September 4, 2025

ប្រាក់ឈ្នួលថ្លៃជាងគេនៅ EPL៖ Haaland ៧០ម៉ឺនដុល្លារមួយអាទិត្យ តាមពីក្រោយដោយ Salah, Casemiro…

Erling Haaland ខ្សែប្រយុទ្ធ Manchester City មានប្រាក់ពលកម្មខ្ពស់បំផុតក្នុងក្របខណ្ឌ Premier League ចំនួន ៧០ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ នៅរដូវកាល ២០២៥-២៦ នេះ។ Mohamed Salah ទទួលបានប្រាក់ឈ្នួលពី Liverpool ៥៣ ម៉ឺនដុល្លារ និង Casemiro ខ្សែបម្រើ Manchester United បានថ្លៃឈ្នួល ៤៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។ ប្រាក់ឈ្នួលរបស់កីឡាករបាល់ទាត់ កើនឡើងពីមួយរដូវកាលទៅមួយរដូវកាល ទៅតាមសមត្ថភាពរបស់ពួកគេ។ ក្នុងចំណោមក្លិបនៃលីគកំពូលទាំង ៥នៅអឺរ៉ុប គេសង្កេតឃើញថាក្លិបនៅលីគកំពូលអង់គ្លេស តែងតែនាំមុខគេលើការចំណាយថ្លៃឈ្នួលកីឡារកខ្ពស់ជាងគេ។ ក្នុងចំណោមនោះ Man Utd, Liverpool, Man City, Arsenal និង Chelsea ជាដើម សុទ្ធតែចាយប្រាក់ច្រើនសន្ធឹកសម្រាប់កីឡាករពួកគេក្នុងមួយឆ្នាំៗ។ សម្រាប់រដូវកាល ២០២៥-២៦ នេះ ក្លិបនៅលីគកំពូលអង់គ្លេសបានកើនកំណត់ត្រាលើការចំណាយទិញដូរកីឡាករដល់ទៅជាង៤ពាន់លានដុល្លារ នៅទីផ្សារដោះដូរលើកទី១នេះ។ ចំណាយច្រើនលើការផ្ទេររួចហើយ ក្លិបត្រូវទទួលបន្ទុកធ្ងន់ធ្ងរថែមទៀត លើប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ។ ចំណោមកីឡាករ ១០រូប នៅ Premier […]

ប្រាក់ឈ្នួលថ្លៃជាងគេនៅ EPL៖ Haaland ៧០ម៉ឺនដុល្លារមួយអាទិត្យ តាមពីក្រោយដោយ Salah, Casemiro… Read More »

លោក Koeman ជ្រើសកីឡាករហូឡង់ពី EPL ទាំងអស់ សម្រាប់ជម្រុះ World Cup

សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ ពីមុនមកធ្លាប់តែត្រូវបានជ្រើសរើសភាគច្រើនពីលីគកំពូលអេស្ប៉ាញ La Liga និងអ៊ីតាលី Serie A ប៉ុន្តែពេលនេះលោកគ្រូបង្វឹកលោក Ronald Koeman កោះហៅសមាជិកក្រុមសុទ្ធតែប្រកអាជីពនៅ Premier League។ La Liga និង Serie A ជាពិសេសពីក្រុម Barcelona និង AC Milan ធ្លាប់តែជាជង្រុកដ៏សំខាន់សម្រាប់ការជ្រើសរើសយកកីឡាករហូឡង់ ចូលក្រុមជម្រើសជាតិ។ ពេញនិយមរើសកីឡាករដែលប្រកបអាជីពពីលីគទាំងពីរនេះ ដោយសារវត្តមានវីរបុរស Johan Cruyff នៅ Barcelona ស្របពេល Ruud Gullit, Frank Rijkaard និង Marco van Basten បានធ្វើព្យុះភ្លៀងនៅ AC Milan នៅចុងទសវត្សរ៍៨០ និងដើមទសវត្សរ៍៩០។ ប៉ុន្តែសព្វថ្ងៃនេះ កីឡាករហូឡង់ដែលប្រកបអាជីពនៅលីគកំពូលអង់គ្លេស បានក្លាយជាទិសដៅសំខាន់ទៅវិញ។ លោកគ្រូបង្វឹក Koeman បានកោះហៅកីឡាករហូឡង់ពីអង់គ្លេស ៣៦រូប ដើម្បីត្រៀមវគ្គជម្រុះ FIFA World

លោក Koeman ជ្រើសកីឡាករហូឡង់ពី EPL ទាំងអស់ សម្រាប់ជម្រុះ World Cup Read More »

FIFAប្រកាសលក់សំបុត្រ World Cup 2026 នៅសប្តាហ៍ក្រោយជាមួយនឹងតម្លៃ60ដុល្លារឡើង

FIFA បានប្រកាសពីថ្ងៃពុធថា ការកំណត់តម្លៃថាមវន្តនឹងដំណើរការក្នុងដំណាក់កាលទី 1 នៃការលក់សំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដោយអ្នកគាំទ្រត្រូវបង់តម្លៃខុសៗគ្នាទៅតាមតម្រូវការទីផ្សារ និងកន្លែងអង្គុយចាប់ពី 60 ដុល្លារ។ អ្នកគាំទ្រនឹងមានឱកាសដំបូងរបស់ពួកគេក្នុងការទទួលបានសំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលនឹងបើកលក់នៅថ្ងៃទី 10 ខែកញ្ញានិងដំណើរការរហូតដល់ថ្ងៃទី 19 ខែកញ្ញា។ FIFA បាននិយាយថា បើកសម្រាប់អ្នកកាន់កាត Visa ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំបុត្រសម្រាប់ការប្រកួតវគ្គចែកពូលនឹងចាប់ផ្តើមពី 60ដុល្លារអាមេរិក ជាមួយនឹងតម្លៃសម្រាប់ដំណាក់កាលក្រោយៗទៀត រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ ដែលឈានដល់ 6,730ដុល្លារអាមេរិក ។ លោក Falk Eller នាយកផ្នែកលក់សំបុត្រ និងបដិសណ្ឋារកិច្ចរបស់ FIFA បានប្រាប់អ្នកយកព័ត៌មានថា សំបុត្រប្រហែល 1 លានសន្លឹកនឹងមានលក់សម្រាប់ដំណាក់កាលដំបូង ។ លោកបានបន្ថែមថា តម្លៃនឹងប្រែប្រួលអាស្រ័យលើតម្រូវការទីផ្សារ ជាយុទ្ធសាស្ត្រដែលគេស្គាល់ថាជាតម្លៃថាមវន្ត ឬតម្លៃកើនឡើង។

FIFAប្រកាសលក់សំបុត្រ World Cup 2026 នៅសប្តាហ៍ក្រោយជាមួយនឹងតម្លៃ60ដុល្លារឡើង Read More »

Scroll to Top