August 11, 2025

ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​

កីឡាការិនី​បីយ៉ាការ៉ុម​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក LPBA Charity Championship ឆ្នាំ ២០២៥-២៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៤០​លាន​វ៉ុន (ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក។ ព្រឹត្តិការណ៍ប្រកួតបីយ៉ាការ៉ុមលំដាប់ពិភពលោកនេះមានកីឡាការិនីជម្រើសឈានមុខចំនួន ១២៨នាក់ដែលត្រូវប្រកួតប្រជែងជាច្រើនដំណាក់កាល និងតឹងតែងបំផុតមុនពេលឈានដល់វគ្គ ៣២ នាក់ចុងក្រោយ។ នៅវគ្គ៣២នាក់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានទម្លាក់កីឡាការិនី Oh Do-hee ដោយពិន្ទុ ៣-១ ដើម្បីឡើងទៅកាន់វគ្គ ១៦ នាក់ចុងក្រោយ។ នៅវគ្គ១៦នាក់នេះ កីឡាការិនីកម្ពុជា បានយកឈ្នះកីឡាការិនី Kim Ye-eun ដោយពិន្ទុ ៣-២ ដើម្បីឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ ដែលបានទម្លាក់កីឡាការិនី Park Ye-won ដោយពិន្ទុ ៣-០។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ស្រួង ភាវី បាន​យក​ឈ្នះ​កីឡាការិនី Han Ji-eun ដោយ​ពិន្ទុ ៣-២ ដើម្បី​ឡើង​ទៅ​​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ដៃ​គូ​ចាស់​ដ៏​ស្វិត​ស្វាញ​គឺ​​​កីឡាការិនី Kim  […]

ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​ Read More »

កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​បន្ទាប់​ពី​របួស​ដៃ​ត្រូវ​សម្រាក​អស់​ជា​ច្រើន​ខែ​

អ្នក​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​​ចូល​ហ្វឹកហាត់​វិញ​ហើយ​នៅ​ពេល​នេះ​បន្ទាប់​ពី​រូប​គេ​ឃ្លាត​ពី​សង្វៀន​ប្រកួត​ និង​ការ​ហ្វឹកហាត់​អស់​ជា​ច្រើន​ខែ​មក​ហើយ​ដោយឧបទ្ទវហេតុ​របួស​ដៃ​កន្លង​ទៅ​នេះ​។ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​លើក​ឡើង​ថា​ រូប​គេ​អាច​វិលត្រឡប់​មក​កាន់​សង្វៀន​ និង​ការ​ហ្វឹកហាត់​បាន​វិញ​ហើយ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​ដៃ​ដោយ​សារ​មុត​ការ៉ូ​កន្លង​ទៅ​នេះ។​​ រូប​គេ​រង់ចាំ​តែ​ស្រុក​ទេស​ស្រួលបួល​វិញ​ និង​ខាង​សហព័ន្ធ​បើក​ដំណើរ​ការ​ប្រកួត​វិញ​ប៉ុណ្ណោះ។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​ឃើញ​ចូល​ហ្វឹកហាត់​ និង​សម​ជា​មួយ​សិស្ស​ប្អូន​ក្នុង​ក្លឹប​រួច​មក​ហើយ​ដែរ​តាម​រយៈវីដេអូ​បង្ហោះ​ថ្មីៗ​នេះ។​ ដូច្នេះ​អាច​និយាយ​បាន​ថា​របួស​ដៃ​របស់​រូប​គេ​បាន​ជា​ស្រួលបួល​រហូត​អាច​ចូល​ហ្វឹកហាត់​បាន​ជា​ធម្មតា​វិញ​ហើយ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​របួសមុត​ដៃ​ជា​មួយ​ការ៉ូ​ធ្ងន់ធ្ងរអំឡុង​ខែ​មីនា​ ឆ្នាំ​២០២៥​ កន្ល​ង​ទៅ​បន្ទាប់​ពី​រូប​គេ​បាន​ទៅ​ជួយ​សាងសងតូប​របស់​ប្រពន្ធ។​ យ៉ាងណា​កាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា​ នេះ​នៅ​លើ​ផេក​លោក​ ពេជ្រ​ សុផាន់​ បាន​បង្ហោះវីដេអូពី​ ប៊ុនសិទ្ធ​ ចាប់​ផ្ដើម​ចូល​ហាត់​វិញ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​បន្ទាប់​ពី​របួស​ដៃ​ត្រូវ​សម្រាក​អស់​ជា​ច្រើន​ខែ​ Read More »

មុនជួបគ្នាស្អែក គ្រូក្រុម Kasuka ចាត់ទុក ភ្នំពេញក្រោន ជាក្រុមកំពូលមួយនៅ កម្ពុជា

គ្រូបង្វឹករបស់ក្រុម Kasuka FC លោក Haji Halimi បានចាត់ទុកក្រុម ភ្នំពេញក្រោន ជាក្រុមកំពូលមួយរបស់ កម្ពុជា មុនជួបគ្នាថ្ងៃស្អែកទី ១២ ខែ សីហា ឆ្នាំ ២០២៥ ក្នុងការប្រកួតវគ្គជម្រុះ (playoff) ពាន AFC Challenge League។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ចន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០២៥ នេះ លោក Haji Halimi បានមានប្រសាសន៍ថា៖ «ពួកយើងបានសិក្សាខ្លះៗអំពី ភ្នំពេញក្រោន។ ពួកយើងដឹងថា ភ្នំពេញក្រោន ជាក្រុមដ៏ធំមួយនៅក្នុងប្រទេស កម្ពុជា។ ខ្ញុំគិតថា ពួកគេគឺជាក្រុមលំដាប់កំពូលទាំង ៤ ប្រចាំកម្ពុជា។ ខ្ញុំដឹងថា ពួកគេបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន មែនអត់? ដូច្នេះពួកយើងបានសិក្សាខ្លះអំពីរបៀប ដែលពួកគេលេង»។ លោក Haji Halimi បានមានប្រសាសន៍បន្តថា៖ «វាគឺមានប្រយោជន៍មួយចំនួនសម្រាប់ក្រុម

មុនជួបគ្នាស្អែក គ្រូក្រុម Kasuka ចាត់ទុក ភ្នំពេញក្រោន ជាក្រុមកំពូលមួយនៅ កម្ពុជា Read More »

កីឡាករជប៉ុនពីរនាក់បានស្លាប់ដោយសាររបួសខួរក្បាល

សមាគមកីឡាប្រដាល់ និងប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកប្រដាល់ជប៉ុនពីរនាក់បានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីរងរបួសខួរក្បាលនៅក្នុងការប្រដាល់ដាច់ដោយឡែកពីគ្នា។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថាកីឡាករ Shigetoshi Kotari បានស្លាប់កាលពីថ្ងៃសុក្រ និងកីឡាករ Hiromasa Urakawaបានស្លាប់ កាលពីថ្ងៃសៅរ៍បន្ទាប់ពីបានរងរបួសនៅក្នុងការប្រយុទ្ធរបស់ពួកគេនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី 2 ខែសីហា។ អង្គការកីឡាប្រដាល់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍អំពី Urakawa ដែលបានចាញ់ Yoji Saito ដោយសន្លប់ថា “យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍កីឡាប្រដាល់ជប៉ុន ក្នុងអំឡុងពេលដ៏លំបាកនេះ”។ ក្រុមប្រឹក្សាប្រដាល់ពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា Kotari បានស្លាប់ដោយសាររបួសដែលគាត់បានជួប ខណៈពេលដែលប្រយុទ្ធជាមួយ Yamato Hata ក្នុងលទ្ធផលស្មើក្នុង 12ទឹក។ WBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “WBC និងប្រធានរបស់ខ្លួនគឺលោក Mauricio Sulaiman សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដែលមិនអាចជួសជុលបាននេះ ហើយសូមជូនពរឱ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់មានកម្លាំងក្នុងអំឡុងពេលដ៏លំបាកនេះ” ។ អ្នកប្រដាល់ម្នាក់ទៀតជាអ្នកប្រដាល់ទម្ងន់ស្រាលជនជាតិអៀរឡង់អាយុ 28 ឆ្នាំ John Cooney បានទទួលមរណភាពដោយសាររបួសខួរក្បាលនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានបញ្ឈប់ក្នុងការប្រកួតការពារជើងឯក Celtic លើកដំបូងរបស់គាត់កាលពីខែកុម្ភៈ។ ប្រភព៖ NKDNEWS

កីឡាករជប៉ុនពីរនាក់បានស្លាប់ដោយសាររបួសខួរក្បាល Read More »

គ្រូ ព្រះខ័នរាជស្វាយរៀង ថា ក្រុមនៅខ្វះខាត២​ចំណុចត្រូវកែលំអ ទោះឈ្នះ ណាហ្គាវើលដ៍ ៣-០

គ្រូ​បង្វឹក​របស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានលើកឡើងពីកង្វះ​ខាត​ ២ ចំណុច ដែលក្រុមត្រូវកែតម្រូវ ទោះដឹកនាំប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ ទទួលបានលទ្ធផលឈ្នះយ៉ាងធំធេងក៏ដោយ។ កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥ ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីការប្រកួតបើកឆាកក្នុងលីគកំពូល កម្ពុជា Cambodian Premier League តាមរយៈជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ៣ ទល់នឹង ០។ ក្រោយបញ្ចប់ការប្រកួតលោក Mathew McConkey បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសថា៖ «សម្រាប់ការប្រកួតទាំងមូល យើងមើលទៅបានល្អ។ ជាពិសេសនៅពេល យើងការពារ គឺពួកយើងធ្វើបានល្អ។ រយៈពេលប្រហែល ១០ នាទីដំបូង យើងមានបាល់ល្អៗច្រើន ប៉ុន្តែនៅពេល ណាហ្គាវើលដ៍ បានប្តូរទម្រង់លេងមួយចំនួននៅតំបន់កណ្តាល វាបានធ្វើឱ្យយើងចាប់ផ្តើមមានបញ្ហាខ្លះ»។ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២

គ្រូ ព្រះខ័នរាជស្វាយរៀង ថា ក្រុមនៅខ្វះខាត២​ចំណុចត្រូវកែលំអ ទោះឈ្នះ ណាហ្គាវើលដ៍ ៣-០ Read More »

សហព័ន្ធ​កីឡា​ទោចក្រយានកម្ពុជា ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ធំ​នៅម៉ាឡេស៊ី​អបអរ​ប្រទេស​នេះ​ជា​ប្រធាន​អាស៊ាន​ 2025

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ចូលរួម​ព្រឹត្តិការណ៍កីឡា​​ធំមួយ​​ Cycling Tour Solidarity 2025 នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ៦០០០នាក់​ ជា​ការ​អបអរសារទរ​ដែល​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០២៥។​ លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ដែល​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​បាន​រៀបចំ​នេះ​មាន​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ទាំង​អស់​សរុប​ប្រមាណ​ជាង​ ៦០០០នាក់​លេង​លើ​ប្រភេទ​កីឡា​ជិះកង់​ រត់​ប្រណាំង​ និង​ដើរ។​ ព្រឹត្តិការណ៍​ធំ​ Cycling Tour Solidarity 2025 ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​រៀបចំ​ឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​យុវជន​ឲ្យ​លេង​កីឡា​ ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផង​ និង​ជា​ការ​អបអរសារទរ​ដែល​ប្រទេស​របស់​គេ​ក្លាយ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ​២០២៥​ នេះ។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ធំ​ Cycling Tour Solidarity 2025 ​នេះ​ចំនួន​ ២នាក់​គឺ​លោក​ នូ ចំរើន​ អគ្គលេខាធិការ​ និង​គ្រូ​បង្វឹក​មួយ​រូប​ទៀត។​ កម្មវិធី​នេះ​បិទ​បញ្ចប់​ទៅកាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា ​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធ​កីឡា​ទោចក្រយានកម្ពុជា ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ធំ​នៅម៉ាឡេស៊ី​អបអរ​ប្រទេស​នេះ​ជា​ប្រធាន​អាស៊ាន​ 2025 Read More »

Crystal Palace បំបាក់ Liverpool ក្នុងលទ្ធផល 3-2 ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះពាន Community Shield

Crystal Palace បានយកឈ្នះក្រុមម្ចាស់ជើងឯក Premier League ក្រុម Liverpool ក្នុងលទ្ធផល 3-2 ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះពាន Community Shield បន្ទាប់ពីប្រកួតស្មើ 2-2 នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ។ អ្នកចាំទី Dean Henderson គឺជាវីរបុរសក្នុងការរារាំងការស៊ុតបាល់បញ្ចូលទីសម្រាប់ Palace ខណៈដែលគាត់បានសង្គ្រោះបានពីរគ្រាប់របស់កីឡាករ Alexis Mac Allister និង Harvey Elliott ខណៈដែល Mohamed Salah បានបញ្ជូនបាល់របស់គាត់នៅលើរបារ។ ខ្សែបម្រើវ័យ 21 ឆ្នាំ Justin Devenny ដែលត្រូវបានបញ្ជូនមកជាកីឡាករបម្រុងដើម្បីស៊ុតបាល់ប៉េណាល់ទីជាអ្នកស៊ុតយកឈ្នះលើអ្នកចាំទី Alissonរបស់ហង្សក្រហម ។ Palace ដែលមិនបានឈ្នះពានរង្វាន់ធំក្នុងប្រវត្តិសាស្ត្ររបស់ពួកគេរហូតមកដល់ឆ្នាំនេះ ឥឡូវនេះរកបានពីរក្នុងរយៈពេលបីខែនៅឯកីឡដ្ឋាន Wembley ដោយបានដណ្តើមបានពានរង្វាន់ជាលើកដំបូងFA Cupពីក្រុម Manchester City ។ ពួកគេក៏ជាក្លឹបដំបូងគេដែលឈ្នះពាន Community Shield ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតនេះក្នុងរយៈពេល 50

Crystal Palace បំបាក់ Liverpool ក្នុងលទ្ធផល 3-2 ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះពាន Community Shield Read More »

លោក ឃឹម បូរី សរសើរ​ខ្សែ​ប្រយុទ្ធ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឆ្នាំ​នេះកាន់​តែ​ល្អ

ក្លិប​ណាហ្គាវើលដ៍ បាន​ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​​បើក​ឆាក​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥​-២៦ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ សម្រាប់បរាជ័យនៅក្រៅដីនេះ លោក ឃីម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ បានមើលឃើញពីចំណុចខ្វះខាតច្រើនរបស់កក្រុមលោកដែលត្រូវកែប្រែសម្រាប់ការប្រកួត។ ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកមានប្រសាសន៍ថា ៖«សម្រាប់ការប្រកួតថ្ងៃនេះ ក្រុមរបស់យើងមានបញ្ហាវគ្គទី១ច្រើន ហើយយើងធ្វើអត់បានល្អទៅតាមផែនការដែលបានរៀបចំ។ យើងលេងបានល្អនៅតំបន់ម្ខាង ហើយខ្វះចន្លោះនៅតំបន់ម្ខាងដែលធ្វើឲ្យគេមានឱកាសទាត់ចូលទីយើង។ ខ្ញុំគិតថា យើងត្រូវការកែក្រែចំណុចខ្វះខាតឲ្យបានច្រើនសម្រាប់ការប្រកួតបន្ទាប់។ មួយទៀតនោះគឺកីឡាករត្រូវការប្រមូលស្មារតីឲ្យបានល្អនៅពេលជួបក្រុមខ្លាំងដូចជា ព្រះខ័នរាជស្វាយរៀង»។ នៅ​ពេល​សួរ​ថា តើ​លោក​គ្រូ​យល់​ឃើញ​យ៉ាង​ណា​អំពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង? គ្រូ​បង្វឹក​កម្ពុជា​រូប​នេះ​បាន​ឆ្លើយ​ថា ៖«ឆ្នាំ​នេះ​ក៏​មិន​​ខុស​ពី​ឆ្នាំ​មុន​ដែរ។ ពួក​គេ​នៅ​តែ​ខ្លាំង​ គឺ​កាន់​តែ​​ខ្លាំង ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ​ថ្មី​សុទ្ធ​តែ​ល្អ។ ពួក​គេ​មាន​គុណភាព យើង​ពិបាក​ក្នុង​ការ​ប្រជែង​ដណ្តើម​​យល់​បាល់​ជា​មួយ​ពួក​គាត់​ណាស់។ ខ្ញុំ​គិត​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឆ្នាំ​នេះ​ល្អ»។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល Patrick Souza ​ដែល​ស៊ុត​ចូល ២ គ្រាប់​នៅ​វគ្គ​ទី១ និង​នៅ​វគ្គ​ទី២ ​បាន​បញ្ជូន​បាល់​ឲ្យ មិន រតនៈ ទាត់​ចូល​គ្រាប់​ទី​៣ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។ នៅ​សប្តាហ៍​បន្ទាប់​ពី

លោក ឃឹម បូរី សរសើរ​ខ្សែ​ប្រយុទ្ធ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឆ្នាំ​នេះកាន់​តែ​ល្អ Read More »

Scroll to Top