July 14, 2025

មិនចង់ឱ្យគេហៅថាកូនមហាសេដ្ឋី កីឡាការិនី Emma ចង់សាងកេរ្តិ៍ឈ្មោះតាមរយៈកីឡាវាយTennis

កីឡាការិនីវាយកូនបាល់អាម៉េរិក Emma Navarro ចាត់ទុកការឈ្នះជើងឯក Grand Slam ដូចជា Wimbledon ជាដើម ជាក្តីស្រម៉ៃពិតក្នុងជីវិត និងជាផ្លូវសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ Emma មិនចង់ឱ្យគេហៅថា កូនមហាសេដ្ឋី ឬស្គាល់នាងតាមរយៈឪពុកម្តាយជាអ្នកមានទ្រព្យស្តុកស្តម្ភនោះឡើយ។ នៅឆ្នាំ ២០២៥នេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯកព្រឹត្តិការណ៍វាយកូនបាល់ Wimbledon បានកើនឡើងដល់ ៤,១ លានដុល្លារ លើសកាលពីឆ្នាំមុនដែលទទួលបាន ៣,៦ លានដុល្លារ។ សម្រាប់ Emma ចំនួនប្រាក់រង្វាន់នេះទំនងជាមិនធ្វើឱ្យនាងរំភើបចិត្តនោះទេ បើធៀបនឹងប្រាក់រាប់ពាន់លានដែលនាងអាចទទួលមរតកពីឪពុករបស់នាង ដែលជាមហាសេដ្ឋី។ លោក Benjamin Navarro ឪពុក Emma ដែលមានទ្រព្យ ៤,៨ ពាន់លានដុល្លារ ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Sherman Financial Group ព្រមទាំងជាម្ចាស់ធនាគារ Credit One ជាម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត។បើតាមការផ្សាយរបស់សារព័ត៌មាន Daily Mailមហាសេដ្ឋីអាម៉េរិក វ័យ ៦២ឆ្នាំរូបនេះ នឹងបែងចែកទ្រព្យសម្បត្តិខ្លួនឱ្យកូន ៤នាក់ […]

មិនចង់ឱ្យគេហៅថាកូនមហាសេដ្ឋី កីឡាការិនី Emma ចង់សាងកេរ្តិ៍ឈ្មោះតាមរយៈកីឡាវាយTennis Read More »

ឪពុកបាញ់សម្លាប់កូនស្រីជម្រើសជាតិកីឡាវាយកូនបាល់ឥណ្ឌា ព្រោះអ្នកភូមិចម្អកថារស់ដោយសារកូន

បុរសឥណ្ឌាម្នាក់ឈ្មោះ Deepak Yadav បានបាញ់សម្លាប់កូនស្រី Radhika Yadav អតីតជម្រើសជាតិកីឡាវាយកូនបាល់ឥណ្ឌា ក្រោយពីរងការប្រមាថ និងពាក្យចម្អកពីសំណាក់អ្នកភូមិ ថារស់នៅក្រោមភាពជោគជ័យរបស់អាជីពកូនស្រី។ នេះបើតាមចម្លើយសារភាពរបស់លោក Yada​v ប្រាប់ទៅមន្ត្រីប៉ូលិសក្នុងតំបន់។បើតាមការចុះផ្សាយរបស់កាសែត New Delhi កីឡាការិនីវាយកូនបាល់ វ័យ ២៥ឆ្នាំ ត្រូវបានឪពុកបង្កើតបាញ់សម្លាប់ក្នុងផ្ទះ នៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងភូមិ Gurugram ក្រុង Haryana ប្រទេសឥណ្ឌា។ មូលហេតុនាំឱ្យឈានដល់អំពើឃាតកម្មលើកូនស្រីខ្លួននេះ ព្រោះតែលោក Yadav អាក់អន់ចិត្ត និងការនិយាយចម្អកពីសង្គមអ្នកភូមិរស់នៅក្បែរជាប់របងតែមួយ ហើយកូនស្រីមានឯករាជ្យភាពខ្លាំងចំពោះខ្លួននាង ជាងការគ្រប់គ្រងរបស់គ្រួសារ។ មួយវិញ លោក Yadav អះអាងថាខ្លួនបានរងការចម្អកខ្លាំងពីសំណាក់អ្នកភូមិថា រស់នៅក្រោមភាពជោគជ័យរបស់កូនស្រី។ លោក Yadav អតីតបុគ្គលិកធ្វើការធនាគា បានបាញ់ ៥គ្រាប់ សំដៅកូនស្រី ពេលកំពុងធ្វើម្ហូបពេលព្រឹក ដោយគ្រាប់កាំភ្លើងចំនួន ៣គ្រាប់ ត្រូវចំពីក្រោយ។ ឪពុកជាជនដៃដល់ ភ្លាមៗក៏បានបដិសេធ ពុំបានធ្វើឃាតកម្មលើកូនស្រី។  ដោយឡែកបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NDTV ជម្លោះភាពតានតឹងរវាង ឪពុកជាជនដៃដល់

ឪពុកបាញ់សម្លាប់កូនស្រីជម្រើសជាតិកីឡាវាយកូនបាល់ឥណ្ឌា ព្រោះអ្នកភូមិចម្អកថារស់ដោយសារកូន Read More »

Chelsea ជើងឯក Club World Cup 2025 នឹងពាក់អាវមាន Logo នេះ រហូតដល់ឆ្នាំ២០២៩

(បរទេស)៖ ម្ចាស់ជើងឯកពានក្លិបអន្តរទ្វីប FIFA Club World Cup 2025 ក្រុមតោខៀវ Chelsea នឹងមានផ្លាកសញ្ញា (World Champions) នៅលើអាវរបស់ពួកគេសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ ដើម្បីកំណត់សម្គាល់ថាជាក្រុមជើងឯកពាននេះដំបូងគេ ដែលមានន័យថារហូតដល់ព្រឹត្តិការណ៍លេង ៤ឆ្នាំម្តងនេះ ចាប់ផ្តើមនៅឆ្នាំ២០២៩ ។ បញ្ចាក់ផងថា ក្រុម Chelsea បានក្លាយជាក្លិបដំបូងគេ ជាម្ចាស់ជើងឯកពាន FIFA Club World Cup 2025 ក្នុងទម្រង់លេងថ្មី ៣២ក្រុមនេះ ក្រោយយកឈ្នះក្រុម Paris Saint Germain ៣-០ ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ។ ក្រុមដឹកនាំដោយ Enzo Maresca ក៏ក្រសោបបានទឹកប្រាក់រង្វាន់សរុប ១២៥លានដុល្លារ ជាមួយគ្នានោះកូនក្រុម Cole Palmer ឈ្នះពាន Best Player និងអ្នកចាំទី Robert Sanchez ឈ្នះពាន Best goalkeeper ។

Chelsea ជើងឯក Club World Cup 2025 នឹងពាក់អាវមាន Logo នេះ រហូតដល់ឆ្នាំ២០២៩ Read More »

Kyle Walker បានចាកចេញទៅ Burnley

Burnley បានបញ្ជាក់ពីការចុះហត្ថលេខាលើ Kyle Walker ពី Manchester City ។កីឡាករវ័យ 35 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំនៅឯ Turf Moor ដែលមានទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Tottenham និងអង់គ្លេស នៅទីនោះ គឺគ្រូបង្វឹក លោក Scott Parker ។ កិច្ច​ព្រម​ព្រៀង​នេះ​មាន​តម្លៃ ៥ លាន​ផោន ប្រសិន​បើ​លក្ខខណ្ឌ​ដែល​ទាក់​ទង​នឹង​ការ​អនុវត្ត​ទាំង​អស់​ត្រូវ​បាន​បំពេញ។ ដោយគេដឹងថា Man City អាចសន្សំបាន 10 លានផោនលើកិច្ចសន្យាដែលនៅសល់របស់ Walker ជាមួយក្លឹប ។ ប្រែសម្រួលដោយ: អេដមីនតាក់ទិច

Kyle Walker បានចាកចេញទៅ Burnley Read More »

Tevez ក្លាយជានាយកបច្ចេកទេសរបស់ក្លឹបមួយនៅអាហ្សង់ទីន

អតីតខ្សែប្រយុទ្ធ Manchester City, Manchester Utd និង West Ham លោក Carlos Tevez មានការងារថ្មីក្នុងវិស័យបាល់ទាត់ បន្ទាប់ពីបុរសវ័យ 41 ឆ្នាំរូបនេះត្រូវបានតែងតាំងជានាយកបច្ចេកទេសនៃក្លឹបអាហ្សង់ទីន Talleres ។Tevez ដែលបានបង្ហាញខ្លួនសរុប 202 ប្រកួតនៅ Premier League ក្នុងអាជីពរបស់គាត់បានចូលនិវត្តន៍នៅឆ្នាំ 2022 ហើយធ្លាប់កាន់តួនាទីនៅក្លឹប Rosario Central និង Independiente ក្នុងប្រទេសកំណើតរបស់គាត់។ បច្ចុប្បន្ន Tallares ឈរនៅលេខរៀងទី 2 ពីបាតតារាងក្នុងពូល B នៃក្របខ័ណ្ឌ Premier Division អាហ្សង់ទីន ដោយឈ្នះតែពីរប្រកួតក្នុងចំណោម 16 ប្រកួតរបស់ពួកគេ។ ប្រែសម្រួលដោយ: អេដមីនតាក់ទិច

Tevez ក្លាយជានាយកបច្ចេកទេសរបស់ក្លឹបមួយនៅអាហ្សង់ទីន Read More »

Rashford ត្រលប់មក United វិញហើយប៉ុន្តែហ្វឹកហាត់ដាច់ដោយឡែក

United នៅតែធ្វើការលើការចាកចេញ ហើយទោះបីជាត្រូវបានផ្តល់ពេលបន្ថែមដើម្បីស្វែងរកដំណោះស្រាយអំពីអនាគតរបស់គាត់ក៏ដោយ Marcus Rashford ក៏បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ក្លឹបនៅឯ Carrington វិញផងដែរ។ ខ្សែប្រយុទ្ធរូបនេះកំពុងហ្វឹកហាត់នៅឆ្ងាយពីក្រុមឈុតធំ ហើយប្រើប្រាស់កន្លែងព្យាបាល និងស្តារនីតិសម្បទារបស់ក្លឹប។ ចំណង់ចិត្តរបស់ Rashford គឺជាការផ្លាស់ទៅកាន់ Barca ប៉ុន្តែពួកគេមានគោលដៅជាកីឡាករផ្សេងទៀតក្នុងតំណែងនោះផងដែរ ដូចជា Nico Williams និង Luis Diaz ។ ប៉ុន្តែ Williams បានចុះកិច្ចសន្យាថ្មីនៅក្លឹប Athletic ហើយ Liverpool បានច្រានចោលរាល់សំណើរសម្រាប់ Diaz ។ ដូច្នេះ Barca អាចពិចារណាដើម្បីធ្វើការផ្ទេរ Rashford ពី Man United។ រង់ចាំមើលទាំងអស់គ្នាតើការផ្ទេរអាចកើតឡើងមែនរឺទេ ស្របពេលដែល Rashford ពីតជាចង់ចាកចេញពីបីសាចក្រហមក្នុងរដូវកាលនេះផងដែរ។ ប្រែសម្រួលដោយ: អេដមីនតាក់ទិច

Rashford ត្រលប់មក United វិញហើយប៉ុន្តែហ្វឹកហាត់ដាច់ដោយឡែក Read More »

Betis នៅតែចង់ចុះហត្ថលេខាលើ Antony

Antony គឺជាកីឡាករម្នាក់ទៀតដែល United រីករាយក្នុងការលក់ ហើយ Real Betis នៅតែជំរុញឱ្យមានកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើស្លាបរូបនេះ។ការពិភាក្សារវាងក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ហើយ ប៉ុន្តែអាចនឹងត្រូវបានព្រមព្រៀងដោយការខ្ចីជើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ United អាចព្រមនូវសំណើរខ្ចីជើងបណ្តោះអាសន្ន ជាមួយនឹងកិច្ចសន្យាទិញផ្តាច់ផងដែរ។ ប្រធានក្លឹប Betis បាននិយាយថាកិច្ចព្រមព្រៀងអចិន្រ្តៃយ៍គឺពិបាកក្នុងការធ្វើដោយសារតែកត្តាហិរញ្ញវត្ថុរបស់ក្លឹប។ ជាក់ស្តែង Antony ធ្វើបានល្អមែនទែនក្នុងពាក់កណ្តាលនៃរដូវកាលមុននៅឯ Betis ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុងការបង្ហាញខ្លួន 24 លើក។ ប្រែសម្រួល: អេដមីនតាក់ទិច

Betis នៅតែចង់ចុះហត្ថលេខាលើ Antony Read More »

ប្រាក់រង្វាន់ Club World Cup ឆ្នាំ 2025៖ បញ្ជីចំណូលសរុបរបស់ក្រុមនីមួយៗរហូតមកដល់បញ្ចប់

ប្រធាន FIFA លោក Gianni Infantino បាន​សាទរ​ចំពោះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក Club World Cup ដែល​ត្រូវ​បាន​គេ​សម្ពោធ​ជា​ផ្លូវការ​នា​រដូវក្តៅ​នេះ​ថា​ ជា​ព្រឹត្តិការណ៏ដ៏​ធំ​មួយ​សម្រាប់​ពិភពបាល់ទាត់។ ដោយនៅថ្ងៃបញ្ចប់ គឺរកបានម្ចាស់ពានសម្រាប់ឆ្នាំនេះគឺក្លឹប តោខៀវ Chelsea ដែលមានមជ្ឈដ្ឋាននៅប្រទេស អង់គ្លេស។ ហើយនេះជាចំនួនទឹកប្រាក់ដែលក្រុមនីមួយៗនៅ Club World Cup រកបានរហូតពានត្រូវបានបញ្ចប់៖ Team Total Prize Money 1. Chelsea $114.6 million 2. PSG $106.9 million 3. Real Madrid $82.5 million 4. Fluminense $60.8 million 5. Bayern Munich $58.2 million 6. Borussia Dortmund $52.3 million 7. Man

ប្រាក់រង្វាន់ Club World Cup ឆ្នាំ 2025៖ បញ្ជីចំណូលសរុបរបស់ក្រុមនីមួយៗរហូតមកដល់បញ្ចប់ Read More »

Chelsea ឈ្នះជើងឯក Club World Cup ជាលើកទី២ ក្រោយផ្តួល PSG ៣-០

តោខៀវ Chelsea បានគ្រងតំណែងជើងឯកពានក្លិបអន្តរទ្វីប Club World Cup 2025 ក្រោយបំបាក់គូប្រជែង Paris Saint Germain ៣-០ វគ្គផ្តាច់ព្រ័ត្រយប់មិញ នៅឯកីឡដ្ឋាន MetLife។ នេះជាលើកទី២ ផងដែរ ក្នុងចំណោមឡើងមកកាន់ផ្តាច់ ៣លើក និងឈ្នះដំបូងកាលឆ្នាំ២០២១ ជាកម្មវិធីដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធ FIFA នៅសហរដ្ឋអាមេរិកជំនាន់ទី២១។ កីឡាករស្នូល Cole Palmer រកបាន ២គ្រាប់ និងមិត្តរួមក្រុម Pedro រកបាន ១គ្រាប់ផងដែរ ចាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះក្នុងវគ្គទី១ ជាមួយនឹងការបិទជា មិនឱ្យក្រុមរបស់លោក Luis Enrique រកបានគ្រាប់បែកពងមាន់ឡើយ។ ក្រោយពីការខកចិត្តក្នុងពាន CWC 2025 ជាលើកដំបូងនេះ PSG ត្រូវលេងទល់នឹង Tottenham Hotspur ក្នុងកម្មវិធី UEFA Super Cup 2025 នាថ្ងៃទី១៣ ខែសីហា៕ ប្រភព:

Chelsea ឈ្នះជើងឯក Club World Cup ជាលើកទី២ ក្រោយផ្តួល PSG ៣-០ Read More »

Scroll to Top