August 10, 2025

World Games៖ អត្ដពលិកទូកនាគកម្ពុជា វិញ្ញាសា២០០ម៉ែត្រ ដណ្ដើមបានលេខ៦

ក្រុមអត្ដពលិកទូកនាគកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ៦ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) លើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ៨នាក់ ដែលបានប្រកួត នាព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។ លោក គង់​ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ប្រាប់ថាអត្ដពលិកកម្ពុជា បានបំបែកកំណត់ត្រាថ្មីមួយ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ដែលមានប្រទេសខ្លាំងៗចូលរួមជាច្រើន។ វិញ្ញាសាប្រណាំងទូកនាគ ចម្ងាយ២០០ម៉ែត្រ ចំណុះ ៨នាក់ មាន១២ប្រទេសចូលរួម ហើយចែកចេញជា ២ Heat ដោយក្នុងមួយ Heat មាន៦ប្រទេស។ កម្ពុជាបានឆ្លងផុតវគ្គជម្រុះ ដោយបានជាប់លេខ២ ក្នុង Heat 1 កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥។ លុះចូលដល់ព្រឹកថ្ងៃទី១០ សីហា អត្ដពលិកទូកនាគកម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលវគ្គនេះ មាន៦ក្រុម ក្នុងនោះមាន ឆាយនីសតាយប៉ិក ថៃ មីយ៉ាន់ម៉ា […]

World Games៖ អត្ដពលិកទូកនាគកម្ពុជា វិញ្ញាសា២០០ម៉ែត្រ ដណ្ដើមបានលេខ៦ Read More »

លោក​ អេ ភូថង​ រីករាយ​ពេលឃើញ​ស្ថានការណ៍​ធូរស្រាលបែប​នេះ​​ឆាប់បាន​ក្មេងៗ​ឡើង​ប្រកួត​វិញ

លោក​ អេ​ ភូថង​ ថា​លោក​ពិត​ជា​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​ស្ថានការណ៍​ព្រំដែន​ធូរស្រាល​ឡើង​វិញ​បែប​នេះ​អាច​នឹង​មាន​ការប្រកួត​ប្រដាល់​តាម​ស្ថានីយ​ផ្សេងៗ​ឡើង​វិញឆាប់ៗ។​ គ្រូ​បង្វឹក​ឆ្នើម​លោក​ អេ​ ភូថង​​ បាន​ឲ្យ​ដឹង​ថា​ លោក​រីយរា​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ស្ថានការណ៍​ព្រំ​ដែន​ចាប់​ផ្ដើម​ធូរស្រាល​ឡើង​វិញ​បែប​នេះ​។​ លោក​សង្ឃឹម​ថា​​តាម​រយៈ​ស្ថានភាព​ធូរស្រាល​នេះ​នឹង​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​នានា​តាម​ស្ថានីយ​ទូរទស្សន៍​ឡើង​វិញ​ឆាប់ៗ​ដើម្បី​ឲ្យ​ក្មេងៗ​បាន​ប្រកួត​រក​ចំណូល​ចិញ្ចឹម​ក្រុម​គ្រួសារ​។​ ការ​ផ្អាក​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​រូប​លោក​ក៏​ពិបាក​ដែរ​ដោយ​សារ​សិស្សៗ​បន្ត​ស្នាក់នៅ​ហូប​ចុក​ក្នុង​ក្លឹប​ជា​ធម្មតា​ ដូច្នេះ​ការ​ចំណាយ​ផ្សេងៗ​ក៏​ច្រើន​ដូច​គ្នា​ស្រប​ពេល​​មិន​មាន​ចំណូល​នោះ​ឡើយ។​ សិស្សៗ​ពឹង​លើ​ការ​ឡើង​ប្រកួត​ ដូច្នេះ​បើ​មិន​បាន​ប្រកួត​គឺ​ពួកគេ​បាត់​ចំណូល​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូច​គ្នា។​ បញ្ជាក់​ដែរ​ថា​ បន្ទាប់​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​កន្លង​ទៅ​នេះ​រហូត​មាន​ការ​​ប្រយុទ្ធ​គ្នា​ និង​មានស្ថានការណ៍​ព្រំដែន​តានតឹង​ខ្លាំង​ ទន្ទឹម​និង​នោះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​តាម​ស្ថានីយ​ជា​បណ្ដោះអាសន្ន​ជា​ការ​រួមចំណែក​ផ្ដោត​លើ​បញ្ហា​ព្រំដែន​ផង​ និង​ជា​ការ​ផ្អាក​សកម្មភាព​អ៊ូអរ​ផង​ក្នុង​ពេល​ប្រទែសជាតិ​ជួប​ទុក្ខលំបាក​ដូច​នេះ។​ យ៉ាងណា​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី២៨​ ខែ​កក្ដដា​ និង​មាន​កិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានការណ៍​ព្រំដែន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

លោក​ អេ ភូថង​ រីករាយ​ពេលឃើញ​ស្ថានការណ៍​ធូរស្រាលបែប​នេះ​​ឆាប់បាន​ក្មេងៗ​ឡើង​ប្រកួត​វិញ Read More »

ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល នៃពានរង្វាន់ ASEAN MSIG Serenity Cup

ក្រុមកីឡាការិនីបាល់ទាត់កម្ពុជា បានចាញ់ក្រុមនារីថៃ លទ្ធផល៧-០ ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 កាលពីថ្ងៃទី៩ សីហា នៅកីឡដ្ឋាន Lach Tray ក្នុងប្រទេសវៀតណាម។ ក្រុមកីឡាការិនីកម្ពុជា អស់ឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបរាជ័យ ២ប្រកួតជាប់គ្នា។ ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 ថៃ និងវៀតណាម ជាក្រុមដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈកម្ពុជា និងឥណ្ឌូណេស៊ី ជាក្រុមរួមពូល ធ្លាក់ចេញត្រឹមវគ្គនេះ។ កម្ពុជា បានបរាជ័យ ២ប្រកួតជាប់គ្នា ដោយប្រកួតទី១ ចាញ់វៀតណាម លទ្ធផល៦-០ កាលពីថ្ងៃទី៦ សីហា និងប្រកួតទី២ ចាញ់ថៃ លទ្ធផល ៧-០ កាលពីថ្ងៃទី៩ សីហា។ រីឯ ឥណ្ឌូណេស៊ី ក៏បរាជ័យទាំង២ប្រកួតដូចជាកម្ពុជាដែរ ដោយចាញ់ថៃ លទ្ធផល៧-០ និងចាញ់វៀតណាម

ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល នៃពានរង្វាន់ ASEAN MSIG Serenity Cup Read More »

Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឿងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។ ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះ ស្របពេល Como ដែលជាអាណាព្យាបាលអាចនិងយល់ព្រមចរចារសម្រាប់អតីតកីឡាករ Real Madrid បច្ចុប្បន្នមានវ័យ20ឆ្នាំរូបនេះក៍ព្រោះតែក្រុមកំពុងមានវត្តមាននៅលីកកំពូលអ៊ីតាលីបានទាមទារប្រាក់តម្លៃខ្លួន Paz ក្នុងរង្វង់ទឹកប្រាក់ដល់ទៅ70លានយូរ៉ូឯណោះ។ប្រភព:World Soccer Talk

Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម Read More »

ដណ្ដើមបាន ៣ពិន្ទុ ក្នុងជំនួបដំបូង ក្លិបបឹងកេត រំលឹកដល់វិញ្ញាណក្ខន្ធកញ្ញា លី លាងអេង

បឹងកេត បានឈ្នះក្រុមឡាយហ្វ៍ ព្រះសីហនុ លទ្ធផល២-០ នៅកីឡដ្ឋានឡាយហ្វ៍ កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥ ក្នុងពានរង្វាន់ Cambodian Premier League សប្ដាហ៍ទី១។ ជាមួយគ្នានោះ កងយោធពលខេមរភូមិន្ទ ក៏បានយកឈ្នះលើ វិសាខា  លទ្ធផល២-១ នៅកីឡដ្ឋានស្ដាតចាស់។ ក្លិបបឹងកេត ឈ្នះក្រុមឡាយហ្វ៍ ព្រះសីហនុ ក្នុងជំនួបបើករដូវកាលលីគកំពូលកម្ពុជា លទ្ធផល២-០ កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥។ ការដណ្ដើមបាន ៣ពិន្ទុ ក្នុងប្រកួតដំបូងនារដូវកាលនេះ ជារឿងគួររីករាយ លាយឡំនឹងការសោកសៅ ផងដែរ។ នោះ គឺព្រោះតែអ្នកគាំទ្រស្ម័គ្រចិត្តម្នាក់របស់បឹងកេត កញ្ញា លី លាងអេង (ហៅ គីម សួ) បានទទួលមរណភាព កាលពីថ្ងៃទី៤ សីហា ដោយសាររោគាពាធ។ លោក Conor Nestor គ្រូបង្វឹកបឹងកេត បានបង្ហោះលើហ្វេសប៊ុកថា៖«យើង បានលេងជាមួយការលំបាកជាច្រើន ប៉ុន្ដែនៅទីបញ្ចប់ យើងក៏ដណ្ដើមបាន ៣ពិន្ទុ ដើម្បីរំលឹកទៅដល់អ្នកគាំទ្រវ័យក្មេងរបស់យើង

ដណ្ដើមបាន ៣ពិន្ទុ ក្នុងជំនួបដំបូង ក្លិបបឹងកេត រំលឹកដល់វិញ្ញាណក្ខន្ធកញ្ញា លី លាងអេង Read More »

Al-Nassr ចុះហត្ថលេខាជាមួយ Martinez បន្ទាប់ពីគាត់ចាកចេញពី Barcelona

ខ្សែការពារសញ្ជាតិអេស្ប៉ាញ Inigo Martinez បានចូលរួមជាមួយក្រុម Al-Nassr បន្ទាប់ពីចាកចេញពីក្លឹបជើងឯកអេស្ប៉ាញ Barcelona នេះបើតាមក្លឹបនៅក្របខ័ណ្ឌ Saudi Pro League បានប្រកាសនៅថ្ងៃអាទិត្យ។ Martinez គឺជាការចុះហត្ថលេខាដ៏ធំទីពីរសម្រាប់ក្រុម Al-Nassrដឹកនាំដោយលោកគ្រូបង្វឹក Jorge Jesus នៅរដូវក្តៅនេះ បន្ទាប់ពីក្លឹបអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ពី Chelsea ។ ខ្សែការពារវ័យ 34 ឆ្នាំដែលបានឈ្នះពានរង្វាន់ក្នុងស្រុកបីជាមួយ Barcelona កាលពីរដូវកាលមុនបានចាប់ផ្តើមអាជីពរបស់គាត់នៅ Real Sociedad មុនពេលផ្លាស់ទៅ Athletic Bilbao ក្នុង 2018 ។ Martinez ដែលបានចូលរួមជាមួយ Barca ក្នុងឆ្នាំ 2023 បានជាប់ជម្រើសជាតិ 21 ប្រកួត។ ក្លឹបAl-Nassr បន្ទាប់ពីបន្តកុងត្រារបស់ Cristiano Ronaldo ពីររដូវកាលទៀតនោះ កំពុងតែត្រៀមជួបជាមួយ Al-Ittihad ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Saudi Super

Al-Nassr ចុះហត្ថលេខាជាមួយ Martinez បន្ទាប់ពីគាត់ចាកចេញពី Barcelona Read More »

តើការឈ្នះពាន Community Shield នាំទៅរកជោគជ័យនៅPremier League ដែរឬទេ?

ម្ចាស់ជើងឯក Premier League ក្រុមLiverpool នឹងជួបម្ចាស់ជើងឯក FA Cup ក្រុម Crystal Palace ក្នុងការប្រកួតកម្មវិធីពានរង្វាន់ Community Shield – ប៉ុន្តែតើជោគជ័យនៅ Wembley នៅថ្ងៃអាទិត្យនេះបង្ហាញពីរដូវកាលដ៏ជោគជ័យខាងមុខដែរឬទេ? រហូតមកដល់ពេលនេះមានតែមួយក្រុមប៉ុណ្ណោះក្នុងចំណោមអ្នកឈ្នះ 14 ក្រុមចុងក្រោយនៃការប្រកួតបើករដូវកាលនេះដែលបានបន្តលើកពាន Premier League នៅចុងបញ្ចប់នៃយុទ្ធនាការ។ តើអ្នកឈ្នះ Community Shield ជាធម្មតាឈ្នះ Premier League ទេ? វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលចម្លើយចំពោះសំណួរនេះគឺ ទេ។ នៅក្នុងយុគសម័យ Premier League មានតែអ្នកឈ្នះចំនួន 8 ក្រុមក្នុងចំណោម 33 ក្រុមនៃ Charity ឬ Community Shield ដែលបានបន្តឈ្នះពានPremier League។ ហើយប្រាំក្នុងចំណោមនោះបានកើតឡើងក្នុងរយៈពេលប្រាំមួយឆ្នាំគិយពីឆ្នាំ 2005 ដល់ឆ្នាំ 2010 ។ Manchester City ក្នុងឆ្នាំ 2019

តើការឈ្នះពាន Community Shield នាំទៅរកជោគជ័យនៅPremier League ដែរឬទេ? Read More »

Nunez ខ្សែប្រយុទ្ធរបស់Liverpool យល់ព្រមទៅចូលរួមជាមួយ Al-Hilal នៅអារ៉ាប៊ីសាអូឌីត

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរបស់ Liverpool កីឡាករ Darwin Nunez បានចូលរួមជាមួយក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ដោយផ្លាស់ចេញពីម្ចាស់ជើងឯកអង់គ្លេស Premier League ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតបានបង់ប្រាក់ចំនួន 53 លានអឺរ៉ូ (61.69 លានដុល្លារ) បូកនឹងកម្មវិធីបន្ថែមដែលអាចយកតម្លៃចុងក្រោយរហូតដល់ 56.6 លានផោនសម្រាប់កីឡាករវ័យ 26 ឆ្នាំរូបនេះ។ Nunez បានមកចូលរួមជាមួយហង្សក្រហម Liverpool ក្នុងខែមិថុនា ឆ្នាំ 2022 ពី ក្លឹបBenfica ក្នុងតម្លៃដំបូង 75 លានអឺរ៉ូ ដោយស៊ុតបាន 40 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម 26 ដងក្នុង 143 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធរូបនេះយល់ឃើញខ្លួនឯងនឹងមិននៅក្នុងក្រុមជម្រើសដំបូងទៀតទេដោយក្នុងអំឡុងពេលយុទ្ធនាការឈ្នះពានរបស់ Liverpool កាលពីរដូវកាលមុន គាត់ចាប់ផ្ដើមប្រកួតលីគតែ៨ប្រកួតប៉ុណ្ណោះ និងស៊ុតបាន៥គ្រាប់។ ការចាកចេញរបស់គាត់នឹងជួយផ្តល់ហិរញ្ញវត្ថុដល់ការចំណាយរបស់ Liverpool ជិត 300 លានផោនរហូតមកដល់ពេលនេះសម្រាប់រដូវកាល

Nunez ខ្សែប្រយុទ្ធរបស់Liverpool យល់ព្រមទៅចូលរួមជាមួយ Al-Hilal នៅអារ៉ាប៊ីសាអូឌីត Read More »

Scroll to Top