October 11, 2025

Haaland អាចជាអ្នកសង្គ្រោះន័រវែសទៅ World Cup ជាថ្មី តាំងពីឆ្នាំ ១៩៩៨?

ខ្សែប្រយុទ្ធ Erling Haaland មកទល់ពេលនេះកំពុងនាំមុខគេក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន៩គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ​ ២០២៦ តំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធឆ្នើម Manchester City ថែមទាំងជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិន័រវែសរកបានជ័យជម្នះទាំង៥ប្រកួតក្នុងពូល I ទៀតផង។ Haaland អាចក្លាយជាអ្នកសង្គ្រោះក្រុមន័រវែស ទៅកាន់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកជាថ្មីឬទេ បន្ទាប់ពីក្រុមអឺរ៉ុបមួយនេះបាត់មុខដល់ទៅ ៦លើកចុងក្រោយមកហើយ។ ន័រវែស ធ្លាប់ប្រជែង World Cup ៣លើក នៅឆ្នាំ ១៩៣៨, ១៩៩៤ និងចុងក្រោយ ១៩៩៨ ដែលបារាំងធ្វើម្ចាស់ផ្ទះ។ ក្រុមដែលសព្វថ្ងៃមានលោក Stale Solbakken ជាគ្រូបង្វឹក បាត់មុខពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ២០០២ ដែលកូរ៉ជប៉ុនធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែនៅឆ្នាំ ២០២៦ ដែលអាម៉េរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះ ន័រវែស ហាក់បង្ហាញភាពលេចធ្លោរបស់ខ្លួននៅវគ្គជម្រុះ និងមានភាគរយខ្ពស់បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងក្រោយរយៈពេល២៨ឆ្នាំ។ នៅវគ្គជម្រុះតំបន់អឺរ៉ុប ក្នុងពូល I ដែលមានម្ចាស់ World […]

Haaland អាចជាអ្នកសង្គ្រោះន័រវែសទៅ World Cup ជាថ្មី តាំងពីឆ្នាំ ១៩៩៨? Read More »

ជំនួបអ៊ីតាលី-អ៊ីស្រាអែលក្នុងUEFA កាន់តែតានតឹង ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បន្តតវ៉ា

រដ្ឋបាលទីក្រុង Udine ប្រទេសអ៊ីតាលី បានបង្កើនចំនួនកងការពារសន្តិភាពជុំវិញបរិវេណកីឡដ្ឋាន ដើម្បីត្រៀមការពារ ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីតាលី ទល់នឹងអ៊ីស្រាអែល ខណៈបាតុករគាំទ្រប៉ាឡេស្ទីនបន្តរីកធំឡើង និងបន្តដង្ហែក្បួនបាតុកម្មមុនការប្រកួតចូលមកដល់។ អ៊ីតាលីនឹងស្វាគមន៍អ៊ីស្រាអែល ក្នុងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប (UEFA) ពូល I នៅថ្ងៃទី១៥ តុលា វេលាម៉ោង ១:៤៥យប់(ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋានរបស់ក្លិប Udinese មកពីលីគកំពូល Serie A។ ប៉ុន្តែយ៉ាងណា តំណាងក្រុមបាតុករ ថាពួកគេនឹងនៅតែទាមទារប្រឆាំងមិនឱ្យអ៊ីតាលីប្រកួតទល់អ៊ីស្រាអែល ទោះបីរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ក៏ដោយ។ រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃទី១០ តុលា បានឈានដល់កិច្ចព្រមព្រៀងក្នុងការអនុវត្តបទឈប់បាញ់ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដើម្បីស្វែងរកសន្តិភាព និងផែនការទាមទារឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន។ ទោះជាបែបនេះក្តី គណៈកម្មការរៀបចំបាតុកម្មសម្រាប់បាតុករជាអ្នកគាំទ្រប៉ាឡេស្ទីន ក្នុងទីក្រុង Udine អះអាងថានឹងនៅតែបន្តប្រឆាំងដាច់ខាតទៅនឹងទង្វើរបស់អ៊ីស្រាះអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាច្រើនពាន់នាក់ក្នុងតំបន់កាហ្សា។  មុនការប្រកួតចូលមកដល់មួយថ្ងៃ គណៈកម្មការរៀបចំបាតុកម្មប៉ាឡេស្ទីន ក៏បានបង្ហាញក្តីរំពឹងថានឹងមានមនុស្សចូលរួមប្រមាណ ១០ ០០០នាក់ ក្នុងការដង្ហែបាតុកម្មប្រឆាំងទល់នឹងក្រុមអ៊ីស្រាអែល លើទឹកដីអ៊ីតាលី។ អ្នកនាំពាក្យម្នាក់របស់គណៈកម្មការរៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន

ជំនួបអ៊ីតាលី-អ៊ីស្រាអែលក្នុងUEFA កាន់តែតានតឹង ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បន្តតវ៉ា Read More »

Vinicius Jr. សុំទោសជាសាធារណៈចំពោះមិត្តស្រីក្រោយបែកធ្លាយរឿងស្នេហ៍ត្រីកោណ

តារាបាល់ទាត់Vinicius Junior របស់ក្លឹប Real Madrid បានចេញមុខសុំទោសជាសាធារណៈដល់មិត្តស្រីដែលជា ពិធីករទូរទស្សន៍ និងមានឥទ្ធិពលលើបណ្ដាញសង្គមមួយរូបនាង Virginia Fonseca បន្ទាប់ពីបែកធ្លាយសារស្និទ្ធស្នាលរវាងគាត់ និងតារាម៉ូដែល Day Magalhaes តាមអ៊ីនធឺណិត។ ប៉ុន្មានថ្ងៃបន្ទាប់ពីការស៊ុតបញ្ចូលទីបានពីរដងក្នុងជ័យជម្នះ 3-1 នៅក្របខណ្ឌ La Liga របស់ Madrid លើក្រុម Villarreal តារាប្រេស៊ីលរូបនេះបានធ្វើឱ្យមានភាពល្បីល្បាញលើសារព័ត៍មានជាថ្មីម្តងទៀត ដោយលើកនេះជាមួយនឹងរឿងអាស្រូវស្នេហា។ នៅក្នុងការបង្ហោះ Instagram ដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ Vinicius បានទទួលស្គាល់កំហុសរបស់គាត់ ហើយបានសុំឱ្យ Fonseca អភ័យទោស បន្ទាប់ពីនាងបានរកឃើញថាគាត់បានឆ្លើយឆ្លងសារជាមួយ Magalhaes ។ គាត់បានសរសេរថា “ខ្ញុំមិនខ្មាស់អៀនក្នុងការសារភាពថាខ្ញុំមានការធ្វេសប្រហែស ដែលខ្ញុំមិនបានឆ្លើយតបតាមវិធីល្អបំផុត ហើយធ្វើឱ្យនាងខកចិត្ត ។ គំនិតខ្ញុំឥឡូវនេះគឺត្រូវចាប់ផ្តើមជាថ្មីម្តងទៀត។ គ្មានការកុហក គ្មានការវាយប្រហារ គ្មានការលាក់បាំងមុខ។ ដោយក្តីស្រលាញ់ និងការគោរពជាច្រើន”។ Vinicius និង Fonseca ត្រូវបានគេជឿថាបានចាប់ផ្តើមទាក់ទងគ្នានៅដើមឆ្នាំ 2025 ។ ពិធីករសញ្ជាតិប្រេស៊ីល-អាមេរិកអាយុ

Vinicius Jr. សុំទោសជាសាធារណៈចំពោះមិត្តស្រីក្រោយបែកធ្លាយរឿងស្នេហ៍ត្រីកោណ Read More »

ក្តីសង្ឃឹមរបស់ស៊ុយអែតទៅលេងWorld Cup 2026កាន់តែតិចតួចក្រោយបរាជ័យក្នុងទឹកដី

ក្តីសង្ឃឹមរបស់ប្រទេសស៊ុយអែតក្នុងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីចាញ់ស្វីសក្នុងទីក្រុង Stockholm ។ ខ្សែបម្រើ Granit Xhaka របស់ Sunderland បានជួយឱ្យក្រុមភ្ញៀវនាំមុខមុនពីបាល់ប៉េណាល់ទីនៅនាទីទី ៦៥ ហើយ ខ្សែបម្រើ Johan Manzambi របស់ Freiburg បានស៊ុតបញ្ចូលទីបានជោគជ័យនៅនាទីទី ៤ នៃម៉ោងបន្ថែមមុនចប់ការប្រកួត។ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Arsenal និងខ្សែប្រយុទ្ធ Alexander Isak របស់ Liverpool បានប្រឹងប្រែងវាយសម្រុកសម្រាប់ក្រុមម្ចាស់ផ្ទះតែខកខានមិនបានស៊ុតបញ្ចូលទីនោះទេ ខណៈអ្នកគាំទ្រមួយចំនួនស្រែកឱ្យអ្នកចាត់ការក្រុមជម្រើសជាតិស៊ុយអែតJon Dahl Tomasson អតីតអ្នកដឹកនាំក្រុមBlackburn Roversលាលែងពីតំណែង។ ការបរាជ័យនេះបានធ្វើឱ្យស៊ុយអែតធ្លាក់ទៅបាតតារាងនៃពូល B ដោយមានមួយពិន្ទុពីការប្រកួតបីលើក ដែលតាមពីក្រោយប្រទេសស្វីសចំនួនប្រាំបីពិន្ទុក្នុងចំណាត់ថ្នាក់កំពូល។ ក្រុមលេខ២ កូសូវ៉ូ កាន់កាប់កន្លែងប្រកួតវគ្គ Play-off មាន៤ពិន្ទុ ហើយទៅជួបស៊ុយអែតក្នុងវគ្គជម្រុះបន្ទាប់របស់ពួកគេនៅថ្ងៃចន្ទ ទី១៣ ខែតុលា។ ប្រភព៖ NKDNEWS

ក្តីសង្ឃឹមរបស់ស៊ុយអែតទៅលេងWorld Cup 2026កាន់តែតិចតួចក្រោយបរាជ័យក្នុងទឹកដី Read More »

Aubameyang ស៊ុត ៤គ្រាប់ មុនពេលទទួលកាតក្រហម ខណៈនីហ្សេរីយ៉ា ខិតជិតយកបានកៅអី WC26

(បរទេស)៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលត្រូវបានជ្រើសរើសចេញពីក្លឹប Marseille រកបាន ៤គ្រាប់ម្នាក់ឯងតែម្តង មុនពេលត្រូវពិន័យកាតក្រហមចុងម៉ោងយប់មិញ គ្រាដែលនីហ្សេរីយ៉ា កាន់តែប្រកៀកយកបានកៅអី World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះរកបាន ៤គ្រាប់ជាប់ៗគ្នាតែម្តង ដើម្បីរួមចំណែកជួយក្រុមជម្រើសជាតិកាបុង យកឈ្នះម្ចាស់ផ្ទះ ហ្គាំប៊ី ៤-៣ នៃវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក (CAF) មុនពេលទទួលបានកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហម បណ្តេញចេញពីទីលាននៅនាទី៨៥។ តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានញាំងឱ្យកាបុង ដាច់ត្រឹម ១ពិន្ទុពីកូដឌីវ័រ ដែលជាក្រុមកំពូលតារាងប្រចាំពូល F ដោយពួកគេបានបំបាក់ Seychelles ៧-០ នាយប់មិញ ស្របពេលនីហ្សេរីយ៉ា ក៏បានយកឈ្នះម្ចាស់ផ្ទះ Lesotho ២-១ សន្សំពិន្ទុប្រចាំពូល C ដែរ។ ខ្សែប្រយុទ្ធ Victor Osimhen មកពីក្លឹប Galatasaray បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Adams

Aubameyang ស៊ុត ៤គ្រាប់ មុនពេលទទួលកាតក្រហម ខណៈនីហ្សេរីយ៉ា ខិតជិតយកបានកៅអី WC26 Read More »

លេង​ធំ​ទៀត​ហើយ! PSG ត្រៀមលុយធំទិញយក Lamine Yamal ក្នុងតម្លៃបំបែកកំណត់ត្រា Neymar

ក្លិបអ្នកមាន Paris Saint-Germain កំពុងត្រៀមកញ្ចប់លុយយ៉ាងច្រើនមហាសាល ដើម្បីចរចាយកខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Lamine Yamal ពីក្លិបយក្ស អេស្ប៉ាញ Barcelona។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Defensa Central បានឱ្យដឹងថា ប្រធានក្លិប PSG លោក Nasser Al-Khelaïfi កំពុងត្រៀមកញ្ចប់លុយធំ រហូតដល់ទៅ ២៦៧.២៩ លានដុល្លារអាមេរិក ដើម្បីជាធ្នាក់ចរចាជាមួយ Barcelona នាំយក Lamine Yamal មកកាន់ទឹកដី បារាំង។   ដំណឹងអំពីការចង់បាន Yamal របស់ PSG លើកនេះ វាបានធ្វើឱ្យនឹកឃើញជាថ្មីកាលពីឆ្នាំ ២០១៧ ដែលពេលនោះក្លិបម្ចាស់ជើងឯក Champions League បានធ្វើរឿងមិននឹកស្មានក្នុងពិភពបាល់ទាត់ ដោយហ៊ានចាយលុយរហូតដល់ទៅ ២៥៨ លានដុល្លារអាមេរិក ទិញយក Neymar Jr. ពី Barcelona។ នៅឆ្នាំ ២០២៥ ពួកគេបានត្រឡប់មកវិញសារជាថ្មី ដោយគ្រោងចាយលុយធំម្តងទៀត ពោលគឺនឹងបំបែកកំណត់ត្រានៃតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ

លេង​ធំ​ទៀត​ហើយ! PSG ត្រៀមលុយធំទិញយក Lamine Yamal ក្នុងតម្លៃបំបែកកំណត់ត្រា Neymar Read More »

FIFA និង UEFA ប្លុកអេស្ប៉ាញ មិនឱ្យប្រកួតជាមួយក្រុមនេះដាច់ខាត ដោយសារភាពតានតឹងផ្នែកនយោបាយ

(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ្ស៊ីប្រាល់តា ដរាបណាភាពតានតឹងផ្នែកនយោបានជាប្រវត្តិសាស្រ្តនៅតែបន្តអូសបន្លាយទៀតនោះ។ នេះបើយោងតាមការចេញផ្សាយដោយ SPORTbible។ ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cup ១លើកផងដែរកាលឆ្នាំ២០១០។ ទោះជាបែបនេះក្តី មានក្រុមមួយនៅអឺរ៉ុបដូចគ្នាគឺ ហ្ស៊ីប្រាល់តា (Gibraltar) មិនដែលត្រូវបានផ្គូផ្គងឱ្យប៉ះអេស្ប៉ាញ ក្នុងកម្មវិធីណាមួយ សូម្បីតែមិត្តភាពអន្តរជាតិក៏ដោយ បន្ទាប់ពីហ្ស៊ីប្រាល់តា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UEFA តាំងពីខែឧសភា ឆ្នាំ២០១៣ មក។ ហ្ស៊ីប្រាល់តា បច្ចុប្បន្នឈរនៅលេខរៀងទី២០០ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ក្នុងចំណោម ២១១ប្រទេសជាសមាជិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអេស្ប៉ាញផងដែរ។ តួយ៉ាង ក្នុងពិធីចាប់ឆ្នោតបែងចែកពូលរបស់ UEFA ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប ក៏ប្រទេសទាំងពីរនេះត្រូវរៀបចំមិនឱ្យជួបគ្នាដែរ ក្នុងចំណោម ៤ប្រកួតរួមមាន

FIFA និង UEFA ប្លុកអេស្ប៉ាញ មិនឱ្យប្រកួតជាមួយក្រុមនេះដាច់ខាត ដោយសារភាពតានតឹងផ្នែកនយោបាយ Read More »

Monaco ដកគ្រូបង្វឹក Hutter ចេញពីតំណែង ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ

(បរទេស)៖ ក្លឹបបាល់ទាត់អាជីព AS Monaco របស់បារាំង បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Adi Hutter ជាផ្លូវការហើយ បន្ទាប់ពីពួកគេធ្វើមិនបានល្អនាដើមរដូវកាលថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បុរសសញ្ជាតិអូទ្រីស វ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំ Monaco នាអំឡុងខែកក្កដា ឆ្នាំ២០២៣ ដោយកន្លងមកធ្លាប់បានដឹកនាំក្លឹបរបស់អាល្លឺម៉ង់ Borussia Dortmund និង Eintracht Frankfurt ទៀតផង។ លោក Hutter ដែលធ្លាប់ចូលលេងបាន ១៤ប្រកួតផងដែរជាមួយជម្រើសជាតិអូទ្រីសនាអំឡុងឆ្នាំ១៩៩០ កាលនៅជាកីឡាករ បានដឹកនាំ Monaco បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Ligue 1 ចំនួន ២លើក មុនពេលលេងឈ្នះតែ ១លើកគត់ក្នុងចំណោម ៥ប្រកួតចុងក្រោយគ្រប់កម្មវិធីនាយុទ្ធនាការឆ្នាំ២០២៥-២៦។ ការចាកចេញរបស់លោក Hutter នាពេលនេះ ស្របពេល Monaco បានកំពុងស្ថិតនៅលេខរៀងទី៥ ក្នុងលីគបារាំងបណ្តោះអាសន្ន ដោយដាច់ ៣ពិន្ទុពីក្រុមកំពូលតារាង Paris St-Germain៕ ប្រភព៖ FRESHNEWS

Monaco ដកគ្រូបង្វឹក Hutter ចេញពីតំណែង ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ Read More »

Scroll to Top