ពត៌មានថ្មីៗ

កីឡាករ Man UTD រូបនេះ ប្រាប់ទៅក្លិបថារូបគេចង់ចាកចេញ

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កីឡាករ Tyrell Malacia បានជូនដំណឹងទៅកាន់ក្លិបបិសាចក្រហម Manchester United ថារូបគេចង់ចាកចេញពីក្លិប។ Tyrell Malacia បានផ្ទេរពី Feyenoord មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០២២ Tyrell Malacia បានផ្ទេរពី Feyenoord មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០២២ ប៉ុន្តែនៅរដូវកាលមុន Manchester United បានដាក់ឲ្យក្លិប PSV ខ្ចីជើងកីឡាករសញ្ជាតិហូឡង់រូបនេះ ហើយឥឡូវនេះ Manchester United បានសម្រេចពន្យាពេលនៃការវិលត្រឡប់មកវិញរបស់គេ ដើម្បីរកពេលស្វែងរកដំណោះស្រាយថាគួរទុកគេឬយ៉ាងណា។ ប៉ុន្តែខ្សែការពាររូបនេះបានសម្រេចចិត្តថា រូបគេចង់ចែកផ្លូវជាមួយបិសាចក្រហមត្រឹមនេះហើយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា Tyrell Malacia នឹងផ្ទេរទៅក្លិបណាមួយនោះទេ៕

កីឡាករ Man UTD រូបនេះ ប្រាប់ទៅក្លិបថារូបគេចង់ចាកចេញ Read More »

ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត

គេហទំព័រ ESPN បានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona និងផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ជាមួយកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីរដូវកាលមុន។ Szczęsny វ័យ 35 ឆ្នាំសញ្ជាតិប៉ូឡូញបានបង្ហើបប្រាប់ កាលពីខែឧសភាថា Barcelona បានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី តែសាម៉ីខ្លួនត្រូវការពេលវេលាដើម្បីពិចារណាលើសំណើនេះ។ចាប់តាំងពីពេលនោះមក Barcelona បាន បានចុះហត្ថលេខានាំយកអ្នកចាំទី Joan García ពី Espanyol ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២៩.៤ លានដុល្លារ) ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Marc-André ter Stegen នៅតែបន្តស្នាក់នៅក្លឹបដដែល គិតមកដល់ត្រឹមម៉ោងនេះ។ ប្រភព: cambosport

ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត Read More »

Rahsford និង Garnacho ស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានប្រាប់ Man Utd ថាចង់ចាកចេញ

(មេនឆេស្ទើ)៖ Marcus Rashford និង Alejadro Garnacho បានស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានជូនដំណឹងទៅក្លិប Manchester United អំពីគោលបំណងចង់ចាកចេញនារដូវកាលក្តៅនេះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្លិបរួមលីគ Aston Villa ដែលទើបចប់កិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Rashford នោះ មានជម្រើសទិញរូបគេដាច់ពីបិសាចក្រហម ក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណោះ។ ទន្ទឹមគ្នានោះមិត្តរួមក្រុមមានដូចជា Anthony, Jadon Sancho និង Tyrell Malacia ក៏បានកំពុងស្វែងក្លិបថ្មី ដើម្បីបន្តអាជីពបាល់ទាត់ដែរ នៅពេលដែល United បានបន្តពន្យារពេលសម្រាប់ពួកគេ ក្នុងការវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញរហូតដល់ចុងខែកក្កដានេះ។ ពួកគេទាំងនោះត្រូវបានក្លិបបញ្ជាក់ថា រីករាយក្នុងការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington ប្រសិនបើអនាគតរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយទេនោះ។ Rashford វ័យ ២៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមរបស់លោក Ruben Amorim វិញនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីលេងកំដៅសាច់ដុំទល់នឹង Leeds United នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក

Rahsford និង Garnacho ស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានប្រាប់ Man Utd ថាចង់ចាកចេញ Read More »

Chelsea ឡើងទៅប៉ះ Fluminense វគ្គ ៤ក្រុម Club World Cup 2025 ក្រោយទម្លាក់ក្រុមប្រេស៊ីល Palmeiras

(បរទេស)៖ តោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល ១ទៀតគឺ Fluminense នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ ៨ក្រុមនៃពាន ៤ឆ្នាំម្តងនេះ តាមរយៈយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីលផងដែរ នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ដោយលទ្ធផលផ្លូវការ ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតកាលពីរំលងអាធ្រាត្រ។ ក្នុងប្រកួតនោះដែរកីឡាករ Cole Palmer ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៦ បញ្ចប់ការលេង ៨លើករបស់គេពុំមានគ្រាប់បាល់សម្រាប់ Chelsea និងជម្រើសជាតិតោកំណាច មុនពេល Estevao ដែលខិតជិតមកចូលរួមជាមួយតោខៀវនោះ រកបានគ្រាប់តាមស្មើវិញនៅដើមវគ្គទី២។ ការប្រកួតបានបន្តដល់នាទី៨៣ ទើបខ្សែការពារ Giay Aguestin ឱ្យកាដូក្រុមរបស់លោក Enzo Maresca ពីការធ្វេសប្រហែសចូលទីខ្លួនឯង។ អង់គ្លេសនៅសល់តែតោខៀវ ១គត់ដែលបានឡើងដល់វគ្គបន្តបន្ទាប់ នៅពេល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ

Chelsea ឡើងទៅប៉ះ Fluminense វគ្គ ៤ក្រុម Club World Cup 2025 ក្រោយទម្លាក់ក្រុមប្រេស៊ីល Palmeiras Read More »

Partey ខ្សែការពារជម្រើសជាតិហ្គាណា និងអតីតរបស់ក្លិប Arsenal ត្រូវបានចោទប្រកាន់ករណីរំលោភ

(បរទេស)៖ កីឡាករបាល់ទាត់ Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះដែរមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។ ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា វ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។ កន្លងមក Partey បានចូលលេងជាង ១៣០ប្រកួតក្នុងលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ផងដែរ និងជាង ៥០ប្រកួតជាមួយជម្រើសជាតិហ្គាណា និងបានលេងស្ទើរគ្រប់ប្រកួតជម្រុះ World Cup 2026 កាលពីអំឡុងខែមីនា ឆ្នាំ២០២៥៕ ប្រភព: freshnewsasia

Partey ខ្សែការពារជម្រើសជាតិហ្គាណា និងអតីតរបស់ក្លិប Arsenal ត្រូវបានចោទប្រកាន់ករណីរំលោភ Read More »

ល្ងាចនេះ ក្រុមនារីកម្ពុជា ប៉ះអារ៉ាប៊ីសាអូឌីត ជាប្រកួតបង្គ្រប់កិច្ច តែគ្រូរំពឹងថាកូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប៉ះក្រុមនារីអារ៉ាប៊ីសាអូឌីត នាល្ងាចនេះវេលាម៉ោង ៧:០០នាទី ដែលជាការប្រកួតបង្គ្រប់កិច្ចប្រចាំវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ខណៈជំនួបនេះគ្រូបង្វឹក Conor Nestor រំពឹងថា កូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ តាមរយៈលទ្ធផលការប្រកួត ២លើកកន្លងមកក្រុមនារីកម្ពុជា មានត្រឹម ១ពិន្ទុក្នុងដៃប៉ុណ្ណោះ មិនមានឱកាសឈានទៅវគ្គបន្ត បន្ទាប់ពីលេងស្មើជាមួយក្រុមនារីហុងកុង ១-១ នឹងចាញ់ក្រុមនារីហ្វីលីពីន ៦-០ ខណៈជំនួបចុងក្រោយនេះ លោក Conor Nestor រំពឹងថា កូនក្រុមនឹងព្យាយាមយកឱ្យបាន ៣ពិន្ទុបន្ថែម ដើម្បីធានាឱ្យបាន ៤ពិន្ទុក្នុងពូល G ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវគ្គជម្រុះនេះ ។ ដោយឡែកក្រុមនារីហ្វីលីពីន កំពុងមានភាគរយខ្ពស់ឡើងទៅវគ្គបន្ដ ដ្បិតពួកគេក៏ត្រូវរង់ចាំអ៊ុតការប្រកួតបញ្ចប់ពូល G នេះ ជាមួយនារីហុងកុង នាថ្ងៃសៅរ៍នេះ គ្រាដែលជំនួបកាត់សេចក្ដីនេះ ក្រុមនារីហុងកុង ក៏កំពុងកាន់ ៤ពិន្ទុ ហើយពួកគេក៏ត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយហ្វីលីពីន ដែលកំពុងកាន់

ល្ងាចនេះ ក្រុមនារីកម្ពុជា ប៉ះអារ៉ាប៊ីសាអូឌីត ជាប្រកួតបង្គ្រប់កិច្ច តែគ្រូរំពឹងថាកូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ Read More »

Dortmunt ប្រកាសថា Chelsea យល់ព្រមព្រៀងទិញខ្សែបម្រើ Gittens ដែលជាសមាជិកថ្មីទី៥ របស់ពួកគេ

(បរទេស)៖ ក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Borussia Dortmund បានប្រកាសពីការព្រមព្រៀងជាមួយក្រុមអង់គ្លេស Chelsea ក្នុងការទិញខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរថ្មីៗនេះ។ នេះមានន័យថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលទិញ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៃកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ កីឡាករ Estevao Willian ក៏នឹងមកចូលរួមជាមួយក្រុមរបស់លោក Enzo Maresca ផងដែរ ក្រោយបញ្ចប់ Club World Cup ជាមួយ Palmeiras ដែលត្រៀមជួយក្រុមប្រេស៊ីលមួយនេះ

Dortmunt ប្រកាសថា Chelsea យល់ព្រមព្រៀងទិញខ្សែបម្រើ Gittens ដែលជាសមាជិកថ្មីទី៥ របស់ពួកគេ Read More »

ផ្លូវការ! ខ្សែប្រយុទ្ធ Abraham ផ្លាស់ទៅចូលរួមជាមួយ Besiktas ផ្ទេរចេញពីក្លិបរមាស Roma

(បរទេស)៖ ខ្សែប្រយុទ្ធតោកំណាចអង់គ្លេស Tammy Abraham បានបំពេញការផ្ទេរទៅកាន់ក្លិប Besiktas របស់តួកគីជាផ្លូវការហើយ តាមរយៈផ្លាស់ចេញពី AS Roma នៃប្រទេសអ៉ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិប AC Milan សមាជិកលេងនៅ Serie A រដូវកាលមុន ជាទីដែល Abraham រកបាន ១០គ្រាប់ទៀតផង ស្របពេលក្លិបម្ចាស់កីឡដ្ឋាន San Siro មួយនេះបញ្ចប់នៅតំណែងលេខ៨ ក្នុងលីគ។ គួរបញ្ជាក់ផងថា ការផ្ទេរជាអចិន្រ្ទៃយ៍នេះដែរ គឺមានតម្លៃខ្លួនប្រមាណ ១៣លានអឺរ៉ូពីក្លិបរមាស ដើម្បីទៅចូលរួមក្រុមលេងនៅ Super Lig របស់តួកគី។ Tammy Abraham ដែលទើបស៊ុតបាន ៣គ្រាប់ពីការចូលលេង ១១ប្រកួតជាមួយអង់គ្លេស បានផ្តើមអាជីពបាល់ទាត់ក្នុងក្លិបតោខៀវ Chelsea និងត្រូវបញ្ជូនទៅលេងលក្ខណៈខ្ចីជើងនៅក្លិប Bristol City, Swansea City និង Aston Villa មុនពេលត្រូវបានលក់ចេញទៅឱ្យ Roma

ផ្លូវការ! ខ្សែប្រយុទ្ធ Abraham ផ្លាស់ទៅចូលរួមជាមួយ Besiktas ផ្ទេរចេញពីក្លិបរមាស Roma Read More »

គ្រូ Chelsea មិនទាន់ច្បាស់ថា Neto មានជម្រើសលេងទល់ Palmeiras នោះទេ អំឡុងការកាន់ទុក្ខមិត្តដ៏ជិតស្និទ្ធ Jota

(បរទេស)៖ អ្នកចាត់ការក្រុម Chelsea លោក Enzo Maresca បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Pedro Neto មិនទាន់មានការសម្រេចចិត្តណាមួយនោះទេ ថាតើអាចមានជម្រើសលេងទល់ក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមពានរង្វាន់ FIFA Club World Cup 2025 ក្រោយពេលមិត្តរួមសញ្ជាតិព័រទុយហ្គាល់ Diogo Jota បានទទួលមរណៈភាព នឹងកាន់ទុក្ខចំពោះការស្លាប់ដ៏សោកសៅចំពោះមិត្តដ៏ជិតស្និទ្ធរបស់រូបគេនេះ ។ ក្រុម Chelsea នឹងត្រូវប៉ះក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមនាវេលាម៉ោង ៨:០០ព្រឹកនាថ្ងៃទី០៥ ខែកក្កដានេះ ខណៈករណី Jota អំឡុងពេលនេះ Neto បានរងផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង នឹងមិនចូលរួមហ្វឹកហាត់ជាមួយក្រុមនោះ ប៉ុន្តែរូបគេក៏មិនបានចេញទៅណាពីក្រុមដែលស្ថិតក្នុងទីក្រុង Philadelphia ។ សូមជម្រាបផងថា ខ្សែបម្រើ Diago Jota សមាជិករបស់ក្រុម Liverpool និងប្អូនប្រុសរបស់គាត់បានទទួលមរណៈភាព នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលរថយន្តទំនើប Lamborghini របស់ពួកគេបានបើកធ្លាក់ចេញពីផ្លូវហើយបានផ្ទុះឆេះ នៅតំបន់

គ្រូ Chelsea មិនទាន់ច្បាស់ថា Neto មានជម្រើសលេងទល់ Palmeiras នោះទេ អំឡុងការកាន់ទុក្ខមិត្តដ៏ជិតស្និទ្ធ Jota Read More »

Al-Hilal ប៉ះ Fluminense រាត្រីនេះ បើកឆាកវគ្គ ៨ក្រុម Club World Cup អមដោយប្រាក់រង្វាន់ ១៥.៣លានផោន

(បរទេស)៖ ក្រុម Al-Hilal មកពីលីគ Saudi-Pro League នឹងត្រូវតតាំងជាមួយ Fluminense សម្រាប់ថ្ងៃបើកឆាកវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលមានប្រាក់រង្វាន់ប្រមាណ ១៥.៣លានផោនផងដែរ ចំពោះក្រុមឈ្នះ។ នៅចាំបានថា Al-Hilal ជាក្រុមលេខ២ បន្ទាប់ពីក្រោយ Real Madrid ដែលលេង ៣ប្រកួតប្រចាំពូល H ចុងក្រោយគេមិនចាញ់ឡើយ ពោលគឺឈ្នះ២ និងស្មើ១។ ពួកគេបានទម្លាក់ក្រុមខ្លាំងនៅអឺរ៉ុប Manchester City ក៏គួរឱ្យភ្ញាក់ផ្អើលទៀតផងពីក្នុងវគ្គ ១៦ក្រុម។ ចំណែកឯគូប្រជែង Fluminense នាម៉ោង ២យប់រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក៏មិនធម្មតាដែរ ពោលគឺលេងមិនទាន់ចាញ់ដូចគ្នា ក្នុងចំណោម ៤ប្រកួតមកនេះ និងក្នុងនាមជាក្រុមលេខ២ ចេញពីពូល F បន្ទាប់ពី Borussia Dortmund។ ពួកគេបានឆ្លងផុតវគ្គ ១៦ក្រុមតាមរយៈយកឈ្នះ Inter Milan អតីតជើងឯករង

Al-Hilal ប៉ះ Fluminense រាត្រីនេះ បើកឆាកវគ្គ ៨ក្រុម Club World Cup អមដោយប្រាក់រង្វាន់ ១៥.៣លានផោន Read More »

Scroll to Top