ពត៌មានថ្មីៗ

FIFA នឹងបង្ហាញកាលវិភាគប្រកួត World Cup 2026 ក្រោយចាប់បែងចែកពូល

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា នឹងបង្ហាញកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាពរួច សម្រាប់ព្រឹត្តិការណ៍ World Cup 2026 នៅក្នុងការផ្សាយផ្ទាល់ទូទាំងពិភពលោកពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដែលមានរយៈពេលជិត ២៤ម៉ោង បន្ទាប់ពីការចាប់ឆ្នោតចុងក្រោយកំណត់ពូលចំនួន១២ ដែលមិនធ្លាប់មានពីមុនមកនៃការប្រកួតនេះ។ កម្មវិធីដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១២:០០រសៀល (ម៉ោងក្នុងតំបន់) នឹងបញ្ជាក់ពីទីកន្លែង និងពេលវេលាចាប់ផ្តើមសម្រាប់ការប្រកួតទាំង១០៤ នៃការប្រកួតដែលបានបង្កើនដល់ ៤៨ក្រុម ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា។ ការប្រកួតផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដែលមាន ១៦ទីក្រុង ក្នុងប្រទេសទាំង៣ ដែលពេលនេះមានជាង ២លានសំបុត្រទទួលបានការកក់ទិញរួចហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នគ្រប់គ្រងកាលពីថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥៕ ប្រភព៖ FRESHNEWS

FIFA នឹងបង្ហាញកាលវិភាគប្រកួត World Cup 2026 ក្រោយចាប់បែងចែកពូល Read More »

ឥណ្ឌូណេស៊ីមានបំណងការពារមេដាយមាសកីឡាស៊ីហ្គេមជាមួយនឹងកីឡាករសញ្ជាតិហូឡង់ 5នាក់

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម22ឆ្នាំ(U22) កំពុងប្រមូលផ្តុំក្រុមខ្លាំងបំផុតដែលអាចការពារមេដាយមាសកីឡាសុីហ្គេម ជាមួយនឹងការបន្ថែមកីឡាករសញ្ជាតិហូឡង់ 5 នាក់បន្ថែមទៀត។ កីឡាករទាំងប្រាំនាក់ដែលមានដើមកំណើតហូឡង់គឺខ្សែការពារ Dion Markx ខ្សែបម្រើ Ivar Jenner និងខ្សែប្រយុទ្ធ Rafael Struick, Jens Raven និង Mauro Zijlstra ។ Struick និង Raven កំពុងលេងនៅប្រទេសឥណ្ឌូនេស៊ី។ នៅសល់បីនាក់ទៀតគឺ Markx, Zijlstra និង Jenner កំពុងលេងឱ្យក្លឹបហូឡង់។ ដោយសារ សុីហ្គេម 33 មិនមែនជាផ្នែកនៃការសម្រាកអន្តរជាតិរបស់ FIFA សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) កំពុងចរចាជាមួយក្លឹបនានាដើម្បីដោះលែងពួកគេ។ Zijlstra ស្ថិតក្នុងបញ្ជីប្រាក់ខែរបស់ FC Volendam ប៉ុន្តែមិនបានលេងតែមួយប្រកួតក្នុងការប្រកួតជើងឯកជាតិហូឡង់ Eredivisie ខណៈពេលដែល Dion Markx បានលេងពីរប្រកួតសម្រាប់ TOP Oss ក្នុងលីគលំដាប់ទីពីររបស់ហូឡង់ Eerste Divisie ។ Ivar

ឥណ្ឌូណេស៊ីមានបំណងការពារមេដាយមាសកីឡាស៊ីហ្គេមជាមួយនឹងកីឡាករសញ្ជាតិហូឡង់ 5នាក់ Read More »

កីឡាករកម្ពុជា ៤រូប ចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក នៅឌូប៉ៃ

(ភ្នំពេញ)៖ កីឡាករប្រដាល់សកលកជម្រើសជាតិកម្ពុជា ៤រូប រួមមានកីឡាករ សៅ រង្សី, វី សុភ័ស, ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ អាប់ឌុលឡោះ ដឹកនាំដោយគ្រូបង្វឹកលោក ជ័យ ណារ៉ា បានធ្វើដំណើរទៅទីក្រុងឌូប៉ៃ ប្រទេសរ៉ាប់រួម ដើម្បីចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនកីឡាករចូលរួមប្រកួតជើងឯកពិភពលោក ។ លោកចាត់ទុកនេះគឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ក្នុងការប្រកួតតទល់ជាមួយកីឡាករខ្លាំងៗមកពីជុំវិញពិភពលោក ដើម្បីវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ល្អៗ ក្នុងការសម្រួចសមត្ថភាពខ្លួនកាន់តែខ្លាំងនាពេលខាងមុខ។ ជុំវិញបេសកកម្មប្រកួតកម្រិតពិភពលោកលើកដំបូងនេះដែរ លោកថា លទ្ធផលឈ្នះចាញ់ គឺជារឿងមួយ តែអ្វីសំខាន់ គឺកីឡាករទាំងអស់ ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងស្វែងរកឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ ចំពោះការប្រកួតនេះដែរ ឆ្នាំនេះ គឺជាឆ្នាំពិសេស ដែលសហព័ន្ធកីឡាប្រដាល់សកលអន្ដរជាតិ ក៏បានរៀបចំប្រាក់រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីផងដែរ។ ក្នុងចំណោមកីឡាករកម្ពុជា ៤រូបខាងលើ សម្រាប់កីឡាករ សៅ

កីឡាករកម្ពុជា ៤រូប ចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក នៅឌូប៉ៃ Read More »

ក្រុមគីឡូធ្ងន់ទាំង១០ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup

(បរទេស)៖ នៅសល់តែជាង ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណដាចាប់ផ្តើមហើយ ក្រោមទម្រង់ថ្មីដែលមានរហូតដល់ទៅ ៤៨ក្រុម (ប្រទេស) ឯណោះលេងជុំចុងក្រោយ។ ជាបន្តទៅទៀតនេះ Fresh News Plus សូមបង្ហាញជូននូវក្រុមខ្លាំងៗទាំង១០ ប្រចាំព្រឹត្តិការណ៍ធំលំដាប់ពិភពលោកមួយនេះ ក្រោយពេលរៀបចំបាន ២២សម័យកាលមកនេះ ដោយបានស៊ុតបញ្ចូលទីបានច្រើនជាងគេ តាមរយៈការដកស្រង់ចេញផ្សាយដោយ opera news មានដូចខាងក្រោម៖ ១- ប្រេស៊ីស ស៊ុតបាន ២៣៧គ្រាប់ និងឈ្នះពាន ៥លើក២- អាល្លឺម៉ង់ ស៊ុតបាន ២៣២គ្រាប់ និងឈ្នះពាន ៤លើក៣- អាហ្សង់ទីន ស៊ុតបាន ១៥២គ្រាប់ និងឈ្នះពាន ៣លើក៤- បារាំង ស៊ុតបាន ១៣៦គ្រាប់ និងឈ្នះពាន ២លើក៥- អ៉ីតាលី ស៊ុតបាន ១២៨គ្រាប់ និងឈ្នះពាន ៤លើក៦- អេស្ប៉ាញ ស៊ុតបាន ១០៨គ្រាប់

ក្រុមគីឡូធ្ងន់ទាំង១០ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup Read More »

Mascherano ប្តេជ្ញាដឹកនាំ Inter Miami ដណ្តើមជើងឯក MLS Cup លើកដំបូងឱ្យខាងតែបាន

លោក Javier Mascherano បង្ហាញក្តីរំភើបខ្លាំង និងប្តេជ្ញាចិត្តជួយ Inter Miami ដណ្តើមពានរង្វាន់ MLS Cup ជាលើកដំបូងឱ្យបាន បន្ទាប់ដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះ New York City FC គ្រងជើងឯកលីគ ​MLS ភាគខាងកើតរួចមក។ Inter Miami នឹងត្រូវតទល់ Vancouver Whitecaps ក្នុងជំនួបផ្តាច់ព្រ័ត្រនៃលីគកំពូលអាម៉េរិក។ ការប្រកួតក្នុងកីឡដ្ឋាន Chase ថ្ងៃទី៣០ វិច្ឆិកា Inter Miami ផ្តួលក្រុមភ្ញៀវ New York City FC លទ្ធផល ៥-១ ដើម្បីគ្រងជើងឯកលីគកំពូលអាម៉េរិក Major League Soccer តំបន់ខាងកើត។ ជ័យជម្នះនោះបានរុញឱ្យក្រុមដែលមានវត្តមានខ្សែប្រយុទ្ធ Lionel Messi ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃវគ្គ Playoffs ដើម្បីដណ្តើមពានរង្វាន់ MLS Cup ឆ្នាំ ២០២៥។  មិនត្រឹមតែប៉ុណ្ណោះ

Mascherano ប្តេជ្ញាដឹកនាំ Inter Miami ដណ្តើមជើងឯក MLS Cup លើកដំបូងឱ្យខាងតែបាន Read More »

Man Utd បញ្ចប់ភាពមិនចាញ់របស់ ​Crystal Palace រីឯ Liverpool ស្តាមុខមាត់ឡើងវិញក្រោយឈ្នះ West Ham

Manchester United បញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងទឹកដីរយៈពេល ៩ខែ របស់ Crystal Palace ក្រោយ កីឡាករ Joshua Zirkzee និង Mason Mount រកម្នាក់ ១គ្រាប់ ជួយដណ្តើម ៣ពិន្ទុពីកីឡដ្ឋាន Selhurst Park ហើយក្រុមហក់ឡើងឈរលេខ ៧ ក្នុងតារាង Premier League។ រីឯក្រុម Liverpool ស្តាមុខមាត់ឡើងវិញ ដោយផ្តួល West Ham United លទ្ធផល ២-០ ក្រោយពួកគេចាញ់ ៣ប្រកួតធំៗជាប់គ្នា។ ចំណែកក្រុម ​Chelsea ដែឡសល់គ្នាត្រឹម ១០នាក់ ទប់ Arsenal ក្នុហលទ្ធផលស្មើ ១-១។ កំណត់ត្រាប្រកួត ក្នុងទឹកដីកីឡដ្ឋាន​ Selhurst Park មិនដែលចាញ់របស់ ​Crystal Palace បានបញ្ចប់ហើយ ក្រោមថ្វីជើងក្រុមរហស្សនាមបិសាចក្រហម ត្រឹមការប្រកួតសប្តាហ៍ទី១៣ នៃក្របខណ្ឌ

Man Utd បញ្ចប់ភាពមិនចាញ់របស់ ​Crystal Palace រីឯ Liverpool ស្តាមុខមាត់ឡើងវិញក្រោយឈ្នះ West Ham Read More »

ក្លិប​ Johor ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup មុន​ហោះ​មក​កម្ពុជា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្លិប​ធំ​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី Johor Darul Ta’zim បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ Malaysia FA Cup បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Kuching City ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៤-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​ជើង​ទី១ ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម Kuching City ដោយ​លទ្ធផល ២-១ កាល​ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា និង​ជើង​ទី២​បាន​ឈ្នះ ២-០ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ បើ​ក្រឡេក​មើល​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មក ពួកគេ​បានឈ្នះ​ក្រុម UM-Damanara United ទាំង​ពីរ​ជើង ១០-៣ និង​ឈ្នះ​ក្រុម Penang ទាំង​ពីរ​ជើង ៥-១ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។   នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Johor Darul Ta’zim ត្រូវ​ជួប​ក្រុម Sabeh នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ ២០២៥។ ពួក​គេ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ចំនួន​ ៤ លើក​ហើយ​គឺ​ឆ្នាំ ២០១៦ ២០២២

ក្លិប​ Johor ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup មុន​ហោះ​មក​កម្ពុជា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង Read More »

Arsenal នៅនាំមុខកំពូលតារាង PL ក្រោយតាមស្មើ Chelsea មានសមាជិក ១០នាក់

(ឡុងដ៏)៖ ការប្រកួតលីគអង់គ្លេស Premier League 2025-26 បានបញ្ចប់សប្តាហ៍ទី១៣ ហើយ ដោយក្រុមកាំភ្លើងធំ Arsenal ដែលជាក្រុមកំពុងនាំមុខគេកំពូលតារាងនោះ បានត្រឹមតាមស្មើជាមួយក្រុម Chelsea ១-១ បន្ទាប់ពីក្រុមតោខៀវលេងតែគ្នា ១០នាក់លើទីលានតាំងពីនាទី៣៨ វគ្គទី១ ។ ក្រុមដឹកនាំដោយលោក Mikel Arteta រកបានគ្រាប់តាមស្មើបាននៅនាទី៥៩ ដោយកីឡាករ Meino ក្រោយពេល Chalobah កូនក្រុមលោក Enzo Maresca រកបាននៅនាទី៤៨ នាំក្រុមតោខៀវរកបាន ២៤ពិន្ទុឈរលេខ៣ ហើយក្រុម Arsenal កើន ១ពិន្ទុស្មើនឹង ៣០ពិន្ទុ ជាមួយក្រុម Manchester City ឈរលេខ២ មាន ២៥ពិន្ទុបណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី១៣ ។ ស្ថិតក្នុងសប្តាហ៍នេះដែរ ឃើញថាក្រុម Liverpool បានបញ្ចប់ភាពអាក់សកម្មនៃជ័យជម្នះមកវិញក្នុងរយៈពេល ៧០ឆ្នាំរបស់ពួកគេ ក្រោយកីឡាករតម្លៃថ្លៃកំណត់ត្រាលីគ Alexander Isak រកបានគ្រាប់ដំបូងក្នុងលីគជាមួយហង្សក្រហម រួមជាមួយ Gokpo ស៊ុតលើក្រុម

Arsenal នៅនាំមុខកំពូលតារាង PL ក្រោយតាមស្មើ Chelsea មានសមាជិក ១០នាក់ Read More »

វីរបុរសក្លឹប West Ham លោក Billy Bonds បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ

វីរបុរសរបស់ក្លឹប West Ham លោក Billy Bonds ដែលជាអ្នកបង្ហាញខ្លួនច្រើនបំផុតរបស់ក្លឹបហើយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ FA Cup ចំនួនពីរ បានទទួលមរណភាពក្នុងអាយុ 79 ឆ្នាំ។ លោកBonds បានលេង 799 ដងសម្រាប់ក្រុមញញួរធំ West Ham ហើយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ 1975 និង 1980 ។ គាត់បានចំណាយពេល 21 ឆ្នាំក្នុងនាមជាអ្នកលេងជាមួយក្រុម West Ham ចន្លោះឆ្នាំ 1967-1988 ហើយគាត់បានគ្រប់គ្រងពួកគេពីឆ្នាំ 1990 ដល់ឆ្នាំ 1994 ។ សេចក្តីថ្លែងការណ៍មួយរបស់គ្រួសារសពបាននិយាយថា “យើងខូចចិត្តក្នុងការប្រកាសថាយើងបានបាត់បង់ឪពុកជាទីស្រឡាញ់របស់យើងនៅថ្ងៃនេះ។ គាត់បានលះបង់ចំពោះគ្រួសារគាត់ ហើយជាមនុស្សដែលមានចិត្តល្អ ស្មោះត្រង់ មិនគិតពីប្រយោជន៍ខ្លួន។ ប៉ាស្រឡាញ់ក្រុម West Ham United និងអ្នកគាំទ្រដ៏អស្ចារ្យរបស់ខ្លួនដោយអស់ពីដួងចិត្ត និងមានតម្លៃគ្រប់ពេលវេលារបស់គាត់នៅក្លឹប។ គាត់នឹងស្ថិតនៅក្នុងដួងចិត្តរបស់យើងជានិច្ច។ យើងទទួលយកការលួងលោមដោយដឹងថា កេរដំណែលរបស់គាត់នឹងបន្តជារៀងរហូត”។ ក្លិប

វីរបុរសក្លឹប West Ham លោក Billy Bonds បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ Read More »

ក្រុម Esports កម្ពុជាបុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី​ដើម​ខែ​ធ្នូ

ក្រុម​អត្តពលិក​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា​ទាំង​បុរស និង​នារី ​នឹង​​ទៅ​​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក World Esports Championships 2025 លើ​វិញ្ញាសា Mobile Legends Bang Bang នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់ ទី៧ ខែ​ធ្នូ ឆ្នាំ ២០២៥។ ក្រុម​បុរស កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ពី​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ាន ដោយ​បាន​យកក្រុម​ឥណ្ឌូណេស៊ី ឡាវ វៀតណាម ហ្គាំ និង ហ្វីលីពីន ដើម្បី​ឡើង​មក​កាន់​ជុំ​ចុង​ក្រោយ។ នៅ​ជុំ​ចុង​ក្រោយ​មាន ១៦ ក្រុម​​ដែល​សុទ្ធតែ​ក្រុម​ខ្លាំង​ជ្រើស​រើស​មក​ពី​គ្រប់​តំបន់។ ក្រុម​ទាំង ១៦ ត្រូវ​បាន​បែង​ចែក​ជា ៤ ពូល ហើយ​ក្នុង​ ១ ពូល​មាន ៤​ក្រុម។ ក្រុម​បុរស​កម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ នេប៉ាល់ បេឡារុស្ស និង ដូមីនិក។ ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​ធ្នូ ឆ្នាំ

ក្រុម Esports កម្ពុជាបុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី​ដើម​ខែ​ធ្នូ Read More »

Scroll to Top