ដល់ខែពេញតាមដាន ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ប្រយុទ្ធក្នុងពានអន្តរជាតិ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបើកយុទ្ធនាការ ក្នុងពូលពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ ប្រចាំតំបន់ខាងកើត AFC Challenge League ក្នុងខែ តុលា ឆ្នាំ ២០២៥។ នៅរដូវកាល ២០២៥-២០២៦ ជារដូវកាលដ៏ពិសេសមួយសម្រាប់ កម្ពុជា ដែលមានក្លិបដល់ទៅ ២ រួមមានព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានឈានចូលវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League ដែលផ្ទុយពីរដូវកាលមុន មានតែ ព្រះខ័នរាជស្វាយរៀង ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League នឹងចូលមកដល់ នៅក្នុងខែ តុលា នេះហើយ។ ក្នុងនោះតាមកាលវិភាគកំណត់ គឺ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល D ដោយត្រូវជួបជាមួយក្រុម SP Falcons នៅថ្ងៃទី ២៦ ខែ តុលា, ជួបក្រុម Ezra នៅថ្ងៃទី ២៩ ខែ […]
ដល់ខែពេញតាមដាន ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ប្រយុទ្ធក្នុងពានអន្តរជាតិ Read More »


