ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅខេត្តសៀមរាប មានបរទេស ៣០០០នាក់មកពី ៨៦ប្រទេសលើពិភពលោក
ព្រឹត្តិការណ៍រត់ប្រណាំងដ៏ល្បីប្រចាំនៅប្រទេសកម្ពុជា «ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ» លើកទី៣០ នៅតំបន់អង្គរវត្ត មានអ្នកចុះឈ្មោះចូលរួមសរុប ១៦០០០នាក់ដោយក្នុងនោះមានបរទេស ៣០០០នាក់មកពី ៨៦ប្រទេសលើពិភពលោក។ ខួបលើកទី៣០ នៃព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ប្រចាំឆ្នាំ២០២៥ នេះមានសន្ទុះអ្នកគាំទ្រ និងចុះឈ្មោះជាច្រើនរហូតដល់ទៅ ១៦០០០នាក់ឯណោះ។ ជាមួយគ្នានោះដែរគឺមានបរទេសចួលរួមចំនួន ៣០០០នាក់ដែលមកពី ៨៦ប្រទេសនៅជុំវិញពិភពលោក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់លើកឡើងថាខួប ៣០ឆ្នាំនេះនឹងរៀបចំព្រឹត្តិការណ៍ឲ្យមានភាពអធិកអធមជាងរាល់ឆ្នាំដើម្បីជាការអបអរផង និងបង្កើនភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់គ្នាផង។ ព្រោះនេះជាការបញ្ជាក់ពីដំណើរការរៀបចំបានរហូតដល់ទៅ ៣០ឆ្នាំមកហើយជាមួយអ្នកស្រឡាញ់គាំទ្រវិស័យកីឡារត់ប្រណាំងតាំងពីដើមមក។ បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ មានគឺមាន ១០ វិញ្ញាសារ។ ចម្ងាយ ២១ គ.ម រទេះពិការ (ទាំង បុរស និង នារី) ចេញដំណើរម៉ោង ៥:១៥នាទីព្រឹក ចម្ងាយ ២១ គ.ម (ទាំង បុរស និង នារី) ចេញដំណើរម៉ោង ៥:៣០នាទីព្រឹក […]










