ជឺជីតស៊ូកម្ពុជា បង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងជើងឯកអាស៊ាន រហូតមន្ដ្រីអន្ដរជាតិ ចាត់ទុកជាប្រទេសត្រូវប្រយ័ត្ន
(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នាពេលថ្មីៗ បន្ទាប់ពីកីឡាករ-កីឡាការិនីធ្វើបានយ៉ាងល្អ ក្នុងការដណ្ដើមមេដាយមាសជូនជាតិ រហូតមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ បានក្រើនរំឮកដល់បណ្ដាប្រទេសផ្សេងៗ ឲ្យប្រុងប្រយ័ត្ន តាមរយៈការពោលពាក្យមួយឃ្លាយ៉ាងខ្លីថា «កុំភ្លេចថាកម្ពុជាចូលរួម»។ នេះបើតាមការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធ បន្តាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង(មាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២) ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក សំអុន បូរមី អគ្គលេខាធិការរងសហព័ន្ធ និងជាប្រតិភូដឹកនាំផ្ទាល់ បានបញ្ជាក់ថា ការប្រកួតជើងឯកតំបន់នេះ ជាបន្ទាត់វាស់ស្ទង់សមត្ថភាពអត្តពលិកគ្រប់បណ្ដាប្រទេស មុនបញ្ជូនទៅប្រកួតស៊ីហ្គេម ដែលកំណត់ក្នុងមួយវិញ្ញាសាចុះបានត្រឹម ២រូប ។ ដូច្នេះប្រទេសនីមួយៗ បានបញ្ជូនកីឡាករលំដាប់ៗមកចូលរួម រួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែលើកនេះ ក្រុមកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ពិសេសកីឡាករកូនកាត់ខ្មែរ-អាមេរិក ២រូប ដែលប្រើប្រាស់ពេលវេលាលឿនបំផុត ដើម្បីផ្ដួលដៃគូគ្រប់ការប្រកួត រហូតដណ្ដើមបានមេដាយមាស […]










