Duran បានចូលរួមជាមួយក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងពី Al-Nassr
កីឡាករខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran បានចូលរួមជាមួយក្លិប Fenerbahçe ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំពី Al-Nassr បន្ទាប់ពីផ្ទេរអស់រយៈពេល6ខែពី Aston Villa ទៅ Al-Nassr ក្នុងតម្លៃប្រហែល £71លាន។ កីឡាករវ័យ 21 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 29 ប្រកួតសម្រាប់ Aston Villa កាលពីរដូវកាលមុន ទោះបីជាគាត់បានចូលលេងជម្រើស11ដំបូងត្រឹមតែ7ប្រកួតប៉ុណ្ណោះនៅក្នុងលីក។បន្ទាប់ពីចូលរួម Al-Nassr គាត់ក៏បន្តស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 18 ប្រកួត។ Fenerbahce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបរបស់យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ និង ក្លិបសម្រាប់ការចូលរួមរបស់ Jhon Durán ជាមួយក្រុមរបស់យើងតាមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ។យើងសូមជូនពរឲ្យគាត់ជោគជ័យជាមួយនឹងក្លឹបរបស់យើង។” Durán មាន 3 គ្រាប់ក្នុង 17 ប្រកួតអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិ កូឡុំប៊ី ត្រូវបានផ្ទេរពី Chicago Fire មក Aston Villa ក្នុងតម្លៃ £18លាន នៅខែមករា […]
Duran បានចូលរួមជាមួយក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងពី Al-Nassr Read More »






