August 28, 2025

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe

Manuel Ugarte ខ្សែបម្រើក្រុម Manchester United មានទំនាក់ទំនងជាមួយនាង Georgia May Heath ដែលជាអតីតមិត្តស្រីរបស់ Kylian Mbappe ខ្សែប្រយុទ្ធ Real Madrid។ ពេលថ្មីៗនេះ ​​Ugarte និងនាង May Heath ដែលជាមិត្តស្រីថ្មីរបស់គេ ត្រូវបានគេឃើញដើរលេងក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន។ បើតាមការចុះផ្សាយរបស់កាសែត The Sun គូស្នេហ៍ទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំង នៅមុនពេលចាកចេញពីផ្សារទំនើបមួយនោះ។ ​ខ្សែបម្រើវ័យ ២៤ឆ្នាំ របស់បិសាចក្រហមរូបនេះ បានបង្ហាញមិត្តស្រីថ្មី ដែលជាអតីតមិត្តស្រីរបស់ Mbappe ជាសាធារណៈលើកដំបូង។ អំឡុងពេល ​​Ugarte និង Mbappe នៅប្រកបអាជីពក្នុងក្រុម Paris Saint Germain នាង  May Heath នៅជាមិត្តស្រីរបស់ខ្សែប្រយុទ្ធបារាំងនៅឡើយ​ នៅចន្លោះឆ្នាំ ២០២១ ដល់ ២០២៤។ ​មិត្តស្រី Ugarte មានសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំ […]

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe Read More »

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បន្ត​ពង្រឹង​សមត្ថភាព​គ្រូ​តាម​រយៈ​ការ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ ស្របពេល​ម្សិលមិញ​នេះ​ប្រកាស​បើក​វគ្គ​ថ្មី​រយៈពេល​ ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋានជាតិ។​ អគ្គេលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោក ហេង សុខជាតិ បានលើកឡើងថា ថា វគ្គនេះរៀនផ្នែកទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ តំណាង​សហព័ន្ធ​ខាងលើ​បន្ថែមទៀត​ថា​ វគ្គនេះ​ធ្វើឡើងក្នុងការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស ។​ សិក្ខាកាមចូលរួមក្នុងវគ្គនេះនឹងបានដឹងពីប្រវត្តិ នៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិ បានដឹងពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់ នៃការប្រកួត។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំរួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី ។ បញ្ជាក់​ដែរ​ថា​ កម្មវិធី​បណ្ដុះបណ្ដាល​របស់​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ក្នុង​សាល​ដំបូលទូក​ នៃ​ពហុកីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចំនួន​ ២២នាក់​មក​ពី​បណ្ដា​សមាគម ក្លឹប​ នានា៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល Read More »

បិសាចក្រហមធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដ៏អាម៉ាស់ក្រោមដៃក្រុមនៅលំដាប់ទី៤

ក្រុមបិសាចក្រហម Manchester United បានទទួលរងនូវភាពអាម៉ាស់ក្រោយធ្លាក់ចេញពីពានរង្វាន់ Carabao Cupក្រោមដៃក្រុម Grimsby អង់គ្លេស League Two ដោយការស៊ុតបាល់ប៉េណាល់ទី    នៅទឹកដី Blundell Park ។ Man United ត្រូវបានម្ចាស់ផ្ទះនាំមុខមុន2-0ក្នុងតង់ទីមួយតែពួកគេបសនរាមស្មើវិញនៅចុងតង់ទី២ដោយកីឡាករ Mbeumo និងការតែតបាល់បញ្ចូលទីនៅនាទីទី 89 របស់ Harry Maguire។ក្រុមទាំងពីរត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទីហើយក្រុមដែលលេងនៅក្របខ័ណ្ឌលំដាប់ទី៤បានទម្លាក់ក្រុមបិសាចក្រហមដែលធ្លាប់តែខ្លាំងនៅអង់គ្លេស Premier League ។ លោក Ruben Amorim បានសុំទោសដល់អ្នកគាំទ្រ Manchester United បន្ទាប់ពីការដឹកនាំរបស់គាត់បានឈានដល់កម្រិតទាបថ្មីមួយជាមួយនឹងបរាជ័យយ៉ាងអាម៉ាស់។ គាត់បានប្រាប់ Sky Sportsក្រោយប្រកួតចប់ថា ” វាពិបាកនិយាយចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះ។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំពិតជាសោកស្តាយចំពោះអ្នកគាំទ្រ។ ការគាំទ្រដែលពួកគេបានផ្តល់ឱ្យខ្ញុំ ជាមួយនឹងការគាំទ្រទាំងអស់ដែលពួកគេបានជួយក្រុម។ ខ្ញុំគ្មានអ្វីត្រូវនិយាយទេ។ ខ្ញុំពិតជាសោកស្តាយ”។ Grimsby នឹងត្រូវជួបជាមួយ Sheffield Wednesday ក្នុងជុំទី 3 នៃពានរង្វាន់ Carabao Cup

បិសាចក្រហមធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដ៏អាម៉ាស់ក្រោមដៃក្រុមនៅលំដាប់ទី៤ Read More »

Scroll to Top