McTominay បង្ហាញពីមោទនភាពដែលបានលេងរួមក្រុមជាមួយ De Bruyne នៅ Napoli ដើម្បីការពារពាន Serie A
(បរទេស)៖ ខ្សែបម្រើ Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយកីឡាករ Kevin de Bruyne ក្នុងក្លិបពពកស Napoli ដែលត្រូវការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករអន្តរជាតិស្កុតឡេនរូបនេះ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ Manchester United គ្រាដែល De Bruyne លេងឱ្យមេឃខៀវ Manchester City។ ការផ្លាស់មករួមក្រុម Napoli រដូវកាលមុនក្នុងដែនដីប្រទេសអ៉ីតាលី McTominay បានរួមចំណែកជួយពពកសមួយនេះ ដណ្តើមបានជើងឯកលីគ Serie A 2024-25 ដែលរូបគេរកបាន ១៣គ្រាប់ និងត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អប្រចាំរដូវកាលមុន ដោយស្ថិតក្រោមការបង្វឹករបស់លោក Antonio Conte ទៀតផង។ McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង pre-season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន ដែលប្រពៃណាស់សម្រាប់ពួកយើងដែលមានគាត់មករួមក្រុម។ វាពិតជាអស្ចារ្យមែនទែន»។ ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក […]










