June 30, 2025

កីឡាកររូបនេះសុខចិត្តបដិសេធ សំណើក្លិបជាច្រើន ដោយសារចង់បន្តស្នាក់នៅ Barca

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Andreas Christensen បានបដិសេធសំណើក្លិបជាច្រើន ដោយសាររូបគេចង់បន្តស្នាក់នៅក្លិប Barcelona ។ Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ ហើយនារដូវកាលនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានចូលលេងតែ៦ប្រកួតប៉ុណ្ណោះ ដោយសាររបួស ប៉ុន្តែកាលពីរដូវកាល ២០២៣/២០២៤ គឺគេបានបង្ហាញខ្លួនដល់ទៅ ៤២ប្រកួតឯណោះ។ ដោយសារលោក Hansi Flick មានកីឡាករលេងតំណែងខ្សែការពារច្រើន ទើបលោកគិតថា Christensen អាចនឹងត្រូវលក់ចេញពីក្រុម ប៉ុន្តែកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ចង់បន្តស្នាក់នៅ Barcelona បន្តទៀត ដោយមិនគិតនឹងផ្ទេរទៅក្លិបណាផ្សេងនោះឡើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងទេថា អនាគត Andreas Christensen ជាមួយ Barcelona នឹងទៅជាយ៉ាងណា មានតែរង់ចាំមើលការសម្រេចចិត្តរបស់លោក Hansi Flick ៕  

កីឡាកររូបនេះសុខចិត្តបដិសេធ សំណើក្លិបជាច្រើន ដោយសារចង់បន្តស្នាក់នៅ Barca Read More »

ច្បាស់ការហើយ! Arsenal នឹងចែកផ្លូវគ្នាជាមួយកីឡាកររូបនេះ

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា កីឡាករ Thomas Partey នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួន។ ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ ដោយអ្នកចាត់ការក្លិបគឺលោក Mikel Arteta ចង់យកកីឡាករ Christian NorGaard ពីក្លិប Brentford មកជំនួស Partey ។ យ៉ាងណាមិញ គេមិនទាន់ដឹងទេថា Thomas Partey នឹងផ្លាស់ទៅក្លិបណាបន្ត។ គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានផ្លាស់ពីក្លិប Atletico Madrid មកកាន់ទឹកដី Emirates កាលពីឆ្នាំ២០២០៕  

ច្បាស់ការហើយ! Arsenal នឹងចែកផ្លូវគ្នាជាមួយកីឡាកររូបនេះ Read More »

ក្រុម​តេក្វាន់ដូ ITF​កម្ពុជា បានបំបែកកំណត់ត្រា​ឈ្នះ​មេដាយ​ច្រើនបំផុត ពីការ​ប្រកួត​ជើងឯក​អាស៊ាន

ក្រុម​កីឡាករ កីឡាការិនី​តេក្វាន់ដូ ITF កម្ពុជា បានរួមគ្នា​បំបែកកំណត់​ត្រា​ឈ្នះមេដាយ​ច្រើន​បំផុត ពីការ​ប្រកួត​កីឡាតេក្វាន់​ដូ ITF ជ្រើស​រើសជើងឯក​អាស៊ាន លើក​ទី​២ ឆ្នាំ​២០២៥ ក្នុង​នាមជា​ម្ចាស់​ផ្ទះ ខណៈ​ដែល លោក ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈបានចាត់​ទុក កីឡា ជាស្ពានដ៏សំខាន់ ក្នុងការ​រក្សា​ទំនាក់​ទំនង ល្អ​រវាង​ប្រជាជន និង​ប្រជាជន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ គិត​ត្រឹម​ការ​ប្រកួត កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ ក្រុម​តេក្វាន់ដូ ITF កម្ពុជា បាន​ឈ្នះមេដាយសរុប​ជាបណ្តោះអាសន្ន​ចំនួន​៨៧ ក្នុង​នោះ​មាន​មេដាយមាស​​៤២ ប្រាក់​៣៩ និង​សំរឹទ្ធ​៦ ដើម្បី​ឈរ​នៅលេខ​១ ​ហើយ​តាមពី​ក្រោយ​ដោយ​ម៉ាឡេស៊ី ដែល​ឈ្នះ​បានមាស​១១ ប្រាក់​១១ សំរឹទ្ធ និង​ហ្វីលីពីន ដែល​ឈ្នះ​បាន​មាស​ ៣ ប្រាក់​១ សំរឹទ្ធ១១ ខណៈ​វៀតណាម ​ឈ្នះ​បានមាស​១ ប្រាក់​៤ សំរឹទ្ធ​២២ ចំណែក​សិង្ហបុរី និង​ឥណ្ឌូនេស៊ី ដណ្តើម​បាន​ត្រឹម​មេដាយ​ប្រាក់។​ យោងតាម​ចំនួន​មេដាយ ដែល​ដណ្តើម​បាន​នៅពេល​នេះ បាន​ជួយ​ឱ្យ​ក្រុម​តេក្វាន់ដូ ITF កម្ពុជា​

ក្រុម​តេក្វាន់ដូ ITF​កម្ពុជា បានបំបែកកំណត់ត្រា​ឈ្នះ​មេដាយ​ច្រើនបំផុត ពីការ​ប្រកួត​ជើងឯក​អាស៊ាន Read More »

Scroll to Top