ពត៌មានថ្មីៗ

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មីប្តេជ្ញាបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិចាស់ទី៤ ឆ្នាំ២០២១-២០២៥ បានជាប់ឆ្នោតបន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិថ្មី ទី៥ (២០២៥-២០២៩) ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន។ ការបោះឆ្នោតនេះបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្ដអាណត្ដិថ្មី កាលពីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ដែលគាំទ្រសំឡេងបោះឆ្នោត១០០%នោះ ឯកឧត្តម អ៊ូ រតនា បានលើកឡើងថា សម្រាប់អាណត្តិទី៥ដែលជាអាណត្តិថ្មីនេះ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាឱ្យការដឹកនាំទទួលបានជោគជ័យកាន់តែខ្លាំងជាងអាណត្តិទី៤បន្ថែមទៀត។ ក្នុងអាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ដូចជា ១.ការអភិវឌ្ឍ និងពង្រឹងបច្ចេកទេសបន្ថែមទៅដល់កីឡាករ កីឡាការិនីជម្រើសជាតិ ២.ខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម បន្ថែម ដើម្បីឆ្លើយតបនឹងកម្រិតអន្តរជាតិ ៣.ជំរុញឱ្យមានការប្រកួតកាន់តែច្រើននៅក្នុងស្រុក និងជំរុញឱ្យអត្តពលិកជម្រើសជាតិបានចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនជួយឱ្យអត្តពលិកកាន់តែមានសក្តានុពល និងបទពិសោធ ពិសេសគឺការកៀគរសមាជិកចូលរួមឱ្យមានចំនួនកាន់តែច្រើន ដើម្បីឱ្យសហព័ន្ធមានការអភិវឌ្ឍរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ […]

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មីប្តេជ្ញាបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា Read More »

Modric នឹងទៅចូលរួមជាមួយ AC Milan ក្រោយចប់បេសកកម្មជាមួយ Real Madrid នៅ CWC 2025

(បរទេស)៖ ខ្សែបម្រើចាស់វស្សា Luka Modric នឹងផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A របស់អ៉ីតាលី ក្នុងក្លិប AC Milan វិញ នៅពេលបញ្ចប់កម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកជាមួយ Real Madrid។ នេះបើតាមការឱ្យដឹងពីលោក Massiliano Allegri អ្នកចាត់ការទូទៅ AC។ ប្រធានក្រុមជម្រើសជាតិក្រឡាអុកក្រូអាត វ័យ ៣៩ឆ្នាំរូបនេះ រកបាន ២គ្រាប់ និងបញ្ជូនបាន ៦គ្រាប់ផងដែរក្នុងលីគ La Liga របស់អេស្ប៉ាញនារដូវកាលមុនជាមួយ Real Madrid។ នៅចាំបានថា Modric បានប្រកាសពីការចាកចេញពីទឹកដី Santiago Bernebeu កាលពីខែឧសភា ឆ្នាំ២០២៥ ដែលរូបលោកនឹងបញ្ចបរយ់ពេល ១៣ឆ្នាំលេងជាមួយអធិរាជស Real Madrid ជាទីដែលរូបលោកដណ្តើមបានពានធំឯកត្តជន Ballon d’Or កាលឆ្នាំ២០១៨ កន្លងទៅ និងពានផ្សេងៗជាក្រុមរហូតដល់ទៅ ២៨ពាន

Modric នឹងទៅចូលរួមជាមួយ AC Milan ក្រោយចប់បេសកកម្មជាមួយ Real Madrid នៅ CWC 2025 Read More »

Duran បានចូលរួមជាមួយក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងពី Al-Nassr

កីឡាករខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran បានចូលរួមជាមួយក្លិប Fenerbahçe ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំពី Al-Nassr បន្ទាប់ពីផ្ទេរអស់រយៈពេល6ខែពី Aston Villa ទៅ Al-Nassr ក្នុងតម្លៃប្រហែល £71លាន។ កីឡាករវ័យ 21 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 29 ប្រកួតសម្រាប់ Aston Villa កាលពីរដូវកាលមុន ទោះបីជាគាត់បានចូលលេងជម្រើស11ដំបូងត្រឹមតែ7ប្រកួតប៉ុណ្ណោះនៅក្នុងលីក។បន្ទាប់ពីចូលរួម Al-Nassr គាត់ក៏បន្តស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 18 ប្រកួត។ Fenerbahce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបរបស់យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ និង ក្លិបសម្រាប់ការចូលរួមរបស់ Jhon Durán ជាមួយក្រុមរបស់យើងតាមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ។យើងសូមជូនពរឲ្យគាត់ជោគជ័យជាមួយនឹងក្លឹបរបស់យើង។” Durán មាន 3 គ្រាប់ក្នុង 17 ប្រកួតអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិ កូឡុំប៊ី ត្រូវបានផ្ទេរពី Chicago Fire មក Aston Villa ក្នុងតម្លៃ £18លាន នៅខែមករា

Duran បានចូលរួមជាមួយក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងពី Al-Nassr Read More »

មានពាក្យចចាមអារ៉ាមថា Viktor Gyokeres កំពុងធ្វើការផ្លាស់ប្តូរទៅ Arsenal

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Viktor Gyökeres ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុម Arsenal នៅរដូវក្តៅនេះ ខណៈដែលការរំពឹងទុករបស់គាត់ជាមួយក្លឹបកាំភ្លើងធំនៅតែបន្តកាន់តែខ្លាំង។ ខ្សែប្រយុទ្ធ Sporting CP វ័យ 26 ឆ្នាំកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗ ជាច្រើននៅអឺរ៉ុប ប៉ុន្តែគាត់ហាក់ដូចជាមានគោលដៅចង់ចូលរួមជាមួយ Arsenal ។ យោងតាមប្រភពអ្នកជិតស្និទ្ធនឹងកីឡាករ Gyökeres ថាគាត់មានការពេញចិត្តនឹងការដឹកនាំរបស់លោក Mikel Arteta ហើយមើលឃើញថា Arsenal ជាជំហានបន្ទាប់ដ៏ល្អក្នុងអាជីពរបស់គាត់។ ក្រុមកាំភ្លើងធំកំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មីយ៉ាងសកម្មសម្រាប់ដើម្បីពង្រឹងផ្នែកប្រយុទ្ធរបស់ពួកគេ ហើយឃើញថា Gyökeres គឺជាគោលដៅដ៏ល្អសម្រាប់ពួកគេ។ Sporting CP បានដាក់តម្លៃកុងត្រាសម្រាប់ Gyökeres ប្រហែល £60–70 លាន ប៉ុន្តែតម្លៃនេះអាចធ្វើឲ្យ Arsenal ជួបបញ្ហាដោយសារការចំណាយរបស់ពួកគេឥឡូវ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងអាចមានភាគរយខ្ពស់ថានឹងត្រូវបានកើតឡើង ដោយសារកីឡាកររូបនេះត្រូវបានរាយការណ៍ថាកំពុងតែចង់ទៅចូលរួមជាមួយ Arsenal ។ Gyökeres បានស៊ុតបញ្ចូលទី 29 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបង្ហាញពីទម្រង់លេង សមត្ថភាព និងភាពវ័យឆ្លាត ដែលជាគុណសម្បត្តិក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីក្រុមនៅ Premier League ។ ការចរចារវាង Arsenal

មានពាក្យចចាមអារ៉ាមថា Viktor Gyokeres កំពុងធ្វើការផ្លាស់ប្តូរទៅ Arsenal Read More »

ផ្លូវការ! Arsenal ទិញបានខ្សែបម្រើ Zubimendi ពីក្លិប Sociedad

(ឡុងដ៍): កាំភ្លើងធំ Arsenal ទិញបាន Martin Zubimendi ដែលត្រូវបានគេសំគាល់ថា បញ្ជូនបាល់ល្អដាច់គេនៅអ៊ឺរ៉ុបក្នុងតម្លៃប្រមាណ ៦០លានផោនពីក្លិប Real Sociedad។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំរូបនេះ បានចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Emirates ស្ថិតក្នុងទីក្រុង London រយ:ពេល ៥ឆ្នាំ។ Zubimendi បានក្លាយជាសមាជិកថ្មីទី២ ក្នុងក្រុមរបស់លោក Mikel Arteta ក្រោយការមកដល់របស់អ្នកចាំទី Kepa Arrizabalaga ពីក្លិបរួមលីគតោខៀវ Chelsea ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណោះ។ បច្ចុប្បន្ននេះដែរ Arsenal ក៏បានកំពុងចរចាទិញខ្សែប្រយុទ្ធ Viktor Gyokeres ពីក្លិប Sporting Lisbon ក្នុងតម្លៃ ៧០លានផោនទៀតផង៕ ប្រភព: BBC

ផ្លូវការ! Arsenal ទិញបានខ្សែបម្រើ Zubimendi ពីក្លិប Sociedad Read More »

ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមដំណើការ

ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ — ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ចាប់ផ្តើមដំណើរការប្រកួតផ្លូវការ នៅថ្ងទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាថ្ងៃប្រកួតដំបូងលើវិញ្ញាសាវាយជាក្រុម។ លោក ព្រំ សារ៉ាវុធ អនុប្រធានគ្រប់គ្រងមន្ត្រីអាជ្ញាកណ្តាលបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយកីឡាវាយសីក្នុងតំបន់ និងពង្រឹងមិត្តភាពរវាងប្រទេសនៅអាស៊ីអាគ្នេយ៍។ សម្រាប់វគ្គដំបូងនៃការប្រកួត គឺចាប់ផ្តើមប្រកួតវិញ្ញាសាជាក្រុមប្រទេសនិងប្រទេស លើវិញ្ញាសាក្រុមអាយុក្រោម ២៣ ដោយកម្ពុជា ប៉ះ ក្រុមជម្រើសជាតិទីម័រ, ក្រុមអាយុក្រោម ១៧ ដោយកម្ពុជា ប្រកួតក្រុមមីយ៉ាន់ម៉ា ខណៈក្រុមអាយុក្រោម ១៥ គឺកម្ពុជា ប៉ះក្រុមមីយ៉ាន់ម៉ា ដូចគ្នា។ លោកបន្ថែមថា ការប្រកួតនេះត្រូវលេងវិលជុំទាំងអស់ សម្រាប់ជុំទី១ ហើយចំពោះការប្រកួតជុំទី២ ក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជានឹងត្រូវបន្តជួបប្រទេសឡាវ និងប្រទេសព្រុយណេទៀត។ ដូច្នេះហើយទាល់តែឈ្នះភាគច្រើនជាងគេ នៅក្នុងក្រុម គឺជាក្រុមជាប់ជ័យលាភី។ ក្នុងរយៈពេល៣ថ្ងៃដំបូងពីថ្ងៃទី០៧-០៩ ខែកក្កដានេះ គឺជាការប្រកួតសន្សំពិន្ទុនៃក្រុមចម្រុះ ហើយពីថ្ងៃទី០៩-១២ ខែកក្កដានឹងត្រូវប្រកួតលើវិញ្ញាសាឯកត្តជន។ លោក ព្រំ សារ៉ាវុធ បន្ថែមថា

ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមដំណើការ Read More »

ជំនាញការបាល់ទះអន្ដរជាតិ ចាត់ទុកគ្រូបង្វឹក គឺជាឪពុកម្ដាយ ជាទីប្រឹក្សា និងជាអ្នកនាំផ្លូវការកីឡាករ

(ភ្នំពេញ)៖ លោក Dusan Jarotta គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ(FIVB) បានចាត់ទុកគ្រូបង្វឹក គឺជាឪពុកម្ដាយ ជាទីប្រឹក្សា និងជាអ្នកនាំផ្លូវដ៏សំខាន់សម្រាប់កីឡាករ ដែលចាំបាច់ត្រូវមានចក្ខុវិស័យច្បាស់លាស់ ដើម្បីឈានទៅរកការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រកបដោយសមត្ថភាព និងរីកចម្រើន។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាបាល់ទះកម្រិតC ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិក ដោយមានសិក្ខាកាមចូលរួមសរុប ៤៥នាក់។ ជំនាញការអន្ដរជាតិខាងលើ បានសម្ដែងនូវមោទនភាព ចំពោះការចូលរួម និងខំប្រឹងសិក្សាស្វែងយល់របស់សិក្ខាកាមទាំងអស់ ក្នុងការក្រេបជញ្ជក់យកនូវចំណេះដឹងថ្មីៗ ពីការបង្រៀន ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ។ យ៉ាងណាលោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្ដខិតខំសិក្សាស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យបានកាន់តែងប្រសើរ ក្នុងនាមគ្រូបង្វឹក ដែលដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍវិស័យកីឡានេះ។ បុរសជនជាតិស្វីសដដែលបន្ដថា «ខ្ញុំមានពាក្យពេជន៍ផ្ដាំផ្ញើខ្លះ យើងធ្វើអ្វី ត្រូវមានចក្ខុវិស័យ ព្រោះបើអត់មានចក្ខុវិស័យទេ ការធ្វើអ្វី ឬមើលទៅថ្ងៃមុខ នឹងគ្មានគោលដៅច្បាស់លាស់។ ហេតុនេះ គ្រូបង្វឹកត្រូវមានចក្ខុវិស័យច្បាស់លាស់។ ខ្ញុំសង្ឃឹមថាសិក្ខាមកាមទាំងអស់ នឹងយកចំណេះដឹង ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ។ ទិសដៅសំខាន់បន្ទាប់ពីសុខភាព ក្នុងតួនាទីជាគ្រូបង្វឹក យើងជាឪពុកម្ដាយ យើងជាទីប្រឹក្សា

ជំនាញការបាល់ទះអន្ដរជាតិ ចាត់ទុកគ្រូបង្វឹក គឺជាឪពុកម្ដាយ ជាទីប្រឹក្សា និងជាអ្នកនាំផ្លូវការកីឡាករ Read More »

មិចស៊ិក បន្តការពារជើងឯកពាន Gold Cup បានសម្រេច ក្រោយវាយបកឈ្នះម្ចាស់ផ្ទះអាមេរិក ២-១

(បរទេស)៖ ប្រទេសសហម្ចាស់ផ្ទះ World Cup 2026 មិចស៊ិក បន្តកាន់កាប់ពានពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង Concacaf Gold Cup សម្រាប់ឆ្នាំ២០២៥ នេះទៀត នៅពេលលេងឈ្នះម្ចាស់ផ្ទះសហរដ្ឋអាមេរិក ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា)។ ក្រុមម្ចាស់ការពារតំណែងជើងឯកកាលពី ២ឆ្នាំមុនមួយនេះ បានធ្វើការវាយបកយកបានជ័យជម្នះវិញ បន្ទាប់ពីក្រុមរបស់លោក Mauricio Pochettino បើកការនាំមុខ ក្រោយពេលលេងបានតែ ៤នាទី ពីការរួមចំណែករកបានគ្រាប់បាល់ដោយកីឡាករ Raul Jimenez និង Edson Alvarez។ ការប្រកួតដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋាន NRG ខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីក្លិប Crystal Palace គឺ Chris Richards បានតែតបញ្ចូលទី នៅពេលទទួលបាល់ free kick ទាត់ដោយ Sebastian Berhalter និងបន្តរហូតដល់នាទី២៣ ទើបខ្សែប្រយុទ្ធមកពី Fulham គឺ Jimenez រកបានគ្រាប់តាមស្មើឱ្យមិចស៊ិកវិញ និងគ្រាប់ជ័យជម្នះ ២-១ កើតឡើងនៅនាទី៧៧ ដោយប្រធានក្រុម

មិចស៊ិក បន្តការពារជើងឯកពាន Gold Cup បានសម្រេច ក្រោយវាយបកឈ្នះម្ចាស់ផ្ទះអាមេរិក ២-១ Read More »

Neuer រិះគន់ Donnarumma ជុំវិញរឿងរបួសរបស់ Musiala

Jamal Musiala អាចនឹងត្រូវបាត់ខ្លួនយ៉ាងតិច ៤ ខែ ដោយសាររបួសបាក់ឆ្អឹងកជើង ហើយ Manuel Neuer មានមតិថា Gianluigi Donnarumma គឺជាអ្នកត្រូវទទួលខុសត្រូវ។ Manuel Neuer មានមតិថា ការចាប់បាល់ដ៏ប្រថុយ និងមានគ្រោះថ្នាក់របស់ Gianluigi Donnarumma គឺជាមូលហេតុនាំឲ្យ Jamal Musiala រងរបួសកជើយយ៉ាងធ្ងន់ធ្ងរ ខណៈពេលប្រកួតរវាង Bayern Munich និង Paris Saint-Germain ដោយ PSG ជាអ្នកទទួលបានជ័យជំនះ។ ការប្រកួត Club World Cup របស់ Bayern បានបញ្ចប់នៅវគ្គ៨ក្រុមចុងក្រោយកាលថ្ងៃអាទិត្យ ខណៈ Desire Doue និង Ousmane Dembele រកបានគ្រាប់បញ្ចូលទីធ្វើឲ្យ PSG ឈ្នះ 2-0។ ប៉ុន្តែការប្រកួតនេះបានធ្វើឪ្យ Musiala បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកជើងខាងឆ្វេងដោយមានការដាច់សរសៃ និងបាក់ឆ្អឹងកជើង ក្នុងតង់ទី

Neuer រិះគន់ Donnarumma ជុំវិញរឿងរបួសរបស់ Musiala Read More »

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមការប្រកួតកីឡាវាយសីថ្នាក់តំបន់ឆ្នាំ២០២៥

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមការប្រកួតកីឡាវាយសីថ្នាក់តំបន់ឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមការប្រកួតកីឡាវាយសីថ្នាក់តំបន់ឆ្នាំ២០២៥។ AKP កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកដែលមកចូលរួមប្រកួតកីឡាវាយសីប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា លោក កែវ រស់ បានផ្តល់បដិសណ្ឋារកិច្ចដល់អ្នកចូលរួមទាំងអស់ ហើយបានកត់សម្គាល់ថា ប្រទេសចំនួន៥ដែលចូលរួមក្នុងការប្រកួតជើងឯកមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ លោកបានមានប្រសាសន៍ថា គណៈកម្មាធិការរៀបចំការប្រកួតបានសន្យាថានឹងបង្កើតបរិយាកាសរីករាយ និងគាំទ្រដល់អ្នកចូលរួមទាំងអស់ ដោយធានាថាអត្តពលិក និងមន្ត្រីមានអំណាចក្នុងការសម្តែងឱ្យអស់ពីសមត្ថភាព។ លោកបានបន្ថែមថា នេះជាលើកទីពីររបស់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះជើងឯកថ្នាក់តំបន់ បន្ទាប់ពីការប្រកួតលើកដំបូងដោយជោគជ័យនៅឆ្នាំ២០២៣។ ការប្រកួតឆ្នាំ 2025 នឹងមានការប្រកួតតាមប្រភេទអាយុចំនួន 3 គឺអាយុក្រោម 15 ឆ្នាំ ក្រោម 17 ឆ្នាំ និងអាយុក្រោម 23 ឆ្នាំ ដោយបង្ហាញពីទេពកោសល្យវ័យក្មេង និងអនាគតជាតារាកីឡាវាយសីទូទាំងអាស៊ីអាគ្នេយ៍។ លោក កែវ រស់ ក៏បានអំពាវនាវដល់យុវជន និងកីឡាការិនី ចូលរួមអបអរសាទរដល់កីឡាករ-កីឡាការិនី នៅពហុកីឡដ្ឋានជាតិមរតកតេជោ រួមចំណែកធ្វើឱ្យបរិយាកាសរស់រវើក

កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមការប្រកួតកីឡាវាយសីថ្នាក់តំបន់ឆ្នាំ២០២៥ Read More »

Scroll to Top