លីគ CPL រដូវកាលថ្មីកាន់តែកក្រើកខ្លាំង ក្រោយពេលភ្នំពេញក្រោន និងវិសាខា ធ្វើការផ្លាស់ប្តូរ លឹម ពិសុទ្ធ និង សារ ទី
(ភ្នំពេញ)៖ ទីផ្សារដោះដូរកីឡាករត្រៀមរដូវកាលថ្មីនៅកម្ពុជាឆ្នាំនេះ បានបង្កការចាប់អារម្មណ៍ជាខ្លាំង ក្រោយមានកីឡាករសំខាន់ៗជាច្រើន បានផ្លាស់ប្ដូរទ្រនំថ្មី ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក្លិបភ្នំពេញក្រោន និងវិសាខា បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយទៀត បន្ទាប់ពីការប្រកាសផ្លាស់ប្ដូរកីឡាករវ័យក្មេង លឹម ពិសុទ្ធ និង សារ ទី។ សម្រាប់ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយ លឹម ពិសុទ្ធ ក្រោយរួមរស់ជាមួយគ្នាជាង ១០ឆ្នាំ តាំងពីថ្នាលយុវជន កាលពីល្ងាចថ្ងៃពុធ ខណៈប៉ុន្មានម៉ោងក្រោយមក វិសាខា ក៏បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ សារ ទី។ ការប្រកាសចែកផ្លូវជាមួយកីឡាករសំខាន់រៀងៗខ្លួននេះ បានធ្វើឲ្យអ្នកគាំទ្រមានមន្ទិល ដោយភាគច្រើនគេសង្ឃឹមក្រុមទាំងពីរ មានការផ្លាស់ប្ដូរកីឡាករគ្នា តែក៏មានមតិខ្លះថា មិនអាចទៅរួច ព្រោះជាគូប្រកួតប្រជែងខ្លាំងក្លានឹងគ្នា។ ប៉ុន្ដែអ្វីៗដែលត្រូវបានលាតត្រដៀងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងពេលវេលាតែមួយ ក្រុមទាំងពីរ បានប្រកាសស្វាគមន៍សមាជិកថ្មីរៀងៗខ្លួន ក្នុងនោះក្លិបភ្នំពេញក្រោន ស្វាគមន៍កីឡាករ សារ ទី គ្រាដែលក្លិបបាល់ទាត់ វិសាខា ស្វាគមន៍កីឡាករ លឹម ពិសុទ្ធ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតនេះគឺជាការដោះដូរក្នុងស្រុកដ៏ធំ បន្ទាប់ពីទីផ្សារដោះដូរកីឡាករ សឿត បារាំង, […]