ពត៌មានថ្មីៗ

Pedro ចុះកិច្ចសន្យាជាមួយ Chelsea ទាន់ពេលលេង Club World Cup 2025 វគ្គ ៨ក្រុម

(បរទេស)៖ ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChelsea បន្ទាប់ពីត្រូវបានក្លិប Brighton លក់ចេញក្នុងតម្លៃប្រមាណ ៦០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ Pedro បានក្លាយជាខ្សែប្រយុទ្ធទី១៨ របស់តោខៀវលេងនៅ Premier League បច្ចុប្បន្ន ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី ដែលបានចំណាយអស់ទឹកសរុបដល់ទៅ ៥៦០លានផោន ដើម្បីតែតំបន់ប្រយុទ្ធរបស់ពួកគេ។ មែនទែនទៅ Pedro គឺជាយុវជនថ្នាលចេញពីក្លិប Fluminense ដោយរកបាន ៣០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៧០ប្រកួតសរុបជាមួយ Brighton តាមរយៈផ្ទេរចេញពី Watford នាអំឡុងឆ្នាំ២០២៣ ក្នុងតម្លៃក្រោម ៣០លានផោនប៉ុណ្ណោះ ប៉ុន្តែជាតម្លៃខ្លួនបំបែកកំណត់ត្រារបស់ […]

Pedro ចុះកិច្ចសន្យាជាមួយ Chelsea ទាន់ពេលលេង Club World Cup 2025 វគ្គ ៨ក្រុម Read More »

លោក Conor ថា ក្រុមនារីកម្ពុជា លេងមិនខ្លាចចាញ់នោះទេ ពេលជួបនារីហ្វីលីពីន ទើបរបូតច្រើនគ្រាប់

(ភ្នំពេញ)៖ ដោយសារការលេងមិនខ្លាចចាញ់របស់ក្រុមជម្រើសជាតិនារីកម្ពុជា ទើបរបូតគ្រាប់បាល់ច្រើន ក្នុងជំនួបទល់នឹងក្រុមខ្លាំងហ្វីលីពីន នៃវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ក្នុងពូល G ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Conor Nestor ក្រោយកម្ពុជា ចាញ់ហ្វីលីពីន ៦-០ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ក្រោយបញ្ចប់ការប្រកួត ។ លោក Conor បានចាត់ទុកនេះគឺជាលទ្ធផលដ៏អាក្រក់ ដែលគ្រប់គ្នា ទាំងក្រុមការងារ កីឡាការិនី និងអ្នកគាំទ្រ ពិបាកនឹងទទួលយក ។ តែអ្វីដែលជាភាពវិជ្ជមានសម្រាប់ក្រុម គឺការលេងជាមួយក្រុមកម្រិតខ្ពស់ ដូចជាហ្វីលីពីន ដែលមានកីឡាការិនីមានកាយសម្បទាល្អ និងការរៀបចំបាល់ Set-Pieces ដ៏ល្អរបស់ពួកគេ ហើយបើកម្ពុជាមានការប្រកួតបែបនេះកាន់តែច្រើន គឺកាន់តែល្អ សម្រាប់ការដុសខាតសមត្ថភាពកាន់តែរីកចម្រើន។ ក្រឡេកមកចាប់អារម្មណ៍លទ្ធផលនៃការប្រកួតនេះវិញ លោកបានសង្កត់ធ្ងន់ថា «ទាក់ទងនឹងការរបូតគ្រាប់បាល់ច្រើន ដោយសារទម្រង់លេងរបស់យើង ដូចពេលយើងលេងវគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ។ បើយើងព្យាយាមលេងខ្លាចចាញ់ច្រើន មានន័យថា យើងអត់អាចលេងលក្ខណៈចង់ឈ្នះទេ ។ អ៊ីចឹងយើងត្រូវហ៊ានលេង មិនមែនលេងទប់ៗ ព្រោះខ្លាចចាញ់នោះទេ»។ គួរដឹងថា

លោក Conor ថា ក្រុមនារីកម្ពុជា លេងមិនខ្លាចចាញ់នោះទេ ពេលជួបនារីហ្វីលីពីន ទើបរបូតច្រើនគ្រាប់ Read More »

កីឡាករហូឡង់ និងរូម៉ានី តាំងចិត្តប្រយុទ្ធដណ្តើមពាន ដើម្បី​បង្កើត​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ភ្នំពេញ​ក្រោន

អតីត​កីឡាករ​ជម្រើសជាតិជម្រើសជាតិ​អាយុ​ក្រោម​២០​ឆ្នាំ​របស់ហូឡង់ Rick Ketting និងខ្សែ​ការពារ​សញ្ជាតិហូឡង់ Raul Feher បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការរួមចំណែក​ជួយ​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោន បង្កើត​នូវ​រដូវកាល​ដ៏អស្ចារ្យ​មួយ តាម​រយៈការ​ប្រយុទ្ធ​ដើម្បីដណ្តើម​យក​ពាន សម្រាប់​ការ​ប្រកួត​ប្រជែង នៅរដូវ​កាលឆ្នាំ​២០២៥-២០២៦ ខាង​មុខ​នេះ។​ ដោយមានកម្ពស់១,៨៨ម៉ែត្រ ខ្សែការពារវ័យ២៩ឆ្នាំ Rick Ketting ត្រូវបានផ្លាស់ចេញពីក្លិប VVV-Venlo ដែលលេងនៅលីគទី២របស់ហូឡង់ ដើម្បីមក​ចូលរួមជាមួយ​ក្លិប​ភ្នំពេញ​ក្រោន ដោយ​ក្រុមសិង្ហក្រហម បាន​ប្រកាស​ស្វាគមន៍​រូបគេ កាល​ពី​ថ្ងៃចន្ទ ជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Maksym Pryadun។ មុនពេលមកចូលរួមជាមួយក្លិប VVV-Venlo នៅឆ្នាំ២០២២ Rick Ketting ធ្លាប់លេងឱ្យ​ក្លិបចំនួន៥ ដែលស្ថិតនៅប្រទេសផ្សេងៗគ្នា ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១៤មក ហើយជាមួយបទពិសោធន៍ជាង១០ឆ្នាំនេះ ត្រូវបានគេរំពឹងថា Rick Ketting នឹងក្លាយជាខ្សែការពារដ៏រឹងមាំរបស់ភ្នំពេញក្រោន។ នៅក្នុងបទសម្ពាធផ្ទាល់​ជាមួយ​ក្រុមការងាររបស់​​ក្លិប​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃអង្គារ Rick Ketting បានអះអាង​ថា រូបគេ​ហាក់មានការ​នឿយហត់​បន្តិច ក្នុងការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជាទឹក​ដីថ្មី​ សម្រាប់ការ​បោះជំហាន​មក​ប្រកបអាជីពបាល់​ទាត់ នៅ​តំបន់​អាស៊ី ជា​លើក​ដំបូងនេះ។ Rick Ketting បាននិយាយ​ថា៖ «ខ្ញុំ​មិនសូវបានដឹងច្រើនអំពី​លីគកម្ពុជា​នោះ​ទេ

កីឡាករហូឡង់ និងរូម៉ានី តាំងចិត្តប្រយុទ្ធដណ្តើមពាន ដើម្បី​បង្កើត​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ភ្នំពេញ​ក្រោន Read More »

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup ខ្សែបម្រើជម្រើសជាតិកម្ពុជា Lim Lucca (ស្តាំ) ជាអ្ន​ករកគ្រាប់បាល់អំឡុងពេលប្រកួតជាមួយទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ ASEAN U19 Boys’ Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែកក្កដា ឆ្នាំ២០២៤។ ខ្សែបម្រើ Lim Lucca មានមូលដ្ឋាននៅប្រទេស New Zaaland ទទួលបានការហៅចូលក្រុមជម្រើសជាតិកម្ពុជាម្តងទៀតសម្រាប់ការប្រកួតពានរង្វាន់ ASEAN U23 Mandiri Cup 2025។ កីឡាករ Lim Lucca វ័យ១៨ឆ្នាំ សញ្ជាតិខ្មែរ-នូវែលហ្សេឡង់ ដែលកំពុងលេងឱ្យក្លឹប Auckland United FC ត្រូវបានកោះហៅម្តងទៀត ដើម្បីតំណាងកម្ពុជាក្នុងការប្រកួតពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃចន្ទនេះ បានប្រកាសជ្រើសរើសកីឡាករចំនួន ២៣

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup Read More »

ចន្ធា បានចូលរួមជាមួយក្រុម​​ស្វាយ​រៀង FC ​ដែលធ្វើឪ្យក្រុមបឹងកេត…

សៀង ចន្ធា ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់កម្ពុជា បានផ្ទេរពីបឹងកេត ទៅកាន់ក្លឹបព្រះខ័នរាជស្វាយរៀង FC ជាផ្លូវការហើយ ដោយបញ្ចប់រយៈពេល៦ឆ្នាំ ដើម្បីបន្តមហិច្ឆតា និងក្តីសុបិនថ្មីក្នុងវិស័យបាល់ទាត់អន្តរជាតិ។ តារា​ថ្មី​របស់​ខេត្ត​ស្វាយរៀង សៀង ចន្ធា បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង FC នៅថ្ងៃ​ទី​៣០ ខែ​មិថុនា។ សៀង ចន្ធា វ័យ ២២ឆ្នាំ មកពីបឹងកេតអេហ្វស៊ី បានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង FC ដែលជាជើងឯកលីគកំពូលកម្ពុជា។ នេះជាការផ្ទេរក្នុងស្រុកគួរឱ្យកត់សម្គាល់ ខណៈដែលគាត់ស្វែងរកជោគជ័យលើឆាកអន្តរជាតិ។ ការរង់ចាំដ៏យូរបានមកដល់ទីបញ្ចប់ហើយ។ ដំណឹងនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ នៅពេលដែលក្រុម Svay Rieng FC បានប្រកាសវានៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ដោយនាំមកនូវការរំពឹងទុកជាច្រើនសប្តាហ៍អំពីអនាគតរបស់ ចន្ធា ជិតដល់ពេលហើយ។ ចន្ធា បានចែករំលែកថា៖ «វាជាការសម្រេចចិត្តដ៏ពិបាកបំផុតដែលខ្ញុំបានធ្វើ។ បឹងកេតជាផ្ទះរបស់ខ្ញុំ វាជាកន្លែងដែលខ្ញុំចាប់ផ្តើមគ្រប់យ៉ាង ប៉ុន្តែឥឡូវនេះខ្ញុំមានក្តីសុបិនថ្មីគឺដើម្បីលេងក្នុងការប្រកួតអន្តរជាតិ។ គាត់បានបន្ថែមថា “តោះបង្កើតប្រវត្តិសាស្ត្រថ្មីទាំងអស់គ្នា”។ ចន្ធា បានចំណាយពេលប្រាំមួយរដូវកាលជាមួយបឹងកេត ដែលជាក្លឹបដែលមានតួនាទីសំខាន់ក្នុងការបង្កើតអាជីពបាល់ទាត់របស់គាត់។ ចូលរួមនៅក្នុងឆ្នាំ 2020 គាត់ទទួលបានការទទួលស្គាល់យ៉ាងឆាប់រហ័ស និងបានជួយក្លឹបឈ្នះពាន Cambodian Premier League ក្នុងឆ្នាំដំបូងរបស់គាត់។

ចន្ធា បានចូលរួមជាមួយក្រុម​​ស្វាយ​រៀង FC ​ដែលធ្វើឪ្យក្រុមបឹងកេត… Read More »

លោក Conor ថា ក្រុមនារី​កម្ពុជា គួរតែ​ទទួលបានការ​លើក​ទឹក​ចិត្ត ចំពោះការប្រកួត​​​ស្មើនឹង​ក្រុមហុងកុង

គ្រូបង្គោល​ក្រុមជម្រើសជាតិនារីកម្ពុជា លោក Conor Nestor មាន​ការពេញ​ចិត្ត​ទៅនឹង​លទ្ធផលស្មើ​គ្នា ១-១ ​ជាមួយ​ក្រុម​កីឡាការិនីជម្រើសជាតិហុងកុង ហើយ​ជាមួយការ​ទទួល​បាន​១ពិន្ទុ ក្នុងការ​បើក​ឆាកនេះ លោក Conor អះអាង​ថា កូនក្រុម​របស់លោក គួរណាស់ទទួលបាន​ការ​លើក​ទឹកចិត្ត​ចំពោះ​ការខិតខំនេះ ដើម្បី​ឈាន​ទៅដណ្តើម​បានលទ្ធផល​ល្អ សម្រាប់ការ​ប្រកួត​២​លើក​ទៀត នៅក្នុង​ពូល​Gនេះ។ សម្រាប់ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ពូល​G​នៃ​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 នៅពហុកីឡដ្ឋានជាតិ កាលពី​យប់​ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុម​ជម្រើសជាតិនារី​កម្ពុជា ធ្វើមិនសូវបាន​ល្អប៉ុន្មាន​ទេ ជាពិសេស​នៅតំបន់ការពារ ដែល​ខ្សែការពារ និង​អ្នកចាំទី ហាក់មិនសូវយល់​ចិត្តគ្នា ក្នុង​ការ​សង្រ្គោះ​គ្រាប់បាល់ ពីការ​បង្កើត​ឱកាស​ម្តងៗ​របស់​ក្រុម​ហុងកុងនៅមុខ​ទី។ ជាមួយ​​ការ​លេងមិនសូវយល់ចិត្តគ្នានេះ ខ្សែ​ការពារលេខ​១៣ វិបុល សិរីសេដ្ឋា ដែលបានព្យាយាមរត់​​ទៅ​ទាត់បាល់​ចេញ ពីការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Leung Hong Kiu Anke ​នៃ​​ក្រុម​ហុងកុង​នោះ បែរជា​បង្កើតជា​កំហុស ធ្វើ​ឱ្យ​លេខ​ Leung ដួល ក្នុងតំបន់​គ្រោះថ្នាក់។ ​លោកអាជ្ញាកណ្តាល បាន​សម្រេច​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ទៅ​ឱ្យ​ក្រុម​ភ្ញៀវ ​ហើយ​កីឡាការិនីលេខ​២២ Leung

លោក Conor ថា ក្រុមនារី​កម្ពុជា គួរតែ​ទទួលបានការ​លើក​ទឹក​ចិត្ត ចំពោះការប្រកួត​​​ស្មើនឹង​ក្រុមហុងកុង Read More »

កីឡាកររូបនេះសុខចិត្តបដិសេធ សំណើក្លិបជាច្រើន ដោយសារចង់បន្តស្នាក់នៅ Barca

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Andreas Christensen បានបដិសេធសំណើក្លិបជាច្រើន ដោយសាររូបគេចង់បន្តស្នាក់នៅក្លិប Barcelona ។ Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ ហើយនារដូវកាលនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានចូលលេងតែ៦ប្រកួតប៉ុណ្ណោះ ដោយសាររបួស ប៉ុន្តែកាលពីរដូវកាល ២០២៣/២០២៤ គឺគេបានបង្ហាញខ្លួនដល់ទៅ ៤២ប្រកួតឯណោះ។ ដោយសារលោក Hansi Flick មានកីឡាករលេងតំណែងខ្សែការពារច្រើន ទើបលោកគិតថា Christensen អាចនឹងត្រូវលក់ចេញពីក្រុម ប៉ុន្តែកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ចង់បន្តស្នាក់នៅ Barcelona បន្តទៀត ដោយមិនគិតនឹងផ្ទេរទៅក្លិបណាផ្សេងនោះឡើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងទេថា អនាគត Andreas Christensen ជាមួយ Barcelona នឹងទៅជាយ៉ាងណា មានតែរង់ចាំមើលការសម្រេចចិត្តរបស់លោក Hansi Flick ៕  

កីឡាកររូបនេះសុខចិត្តបដិសេធ សំណើក្លិបជាច្រើន ដោយសារចង់បន្តស្នាក់នៅ Barca Read More »

ច្បាស់ការហើយ! Arsenal នឹងចែកផ្លូវគ្នាជាមួយកីឡាកររូបនេះ

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា កីឡាករ Thomas Partey នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួន។ ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ ដោយអ្នកចាត់ការក្លិបគឺលោក Mikel Arteta ចង់យកកីឡាករ Christian NorGaard ពីក្លិប Brentford មកជំនួស Partey ។ យ៉ាងណាមិញ គេមិនទាន់ដឹងទេថា Thomas Partey នឹងផ្លាស់ទៅក្លិបណាបន្ត។ គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានផ្លាស់ពីក្លិប Atletico Madrid មកកាន់ទឹកដី Emirates កាលពីឆ្នាំ២០២០៕  

ច្បាស់ការហើយ! Arsenal នឹងចែកផ្លូវគ្នាជាមួយកីឡាកររូបនេះ Read More »

ក្រុម​តេក្វាន់ដូ ITF​កម្ពុជា បានបំបែកកំណត់ត្រា​ឈ្នះ​មេដាយ​ច្រើនបំផុត ពីការ​ប្រកួត​ជើងឯក​អាស៊ាន

ក្រុម​កីឡាករ កីឡាការិនី​តេក្វាន់ដូ ITF កម្ពុជា បានរួមគ្នា​បំបែកកំណត់​ត្រា​ឈ្នះមេដាយ​ច្រើន​បំផុត ពីការ​ប្រកួត​កីឡាតេក្វាន់​ដូ ITF ជ្រើស​រើសជើងឯក​អាស៊ាន លើក​ទី​២ ឆ្នាំ​២០២៥ ក្នុង​នាមជា​ម្ចាស់​ផ្ទះ ខណៈ​ដែល លោក ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈបានចាត់​ទុក កីឡា ជាស្ពានដ៏សំខាន់ ក្នុងការ​រក្សា​ទំនាក់​ទំនង ល្អ​រវាង​ប្រជាជន និង​ប្រជាជន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ គិត​ត្រឹម​ការ​ប្រកួត កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ ក្រុម​តេក្វាន់ដូ ITF កម្ពុជា បាន​ឈ្នះមេដាយសរុប​ជាបណ្តោះអាសន្ន​ចំនួន​៨៧ ក្នុង​នោះ​មាន​មេដាយមាស​​៤២ ប្រាក់​៣៩ និង​សំរឹទ្ធ​៦ ដើម្បី​ឈរ​នៅលេខ​១ ​ហើយ​តាមពី​ក្រោយ​ដោយ​ម៉ាឡេស៊ី ដែល​ឈ្នះ​បានមាស​១១ ប្រាក់​១១ សំរឹទ្ធ និង​ហ្វីលីពីន ដែល​ឈ្នះ​បាន​មាស​ ៣ ប្រាក់​១ សំរឹទ្ធ១១ ខណៈ​វៀតណាម ​ឈ្នះ​បានមាស​១ ប្រាក់​៤ សំរឹទ្ធ​២២ ចំណែក​សិង្ហបុរី និង​ឥណ្ឌូនេស៊ី ដណ្តើម​បាន​ត្រឹម​មេដាយ​ប្រាក់។​ យោងតាម​ចំនួន​មេដាយ ដែល​ដណ្តើម​បាន​នៅពេល​នេះ បាន​ជួយ​ឱ្យ​ក្រុម​តេក្វាន់ដូ ITF កម្ពុជា​

ក្រុម​តេក្វាន់ដូ ITF​កម្ពុជា បានបំបែកកំណត់ត្រា​ឈ្នះ​មេដាយ​ច្រើនបំផុត ពីការ​ប្រកួត​ជើងឯក​អាស៊ាន Read More »

Mario Gomez ជឿជាក់ថា តារាឆ្នើម Barca ម្នាក់នេះនឹងឈ្នះ Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ

ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi អតីតកីឡាករឆ្នើម Mario Gomez គិតថា ខ្សែប្រយុទ្ធ Lamine Yamal នឹងឈ្នះពានបាល់មាស Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ ដោយសារតែភាពអស្ចារ្យរបស់គេ និងសមត្ថភាពដ៏ពូកែ ដែលអាចប្រៀបធៀបនឹង Lionel Messi បាន។ ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលចេញពីថ្នាលបណ្ដុះយុវជន La Masia ដូចគ្នា។ នារដូវកាលនេះ Yamal ក៏បានជួយ Barcelona ឈ្នះពាន Copa del Rey, La Liga និង Supercopa de Espana

Mario Gomez ជឿជាក់ថា តារាឆ្នើម Barca ម្នាក់នេះនឹងឈ្នះ Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ Read More »

Scroll to Top