ពត៌មានថ្មីៗ

ប្រតិភូកីឡាកម្ពុជា សម្រេចដកខ្លួនភ្លាមៗពីស៊ីហ្គេម លើកទី៣៣ ដោយសារបារម្ភពីសុវត្ថិភាព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការជូនដំណឹងដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ របស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡកម្ពុជា សម្ដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព។ ទន្ទឹមជាមួយការជូនដំណឹងនេះដែរ ក្នុងនាម NOCC ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មការរៀបចំកីឡាស៊ីហ្គេម លើកទី៣៣ និងគណៈកម្មាធិការជាតិអូឡាំពិកថៃ សម្រាប់ការរៀបចំបដិសណ្ឋារកិច្ចបានយ៉ាងល្អស្របតាមពិធីការ និងស្មារតីកីឡាដល់ប្រតិភូកីឡាកម្ពុជា កំឡុងពេលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ។ ជាមួយគ្នា NOCC ក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការវិលត្រឡប់ភ្លាមៗ របស់ប្រតិភូកីឡាកម្ពុជា ហើយ NOCC នឹងធ្វើការជាមួយគណៈកម្មការរៀបចំ ក្នុងការសម្របសម្រួលការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ៕ ប្រភព៖ FRESHNEWS

ប្រតិភូកីឡាកម្ពុជា សម្រេចដកខ្លួនភ្លាមៗពីស៊ីហ្គេម លើកទី៣៣ ដោយសារបារម្ភពីសុវត្ថិភាព Read More »

Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអាមេរិក MLS MVP ពីរឆ្នាំជាប់គ្នា

Lionel Messi បានឈ្នះពានរង្វាន់ Landon Donovan MLS MVPដែលជាពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ឆ្នើមមួយនៅសហរដ្ឋអាមេរិក ខណៈដែលគាត់បានដឹកនាំ ក្រុម Inter Miami ឱ្យឈ្នះពានរង្វាន់លីកដំបូងរបស់ខ្លួន។ តារាបាល់ទាត់អាហ្សង់ទីន Messi បានបញ្ចូនបាលឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីពីរគ្រាប់ខណៈក្រុម Miami បានយកឈ្នះក្រុមភ្ញៀវ Vancouver Whitecaps ក្នុងលទ្ធផល 3-1 កាលពីថ្ងៃសៅរ៍ ដើម្បីឈ្នះពាន MLS Cup។ Messi បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះដោយបង្កើតគ្រាប់បាល់ឱ្យ Rodrigo de Paul នៅនាទីទី 71 និង Tadeo Allende នៅចុងម៉ោងតង់ទីពីរ។ ម្ចាស់ពាន Ballon d’Or ប្រាំបីសម័យកាល វ័យ 38 ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតជម្រុះជាមួយនឹងកំណត់ត្រាក្រោយរដូវកាលដោយរួមចំណែករកបាន 15 គ្រាប់ (ស៊ុតបញ្ចូលទីប្រាំមួយគ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីប្រាំបួនគ្រាប់) ។ ក្រោយស៊ុតបាល់បាន 29 គ្រាប់និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 19គ្រាបើ Messi តាមពីក្រោយ

Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអាមេរិក MLS MVP ពីរឆ្នាំជាប់គ្នា Read More »

ពាន FA Cup ជុំទី៣ ឈានមកដល់ក្រុមការពារជើងឯក Crystal ប៉ះក្រុមលំដាប់ទី៦ ក្របខ័ណ្ឌអង់គ្លេស

(ឡុងដ៏)៖ ការប្រកួតដណ្តើមពាន FA Cup 2025-26 របស់ក្របខ័ណ្ឌអង់គ្លេស ពេលនេះបានឈានដល់ប្រកួតជុំទី៣ ដោយឃើញថាក្រុមការពារតំណែងជើងឯករដូវកាលមុន Crystal Palace ប៉ះក្រុមលំដាប់លីគទី៦ Macclesfield ខណៈដែលការប្រកួតដ៏លេចធ្លោនៃវគ្គនេះ គឺក្រុម Tottenham Hotspur ប្រកួតជាមួយក្រុម Aston Villa នៅលើទឹកដីខ្លួន ។ បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ការប្រកួត ៣ផ្សេងទៀតឃើញថាក្រុមនៅក្របខ័ណ្ឌកំពូល Premier League មានដូចជាក្រុម Everton នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sunderland គ្រាដែលក្រុម Newcastle United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth និងក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton & Hove Albion ។ លំដាប់ក្រុមឈ្នះពាននេះ ៨ដងដូចគ្នា Chelsea ត្រូវប៉ះក្រុម Charlton Athletic ហើយក្រុមហង្សក្រហម Liverpool ទទួលក្រុម Barnsley ។ ជាមួយគ្នានោះ

ពាន FA Cup ជុំទី៣ ឈានមកដល់ក្រុមការពារជើងឯក Crystal ប៉ះក្រុមលំដាប់ទី៦ ក្របខ័ណ្ឌអង់គ្លេស Read More »

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ធ្វើឲ្យគូប្រជែងញញើត រហូតឈ្នះមេដាយប្រាក់ពិភពលោកទាំងបុរស-នារី

(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានធ្វើឲ្យគូប្រជែងញញើត ក្នុងការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក(IESF World Esports Championship) ឆ្នាំ២០២៥ បន្ទាប់ពីការខំប្រឹង និងធ្វើបានយ៉ាងល្អ ទាំងបុរស និងនារី រហូតដណ្ដើមបានមេដាយប្រាក់រៀងៗខ្លួន អមជាមួយប្រាក់រង្វាន់សរុប ៣ម៉ឺនដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រោយដឹកនាំក្រុម E-Sports កម្ពុជា ត្រឡប់ពីមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបញ្ចប់ការប្រកួតជុំចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកថា កន្លងមកបណ្ដាផ្សេងៗ តែងខ្លាចរអាក្រុមនារីកម្ពុជា ដែលជាអតីតជើងឯករងឆ្នាំចាស់ ហើយជាក់ស្ដែងក្រុមកីឡាការិនីកម្ពុជា ពិតជាធ្វើបានយ៉ាងល្អ រហូតរក្សាបានតំណែងជើងឯករងដដែល ទោះបីរងបរាជ័យក្រោមថ្វីដៃក្រុមខ្លាំងឥណ្ឌូនេស៊ី តែកម្រិតគុណផលនៃការប្រកួតមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបកាលពីឆ្នាំ២០២៤។ ក្រឡេកទៅក្រុមបុរសវិញ ក៏មិនធម្មតា ទោះបីកន្លងមកពួកគេធ្វើបានល្អ តែក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ក្រុមកីឡាករកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្រោយទម្លាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ដែលធ្វើឲ្យបណ្ដាប្រទេសចូលរួមមានការខ្លាចរអារផងដែរ។ តាមរយៈសមិទ្ធផលទាំងអស់នេះ ក្នុងនាមសហព័ន្ធ លោក លន់ សាមឌី បានសម្ដែងនូវសេចក្ដីរីករាយ និងមោទនភាព

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ធ្វើឲ្យគូប្រជែងញញើត រហូតឈ្នះមេដាយប្រាក់ពិភពលោកទាំងបុរស-នារី Read More »

Mike Tyson បញ្ជាក់កាលបរិច្ឆេទប្រកួតជាមួយ Floyd Mayweather ជាជើងខ្លាំងប្រដាល់ដែលមានអាយុរួមគ្នា107ឆ្នាំ

Mike Tyson បានបង្ហាញកាលបរិច្ឆេទសម្រាប់ការប្រគួតដ៏រន្ធត់របស់គាត់ជាមួយ Floyd Mayweather Jr – ដែលគាត់អះអាងថានឹងប្រព្រឹត្តទៅនៅសង្វៀនទ្វីអាហ្វ្រិក។ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រកួតមិនទាន់ត្រូវបានបញ្ចាក់នៅឡើយទេដោយសារព័ត៌មាន SunSport បានបង្ហាញក្នុងខែតុលាថា អ្នកទាំងពីរនៅតែស្ថិតក្នុងដំណើរការជ្រើសរើសសម្រាប់ការប្រកួតរបស់ពួកគេ។ ប៉ុន្តែ Tyson អាយុ 59 ឆ្នាំបានអះអាងថាគាត់នឹងចេញប្រកួតជាមួយ បុរសមុខលុយលុយFloyd Mayweather នៅក្នុងការប្រកួតខែមីនានៅអាហ្វ្រិក។ នៅពេលត្រូវបានស្នើសុំឱ្យផ្តល់ពេលវេលាសម្រាប់ការប្រកួត Mike បានឆ្លើយតបថា “វានឹងកើតឡើងនៅក្នុងខែមីនា។ ហើយវានឹងធ្វើនៅអាហ្វ្រិក”។ Tyson ក៏ដឹងផងដែរអំពីប្រតិកម្មតបទៅនឹងការប្រកួតដែលបានស្នើឡើងរបស់គាត់ជាមួយ Mayweather ដែលគាត់បានទទួលពាក្យសំដីរិះគន់ពេញមួយឆ្នាំ។ ប៉ុន្តែលោកទទូចថា ការជួបគ្នារបស់ពួកគេនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រការប្រយុទ្ធនេះជាច្រើនជុំវិញពិភពលោក៕ ប្រភព៖ NKDNEWS

Mike Tyson បញ្ជាក់កាលបរិច្ឆេទប្រកួតជាមួយ Floyd Mayweather ជាជើងខ្លាំងប្រដាល់ដែលមានអាយុរួមគ្នា107ឆ្នាំ Read More »

ឥណ្ឌូណេស៊ី នឹងផ្តល់រង្វាន់ ៦ម៉ឺនដុល្លារ សម្រាប់អត្តពលិកដណ្តើមបានមេដាយមាសស៊ីហ្គេមនៅថៃ

លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើឱ្យបង្កើនប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ទៅកាន់អត្តពលិក ដែលដណ្តើមបានមេដាយមាសកីឡាអាស៊ីអាគ្នេហ៍លើកទី៣៣ នៅប្រទេសថៃ ដល់ ៦ម៉ឺនដុល្លារ។ ចំនួនប្រាក់រង្វាន់លើកទឹកចិត្តនេះកើន ២ដង បើធៀបនឹងទឹកប្រាក់រង្វាន់កន្លងមក។ ការប្រកាសបង្កើនថ្លៃប្រាក់ឧបត្ថម្ភពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ីនេះ ក្នុងគោលបំណងចង់ជំរុញទឹកចិត្តអត្តពលិកឱ្យកាន់តែខិតខំប្រឹងខ្លាំងថែមទៀតក្នុងពេលប្រកួត។ ការបន្ថែមប្រាក់រង្វាន់ បានកើតឡើង ក្រោយកិច្ចប្រជុំរវាងលោកប្រធានាធិបតី Prabowo ជាមួយនឹងរដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Erick Thohir កាលពីថ្ងៃទី៥ ខែធ្នូ។ ប្រធានាធិបតីវ័យ ៧៤ឆ្នាំ ចាត់ទុកថាការបង្កើនប្រាក់ឧបត្ថម្ភ នឹងលើកទឹកចិត្តខ្លាំងដល់អត្តពលិកក្នុងការដណ្តើមមេដាយជូនប្រទេសឥណ្ឌូណេស៊ី ជាពិសេសជួយដល់អាជីពរបស់អត្តពលិកបានយូរអង្វែង។ «អត្តពលិកមិនមែនប្រកួតដើម្បីតែប្រាក់ជាធំនោះទេ។ ប៉ុន្តែការឧបត្ថម្ភលើកទឹកចិត្តអាចជួយដល់អត្តពលិកបានច្រើនក្រោយពីបញ្ចប់ការប្រកួតទៅ។»។ នេះបើតាមការស្រង់សម្តីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី មុនពេលបន្ថែមទៀតថាការបង្កើនប្រាក់ឧបត្ថម្ភនេះ ដើម្បីបង្ហាញការគោរពចំពោះការលះបង់ និងការបង្ហាញភាពខិតខំប្រឹងប្រែងរបស់អត្តពលិក ក៏ដូចជាការបង្ហាញកម្លាំងរឹងមាំផ្នែកសេដ្ឋកិច្ចពីសំណាក់ឥណ្ឌូណេស៊ីផងដែរ។ សម្រាប់ស៊ីហ្គេមនៅថៃ ឥណ្ឌូណេស៊ីបញ្ជូនប្រតិភូអត្តពលិកកីឡាទៅចូលរួមប្រមាណ ១ ០២១នាក់ ដោយកីឡាគោលដៅចម្បងនោះគឺកីឡាអត្តពលកម្ម ជិះកង់ បាល់ទះ បាល់ទាត់ និងគុនដាវ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងដាក់គោលដៅដណ្តើមឱ្យបាន ៨០មេដាយមាស ផងដែរ។ ក្រឡែកមើលប្រាក់ឧបត្ថម្ភរបស់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀត ក្នុងនោះ វៀតណាមបន្តផ្តល់ទៅអត្តពលិកនូវចំនួនប្រាក់ឧបត្ថម្ភតិចតួច ដោយមេដាយមាសទទួលបានចន្លោះ ១

ឥណ្ឌូណេស៊ី នឹងផ្តល់រង្វាន់ ៦ម៉ឺនដុល្លារ សម្រាប់អត្តពលិកដណ្តើមបានមេដាយមាសស៊ីហ្គេមនៅថៃ Read More »

Neymar ត្រូវវះកាត់ជង្គង់ក្រោយជួយ Santos គេចពីការធ្លាក់ទៅលេងSerie B

Neymar នឹងទទួលការវះកាត់ជង្គង់បន្ទាប់ពីលេងដោយការឈឺចាប់ដើម្បីជួយ Santos ជៀសវាងការកាត់ចោលទៅលេងនៅប្រេសុីលSerie B ជាមួយនឹងជ័យជម្នះ 3-0 លើ Cruzeiro កាលពីថ្ងៃអាទិត្យ ដោយបង្កើនការសង្ស័យបន្ថែមទៀតអំពីឱកាសរបស់ខ្សែបម្រើស្លាបក្នុងការលេងនៅ World Cup ឆ្នាំក្រោយ។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានត្រលប់ទៅក្លឹបកុមារភាពរបស់គាត់ Santos ក្នុងខែមករា បន្ទាប់ពីរងបួសរយៈពេលវែងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានជះឥទ្ធិពលយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតរបស់ក្រុមគាត់ក្នុងក្របខ័ណ្ឌកំពូលប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការប្រកួត 4 ចុងក្រោយ។ Neymar ដែលលេងបានតែ 20 ប្រកួតក្នុងចំណោម 38 ប្រកួតក្នុងលីគ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានមកសម្រាប់រឿងនេះ ដើម្បីព្យាយាមជួយតាមវិធីល្អបំផុតដែលខ្ញុំអាចធ្វើបាន។ ទាំងនេះគឺជាសប្តាហ៍ដ៏លំបាកសម្រាប់ខ្ញុំ ។ ខ្ញុំសូមអរគុណអ្នកដែលនៅជាមួយខ្ញុំដើម្បីលើកខ្ញុំឡើង។ ប្រសិនបើមិនមែនសម្រាប់ពួកគេទេ ខ្ញុំនឹងមិនបានលេងការប្រកួតទាំងនេះទេ ដោយសាររបួសទាំងនេះ បញ្ហាជង្គង់នេះ។ ខ្ញុំត្រូវការសម្រាក ហើយបន្ទាប់មកយើងនឹងធ្វើការវះកាត់ជង្គង់”។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតអំពីការវះកាត់ ឬកំណត់ពេលវេលាលើការជាសះស្បើយដែលគេរំពឹងទុកនោះទេ។ Neymar មិនបានបង្ហាញខ្លួនឱ្យប្រេស៊ីលក្នុងរយៈពេលពីរឆ្នាំដោយសារតែរបួសជាបន្តបន្ទាប់។ កាលពីខែតុលា គ្រូបង្វឹកជម្រើសជាតិលោក Carlo Ancelotti បាននិយាយថា ខ្សែប្រយុទ្ធត្រូវតែមានកាយសម្បទាពេញលេញឡើងវិញ ប្រសិនបើគាត់ចង់ចូលក្រុមវិញសម្រាប់ការប្រកួត

Neymar ត្រូវវះកាត់ជង្គង់ក្រោយជួយ Santos គេចពីការធ្លាក់ទៅលេងSerie B Read More »

ស្រ្តីដែលអះអាងថាមានផ្ទៃពោះជាមួយ Son Heung-min ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ដែលទារប្រាក់ពី Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករបាល់ទាត់ Major League Soccer អាមេរិក ដែលអះអាងថានាងមានផ្ទៃពោះនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំកាលពីថ្ងៃចន្ទពីបទជំរិតទារប្រាក់។ ស្ត្រីអាយុ 20 ឆ្នាំដែលមាននាមត្រកូល Yang ត្រូវបានចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទគំរាមកំហែងបង្ហាញការមានផ្ទៃពោះរបស់នាងជាសាធារណៈ និងទទួលបានប្រាក់ 300 លានវ៉ុន (205,000 ដុល្លារ) ជាថ្នូរនឹងការបិទមាត់របស់នាង ហើយបន្ទាប់មកនាងបានព្យាយាមទាមទារប្រាក់ 70 លានវ៉ុនបន្ថែមទៀត។ បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយនាងដែរ។ Yonhap បានរាយការណ៍ថា តុលាការក្រុងសេអ៊ូលកណ្តាលបានកាត់ទោសនាង Yang ឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ និងបុរសសមគំនិតឱ្យជាប់គុក 2 ឆ្នាំ ។ ជនជាប់ចោទបានប្រើកិត្តិនាមរបស់ Son និង ភាពងាយរងគ្រោះ របស់គាត់ប្រព្រឹត្តឧក្រិដ្ឋកម្មដែលដែលបណ្តាលឱ្យមានការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់គាត់។ Yang មិនដែលបញ្ជាក់ពីអត្តសញ្ញាណឪពុករបស់កូនដែលនាងកំពុងចញ្ចឹមនោះទេ។ Son អតីតប្រធានក្រុម Tottenham វ័យ 33 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតទីពីរនៅក្នុង

ស្រ្តីដែលអះអាងថាមានផ្ទៃពោះជាមួយ Son Heung-min ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ Read More »

ម្ចាស់ផ្ទះអាមេរិក ប៉ះសុទ្ធតែក្រុមខ្លាំងក្នុងមិត្តភាពអន្តរជាតិ មុនពេល World Cup 2026 មកដល់

(បរទេស)៖ សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក បានប្រកាសពីការលេងមិត្តភាពអន្តរជាតិចំនួន ៤ប្រកួត នៅមុនពេលព្រឹតិ្តការណ៍ FIFA World Cup 2026 ឈានចូលមកដល់នាអំឡុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ ESPN។ ប្រទេសសហម្ចាស់ផ្ទះ World Cup នាឆ្នាំក្រោយជាមួយមិចស៊ិក និងកាណាដាមួយនេះ នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងនៅអឹរ៉ុបមានដូចជា បិសាចក្រហមប៊ែលហ្សិក នាថ្ងៃទី២៨ ខែមីនា មុនពេលជួបបច្ចខែលព័រទុយហ្គាល់ នៅ ៣ថ្ងៃបន្ទាប់។ អាមេរិក ដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino នឹងជួបអាល្លឺម៉ង់ និង ១ក្រុមទៀតមិនទាន់ប្រកាសនាខែឧសភា ឆ្នាំ២០២៦ ដែលជាការប្រកួតមិត្តភាពចុងក្រោយ មុនពេល World Cup ជំនាន់ទី២៣ មកដល់ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ គួរបញ្ជាក់ផងថា អាមេរិកត្រូវលេងបើកឆាក World Cup 2026 របស់ពួកគេទល់នឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នាថ្ងៃទី១៣ ខែមិថុនា មុនប៉ះអូស្រ្តាលី និងក្រុមជម្រុះតំបន់អឺរ៉ុបផ្នែក C ដែលស្ថិតក្នុងពូល D ជាមួយគ្នានៃវគ្គសន្សំពិន្ទុ ៤៨ក្រុមលើកដំបូង៕

ម្ចាស់ផ្ទះអាមេរិក ប៉ះសុទ្ធតែក្រុមខ្លាំងក្នុងមិត្តភាពអន្តរជាតិ មុនពេល World Cup 2026 មកដល់ Read More »

Hojlund ស៊ុត ២គ្រាប់រួមចំណែកជួយ Napoli ទៅកាន់កំពូលតារាង Serie A វិញ ក្រោយផ្តួល Juventus

(បរទេស)៖ អតីតខ្សែប្រយុទ្ធ Manchester United គឺ Rasmus Hojlund រកបានទាំង ២គ្រាប់ជ័យជម្នះតែម្តង នៅពេល Napoli យកឈ្នះ Juventus ២-១ ដើម្បីឡើងទៅឈរទីកំពូលតារាង Serie A រដូវកាល ២០២៥-២៦ ជាបណ្តោះអាសន្នវិញ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិដាណឺម៉ាក ដែលលេងខ្ចីជើងពីក្លឹបបិសាចក្រហម ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ផ្តើមរកបានគ្រាប់ទី១ ត្រឹមចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះនៃសប្តាហ៍ទី១៤ ជើងទី១ ក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៉ីតាលី។ ទោះជាយ៉ាងណា សេះបង្កង់បានវាយបកតាមស្មើវិញរបស់កីឡាករតួកគី Kenan Yildiz មុនពេល Hojlund សម្រេចគ្រាប់ទី២ នៅនាទី៧៨ ពីការតែតបញ្ចូលទីស្រួលៗនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។ គិតមកទល់ពេលនេះរូបគេរកបាន ៦គ្រាប់ហើយសម្រាប់ក្រុមការពារតំណែងជើងឯក Napoli ទាំងនៅ Serie A និង UEFA Champions League

Hojlund ស៊ុត ២គ្រាប់រួមចំណែកជួយ Napoli ទៅកាន់កំពូលតារាង Serie A វិញ ក្រោយផ្តួល Juventus Read More »

Scroll to Top