ពត៌មានថ្មីៗ

ក្លឹប Brentford គ្រោងនឹងចុះហត្ថលេខាជាមួយ Henderson បន្ទាប់ពីគេបានចាកចេញពី Ajax

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson នឹងចុះហត្ថលេខាជាមួយក្លឹប Brentford បន្ទាប់ពីគាត់បានចាកចេញពី Ajax នៅដើមសប្ដាហ៍នេះ។កីឡាករវ័យ 35 ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម Bees ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ បន្ទាប់ពីក្លឹបហូឡង់បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គេមួយឆ្នាំមុនពេលកំណត់។ Henderson បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗជាច្រើននៅអង់គ្លេស និងអឺរ៉ុប ប៉ុន្តែក្លឹប Brentford បានឈ្នះការប្រកួតដណ្ដើមដើម្បីចុះហត្ថលេខាជាមួយអតីតប្រធានក្រុម Liverpool ។ការលេងក្នុងក្របខ័ណ្ឌ Premier League នឹងផ្តល់ឱកាសល្អឱ្យ Henderson មានឈ្មោះក្នុងបញ្ជីជម្រើសជាតិអង់គ្លេសរបស់គ្រូបង្វឹក Thomas Tuchel មុនព្រឹត្តិការណ៍ World Cup នៅរដូវក្ដៅក្រោយនេះ។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់​គ្លេសរូបនេះ នឹងជួយបំពេញចន្លោះដែលបានបាត់បង់ក្រោយប្រធានក្រុម Brentford មុននោះ Christian Norgaard បានចូលរួមជាមួយ Arsenal។ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ការផ្លាស់ប្តូរទៅ Brentford នេះ នឹងជួយឲ្យ Henderson ត្រឡប់មកលេងនៅ Premier League វិញ បន្ទាប់ពីចាកចេញពី Liverpool នៅឆ្នាំ 2023។ ក្នុងរយៈពេល […]

ក្លឹប Brentford គ្រោងនឹងចុះហត្ថលេខាជាមួយ Henderson បន្ទាប់ពីគេបានចាកចេញពី Ajax Read More »

Arsenal បានបញ្ចប់ការចុះហត្ថលេខាលើ Christian Norgaard ពី Brentford

ក្លឹបទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់តម្លៃដំបូង 10 លានផោន (13.6 លានដុល្លារ) សម្រាប់ខ្សែបម្រើរូបនេះ បូករួមទាំងប្រាក់បន្ថែមចំនួន 2 លានផោនទៀត។ អតីតប្រធានក្រុម Brentford បានទទួលការពិនិត្យសុខភាព និងចូលរួមជាមួយកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសទីបី។ កីឡាករវ័យ 31 ឆ្នាំរូបនេះ នឹងពាក់អាវលេខ 16 និងចូលរួមជាមួយកីឡាករ Martin Zubimendi ដែលបានផ្ទេរមកដល់ពីក្លឹប Real Sociedad កាលពីថ្ងៃអាទិត្យ ក្នុងនាមជាខ្សែបម្រើកណ្តាលសម្រាប់ក្រុមរបស់ Mikel Arteta នៅរដូវក្តៅនេះ។ Arsenal កំពុងស្ថិតក្នុងការពិភាក្សាជាមួយ Sporting CP លើកិច្ចព្រមព្រៀងចុះហត្ថលេខាលើកីឡាករ Viktor Gyokeres ខណៈពេលដែលពួកគេក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើស្លាបរបស់ Chelsea កីឡាករ Noni Madueke ហើយកំពុងព្យាយាមចុះហត្ថលេខាលើខ្សែការពារ Cristhian Mosquera របស់ Valencia ។ Norgaard គឺជាកីឡាករសំខាន់សម្រាប់ Brentford បន្ទាប់ពីផ្ទេរពីក្លឹប Fiorentina ក្នុងឆ្នាំ 2019 ។

Arsenal បានបញ្ចប់ការចុះហត្ថលេខាលើ Christian Norgaard ពី Brentford Read More »

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ពេលនេះមានចំណាត់ថ្នាក់នៅ FIVB ក្រោយបង្ហាញខ្លួនលើកដំបូងនៅ SEA V.League

(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលចំណាត់ថ្នាក់ផ្លូវការ ក្នុងតារាងចំណាត់ថ្នាក់ផ្នែកបាល់ទះបុរសពិភពលោក(FIVB Men’s Volleyball World Ranking) ស្របពេលកម្ពុជា បានបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតជើងឯកបាល់ទះអាស៊ីអាគ្នេយ៍ (SEA V.League) ឆ្នាំ២០២៥ ដែលកំពុងដំណើរការប្រកួតជុំទី១ នៅប្រទេសហ្វីលីពីន។ ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។ នេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា ដែលមានចំណាត់ថ្នាក់ពិភពលោក ស្របតាមផែនការយុទ្ធសាស្ដ្រចង់បានរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលព្យាយាមអភិវឌ្ឍន៍ និងចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការចូលរួមប្រកួតព្រឹត្តិការណ៍ SEA V.League ដែលត្រឹមមានឱកាសជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ តែក៏ជាការរុញឲ្យបាល់ទះកម្ពុជាមានចំណាត់ថ្នាក់កាន់តែល្អប្រសើរលើពិភពលោកផងដែរ។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតដំបូង ក្នុងព្រឹត្តិការណ៍ SEA V.League 2025 ជុំទី១ វិញ កម្ពុជា បានបរាជ័យទល់នឹងក្រុមវៀតណាម ក្នុងលទ្ធផល ៣-០ ហើយនឹងបន្ដជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ពេលនេះមានចំណាត់ថ្នាក់នៅ FIVB ក្រោយបង្ហាញខ្លួនលើកដំបូងនៅ SEA V.League Read More »

ខ្សែបម្រើដែលមានតម្លៃទិញផ្តាច់កិច្ចសន្យា ៨៥លានផោន Kudus ចូលរួមជាមួយ Spurs

(បរទេស)៖ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែងនៅ Premier League មាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ ៥៥លានផោន។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Spurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ ការរួមក្រុមនៅទីក្រុង London ដូចគ្នា Kudus បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយអតីតជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មីផងដែរ គឺលោក Thomas Frank។ Mohammed Kudus ដែលបានមករួមក្រុមជាមួយ West Ham តាំងពីឆ្នាំ២០២៣ នោះ បានបង្ហាញខ្លួន ៦៥ប្រកួតសរុបនៅ Premier League ដោយរកបាន ១៣គ្រាប់

ខ្សែបម្រើដែលមានតម្លៃទិញផ្តាច់កិច្ចសន្យា ៨៥លានផោន Kudus ចូលរួមជាមួយ Spurs Read More »

ជំនួបរវាង AC Milan និង Como អាចត្រូវបានរៀបចំឡើងនៅបរទេសជាលើកដំបូង

(មីឡាន)៖ ការប្រកួតរវាង AC Milan ទល់នឹង Como ស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៉ីតាលី Serie A រដូវកាលថ្មីឆ្នាំ២០២៥-២៦ អាចនឹងត្រូវបានធ្វើឡើងក្រៅទឹកដីអឺរ៉ុបជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការជួបគ្នាចុងក្រោយបង្អស់ AC បានយកឈ្នះ Como ២-១ នៅ Serie A កាលអំឡុងខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានោះដែរ ជំនួបរវាងក្រុមទាំងពីរ នឹងអាចក្លាយជាគូប្រកួតរបស់ក្រុមអ៉ីតាលីដំបូងគេ ដែលនឹងធ្វើឡើងនៅក្រៅតំបន់អឺរ៉ុបនាការប្រកួតក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ទៅតាមគម្រោងដែលត្រូវបានប្រកាសរួចរាល់ គឺនឹងធ្វើនៅប្រទេសអូស្រ្តាលីដែនដីអាស៊ី។ សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) ក៏បានបង្ហាញពីគម្រោងថានឹងប្រកួតនៅទីក្រុង Perth ហើយក៏ត្រូវមានការឯកភាពពីសហព័ន្ធ FIFA, UEFA និង AFC ទៀតផង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIGC បានក៏បានបង្ហាញពីគំនិតវិជ្ជមាន ជុំវិញការនាំយក Serie A ទៅក្រៅតំបន់អឺរ៉ុប ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់បាល់ទាត់អ៉ីតាលី។ កន្លងមក ក្លិប FC Barcelona ធ្លាប់មានគម្រោងប្រកួតលីគ La Liga របស់ពួកគេទល់នឹង

ជំនួបរវាង AC Milan និង Como អាចត្រូវបានរៀបចំឡើងនៅបរទេសជាលើកដំបូង Read More »

អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ការប្រកួតអន្តរជាតិនៅវៀតណាម

(ភ្នំពេញ)៖ កីឡាករ កីឡាការិនីរាំជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង នៅក្នុងការប្រកួតកីឡារាំ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះថា ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល២ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺកីឡាករ កីឡាការិនីរាំកម្ពុជាដណ្តើមបានមេដាយសរុបបណ្តោះអាសន្ន ០៥គ្រឿង ក្នុងនោះការប្រកួតកីឡារាំយុវជនកម្រិតតំបន់ (SOLO YOUTH SINLGE DANCE) រកបានដោយ២គ្រឿង ដោយកីឡាការិនី ឱ រចនី មេដាយប្រាក់ ១គ្រឿង ប្រកួតចង្វាក់ Jive និងមេដាយសំរឹទ្ធ១គ្រឿង ប្រកួតចង្វាក់ Paso Double។ ចំពោះមេដាយសំរឹទ្ធ៣គ្រឿងទៀតដណ្តើមបាននៅក្នុងការប្រកួតរាំជើងឯកអាស៊ីអាគ្នេយ៍ ដណ្តើមបានដោយកីឡាករ សេង សុគីម និងកីឡាការិនី

អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ការប្រកួតអន្តរជាតិនៅវៀតណាម Read More »

ក្រុមព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ពានក្លឹបអាស៊ាន Shopee Cup

(ភ្នំពេញ)៖ ឆ្លងកាត់ការចាប់ឆ្នោតចែកពូល ពានរង្វាន់បាល់ទាត់ក្លឹបកំពូលអាស៊ាន (ASEAN Club Championship Shopee Cup) រដូវកាលថ្មី ២០២៥-២០២៦ គឺក្លឹបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ស្ថិតក្នុងពូល B ដោយការប្រកួតទាំងមូលគ្រោងចាប់ពីថ្ងៃទី០៨ ខែសីហា ២០២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្លឹបព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៤-២០២៥ ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងវគ្គចែកពូលតែម្តង ខណៈក្លឹបចំនួន៤ផ្សេងទៀតត្រូវប្រកួតជម្រុះបឋម។ ក្រុមព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ជាមួយ ក្រុម Bangkok United FC ថៃ, Johor Darul Ta’zim FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និងក្រុមឈ្នះ១ រវាងក្រុម Kasuka FC របស់ប៊្រុយណេ ឬ Cebu FC

ក្រុមព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ពានក្លឹបអាស៊ាន Shopee Cup Read More »

Messi ស៊ុតបញ្ចូលទីពីរគ្រាប់ បំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅ MLS ក្នុងជ័យជម្នះរបស់ Miami

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងលីគ MLS ខណៈដែលគាត់ជួយអោយក្លិប Inter Miami ឈ្នះ New England Revolution ដោយលទ្ធផល 2-1។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទី 2 គ្រាប់ពីរប្រកួតជាប់គ្នា តែគិតត្រឹមពេលនេះគាត់បានស៊ុតបាល់បញ្ចូលទី 14 គ្រាប់ក្នុង 15 ប្រកួតលីគ MLS រដូវកាលនេះ។ ម៉េស៊ីបានចាប់ផ្តើមស៊ុតបញ្ចូលទីជាបន្តបន្ទាប់នៅខែឧសភា ក្នុងជ័យជម្នះ 4-2 លើ Montreal និង 5-1 លើ Columbus មុនពេលចូលរួមព្រឹត្តិការណ៍ FIFA Club World Cup។កីឡាករវ័យ 38 ឆ្នាំរូបនេះបានស៊ុតចូល 1គ្រាប់ក្នុង 4ប្រកួត នៅព្រឹត្តិការណ៍ Club World Cup ខណៈដែល Miami បានចាញ់ PSG នៅវគ្គ 16ក្រុមចុងក្រោយ។ បន្ទាប់មកគាត់បានត្រឡប់មកលេងវិញក្នុងលីគ ដោយជួយឲ្យ Miami ឈ្នះ Montreal

Messi ស៊ុតបញ្ចូលទីពីរគ្រាប់ បំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅ MLS ក្នុងជ័យជម្នះរបស់ Miami Read More »

កីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតដណ្តើមពានរង្វាន់ «SEA V League» នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២នាក់ ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិក ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង, ពេលនេះវើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «SEA V. LEAGUE» រដូវកាលទី៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោក នៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រោមជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុង ក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំង ក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE រដូវកាលទី៥» នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ហើយនឹងមានការផ្សាយបន្តផ្ទាល់ នៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាផេកផ្លូវការរបស់វើកផងដែរ។ ខ្មែរគាំទ្រខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា! វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!៕ ប្រភព៖ Freshnewsasia

កីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតដណ្តើមពានរង្វាន់ «SEA V League» នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី Read More »

Henderson បានចាកចេញពី Ajax ខណៈដែលក្លឹបហូឡង់យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់

(បរទេស)៖ Jordan Henderson បានចាកចេញពី Ajax បន្ទាប់ពីក្លឹបហូឡង់បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់មុនមួយឆ្នាំ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្លឹបយក្សហូឡង់ក្នុងខែមករាឆ្នាំ 2024 ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែឥឡូវនេះ គាត់មានឪកាសក្នុងការចូលរួមជាមួយក្លឹបផ្សេងទៀតដោយសេរី។ កីឡាករវ័យ 35 ឆ្នាំរូបនេះបានបង្ហាញខ្លួនច្រើនជាង 50 ដងសម្រាប់ក្រុម Ajax ហើយត្រូវបានគេយល់ថាមានការចាប់អារម្មណ៍ពីក្លឹបនានាក្នុងប្រទេសអង់គ្លេស និងទូទាំងទ្វីបអឺរ៉ុប។ គាត់បានចាកចេញពី Ajax បន្ទាប់ពីខកខានការប្រកួតនៅលើលីគហូឡង់ ខណៈដែល PSV Eindhoven បានគ្រងតំណែងជើងឯកនៅរដូវកាលមុន។ Henderson បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នានៅក្នុងក្លឹប Ajax ។ ការលេងឱ្យក្លឹបនេះគឺជាកិត្តិយសណាស់សម្រាប់ខ្ញុំ។ ការសោកស្ដាយតែមួយគត់របស់ខ្ញុំគឺ យើងមិនបានផ្តល់នូវភាពជោគជ័យសម្រាប់អ្នកគាំទ្រ”។ Henderson អតីតប្រធានក្រុម Liverpool បានត្រលប់មក Merseyside ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកាន់ទុក្ខមរណភាពរបស់អតីតមិត្តរួមក្រុម Diogo Jota ដែលត្រូវបានស្លាប់កាលពីសប្តាហ៍មុនក្នុងគ្រោះថ្នាក់ចរាចរណ៍។ Henderson បាននិយាយថា “ដោយសារតែព្រឹត្តិការណ៍សោកនាដកម្មកាលពីសប្តាហ៍មុន គឺជាការបាត់បង់ដ៏ធំពីអតីតមិត្តរួមក្រុមរបស់ខ្ញុំ Diogo Jota និងបងប្អូនប្រុសរបស់គាត់ Andre Silva” ។

Henderson បានចាកចេញពី Ajax ខណៈដែលក្លឹបហូឡង់យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់ Read More »

Scroll to Top