ្មែរ នឹងបានទស្សនានៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង៧យប់ (ម៉ោងនៅកម្ពុជា) ពីខេត្តស៊ីឈ័ន ប្រទេសចិន និងមានការផ្សាយផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Beer, VBL Sports និងផេកផ្លូវការ BTV News។ គ្រុឌ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕ ប្រភព៖ FRESH NEWS

កីឡាករ-កីឡាការិនីគ្រុឌគុនខ្មែរ និងកីឡាករនៃប្រទេសចិន បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា មុនការប្រកួតចូលមកដល់ក្នុងខេត្តស៊ីឈ័ន Read More »

តើ Liverpool អាចមានលទ្ធភាពទិញ Isak យ៉ាងដូចម្តេច បន្ទាប់ពីចំណាយប្រាក់អស់យ៉ាងច្រើន?

Liverpool បានចំណាយច្រើនជាង 170 លានផោននៅរដូវក្តៅនេះ ហើយឥឡូវនេះកំពុងចាប់អារម្មណ៍លើកីឡាករដែលពួកគេនឹងត្រូវបំបែកកំណត់ត្រាផ្ទេររបស់អង់គ្លេសដើម្បីចុះហត្ថលេខា។ដោយផ្ដល់ជាកញ្ចប់មួយសម្រាប់ Alexander Isak របស់ Newcastle United ដែលគេជឿថាមានតម្លៃដល់ទៅ £130 លាន បើសិនជាកិច្ចព្រមព្រៀងនេះកើតមាន នោះការចំណាយរបស់ Liverpool នៅរដូវក្តៅនេះនឹងកើនដល់ £300 លាន។នេះជាការកើនឡើងយ៉ាងខ្លាំង។ ម្ចាស់ជើងឯក Premier League កាលពីឆ្នាំមុនបានចំណាយត្រឹមតែ 10 លានផោនលើខ្សែបម្រើស្លាបអ៊ីតាលី Federico Chiesa និង 25 លានផោនលើអ្នកចាំទីជនជាតិហ្សកហ្ស៊ី Giorgi Mamardashvili នៅក្នុងទីផ្សាររដូវក្តៅឆ្នាំមុន។Liverpool បានចុះហត្ថលេខាលើខ្សែបម្រើ Florian Wirtz រួចហើយនៅក្នុងកិច្ចព្រមព្រៀងតម្លៃផ្ទេរ 116លានផោន ហើយបានចំណាយប្រាក់ 40 លានផោន និង 30 លានផោនសម្រាប់ខ្សែការពារ Milos Kerkez និង Jeremie Frimpong ។ ឥឡូវនេះ ទិសដៅរបស់ពួកគេផ្តោតលើខ្សែប្រយុទ្ធ។BBC Sport យល់ឃើញថា បើទោះបីជា

តើ Liverpool អាចមានលទ្ធភាពទិញ Isak យ៉ាងដូចម្តេច បន្ទាប់ពីចំណាយប្រាក់អស់យ៉ាងច្រើន? Read More »

Bellingham នឹងអវត្តមានប្រកួតបើកឆាករដូវកាលថ្មីជាមួយ Real Madrid ក្រោយវះកាត់ស្មា

(ម៉ាឌ្រីដ)៖ ខ្សែបម្រើ Jude Bellingham នឹងខកខានជួយ Real Madrid លេងបើកឆាករដូវកាលថ្មី ២០២៥-២៦ ដោយសារវះកាត់ស្មាមិនទាន់ជាសះស្បើយទាន់ពេល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំរូបនេះ បានលេងទាំងមានបញ្ហារបួសស្មាតិចតួចនៅអំឡុងព្រឹត្តិការណ៍ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ជាទីដែល Bellingham បានចូលលេងទាំង ៦ប្រកួតតែម្តងជាមួយ Real ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Bellingham ត្រូវសម្រាកព្យាបាលរបួស យ៉ាងហោចណាស់ក៏ ៦សប្តាហ៍ដែរ ដោយនឹងខកខានប្រកួតមិត្តភាពកំដៅសាច់ដុំតែម្តង រួមទាំងលេងជម្រុះ World Cup របស់អង់គ្លេសទល់នឹងអង់ដូរ៉ា និងស៊ែប៊ីនាខែក្រោយទៀតផង។ មែនទែនទៅរូបគេមានបញ្ហាត្រដាបត្រដួសតាំងពីឆ្នាំ២០២៣ មកម្ល៉េះជាមួយនឹងរបួសស្មា តាំងពី Real Madrid លេងទល់នឹង Rayo Vallecano ក្នុងលីគ។ ក្រុមយក្សអេស្ប៉ាញមួយនេះ ដែលស្ថិតក្រោមការគ្រប់គ្រងដោយអ្នកចាត់ការទូទៅថ្មី លោក Xabi Alonso ផងនោះ នឹងចាប់ផ្តើមលេងពាន La Liga

Bellingham នឹងអវត្តមានប្រកួតបើកឆាករដូវកាលថ្មីជាមួយ Real Madrid ក្រោយវះកាត់ស្មា Read More »

ស្រ្តីអ៉ីតាលី ទម្លាក់ជើងខ្លាំងន័រវេសចេញពី Euro 2025 ដើម្បីឡើងវគ្គ ៤ក្រុមលើកដំបូង គិតពីឆ្នាំ១៩៩៧

(បរទេស)៖ ក្រុមបាល់ទាត់ស្រ្តីជម្រើសជាតិអាសូរីអ៉ីតាលី បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ នៃព្រឹត្តិការណ៍ជើងឯកនារីប្រចាំទ្វីបអឺរ៉ុប UEFA Women’s European Championship 2025 នៅពេលយកឈ្នះក្រុមខ្លាំង ស្រ្តី ន័រវេស ២-១ យប់មិញរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប្រធានក្រុម កីឡាការិនី Cristiana Girelli ជាអ្នករកបានគ្រាប់នាំមុខ និងគ្រាប់ជ័យជម្នះ ទាំងដែលខ្លួនមានវ័យ ៣៥ឆ្នាំ និងជាការរកបាន ៣គ្រាប់ទៀតផងនៅ Euro 2025។ នាងបានបង្ហាញខ្លួនក្នុងកម្មវិធីធំៗជាលើកទី៨ ផងដែរសម្រាប់ជម្រើសជាតិអ៉ីតាលីនាពេលនេះ។ នេះមានន័យថា ពួកគេបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយជាលើកដំបូងសម្រាប់ គិតចាប់តាំងពីឆ្នាំ១៩៩៧ មក ដែលអាចប៉ះស្រ្តីស៊ុយអែត ឬក៏ក្រុមការពារតំណែងជើងឯក តោកំណាចអង់គ្លេសដែលត្រូវលេងវគ្គ ៨ក្រុមយប់ថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា។ វាជាការខកចិត្តជាថ្មីទៀតសម្រាប់ន័រវេស ដែលមិនអាចឆ្លងចូលវគ្គ ៤ក្រុមជាលើកដំបូងនៅ Women’s Euros គិតចាប់តាំងពីឆ្នាំ២០១៣ ស្របពេលគូប្រជែងអ៉ីតាលី បានរង់ចាំអស់ ២៨ឆ្នាំ តាមរយៈជ័យជម្នះយ៉ាងប្រផិតប្រផើយនៅឯកីឡដ្ឋាន Stade de Geneve ស្ថិតក្នុងប្រទេសស្វីស៕ ប្រភព៖ FRESH NEWS

ស្រ្តីអ៉ីតាលី ទម្លាក់ជើងខ្លាំងន័រវេសចេញពី Euro 2025 ដើម្បីឡើងវគ្គ ៤ក្រុមលើកដំបូង គិតពីឆ្នាំ១៩៩៧ Read More »

Yamal ទទួលបានអាវលេខ ១០ ដ្បិតកំពុងរងពាក្យបណ្តឹងពី ADEE

ក្លិប Barcelona បានប្រកាសជាផ្លូវការថា Lamine Yamal នឹងពាក់អាវលេខ ១០ ប្រចាំក្លិបចាប់ផ្តើមពីរដូវកាលថ្មីខាងមុខតទៅ ខណៈកីឡាករទើបឈានចូលវ័យ ១៨ឆ្នាំរូបនេះ ទើបបានបន្តកុងត្រាថ្មីជាមួយ Barca រហូតដល់ឆ្នាំ២០៣១។ រដូវកាល២០២៤-២៥ ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Yamal ដូចរាមច្បង Lionel Messi ផងនោះ បានបង្ហាញខ្លួន ៥៥លើកសម្រាប់ Barcelona នៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបោះបាល់ឱ្យសមាជិកក្រុមបាន ២២ លើក នឹងជាបុគ្គលយ៉ាងសំខាន់ម្នាក់របស់ក្លិបក្នុងការឈ្នះពាន La Liga 2024-25។ អ្នកពាក់អាវលេខ 10 របស់ Barca ពីមុនគឺ Ansu Fati ដែលបច្ចុប្បន្នកំពុងខ្ចី ជើងទៅ Ligue 1 ជាមួយក្លិប AS Monaco។ នេះជាការទទួលបានលេខអាវដ៏ល្បីល្បាញប្រចាំក្លិប ក្រោយពេល Yamal ដ្បិតបច្ចុប្បន្នរូបគេកំពុងរងពាក្យបណ្តឹងពី ADEE ដែលជាក្រសួងកិច្ចការសង្គមអេស្ប៉ាញ បានស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានរបាយការណ៍ពីការរៀបចំពិធីជប់លៀងធំរបស់គេ ដើម្បីឈានចូលវ័យ

Yamal ទទួលបានអាវលេខ ១០ ដ្បិតកំពុងរងពាក្យបណ្តឹងពី ADEE Read More »

U23 កម្ពុជា ឈរនៅកំពូលតារាងចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមឡាវ

(ឥណ្ឌូនេស៊ី)៖ ប្រកួតបើកឆាកពូល B ក្រុមជម្រើសជាតិកម្ពុជា U23 ទល់នឹងក្រុមឡាវ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រជែងវគ្គចែកពូលពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ ។ ស្ថិតក្នុងពូល B ដែលមាន ៣ក្រុមនេះ ក្រុមវៀតណាម នឹងប៉ះក្រុមឡាវ នៅថ្ងៃទី១៩ ខែកក្កដានេះ ហើយចុងក្រោយត្រូវតតាំងជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី២២ ខែដដែលនេះ ដើម្បីស្វែងរកកៅឡើងវគ្គបន្ត ដ្បិតបណ្តោះអាសន្ន ពីមួយប្រកួតដំបូងក្រុមយុវជន U23 កម្ពុជា កំពុងឈរនាំមុខកំពូលតារាង ៕ ប្រភព៖ FRESH NEWS

U23 កម្ពុជា ឈរនៅកំពូលតារាងចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមឡាវ Read More »

Liverpool អាចនឹងដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Marcus Rashford ខណៈផែនការផ្ទេររបស់ Man Utd ត្រូវបានបង្ហាញ

Marcus Rashford​ មិនពេញចិត្តនឹងនៅ Manchester United ទេ​ ហើយមានដំណឹងថាអាចនឹងផ្ទេរទៅ Liverpool។Liverpool ត្រូវបានរាយការណ៍ថា អាចនឹងដាក់សំណើរដ៏ភ្ញាក់ផ្អើលសម្រាប់ Marcus Rashford បន្ទាប់ពីគេត្រូវបណ្តេញចេញពីការហ្វឹកហាត់របស់ក្រុម Manchester Unitedជាមួយនឹងកីឡាករផ្សេង5នាក់ទៀតដោយគ្រូ Ruben Amorim។ Amorim មិនពេញចិត្តនឹងកម្រិតការបង្ហាញខ្លួនរបស់ Rashford ក្នុងការហ្វឹកហាត់នៅខែធ្នូនោះទេ ដូច្នេះបានបដិសេធគេក្នុងការបង្ហាញខ្លួនជាមួយក្រុម ហើយបានដាក់អោយ Aston Villa ខ្ចីជើងរហូតដល់ចប់រដូវកាល 2024/25។បន្ទាប់ពីការខ្ចីជើងបានបញ្ចប់ Rashford ត្រលប់ទៅ Man Utd ដើម្បីចូលរដូវកាលថ្មី ប៉ុន្តែគាត់ ក៏ដូចជាកីឡាករផ្សេងទៀត Antony, Alejandro Garnacho, Jadon Sancho និង Tyrell Malacia មិនត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជាមួយក្រុមទេ ហើយត្រូវមក Carrington តែម៉ោង 5ល្ងាចប៉ុណ្ណោះ។ Liverpool សកម្មខ្លាំងក្នុងទីផ្សារផ្ទេរកីឡាករនាពេលថ្មីៗនេះ ហើយត្រូវបានជឿថាកំពុងស្វែងរកខ្សែប្រយុទ្ធជួរមុខម្នាក់ លោក Fabrizio Romano បានរាយការណ៍ថា ពួកគេកំពុងរៀបចំសំណើដាក់ទៅឲ្យ

Liverpool អាចនឹងដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Marcus Rashford ខណៈផែនការផ្ទេររបស់ Man Utd ត្រូវបានបង្ហាញ Read More »

អ្នកគាំទ្រ Palace តវ៉ាជុំវិញការទម្លាក់ Conference League

(បរទេស)៖ ក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបទៅ Conference League ។ កាលពីថ្ងៃអង្គារ អ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ Palace ដោយកាន់បដា(banner) និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប។  ក្លឹប Eagles ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League ដោយការឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេ ត្រូវបានទម្លាក់ទៅជាចំណាត់ថ្នាក់ទាបវិញនៃការប្រកួត UEFA បន្ទាប់ពីបំពានច្បាប់កម្មសិទ្ធិពហុក្លឹប។ អ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ក្លឹបបារាំង Lyon ដែលមានកៅអីលេងវគ្គចែកពូល Europa League រដូវកាលក្រោយដែរ។ Nottingham Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹងមកជំនួសកន្លែងរបស់ Palace ក្នុងក្របខ័ណ្ឌ Europa League ។

អ្នកគាំទ្រ Palace តវ៉ាជុំវិញការទម្លាក់ Conference League Read More »

Scroll to Top