September 20, 2025

FIFA៖ មនុស្សជាង ៤,៥លាននាក់ បានស្នើទិញសំបុត្រការប្រកួត World Cup 2026

មនុស្សជាង ៤,៥លាននាក់ ភាគច្រើនមកពីអាម៉េរិកជាប្រទេសសហម្ចាស់ផ្ទះរៀបចំការប្រកួត World cup 2026 បានស្នើសុំទិញសំបុត្រ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ អំឡុងការបើកចាប់ឆ្នោតលក់លើកដំបូង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)​ ក្រោយពេលបិទការចាប់ឆ្នោតលក់សំបុត្រ ដោយកំណត់ចំណោះអ្នកមានទិដ្ឋការធ្វើដំណើរ (Visa) ទៅកាន់ទឹកអីអាម៉េរិក។ ប្រទេសម៉ិកស៊ិក និងកាណាដា ជាសហម្ចាស់ផ្ទះជាមួយនឹងអាម៉េរិក នឹងរៀបចំការប្រកួត ក៏មានមនុស្សច្រើនបានដាក់ពាក្យស្នើសុំទិញសំបុត្រផងដែរ តែ FIFA មិនបានបញ្ជាក់ចំនួនសរុបឡើយនៅប្រទេសទាំង ២ នេះ។ ការបើកលក់សំបុត្រលើកដំបូងសម្រាប់ព្រឹត្តិការណ៍ World Cup 2026 បានធ្វើឡើងចាប់ពីថ្ងៃទី៩-១៩ ខែកញ្ញា​ ហើយការប្រកាសអំពីអ្នកមានសិទ្ធិទិញសំបុត្របាន តាមលក្ខខណ្ឌទិដ្ឋាការ (Visa) អាចធ្វើដំណើរទៅអាម៉េរិកបាន នឹងធ្វើឡើងពីថ្ងៃទី២៩ កញ្ញា ដល់ ថ្ងៃទី១ តុលា។ បើតាមការកំណត់ត្រារបស់ FIFA មនុស្សម្នាក់អាចទិញបានសំបុត្រត្រឹមតែ ៤សន្លឹកប៉ុណ្ណោះក្នុងមួយប្រកួត ហើយមនុស្សម្នាក់ត្រូវបានកំណត់មិនឱ្យទិញសំបុត្រលើស ៤០សន្លឹកឡើយ នៅទូទាំងការប្រកួត World Cup 2026។ ការបើកឱ្យដាក់ពាក្យទិញសំបុត្រ World Cup 2026 លើកទី២ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៧ ខែតុលា ខាងមុខ ហើយការប្រកាសអំពីអ្នកអាចទិញសំបុត្របាន នឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា ដល់ដើមខែធ្នូ។ ចំណែកការបើកលក់សំបុត្រលើកទី៣ អាចនឹងបើកលក់ […]

FIFA៖ មនុស្សជាង ៤,៥លាននាក់ បានស្នើទិញសំបុត្រការប្រកួត World Cup 2026 Read More »

IOC៖ រុស្ស៊ី បេឡារុសនឹងប្រកួតអូឡាំពិករដូវរងាឆ្នាំ ២០២៦ក្រោមឈ្មោះអត្តពលិកអព្យាក្រឹត

អត្តពលិកមកពីរុស្ស៊ី និងបេឡារុស នឹងត្រឡប់ចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុង Milano Cortina ឆ្នាំ ២០២៦ ក្រោមរូបភាពអត្តពលិកអព្យាក្រឹត គ្មានទង់ជាតិតំណាងប្រទេស និងគ្មានភ្លេងជាតិក្នុងការប្រកួត។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ស្ថាប័ន IOC បានព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ី តាំងខែតុលា ឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលរុស្ស៊ីវាយលុកលុយចូលប្រទេសអ៊ុយក្រែន បានជាង ១ឆ្នាំ។  «យើងធ្លាប់បាននិយាយអំពីស្ថាប័ន ឯករាជ្យភាព និងអត្តពលិកអព្យាក្រឹតភាព (AINs) ពេលកន្លងមក។ រឿងនេះមិនមែនជារឿងថ្មីឡើយ។ ក្រុមប្រឹក្សាប្រតិបត្តិ នឹងយកវិធីសាស្ត្រដូចគ្នាធ្លាប់ធ្វើនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស (Paris 2024) លើប្រទេសទាំងនោះ។ គ្មានអ្វីផ្លាស់ប្តូរនោះទេ។»។ នេះបើតាមសម្តីរបស់អ្នកស្រី Kirsty Coventry ប្រធាន IOC ថ្មី និយាយប្រាប់អ្នកកាសែត។ អត្តពលិករុស្ស៊ី និងបេឡារុស ដែលឈ្នះការប្រកួតជម្រុះតាមតំបន់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការ​ ស្វែងរកអំពីទំនាក់ទំនងជាមួយយោធារុស្ស៊ី ឬក៏មានគាំទ្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយបើសិនជារកឃើញមាននោះ ស្ថាប័ន IOC នឹងមិនអនុញ្ញាតឱ្យអត្តពលិកប្រទេសទាំង ២ នោះ ចូលរួមប្រកួតឡើយ ទោះក្នុងនាមជាអត្តពលិកអព្យាក្រឹតក៏ដោយ។ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន តាំងពីឆ្នាំ ២០២២ មក ស្ថាប័នកីឡាធំៗលើពិភពលោកបានហាមឃាត់ទៅកាន់ក្រុមរុស្ស៊ីមិនឱ្យចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។ បេឡារុសវិញ ជាប្រទេសផ្តល់ច្រកទ្វារឱ្យរុស្ស៊ីចូលវាយលុកអ៊ុយក្រែន ក៏ត្រូវបានហាមឃាត់អត្តពលិក ពីការប្រកួតអន្តរជាតិដូចគ្នា។

IOC៖ រុស្ស៊ី បេឡារុសនឹងប្រកួតអូឡាំពិករដូវរងាឆ្នាំ ២០២៦ក្រោមឈ្មោះអត្តពលិកអព្យាក្រឹត Read More »

រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ជាក្រុមមានសក្តានុពលខ្លាំង តាំងពីតំបន់ការពារ ដល់ប្រយុទ្ធ

នៅរដូវកាល ២០២៥-២០២៦ នេះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លា អំពីប្រព័ន្ធលេងរបស់ខ្លួន ពោលតាំងពីតំបន់អ្នកចាំទី ការពារ រហូតដល់តំបន់ប្រយុទ្ធ។ ការប្រកួតក្នុងលីគកំពូល កម្ពុជា Cambodian Premier League រដូវកាលនេះ ក្រុម ព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់រស់ជាតិបរាជ័យនៅឡើយទេ ដោយឆ្លងកាត់ ៥ ប្រកួត ឈ្នះទាំង ៥ ប្រកួត និងកំពុងកាន់កាប់តំណែងកំពូលតារាងក្នុងលីគ។ ខណៈការប្រកួតចុងក្រោយកាលពីល្ងាចថ្ងៃ សុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ពួកគេទើបតែបន្តទទួលជ័យជម្នះលើក្រុម ឡាយហ្វ ព្រះសីហនុ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងលទ្ធផល ៦ ទល់នឹង ១។ ដោយឡែកការប្រកួតផ្សេងៗទៀត ដូចជាពានបើករដូវកាល Cambodian Super Cup និងការប្រកួតពានក្លិបតំបន់ អាស៊ាន ASEAN Club Championship Shopee

រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ជាក្រុមមានសក្តានុពលខ្លាំង តាំងពីតំបន់ការពារ ដល់ប្រយុទ្ធ Read More »

វគ្គសិក្សា រដ្ឋបាលកីឡា ៤ ថ្ងៃ ផ្តោតលើការបង្រៀនដល់សិក្ខាកាម ៤ ចំណុចធំៗ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា (NOCC) បានបិទវគ្គបញ្ចប់​វគ្គ​​សិក្សា​សាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាល» កីឡាដោយជោគជ័យ កាល​ពី​ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព​លោក​បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គសិក្សានេះ​បានដំណើការរយៈពេល ៤ ថ្ងៃ ពោលតាំងពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥។ គោលបំណងនៃការបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាល» កីឡានេះ ដើម្បីពង្រឹងចំណេះដឹងក្នុងការងារដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡា ដល់ថ្នាក់ដឹកនាំកីឡា មន្ដ្រី កីឡា គ្រូបង្វឹកកីឡា ដែលបំរើការងារកីឡានៅតាម សហព័ន្ធកីឡាជាតិ និងនៅតាមអង្គភាពកីឡា នៅទូទាំងប្រទេស ។ ការសិក្សារយៈពេល ៤ ថ្ងៃ គឺបានផ្តោតសំខាន់លើការសិក្សា ៤ ចំណុច។ ទី ១ ការសិក្សាលើ វិទ្យាសាស្ត្រកីឡា ដើម្បីឱ្យមានការយល់ដឹងពីវិធីការពារ និងបង្ការគ្រោះថ្នាក់ពីការហ្វឹកហាត់

វគ្គសិក្សា រដ្ឋបាលកីឡា ៤ ថ្ងៃ ផ្តោតលើការបង្រៀនដល់សិក្ខាកាម ៤ ចំណុចធំៗ Read More »

Ronaldo មានកំណត់ត្រារកបាន ៥០គ្រាប់នៅ Real Madrid លឿនជាង Mbappe

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បច្ចុប្បន្នរកបាន ៥០គ្រាប់ហើយ នៅក្នុងក្លិប ​Real Madrid ជា​ក្លិបក្នុងក្តីស្រមៃរបស់គេតាំងពីវ័យកុមារ។ ប៉ុន្តែតើការរកបានគ្រាប់ ៥០គ្រាប់នេះ កីឡាករ​វ័យ ២៦ឆ្នាំ អាចរកបានលឿនជាង ធៀប​នឹងនិមិត្តរូបរបស់គេ កីឡាករ Cristiano Ronaldo ឬទេ? អំឡុងរដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ បង្ហាញខ្លួនលេងលើទឹកដីអេស្ប៉ាញ​លើកដំបូង តែមិនឈ្នះពានរង្វាន់អ្វីសោះ ជាមួយ Real Madrid ទោះបីគេរកបានគ្រាប់បាល់​ស៊ុតចូលទីច្រើនក៏ដោយ។ រដូវកាលមុន Mbappe រកបាន ៤៤គ្រាប់ រាល់ពានរង្វាន់ដែល Real Madrid មានវត្តមាន ហើយគេក៏ក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេ នា​ការបង្ហាញខ្លួនរដូវកាលដំបូង ប្រចាំប្រវត្តិសាស្ត្រក្លិប។ ធៀបទៅនឹង Ronaldo គេរកបានត្រឹមតែ ៣៣គ្រាប់ ប៉ុណ្ណោះ នៅការបង្ហាញខ្លួនលេងរដូវ​កាលដំបូងជាមួយ Real Madrid។  ក្រោយចប់រដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ផ្តើមរកឃើញទម្រង់លេងល្អ​ខ្លាំងរបស់គេត្រឡប់មកវិញ ខណៈគេរកបាន ៦គ្រាប់ ដើមរដូវកាលថ្មី។

Ronaldo មានកំណត់ត្រារកបាន ៥០គ្រាប់នៅ Real Madrid លឿនជាង Mbappe Read More »

Scroll to Top