កម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តជាមួយចិន ដើម្បីពង្រីកវិសាលភាពការប្រកួតម៉ារ៉ាតុងនៅអង្គរ ឱ្យកាន់តែល្បី
កម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តជាមួយដៃគូចិន ដោយបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅខេត្តយូណានរបស់ចិន ដើម្បីកៀរគរអ្នករត់ជាជនជាតិចិន មកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ (Angkor Empire Marathon) ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា តាមរយៈការចុះ MoU ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅខេត្តយូណាននេះ គឺដៃគូចិន បានសន្យាថា នឹងកៀរគរអ្នករត់ជាជនជាតិចិន ឱ្យមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ យ៉ាងហោច៥ពាន់នាក់ នៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។ លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទកាសែត ស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៣ ខែមិថុនាថា៖ «យើងកំពុងតែរៀបចំនូវផែនការយុទ្ធសាស្ដ្រជាមួយដៃគូចិន នៅឆ្នាំក្រោយៗទៀត ព្រោះជាយុទ្ធសាស្ដ្ររបស់យើង ក្នុងការស្រូបទាញអ្នករត់ជនជាតិចិន យ៉ាងហោច ៥ពាន់នាក់ នាប៉ុន្មានឆ្នាំខាងមុខទៀត ដោយភាគីចិន បានធានាថា ២ ឬ ៣ឆ្នាំទៀត នឹងអាចឈានដល់គោលដៅនេះ»។ «អ៊ីចឹងនេះជាអ្វីដែលយើងខិតខំប្រឹងប្រែងរៀបចំ និងធ្វើការជាមួយក្រសួងទេសចរណ៍ […]