ក្រុមគីឡូធ្ងន់ទាំង១០ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup

(បរទេស)៖ នៅសល់តែជាង ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណដាចាប់ផ្តើមហើយ ក្រោមទម្រង់ថ្មីដែលមានរហូតដល់ទៅ ៤៨ក្រុម (ប្រទេស) ឯណោះលេងជុំចុងក្រោយ។

ជាបន្តទៅទៀតនេះ Fresh News Plus សូមបង្ហាញជូននូវក្រុមខ្លាំងៗទាំង១០ ប្រចាំព្រឹត្តិការណ៍ធំលំដាប់ពិភពលោកមួយនេះ ក្រោយពេលរៀបចំបាន ២២សម័យកាលមកនេះ ដោយបានស៊ុតបញ្ចូលទីបានច្រើនជាងគេ តាមរយៈការដកស្រង់ចេញផ្សាយដោយ opera news មានដូចខាងក្រោម៖

១- ប្រេស៊ីស ស៊ុតបាន ២៣៧គ្រាប់ និងឈ្នះពាន ៥លើក
២- អាល្លឺម៉ង់ ស៊ុតបាន ២៣២គ្រាប់ និងឈ្នះពាន ៤លើក
៣- អាហ្សង់ទីន ស៊ុតបាន ១៥២គ្រាប់ និងឈ្នះពាន ៣លើក
៤- បារាំង ស៊ុតបាន ១៣៦គ្រាប់ និងឈ្នះពាន ២លើក
៥- អ៉ីតាលី ស៊ុតបាន ១២៨គ្រាប់ និងឈ្នះពាន ៤លើក
៦- អេស្ប៉ាញ ស៊ុតបាន ១០៨គ្រាប់ និងឈ្នះពាន ១លើក
៧- អង់គ្លេស ស៊ុតបាន ១០៤គ្រាប់ និងឈ្នះពាន ១លើក
៨- ហូឡង់ ស៊ុតបាន ៩៦គ្រាប់ មិនដែលឈ្នះពាន
៩- អ៊ុយរូហ្គាយ ស៊ុតបាន ៨៩គ្រាប់ និងឈ្នះពាន ២លើក
១០- ហុងគ្រី ស៊ុតបាន ៨៧គ្រាប់ មិនដែលឈ្នះពាន៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top