October 7, 2025

ក្លិប Barcelona សម្រេចចិត្តនឹងទិញផ្តាច់ Rashford ពី Man United ហើយ

ក្លិបអ្នកមានបុណ្យ FC Barcelona បានធ្វើការសម្រេចចិត្តរួចរាល់អំពីអនាគតរបស់កីឡាករ Marcus Rashford ដោយពួកគេគ្រោងនឹងទិញផ្តាច់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះពី Manchester United នៅចុងបញ្ចប់រដូវកាលនេះ។ Rashford នៅរដូវកាល ២០២៥-២០២៦ ត្រូវបាន Barcelona ខ្ចីជើងពី Man United មួយរដូវកាលអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក។ យ៉ាងណា ចាប់តាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការបង្ហាញខ្លួនលើទីលានសរុបចំនួន ១១ ប្រកួត រូបគេរកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists)។ ក្រោយបង្ហាញសមត្ថភាពល្អបែបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ Barcelona ក៏ដូចជាគ្រូបង្វឹកលោក Hansi Flick ពេញចិត្តលើ Rashford ជាខ្លាំង។ ថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ SPORT បានចុះផ្សាយថា […]

ក្លិប Barcelona សម្រេចចិត្តនឹងទិញផ្តាច់ Rashford ពី Man United ហើយ Read More »

កាន់​ ស្រីរ័ត្ន​ សមត្ថភាព​កាន់​តែ​ល្អ​ក្រោយ​ឈ្នះ​មេដាយមាស​ ​២គ្រឿង​ពី​ការប្រកួត​ជើងឯកថ្នាក់​ជាតិ​ ២០២៥​

កីឡា​ការិនី​ កាន់​ ស្រីរ័ត្ន​ បង្ហាញ​សមត្ថភាព​កាន់​តែ​ល្អ​ក្រោយ​ឈ្នះ​មេដាយ​មាស​រហូត​ ២គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ប្រចាំ​ឆ្នាំ​២០២៥​ លើ​វិញ្ញាសា​ ១៥០០ម៉ែត្រ​ និង​វិញ្ញាសា​ ១០០០០​ម៉ែត្រដែល​ទើប​បញ្ចប់​ទៅក្នុង​ពេលថ្មីៗ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ កាន់​ ស្រីរ័ត្ន​ ថានៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២​ ដល់​ ៥​ ខែ​តុលា​ នេះ​រូប​គេ​បានឈ្នះ​មេដាយ​មាស​ចំនួន​ ២គ្រឿង។​ មេដាយ​មាស​ទី១​ ឈ្នះ​លើ​វិញ្ញាសា​ ១៥០០ម៉ែត្រ​ (១,៥ គីឡូម៉ែត្រ) ធ្វើ​បាន​ក្នុង​ថិរវេលា ៤.៥៩.៦៣ នាទី។​ មេដាយ​មាស​ទី២​ លើ​វិញ្ញាសា​ ១០០០០​ម៉ែត្រ​ (១០​គីឡូម៉ែត្រ) ធ្វើ​បាន​ក្នុង​ថិរវេលា​ ៤០.០៦.៥៤ នាទី។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធខ្មែរ​​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០២៥​ នេះ​ហើយ​ក្រោយ​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី២​ ដល់​ ៥​ ខែ​តុលា​ នៅ​រាជធានី​ភ្នំពេញ។​ ចំពោះ​កីឡាការិនី​ កាន់​ ស្រីរ័ត្ន​ ជា​កីឡា​ការិនី​ឆ្នើម​ និង​ជា​អ្នក​រត់​ចម្ងាយ​ឆ្ងាយ​របស់​កម្ពុជា​ផង​ដែរ​ដែល​កំពុង​មាន​សមត្ថភាព​លេចធ្លោ​ជា​ខ្លាំង​តាម​រយៈ​ការ​ដណ្ដើ​មដាយ​ជា​ហូរហែកន្លង​មក​នេះ៕​ ប្រភព៖​ KAMPUCHEATHMEY

កាន់​ ស្រីរ័ត្ន​ សមត្ថភាព​កាន់​តែ​ល្អ​ក្រោយ​ឈ្នះ​មេដាយមាស​ ​២គ្រឿង​ពី​ការប្រកួត​ជើងឯកថ្នាក់​ជាតិ​ ២០២៥​ Read More »

CAF សហព័ន្ធបាល់ទាត់អាហ្រ្វិក ទទួលបានប្រាក់ចំណេញ ៩.៤៨លានដុល្លារ ក្នុងហិរញ្ញវត្ថុ 2023-2024

(អាហ្រ្វិក)៖ សហព័ន្ធបាល់ទាត់អាហ្រ្វិក CAF បានប្រកាសថា ទទួលបានប្រាក់ចំណេញប្រមាណ ៩.៤៨លានដុល្លារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៤ ដោយមានការកើនជាច្រើនឆ្នាំមុនៗ ។ នេះតាមការប្រកាសនៅឯសន្និបាតទូទៅកាលពីថ្ងៃចន្ទ ទី០៦ ខែតុលានេះ ។ តាមរយៈការកើនឡើងនេះ CAF បានដោយលើកឡើងថា គឺក្រោយពេលមានការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណូលពាណិជ្ជកម្ម ការបន្ថែមអ្នកឧបត្ថម្ភថ្មី និងការអនុវត្តត្រឹមត្រូវលើលក្ខខ័ណត្រួតពិនិត្យហិរញ្ញវត្ថុដ៏តឹងរឹង។ CAF ក៏បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១៦៦.៤២លានដុល្លារ នឹងត្រូវបង្កើនប្រាក់រង្វាន់សម្រាប់ការប្រកួតរបស់ខ្លួនដល់ ៨១លានដុល្លារ ស្ថាប័នគ្រប់គ្រងការប្រកួតដល់ ១៩លានដុល្លារ ជាមួយនឹង ៣៥ លានដុល្លារ សម្រាប់ការអភិវឌ្ឍបាល់ទាត់ និង ២១លានដុល្លារសម្រាប់ការគ្រប់គ្រង និងរដ្ឋបាល។ លោក Patrice Motsepe បានឱ្យដឹងក្នុងសន្និបាតថា ពួកគេក៏ជិតដល់ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទីផ្សារ និងទូរទស្សន៍រយៈពេលវែងដែលមានតម្លៃ ១ពាន់លានដុល្លារផងដែរ ៕ ប្រភព៖ FRESHNEWS

CAF សហព័ន្ធបាល់ទាត់អាហ្រ្វិក ទទួលបានប្រាក់ចំណេញ ៩.៤៨លានដុល្លារ ក្នុងហិរញ្ញវត្ថុ 2023-2024 Read More »

Cannavaro ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយអ៊ីតាលីទៅបង្វឹក អ៊ូសបេគីស្ថាន នៅ World Cup 2026

លោកFabio Cannavaro នឹងត្រូវធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន (Uzbekistan) ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំក្រោយ។ Cannavaro បានឈ្នះ World Cup ជាមួយអ៊ីតាលីក្នុងនាមជាកីឡាករម្នាក់ ដោយបានដឹកនាំប្រទេសរបស់គាត់ឱ្យឈ្នះពានក្នុងឆ្នាំ 2006 ប៉ុន្តែកំណត់ត្រារបស់គាត់ជាគ្រូបង្វឹកហាក់មិនសូវបានជោគជ័យទេ។ ការងារថ្មីបំផុតរបស់គាត់គឺនៅជាមួយ Dinamo Zagreb ប៉ុន្តែនោះគឺជារយៈពេលខ្លីតិចជាង 4 ខែដែលបានបញ្ចប់នៅក្នុងខែមេសា។ សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ អ៊ូសបេគីស្ថាន បាននិយាយថាពួកគេ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Fabio Cannavaro ដែលជាអ្នកឯកទេសដ៏ល្បីល្បាញម្នាក់ក្នុងចំណោមខ្សែការពារដ៏ល្អបំផុតនៃជំនាន់របស់គាត់ ។ គ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះធ្លាប់មានតួនាទីជាគ្រូបង្វឹកជាមួយក្លឹបនៅប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ក៏ដូចជានៅអ៊ីតាលីផងដែរ។ គាត់ក៏មានរយៈពេលខ្លីជាអ្នកគ្រប់គ្រងបណ្តោះអាសន្នក្នុងក្លឹបរបស់ប្រទេសចិនក្នុងឆ្នាំ 2019 ។ គាត់នឹងស្នងតំណែងរបស់លោក Timur Kapadze ដែលបានកាន់តំណែងកាលពីខែមិថុនា នៅពេលដែលប្រទេសអាស៊ីកណ្តាលមួយនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ជាលើកដំបូង៕ ប្រភព៖ NKDNEWS

Cannavaro ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយអ៊ីតាលីទៅបង្វឹក អ៊ូសបេគីស្ថាន នៅ World Cup 2026 Read More »

ភាពខ្លាំងរបស់ Manila Digger គូប្រជែងធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពូល D

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ត្រូវជួបជាមួយក្រុម SP Falcons FC, Ezra FC និង Manila Digger FC ដែលសុទ្ធជាក្រុមខ្លាំង ប៉ុន្តែក្រុម Manila Digger FC របស់ ហ្វីលីពីន ត្រូវគេចាត់ទុកជាគូប្រជែងធំបំផុតរបស់ក្រុមលីគកំពូលកម្ពុជា។ ក្រុម SP Falcons របស់ ម៉ុងហ្គោលី ធ្លាប់ចាញ់ ព្រះខ័នរាជស្វាយរៀង រួចម្តងហើយកាលពីវគ្គសន្សំពិន្ទុពាន AFC Challenge League រដូវកាលមុន ហើយចំណែក Ezra FC របស់ ឡាវ វិញ ក៏មានគុណភាពមិនលើសក្រុម កម្ពុជា នោះដែរ។ ដោយឡែកក្រុម Manila Digger FC ត្រូវបានគេចាត់ទុកជាឧបសគ្គធំបំផុតរបស់

ភាពខ្លាំងរបស់ Manila Digger គូប្រជែងធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពូល D Read More »

Mbappe កំពុងក្លាយជាអ្នកស្នងតំណែង CR7 ពិតប្រាកដ ក្រោយតាមស្មើកំណត់ត្រាធំមួយ

ខ្សែប្រយុទ្ធលេងល្បឿន Kylian Mbappe កំពុងត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងវីរបុរស Cristiano Ronaldo នៅក្លិប​ Real Mad យ៉ាងពិតប្រាកដ បន្ទាប់ពីរូបគេអាចបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ ព័រទុយហ្គាល់ រូបនេះជាបន្តបន្ទាប់ ហើយថ្មីៗនេះទើបតែតាមស្មើកំណត់ត្រាធំមួយទៀតនៅក្របខណ្ឌ La Liga។ Mbappe ត្រូវបាន Real Madrid ចុះកិច្ចសន្យាយកបានដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ ២០២៤ បន្ទាប់ពីរូបគេអស់សុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain។ ខ្សែប្រយុទ្ធប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ កំពុងបង្ហាញសមត្ថភាពលេចធ្លោខ្លាំងមែនទែន។ កាលពីពេលថ្មីៗនេះរូបគេទើបតាមស្មើកំណត់ត្រារបស់ Ronaldo ក្លាយជាកីឡាករ Real Madrid រកបានគ្រាប់បាល់ ៤០ គ្រាប់លឿនបំផុតនៅ La Liga បន្ទាប់ពីចាយការប្រកួតត្រឹម ៤២ ប្រកួត។ គ្រាប់បាល់ទី ៤២ នៅក្របខណ្ឌ La Liga របស់ Mbappe គឺរកបាននៅអំឡុងការប្រកួត ដែល Real Madrid បានយកឈ្នះលើក្រុម Villarreal

Mbappe កំពុងក្លាយជាអ្នកស្នងតំណែង CR7 ពិតប្រាកដ ក្រោយតាមស្មើកំណត់ត្រាធំមួយ Read More »

FIFA បង្ហាញ​ការ​ភ្ញាក់ផ្អើល​​ជា​ថ្មី​ពី ​​កីឡាករ​​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧​នាក់សុទ្ធ​តែក្លែង​បន្លំ

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញពីប្រភពដើមនៃកីឡាករបរទេសជាប់ជម្រើសជាតិម៉ាឡេស៊ី ៧ នាក់ សុទ្ធតែក្លែងបន្លំឯកសារ។ កាលពីល្ងាចមិញ (ថ្ងៃទី៦ ខែតុលា) FIFA បានបង្ហាញពីការស្រាវជ្រាវប្រភពសំបុត្រកំណើតនៃជីដូន ជីតារបស់កីឡាករបរទេស ៧ នាក់ ដែលបានជាប់ជម្រើសជាតិម៉ាឡេស៊ី គឺមិនមែនមានកំណើតនៅប្រទេសម៉ាឡេស៊ីទេ ប៉ុន្តែសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី បានដាក់ជីដូនជីតារបស់ពួកគេកើតនៅប្រទេសម៉ាឡេស៊ី។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ សមាគម​កីឡា​បាល់ទាត់​ម៉ាឡេស៊ី (FAM) បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា ខ្លួន​នឹង​ប្តឹង​ជំទាស់​​​ពី​​ការសម្រេច​របស់ FIFA។ ​ខ្លួន នឹង​ដំណើរ​ការ​ស្រប​ច្បាប់​គ្រប់​ទម្រង់ ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន។ ពួក​គេ​បាន​សង្កត់​ធ្ងន់​ថា FIFA គ្មាន​ភស្តុតាង​ច្បាស់​លាស់​សម្រាប់​ការគាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​​លើ​ខ្លួន។   ករណី​កីឡាករ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧ នាក់ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​ម៉ាឡេស៊ី បាន​ឈ្នះ​វៀតណាម ដោយ​លទ្ធផល ៤-០ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ ២០២៥ ក្នុង​វគ្គ​ជម្រុះ​ជើងឯក​អាស៊ី 2027 AFC Asian Cup Qualifiers។ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ បាន​រក​ឃើញ​ថា ដើម​កំណើត​របស់ ជីដូន​ជីតារបស់​កីឡាករក្លែង​ក្លាយ។ តាម​ពិត​​ដើម​កំណើត​របស់​ជីដូន​ជីតា​នៅ​ប្រទេស​អាហ្សង់ទីន អេស្ប៉ាញ ប្រេស៊ីល

FIFA បង្ហាញ​ការ​ភ្ញាក់ផ្អើល​​ជា​ថ្មី​ពី ​​កីឡាករ​​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧​នាក់សុទ្ធ​តែក្លែង​បន្លំ Read More »

Depay ខកខានជួយហូឡង់ លេងជម្រុះ WC26 ដ្បិតលិខិតឆ្លងដែន ត្រូវបានចោរលួច

(បរទេស)៖ ខ្សែប្រយុទ្ធ Memphis Depay នឹងអវត្តមានពីក្រុមជម្រើសជាតិទឹកក្រូចហូឡង់លេងជម្រុះ World Cup 2026 បន្ទាប់ពីត្រូវបានរាយការណ៍ថា លិខិតឆ្លងដែនរបស់លោកត្រូវបានចោរលួចក្នុងប្រទេសប្រេស៊ីល ជាទីដែលលោកប្រកបអាជីពបាល់ទាត់ក្នុងក្លឹប Corinthians។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមគម្រោងម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់ហូឡង់រូបនេះ នឹងធ្វើដំណើរមករួមក្រុមនារសៀលថ្ងៃអាទិត្យសប្តាហ៍មុន ក៏ប៉ុន្តែត្រូវបានអាក់ខានវិញ ដោយសារបាត់លិខិតឆ្លងដែន។ ក្រុមរបស់លោក Ronald Koeman នឹងត្រូវប្រឈមមុខទល់នឹងម្ចាស់ផ្ទះម៉ាល់តា ជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនារាត្រីថ្ងៃព្រហស្បតិ៍ និងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមជម្រើសជាតិហ្វាំងឡង់នារាត្រីថ្ងៃអាទិត្យ។ ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់ហូឡង់ KNVB ក៏បានឱ្យដឹងដែរថា «Depay បានកំពុងធ្វើគ្រប់យ៉ាង ដើម្បីមករួមក្រុមទាន់ពេល ប្រសិនបើអាចធ្វើទៅបាន»។ គួរបញ្ជាក់ផងថា Depay ត្រូវបានកោះហៅចូលលេងជម្រើសជាតិហូឡង់ដំបូងកាលឆ្នាំ២០១៣ នៃវគ្គជម្រុះ World Cup ផងដែរទល់នឹងតួកគី ស្របពេលបច្ចុប្បន្ន អតីតក្រុមរងជើងឯក World Cup 2010 មួយនេះបានកំពុងឈរទីកំពូលតារាងប្រចាំពូល G បណ្តោះអាសន្ននៅពីលើប៉ូឡូញ ដោយសារគ្រាប់បាល់ចំណេញ និងនៅសល់ ១ប្រកួតក្នុងដៃទៀតផង៕ ប្រភព៖

Depay ខកខានជួយហូឡង់ លេងជម្រុះ WC26 ដ្បិតលិខិតឆ្លងដែន ត្រូវបានចោរលួច Read More »

Kane ចិញ្ចឹមចិត្តត្រឡប់មក Premier League វិញ ជាមួយនឹងជំហរតកិច្ចសន្យាថ្មីនៅ Bayern ដែរ

(ម៉ូនិច)៖ ខ្សែប្រយុទ្ធជួរមុខ Harry Kane បាននិយាយថា រូបលោកនៅតែចាប់អារម្មណ៍ក្នុងការវិលមកកាន់ Premier League វិញជានិច្ច ស្របពេលក៏មានឆន្ទៈ ពីការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបខ្លារខិន Bayern Munich ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប្រធានក្រុមតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានស្ថិតនៅពាក់កណ្តាលផ្លូវនៃកិច្ចសន្យារយៈពេល ៤ឆ្នាំរបស់លោកជាមួយ Bayern ដែលបានផ្ទេរចេញពី Tottenham Hotspur លេងនៅ Premier League កាលឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៨៦.៤លានផោន។ Kane ដែលពាក់លេខ៩ នៅកីឡដ្ឋាន Allianz Arena ស៊ុតបាន ១០៣ ពីការចូលលេងសរុប ១០៦ប្រកួតផងដែរសម្រាប់ក្រុមរបស់អាល្លឺម៉ង់ និងឈ្នះជើងឯក Bundesliga ក្នុងរដូវកាលដំបូងរបស់លោកទៀតផង។ ទន្ទឹមគ្នានោះដែរ លោក Thomas Frank អ្នកចាត់ការទូទៅបច្ចុប្បន្ន Spurs ធ្លាប់បានថ្លែងថា រូបលោកចង់ឃើញ Kane វិលមកលេងនៅអង់គ្លេសម្តងទៀត ជាទីតាំងដែលលោកត្រូវការតែ ៤៨គ្រាប់ទៀត ដើម្បីតាមស្មើកំណត់ត្រា

Kane ចិញ្ចឹមចិត្តត្រឡប់មក Premier League វិញ ជាមួយនឹងជំហរតកិច្ចសន្យាថ្មីនៅ Bayern ដែរ Read More »

ចំណាយ ៩៤០ដុល្លារ បើចង់ចូលរួមអាហារពេលល្ងាចជាមួយម្តាយ Yamal

អ្នកស្រី Sheila Ebana ម្តាយកីឡាករយុវជន Lamine Yamal របស់ក្លិប ​Barcelona នឹងរៀបចំពិធីជួបជុំហូបអាហារពេលល្ងាចនាពិធីបុណ្យណូអែលខាងមុខ ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ សម្រាប់ អ្នកមានបំណងចង់ចូលរួមកម្មវិធីនេះ ត្រូវបង់ប្រាក់ ៩៤០ដុល្លារក្នុងម្នាក់ សម្រាប់សំបុត្រថ្លៃបំផុតប្រចាំកម្មវិធី ដើម្បីអាចទទួលបទពិសោធន៌ថ្មីៗពីម្តាយកីឡាករអេស្ប៉ាញ។ កម្មវិធីមានឈ្មោះថា «ពិធីហូបអាហារពេលល្ងាចនាឱកាសបុណ្យណូអែលជាមួយម្តាយ Lamine Yamal អ្នកស្រី ​Sheila Ebana» គ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងទីក្រុងឡុងដ៍ ស្ថិតនៅភោជនីយដ្ឋានកម្រិតផ្កាយ ៥ មួយឈ្មោះ ​Nobu London Portman Square ហើយកម្មវិធីនឹងទទួលភ្ញៀវរហូតដល់ ៤០០នាក់។  បើតាមការចុះផ្សាយរបស់កាសែត Tribuna កម្មវិធីនោះរៀបចំឡើង គឺសម្រាប់តែអ្នកគាំទ្រមានវ័យចាប់ពី ១៨ឆ្នាំ ឡើងទៅប៉ុណ្ណោះ។ ជាមួយបទពិសោធន៍ពិសេសថ្មី អ្នកចូលរួមនឹងទទួលបានការហូបអាហារលំដាប់ផ្កាយ ៥ ការថតរូបជាមួយនឹងម្តាយ Yamal ព្រមទាំងអាចទស្សនាកម្មវិធីកម្សាន្តផ្សេងៗ និងការប្រគំតន្ត្រីជាមួយនឹងអ្នកចាក់ភ្លេង (DJ) ផងដែរ។  សំបុត្រធម្មតា មានតម្លៃចាប់ពី

ចំណាយ ៩៤០ដុល្លារ បើចង់ចូលរួមអាហារពេលល្ងាចជាមួយម្តាយ Yamal Read More »

Scroll to Top