September 25, 2025

កីឡាករ Reggers កំពុងជា Top Scorer ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក ២០២៥

កីឡាករបាល់ទះ​ជម្រើស​ជាតិ​ប៊ែលហ្ស៊ិក Ferre Reggers កំពុង​ឈរ​លើ​គេ​ក្នុង​នាម​ជា​អ្នក​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ (Top Scorer) ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ គិត​ត្រឹម​ការ​ប្រកួត​ចប់​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ កីឡាករ​កម្ពស់ ២.០២​ម៉ែត្រ រក​បាន​ពិន្ទុ​សរុប​ ៩៣​ពិន្ទុ ពី​ការ​ប្រកួត​ចំនួន ៤ លើក​កន្លង​មក។ រូប​គេ​រក​ពិន្ទុ​បានតាម​រយៈ​ការ​វាយ​ផ្តាច់​​រក​បាន​ ៨០ពិន្ទុ រក​បាន​តាម​រយៈ​ការ​លោត​បាំង​ ៩​ពិន្ទុ និងតាម​រយៈ​ការ​​វាយ​សេវា​ ​បាន ៤​ពិន្ទុ។ លំអិត​តាម​ការ​ប្រកួត​នីមួយ​ៗ ចំនួន ៣ លើក​​នៅ​​វគ្គ​សន្សំពិន្ទុ​ក្នុង Ferre Reggers  រក​បាន​ ២៣​ពិន្ទុ នៅ​ពេល ប៊ែលហ្ស៊ិក ឈ្នះ អ៊ុយក្រែន ៣-០, រក​បាន ១៩ ពិន្ទុ នៅ​ពេលឈ្នះ អាល់ហ្សេរី ៣-០ និង រក​បាន ៣១​ពិន្ទុ នៅ​ពេល​ក្រុមចាញ់ អ៉ីតាលី ២-៣។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Ferre Reggers  រក​បាន […]

កីឡាករ Reggers កំពុងជា Top Scorer ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក ២០២៥ Read More »

FIFA! មិនទាន់លេង ៤៨ក្រុមផង ពេលនេះត្រូវពិចារណាបង្កើនដល់ ៦៤ក្រុមនៅ World Cup 2030

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Federation International de Football Association (FIFA) បាននឹងកំពុងមានការពិចារណាបង្កើនក្រុមចាប់ពី ៤៨ក្រុមដែលទើបត្រូវបានកំណត់ចុងក្រោយនៅ World Cup 2026 ខាងមុនេះ ឱ្យឈានដល់ ៦៤ក្រុមនៅការប្រកួត World Cup 2030 ។ ការបង្ហាញអំពីពីការពិចារណាពង្រីកក្រុមឱ្យឈានដល់ ៦៤ក្រុមនេះ គឺស្របពេលវេលានៃប្រារពខួបលើកទី១០០ នៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ការណ៍នេះក៏បានឱ្យដឹងបន្ទាប់ពីមេដឹកនាំ FIFA បានជួបជាមួយប្រមុខរដ្ឋមកពីប្រទេសអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ក្នុងទីក្រុងញូវយ៉ក ក៏ដូចជាមេដឹកនាំមកពី CONMEBOL របស់អាមេរិកខាងត្បូង និងប្រធានសមាគមបាល់ទាត់អាហ្សង់ទីន។ សមាគមកីឡាបាល់ទាត់អ៊ុយរូហ្គាយ បានបង្ហាញគោលដៅនៃផែនការពង្រីកក្រុមដល់ចំនួន ៦៤ក្រុមនេះលើកដំបូង កាលខែមីនា បន្ទាប់ពីប្រទេសនេះជាទីតាំងដើមកំណើតការប្រកួត World Cup 1930 ។ ដ្បិតការលេង ៤៨ក្រុមនៅ World Cup 2026 គឺមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើសហម្ចាស់ផ្ទះ ។ ខណៈគោលការណ៍នេះ ក៏ស្ថិតក្នុងចំណោមកង្វល់ជាចម្បងច្រើន គឺថាការប្រកួតបាល់ទាត់ពិភពលោកនាពេលនោះ នឹងត្រូវធ្វើការប្រកួតចំនួនរហូតដល់

FIFA! មិនទាន់លេង ៤៨ក្រុមផង ពេលនេះត្រូវពិចារណាបង្កើនដល់ ៦៤ក្រុមនៅ World Cup 2030 Read More »

ខ្សែ​ការពារ Lucas Alves ប្តេជ្ញាយក​ឈ្នះ ដោយ​ Clean Sheet ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង យប់នេះ

ខ្សែ​ការពារ​​ Lucas Alves របស់​ក្លិប Nam Dinh បាន​​ដាក់​គោល​ដៅ​យក​ជ័យជម្នះ​តាម​រយៈ Clean Sheet នៅ​ពេល​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship ឆ្នាំ ២០២៥។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត កីឡាករ Lucas Alves ជា​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល បាន​និយាយ​ថា ៖«យើង​មិន​មាន​ពេល​ច្រើន​ក្នុង​ការ​រៀប​ចំ​ខ្លួន​ទេ ពី​ព្រោះ​យើង​មាន​ការ​ប្រកួត​ច្រើន តែ​យើង​បាន​សិក្សា​ស្វែង​យល់​ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យ៉ាង​យក​ចិត្ត​ទុក​ដាក់»។ កីឡាករ​បាន​បន្ត​ថា ៖«ក្រុម​ទាំង​មូល​​ប្តេជ្ញា​រួម​កម្លាំង​ចិត្ត​គ្នា ហើយ​​ធ្វើ​តាម​ផែន​ការ​​របស់​គ្រូ។ គោល​ដៅ​របស់​យើង​គឺ​​ឈ្នះ​ការ​ប្រកួត ហើយ​ផ្តោត​លើ​តំបន់​ប្រយុទ្ធ។ ពិត​ណាស់ ការ​រក្សាសំណាញ់​ស្អាត​ Clean Sheet គឺ​ជារឿង​សំខាន់ ប៉ុន្តែ​និយាយ​ជា​រួម​គឺ​ប្រយុទ្ធ​ដើម្បី​ជ័យជម្នះ»។​ នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​ក្រុម​ជើង​ឯក​លីគ​កំពូល​វៀតណាម Nam Dinh ក្នុង​ព្រឹត្តិការណ៍ ASEAN Club Championship វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី​២​សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ប្រកួត​លើក​ទី១ បាន​ឈ្នះ Shan

ខ្សែ​ការពារ Lucas Alves ប្តេជ្ញាយក​ឈ្នះ ដោយ​ Clean Sheet ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង យប់នេះ Read More »

កីឡាករ Gavi របស់ Barca ត្រូវអវត្តមានរហូតដល់ 5 ខែ បន្ទាប់ពីការវះកាត់ជង្គង់

ខ្សែបម្រើ Gavi របស់ Barcelona អាចនឹងអវត្តមាន 5 ខែនៃរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ជង្គង់។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតបើកឆាកពីរប្រកួតក្នុងរដូវកាលថ្មីរបស់ Barcelona មុនពេលរងរបួសជង្គង់ស្តាំអំឡុងពេលហ្វឹកហាត់ក្នុងខែសីហា។ មានការភ័យខ្លាចថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលរងនូវការរហែកសរសៃចងឆ្អឹងមុខ (ACL) ឡើងវិញដែលគាត់បានរងរបួសនៅឆ្នាំ 2023 ។ ទោះបីជាលទ្ធផលស្កែនបង្ហាញថា Gavi បានជៀសផុតពីការរហែក ACL ក៏ដោយ ក៏គាត់មានការវះកាត់ដើម្បីជួសជុលឆ្អឹងខ្ចីដែលខូច។ Gavi បានក្លាយជាកីឡាករក្មេងជាងគេទីបួនក្នុងប្រវត្តិសាស្ត្រ Barcelona នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 2021។ គាត់ស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុង 155 ប្រកួត និងឈ្នះពានរង្វាន់ចំនួន 5 ។ Barca ឈរលេខ២ក្នុង LaLiga តាមពីក្រោយ Real Madrid ៥ពិន្ទុ ប៉ុន្តែមានមួយប្រកួតក្នុងដៃ។ ពួកគេទៅលេងផ្ទះក្លឹប Real Oviedo នៅថ្ងៃព្រហស្បតិ៍។ ប្រភព៖ NKDNEWS

កីឡាករ Gavi របស់ Barca ត្រូវអវត្តមានរហូតដល់ 5 ខែ បន្ទាប់ពីការវះកាត់ជង្គង់ Read More »

លើលោកមានកីឡាករ ១០ នាក់គត់ បានឈ្នះទាំង World Cup, UCL និង Ballon d’Or

នៅក្នុងពិភពកីឡាបាល់ទាត់ មានតែកីឡាករ ១០ នាក់ប៉ុណ្ណោះ ដែលបានឈ្នះពានកំពូលទាំង FIFA World Cup, Champions League និង Ballon d’Or ខណៈខ្សែប្រយុទ្ធជម្រើសជាតិ បារាំង Ousmane Dembele គឺជាកីឡាករទី ១០ ដែលធ្វើបានកំណត់ត្រានេះ។ Dembele បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ​ជាមួយក្រុមអ្នកមាន Paris Sain-Germain នៅ​រដូវកាល ២០២៤-២០២៥ ។ ពេលនោះរូបគេបានជួយឱ្យ PSG ឈ្នះពាន UCL, Ligue1, French Cup និង French Super Cup។ ចំណែកស្ថិតិផ្ទាល់ខ្លួនវិញ គឺ Dembele បានស៊ុតបញ្ចូលទីចំនួន ៣៥ គ្រាប់ និង ១៦ បញ្ជូន (assist) ក្នុងចំណោមការលេង ៥៣

លើលោកមានកីឡាករ ១០ នាក់គត់ បានឈ្នះទាំង World Cup, UCL និង Ballon d’Or Read More »

ប្រធាន France Football ទម្លាយពីគោលការណ៍ជ្រើសរើសម្ចាស់ជយលាភី Ballon dÓr

(ប៉ារីស)៖ លោក Vincent Garcia ប្រធានទស្សនាវដ្តី France Football របស់បារាំង ដែលជាស្ថាប័នបង្កើតកម្មវិធីពានឯកត្តជនដ៏មានប្រជាប្រិយភាព Ballon dÓr តាំងពីឆ្នាំ១៩៥៦ បង្ហើបពីគោលការណ៍ ៣ចំណុចធំៗ ដើម្បីជ្រើសរើសបេក្ខភាពជយលាភីជារៀងរាល់ឆ្នាំ។ តាមរយៈ Channel Telegram របស់ JF បានដកស្រង់សំដីលោក Garcia ឱ្យដឹងថា «ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលដឹងថា នរណាឈ្នះពានកម្រិតកំពូលមួយនេះ»។ គោលការណ៍ធំៗទាំង ៣ចំណុចនោះរួមមានដូចខាងក្រោម៖១៖ ទម្រង់លេង២៖ សមិទ្ធផលពាននានា៣៖ ការគោរពវិន័យ ទាក់ទងនឹងអាកប្បកិរិយាទាំងនៅលើ និងក្រៅទីលាន៕ ប្រភព៖ FRESHNEWS

ប្រធាន France Football ទម្លាយពីគោលការណ៍ជ្រើសរើសម្ចាស់ជយលាភី Ballon dÓr Read More »

Scroll to Top