ពត៌មានថ្មីៗ

គ្រូព្រះខ័នរាជ រំពឹងធ្វើអ្នកគាំទ្រមានមោទនភាព ក្រោយជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូលB នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងក្ដីរីយរាយ ជាមួយការប្រកួតទល់ក្រុមខ្លាំងលំដាប់តំបន់ខាងលើ ហើយលោកសង្ឃឹមថា ក្រោយចប់ការប្រកួតនេះ ក្រុមទាំងមូល នឹងមានមោទនភាពជាមួយអ្នកគាំទ្រផងដែរ។ មុនការប្រកួតដ៏ទាក់ទាញជាមួយគីឡូធ្ងន់លេងពាន AFC Champions League Elite ខាងលើ លោក Mcconkey បាននិយាយទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា «ខ្ញុំចង់ចង់ឲ្យអ្នកគាំទ្រមកលើកទឹកចិត្តយើងដូចរាល់ដង។ យើងនឹងរង់ចាំជួបពួកគាត់ថ្ងៃស្អែក ជាមួយវត្តមានអ្នកគាំទ្រដ៏ច្រើន ហើយខ្ញុំសង្ឃឹមថា ក្រោយចប់ការប្រកួត ពួកគាត់នឹងមានមោទនមភាពសម្រាប់ក្រុមរបស់យើង»។ ទោះបីដឹងថា Johor Darul Ta’zim FC គឺជាក្រុមខ្លាំង តែព្រះខ័នរាជស្វាយរៀង នឹងមិនផ្ដោតលេងបែបការពារឡើយ ពោលគឺក្រុមនឹងផ្ដោតលើការប្រកួត តាមផែនការរបស់ក្រុម […]

គ្រូព្រះខ័នរាជ រំពឹងធ្វើអ្នកគាំទ្រមានមោទនភាព ក្រោយជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC Read More »

FIFA គ្រោងប្រើប្រាស់ VAR ដើម្បីពិនិត្យការផ្តល់បាល់ជ្រុង នៅព្រឹត្តិការណ៍ World Cup 2026

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA នឹងបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈគម្រោងការដាក់ឧបករណ៍ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល VAR ដើម្បីឱ្យកាន់តែសុក្រឹត្យពីការផ្តល់បាល់ជ្រុងនៅឯកម្មវិធី World Cup 2026 បើទោះបីជាមានលីគធំៗ បានប្រកាសបដិសេធក៏ដោយ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ផ្អែកតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលរបស់ FIFA (IFAB) កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ក៏ដូចជាចងក្រងច្បាប់ប្រកួតផងនោះ ពោលគឺទទួលបានការឯកភាពពីការបន្ថែម VAR ទៅក្នុងការប្រកួត និងបង្កើនប្រសិទ្ធភាពក្នុងការដាក់ពិន័យផ្សេងទៀតដែរ។ ក៏ប៉ុន្តែចំពោះគម្រោងការថ្មីរបស់ FIFA ដែលផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញ ដើម្បីផ្តល់បាល់ជ្រុង (corners) ដែលនឹងមានដាក់នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាជាលើកដំបូងនោះ កំពុងការបដិសេធ និងរិះគន់។ ទោះជាបែបនេះក្តី IFAB នឹងបន្តប្រជុំពិភាក្សាបន្តទៀតនាខែមករា ឆ្នាំ២០២៦ ដើម្បីសម្រេចយកទៅដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងការប្រកួត។ លោក Pierluigi Collin ប្រធានអាជ្ញាកណ្តាលរបស់ FIFA គឺជាអ្នកគាំទ្រមួយរូប ចំពោះការពង្រីក ក៏ដាក់បន្ថែមនូវប្រព័ន្ធ VAR ដោយលោកជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាកំហុសបានលឿន ដោយមានទំនាក់ទំនងពីប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ។ អតីតអាជ្ញាកណ្តាលលេចធ្លោរូបនេះបានគូសបញ្ជាក់ថា កាលពីអំឡុងផ្តាច់ព្រ័ត្រ

FIFA គ្រោងប្រើប្រាស់ VAR ដើម្បីពិនិត្យការផ្តល់បាល់ជ្រុង នៅព្រឹត្តិការណ៍ World Cup 2026 Read More »

ឥណ្ឌូណេស៊ី សប្បាយចិត្តពេលកម្ពុជាដកខ្លួនចេញពីកីឡាបាល់ទាត់ស៊ីហ្គេម

ប្រធានក្រុម U22 ឥណ្ឌូនេស៊ី លោក Kombes Pol Sumardji បានទទួលស្គាល់ថា ក្រុមរបស់លោកនឹងទទួលបានអត្ថប្រយោជន៍បន្ទាប់ពីកម្ពុជាបានដកខ្លួនភ្លាមៗពីកម្មវិធីបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33។ ការចាកចេញរបស់កម្ពុជាបានបន្សល់ទុកក្នុងពូល A មានតែថៃ និងទីម័រខាងកើត។ ដើម្បីជៀសវាងការចាប់ឆ្នោតឡើងវិញទាំងស្រុង អ្នករៀបចំបានផ្លាស់ប្តូរប្រទេសសិង្ហបុរីពីពូល C មកពូល A។ ការផ្លាស់ប្តូរនេះបានបន្សល់ទុកក្នុងពូល C ដោយមានបីក្រុម៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ លោក Sumardji បានប្រាប់ សារព័ត៌មាន Bolasport កាលពីថ្ងៃចន្ទថា “ពិតណាស់ នេះគឺល្អសម្រាប់ឥណ្ឌូនេស៊ី ពីព្រោះយើងត្រូវតែប្រកួតជាមួយមីយ៉ាន់ម៉ា និងហ្វីលីពីន ។ កីឡាករនឹងមានពេលវេលាបន្ថែមទៀតដើម្បីហ្វឹកហាត់ បច្ចេកទេសរបស់ពួកគេឱ្យល្អឥតខ្ចោះ និងធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេប្រសើរឡើងនៅក្នុងប្រទេសថៃ”។ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមការប្រកួតចុងក្រោយបំផុតដោយបើកយុទ្ធនាការរបស់ពួកគេជាមួយហ្វីលីពីននៅថ្ងៃទី 8 ខែធ្នូ បន្ទាប់មកការប្រកួតជាមួយមីយ៉ាន់ម៉ា បួនថ្ងៃក្រោយមក។ ក្រុមការពារតំណែងជើងឯកបានមកដល់ប្រទេសថៃកាលពីថ្ងៃទី 28 ខែវិច្ឆិកា ដោយទុកពេលប្រហែល 10 ថ្ងៃដើម្បីស៊ាំនឹងអាកាសធាតុនៅឈៀងម៉ៃ មុនពេលការប្រកួតបើកឆាករបស់ពួកគេ។ ខណៈពេលដែលកាលវិភាគបានធូរស្រាល គ្រូបង្វឹក Indra Sjafri

ឥណ្ឌូណេស៊ី សប្បាយចិត្តពេលកម្ពុជាដកខ្លួនចេញពីកីឡាបាល់ទាត់ស៊ីហ្គេម Read More »

Messi និង Ronaldo ប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីបានលេងការប្រកួត World Cup ជាលើកទី6

តើនរណាជាកីឡាករបាល់ទាត់ល្អបំផុតក្នុងពិភពលោក Lionel Messi ឬ Cristiano Ronaldo?នេះជាសំណួរជជែកដេញដោលគ្នាយ៉ាងក្តៅគគុកដែលមិនទាន់រកចម្លើយឃើញនៅឡើយ។ Ronaldo និង Messi បានស៊ុតបញ្ចូលទីច្រើនជាង 800 គ្រាប់សម្រាប់ក្លឹប និងប្រទេសរៀងខ្លួន ដោយបានឈ្នះពានរង្វាន់ Champions Leagues ប្រាំបួន និងពានរង្វាន់ Ballon d’Or 13 រវាងពួកគេទាំងពីរ។ អ្នកគាំទ្ររបស់ Messi ប្រកែកថាការឈ្នះពាន World Cup របស់គាត់សម្រាប់អាហ្សង់ទីននៅឆ្នាំ 2022 ធ្វើឱ្យគាត់ឈរនៅលើកំពូលតារាង ប៉ុន្តែ Ronaldoក៏ត្រូវបានទទួលការគោរពពីពានរង្វាន់របស់គាត់នៅទូទាំងលីគធំៗរបស់អឺរ៉ុប សរុបចំនួន 954 គ្រាប់រួមទាំង 143 សម្រាប់ប្រទេសរបស់គាត់ និងជាកីឡាករបាល់ទាត់អន្តរជាតិបុរសដែលរកបានច្រើនបំផុតជាមួយនឹងការបង្ហាញខ្លួន 226 សម្រាប់ព័រទុយហ្គាល់។ ការប្រកួតនៅWorld Cup 2026 ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នៅពេលដែល Ronaldo នឹងមានអាយុ 41 ឆ្នាំ ហើយ Messi មានអាយុ 39

Messi និង Ronaldo ប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីបានលេងការប្រកួត World Cup ជាលើកទី6 Read More »

ស្រ្តីអេស្ប៉ាញ បំបាក់អាល្លឺម៉ង់ ៣-០ ក្នុងជើងទី២ ផ្តាច់ព្រ័ត្រ ការពារជើងឯក Nations League បានសម្រេច

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានបន្តគ្រប់គ្រងពានលីគនារីប្រចាំទ្វីបអឺរ៉ុប UEFA Women’s Nations League 2025 ក្រោយយកឈ្នះគូប្រជែងស្រ្តីអាល្លឺម៉ង់ ៣ទល់នឹង០ ដាច់នាយប់មិញ ក្នុងជើងទី២ ផ្តាច់ព្រ័ត្រ។ នេះមានន័យថា ក្រុមគោជល់មួយនេះដណ្តើមបានពានដល់ទៅ៣ ពីការលេងផ្តាច់ព្រ័ត្រ ៤លើកចុងក្រោយក្នុងកម្មវិធីធំៗ បន្ទាប់ពីឈ្នះជើងឯក Women’s World Cup 2023 និង Nations League កាលឆ្នាំ២០២៤ រួចមក។ កីឡាការិនីដែលត្រូវបានជ្រើសចេញពីក្លឹបក្នុងស្រុក FC Barcelona ដូចគ្នាគឺ Claudia Pina រកបាន ២គ្រាប់ម្នាក់ឯង នៅពេល Vicky Lopez រកបាន ១គ្រាប់ពីក្នុងវគ្គទី២ ដើម្បីកំណត់ថា ជាម្ចាស់ជើងឯកនេះតែម្តងក្នុងទឹកដីរបស់ខ្លួន។ ការលេងជើងទី១ នៅទឹកដីអាល្លឺម៉ង់ បញ្ចប់ដោយលទ្ធផលគ្មានគ្រាប់ស៊ុត ពោលគឺ ០-០ ដ្បិតក្រុមឥន្រ្ទីដែកមានឱកាសស៊ុតដល់ទៅ ១៩លើកក៏ដោយ។ ក្រុមរបស់លោកស្រី Sonia Bermudez បន្តដាក់សម្ពាធនៅពេលចាប់លេងវគ្គទី២ នៅកីឡដ្ឋាន Metropolitano ដែលស្ថិតក្នុងទីក្រុង

ស្រ្តីអេស្ប៉ាញ បំបាក់អាល្លឺម៉ង់ ៣-០ ក្នុងជើងទី២ ផ្តាច់ព្រ័ត្រ ការពារជើងឯក Nations League បានសម្រេច Read More »

Barcelona វាយបកឈ្នះ Atletico ៣-១ ដើម្បីនាំមុខកំពូលតារាង La Liga ដាច់ ៤ពិន្ទុពី Real

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯកលីគអេស្ប៉ាញ La Liga គឺ FC Barcelona បានបន្តក្តោបក្តាប់តំណែងកំពូល តារាងយ៉ាងរឹងមាំ និងដាច់ ៤ពិន្ទុផងដែរពីក្រុមលេខ២ Real Madrid តាមរយៈវាយបកឈ្នះគូប្រជែង Atletico Madrid ៣ទល់នឹង១ នាយប់មិញ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប្រេស៊ីល Raphinha ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មកវិញនៅនាទី២៦ ក្នុងកីឡដ្ឋាន Camp Nou សម្រាប់ជើងទី១ នៃ La Liga 2025-26 បន្ទាប់ពី Alex Baena រកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវមកពីទីក្រុង Madrid តាំងពីនាទី១៩ ក្នុងប្រកួតទី១៥ របស់ពួកគេ។ បន្ថែមលើនេះមិត្តរួមក្រុម Dani Olmo និង Ferran Torres បានរួមចំណែករកបានម្នាក់ ១គ្រាប់ពីក្នុងវគ្គទី២ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤៥,០០០នាក់ ដើម្បីជួយក្រុមរបស់បុរសសញ្ជាតិអាល្លឺម៉ង់ Hansi Flick រកបាន

Barcelona វាយបកឈ្នះ Atletico ៣-១ ដើម្បីនាំមុខកំពូលតារាង La Liga ដាច់ ៤ពិន្ទុពី Real Read More »

Erling Haaland ក្លាយជាកីឡាករដែលអាចស៊ុតបញ្ចូលទីបាន 100 គ្រាប់  លឿនបំផុតនៅ Premier League

ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានក្លាយជាកីឡាករដែលអាចរកបាន 100 គ្រាប់នៅអង់គ្លេស Premier League បន្ទាប់ពីក្រុមរបស់លោក Pep Guardiola ផ្តួលក្រុម Fulham ក្នុងជ័យជម្នះ 5-4 ។ បន្ទាប់ពីស៊ុតបញ្ចូលទីនៅនាទីទី 17 ក្នុងទឹកដី Craven Cottage  របស់Fulham កីឡាករអន្តរជាតិន័រវេស Erling Haalanត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ Premier League ឡើងវិញកាលពីយប់ថ្ងៃអង្គារដោយឈានដល់ 100 គ្រាប់ក្នុង 111 ប្រកួតប៉ុណ្ណោះដែលបំបែកកំណត់ត្រាយូរអង្វែងរបស់ Alan Shearer ។ កំណត់ត្រាមនេះបានធ្វើឱ្យគាត់លើសចំនួនសរុបរបស់ Shearer ដោយអតីតខ្សែប្រយុទ្ធ Newcastle ត្រូវការការប្រកួតចំនួន 124 ដើម្បីឈានដល់តួលេខដូចគ្នាក្នុងកំឡុងឆ្នាំ 1990 ។ចំណែកអតីតខ្សែប្រយុទ្ធជើងចាស់រួមមាន Thierry Henry, Sergio Aguero និង Mohamed Salah ឱ្យក្លាយជាបុរសលឿនបំផុតក្នុងក្លឹប

Erling Haaland ក្លាយជាកីឡាករដែលអាចស៊ុតបញ្ចូលទីបាន 100 គ្រាប់  លឿនបំផុតនៅ Premier League Read More »

អារ៉ាប៊ីសាអូឌីត ផ្តល់សំណើរប្រាក់ ១ពាន់លានដុល្លារទៅវីរបុរសម៉ារ៉ាតុង Kipchoge ដើម្បីប្តូរសញ្ជាតិ

ថ្មីៗនេះលេចឮចចាមអារ៉ាមថាប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់សំណើរជាទឹកប្រាក់ ១ពាន់លានដុល្លារ ទៅកាន់វីរបុរសកីឡារត់ម៉ារ៉ាតុងដ៏ល្បីលើពិភពលោក Eluid Kipchoge ដើម្បីឱ្យរូបគេប្តូរសញ្ជាតិគេនយ៉ា។ ការចាយប្រាក់ដ៏ច្រើនសន្ធឹកនេះ ដោយសារប្រទេសមហាសេដ្ឋីប្រេង ចង់អូសទាញឱ្យម្ចាស់មេដាយរត់ម៉ារ៉ាតុងអូឡាំពិក ២សម័យ ចូលរួមប្រកួតតំណាងអារ៉ាប៊ីសាអូឌីតវិញ។ បើតាមរបាយការណ៍របស់កាសែត Marathon Handbook មហាសេដ្ឋីប្រេងប្រចាំអារ៉ាប៊ីសាអូឌីត លោក Khalid Bin Al Fahad បានដាក់សំណើរទៅកាន់កីឡាករ Kipchoge នូវកិច្ចព្រមព្រៀងមួយ មានតម្លៃ ១ពាន់លានដុល្លារ បូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥០០លានដុល្លារ ក្នុងពេលរយៈ ១០ឆ្នាំ បើសិនជាបុរសគេនយ៉ា ព្រមផ្លាស់ប្តូរសញ្ជាតិ។ ទឹកប្រាក់ដ៏ច្រើនបែបនេះ ត្រូវបានកាសែតដដែលចុះផ្សាយថា ជាប្រាក់ដែលត្រៀមបម្រុងទុកសម្រាប់កីឡាករប្រណាំង Formula 1 ឬក៏តារាបាល់ទាត់ណាម្នាក់ដែលមកលេង និងលើកស្ទួយមុខមាត់អារ៉ាប៊ីសាអូឌីត។ ទោះបីជាយ៉ាងនេះក្តី ពុំមានព័ត៌មានឆ្លើយតបផ្លូវការណាមួយកើតចេញពីបុរសវ័យ ៤១ឆ្នាំ ម្ចាស់ជើងឯកអូឡាំពិក ២សម័យ ក្នុងការយល់ព្រម ឬបដិសេធទៅកាន់អាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីតនោះឡើយ។  ប៉ុន្តែប្រសិនបើចចាមអារ៉ាមនោះក្លាយជាការពិត វានឹងក្លាយជាជំហានថ្មីមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈភាពល្បីល្បាញរបស់អត្តពលិកល្បីៗលើពិភពលោក។ ករណីនេះក៏ជាឱកាសសម្រាប់អារ៉ាប៊ីសាអូឌីត ពង្រីកមុខមាត់ប្រទេសខ្លួនតាមរយៈវិស័យកីឡា នៅលើឆាកអន្តរជាតិ។  ការវិនិយោគស្រដៀងគ្នានេះ ត្រូវបានអារ៉ាប៊ីសាអូឌីត ធ្វើឡើងរួចមកហើយ ក្នុងលីគបាល់ទាត់កំពូលក្នុងស្រុក

អារ៉ាប៊ីសាអូឌីត ផ្តល់សំណើរប្រាក់ ១ពាន់លានដុល្លារទៅវីរបុរសម៉ារ៉ាតុង Kipchoge ដើម្បីប្តូរសញ្ជាតិ Read More »

ទីលាន Ice Hockey ថ្មីមួយរបស់អ៉ីតាលី នឹងត្រូវសាកល្បងនៅខែក្រោយ ខណៈអូឡាំពិក ២០២៦ ជិតមកដល់

(អ៉ីតាលី)៖ ព្រឹត្តិការណ៍សាកល្បងមួយ នឹងត្រូវធ្វើឡើងនៅខែក្រោយនៅឯទីលាន Ice Hockey លើទឹកកកថ្មីមួយក្នុងទីក្រុង Milan (PalaItalia Santa Giulia ice hockey arena) ដែលអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកកំពុងមមារញឹក ដើម្បីបញ្ចប់ការសាងសងឱ្យទាន់ពេលវេលា សម្រាប់ការប្រកួតអូឡាំពិករដូវរងា ឆ្នាំ២០២៦ ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពលើទីលាន Santagiulia បានលេចចេញជាបញ្ហាចម្បងមួយក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវរៀបចំរួមគ្នាដោយទីក្រុង Milan និងទីក្រុង Cortina d’Ampezzo ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ។ អ្នករៀបចំក្នុងស្រុក Milano Cortina Foundation បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការធ្វើតេស្តទីលាននេះត្រូវបានគ្រោងទុកនឹងរៀបចំនៅថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០២៦ ដើម្បីជាជម្រើសល្អក្នុងការធ្វើឱ្យលក្ខខណ្ឌការងារសាងសង និងការដំឡើងសភារក្សទីលានទាំងមូលអាចបញ្ចប់ជាផ្លូវការ ។ វិញ្ញាសាកីឡាហុកគីលើទឹកកក គឺជាព្រឹត្តិការណ៍សំខាន់មួយនៃការប្រកួតអូឡាំពិក ២០២៦ ដោយនឹងមានកីឡាករឆ្នើមៗ មកពីលីគហុកគីអាមេរិកកំពូលៗ ត្រូវបានគេរំពឹងថានឹងចូលរួម។ លោកស្រី Andrea Varnier នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំក្នុងស្រុក ធ្លាប់បានឱ្យដឹងកាលពីខែតុលាថា ទីលាននេះនឹងមានកៅអីប្រហែល ១៥,០០០កន្លែង គឺជាទីកន្លែងប្រកួតកីឡាហុកគីលើទឹកកកមួយក្នុងចំណោមពីរកន្លែងទៀត ហើយត្រូវបានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតថ្មីទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរវាង

ទីលាន Ice Hockey ថ្មីមួយរបស់អ៉ីតាលី នឹងត្រូវសាកល្បងនៅខែក្រោយ ខណៈអូឡាំពិក ២០២៦ ជិតមកដល់ Read More »

USA កំពុងពិភាក្សារួម ដើម្បីដេញសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028

(អាមេរិក)៖ ការពិភាក្សារួមមួយបានកំពុងដំណើរការ សម្រាប់សហរដ្ឋអាមេរិកដើម្បីមានឱកាសទទួលបានសិទ្ធជាថ្មី នៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028 ម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ The Athletic កាលពីថ្ងៃចន្ទ។ សូមបញ្ជាក់ផងថា នេះជាការប្រកួតបាល់ទាត់ផ្នែកបុរស ដែលរៀបចំឡើងក្នុងរយៈពេល ២ឆ្នាំម្តង ខណៈទើបតែបានរៀបចំកាលពីអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានក្រុមជម្រើសជាតិអាហ្សង់ទីនយកបានជើងឯក ដែលពេលនេះក្រុមសហរដ្ឋអាមេរិក ឆ្លងមិនផុតវគ្គជម្រុះពូល C នាមជាម្ចាស់ផ្ទះការប្រកួត ។ ស្ថិតក្នុងសំណើរនេះ CONMEBOL ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង កំពុងពិភាក្សាជាមួយស្ថាប័ន CONCACAF ដែលគ្រប់គ្រងតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន (Caribbean) អំពីលទ្ធភាពផ្តល់សិទ្ធរៀបចំ ដ្បិតឆ្នាំ២០២៨ អាមេរិកក៏ជាម្ចាស់ផ្ទះ Olympics Game ដែលធ្វើឱ្យកាលវិភាគការប្រកួតមានការមមាញឹកផងដែរ ។ សូមជម្រាបផងថា ធ្លាប់ទទួលបានសិទ្ធរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ Copa America បានចំនួន ២លើកមកហើយ មាននៅឆ្នាំ២០១៦ និង២០២៤ ខណៈឆ្នាំ២០១៦ អាមេរិកយកបានលេខ៤ ដូចឆ្នាំ១៩៩៦ ផងដែរ ។ កម្មវិធីប្រកួតនេះដែរ ក្រុមជម្រើសជាតិអាហ្សង់ទីន

USA កំពុងពិភាក្សារួម ដើម្បីដេញសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028 Read More »

Scroll to Top