October 20, 2025

ផ្លូវការ! លោក Potter ក្លាយជាគ្រូបង្វឹកថ្មីរបស់ស៊ុយអែត ដល់ខែមីនា ឆ្នាំ២០២៦

(បរទេស)៖ លោក Graham Potter ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត ក្រោមកិច្ចសន្យាតែ ៦ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បុរសសញ្ជាតិអង់គ្លេស វ័យ ៥០ឆ្នាំរូបនេះ បានទទួលការងារដឹកនាំអតីតក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ នៅពេលស៊ុយអែត ហាក់ដូចខើចឱកាស ឡើងទៅលេង World Cup ឆ្នាំក្រោយនេះ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ លោក Potter ដែលធ្លាប់ចំណាយពេលដឹកនាំក្លឹបនៅ Premier League មានដូចជា Brighton, Chelsea ចុងក្រោយ West Ham United ផងនោះបានថ្លែងដោយក្តីរំភើប ការដែលត្រឡប់មកធ្វើការនៅស៊ុយអែតជាលើកទី២ នេះថា «ខ្ញុំពិតជារីករាយក្នុងការត្រឡប់មកវិញម្តងទៀត ប្រកបដោយការលើកទឹកចិត្តផងនោះ។ ស៊ុយអែត មានកីឡាករអស្ចារ្យជាច្រើន ដែលបានកំពុងលេងនៅលីគលំដាប់ពិភពលោកទៀតផង»។ នៅចាំបានថា លោក Potter ត្រូវបាន West Ham ដកតួនាទីកាលពីចុងខែកញ្ញា ឆ្នាំ២០២៥ ក្រោយដឹកនាំចាញ់ដល់ទៅ ៥លើក ក្នុងចំណោម ៦ប្រកួតក្នុងលីគរដូវកាលថ្មីនេះ ដែលញាំងឱ្យក្លឹបញញួរធំធ្លាក់ដល់ក្បែរបាតតារាង Premier […]

ផ្លូវការ! លោក Potter ក្លាយជាគ្រូបង្វឹកថ្មីរបស់ស៊ុយអែត ដល់ខែមីនា ឆ្នាំ២០២៦ Read More »

រដ្ឋមន្រ្តីកីឡាអាហ្វ្រិកខាងត្បូង មិនចង់ឱ្យនីហ្សេរីយ៉ា ឡើងទៅលេង World Cup 2026 ឡើយ

(បរទេស)៖ លោក Gayton McKenzie រដ្ឋមន្រ្តីក្រសួងកីឡា វិចិត្រសិល្បះ និងវប្បធ៌អាហ្រ្វិកខាងត្បូងបានអះអាងថា រូបលោកចង់ឱ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ាធ្លាក់នៃវគ្គជម្រុះដណ្តើមកៅអី World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ newsycanuse។ លោក McKenzie បានថ្លែងក្នុងកិច្ចសម្ភាសន៍ដែលបានចែករំលែកនៅលើបណ្តាញសង្គម X ដោយអ្នកកាសែតអាហ្រ្វិក ខាងត្បូង Robert Marawa ថា «ខ្ញុំទើបតែបានលឺអ្នកថា ពួកយើង (អាហ្វ្រិកខាងត្បូង) នឹងមិនទៅបានឆ្ងាយដូចនីហ្សេរីយ៉ាឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ច្បាស់ថា នីហ្សេរីយ៉ាទៅវិញទេ ដែលមិនជាប់ជម្រុះ ដ្បិតធាតុពិតជាស្តែងពួកគេខិតខំណាស់ ប៉ុន្តែខ្ញុំចង់ឱ្យពួកគេចាញ់»។ លោកបន្តថា «នីហ្សេរីយ៉ា នឹងមិនបានទៅ World Cup ក្រុមនៅអាហ្រ្វិកដទៃបានទៅជំនួស»។ ការបញ្ចេញមតិរិះគន់របស់លោក McKenzie នេះដែរ បន្ទាប់ពីអាហ្រ្វិកខាងត្បូងឆ្លងផុតវគ្គជម្រុះទៅ World Cup ជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានចូលលេងជុំចុងក្រោយម្តងកាលឆ្នាំ២០១០ ក្នុងនាមម្ចាស់ផ្ទះ។ ទាំងនីហ្សេរីយ៉ា និងអាហ្រ្វិកខាងត្បូង ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល C ជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក ជាមួយគ្នា ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១

រដ្ឋមន្រ្តីកីឡាអាហ្វ្រិកខាងត្បូង មិនចង់ឱ្យនីហ្សេរីយ៉ា ឡើងទៅលេង World Cup 2026 ឡើយ Read More »

ទោះ CFU គ្រងជើងឯក Queen Legends ២ឆ្នាំជាប់គ្នា តែបេក្ខភាពផ្សេងទៀត បានកើនគុណផលគួរឲ្យកត់សម្គាល់

(ភ្នំពេញ)៖ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានលើកឡើងថា បេក្ខភាពប្រកួតប្រជែងពានរង្វាន់ Queen Legends រដូវកាលទី២ ឆ្នាំ២០២៥ មានភាពរីកចម្រើន និងការកើនឡើងនូវគុណផលបច្ចេកទេសគួរឲ្យកត់សម្គាល់ ទោះបីក្រុមខ្លាំង CFU Serendipity បានបន្ដគ្រងជើងឯក ២ឆ្នាំជាប់គ្នាក៏ដោយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី Queen Legends លើកទី២ លើវិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ការប្រកួតដោយជោគជ័យ ដោយក្រុមកីឡាការិនី CFU Serendipity បានបន្ដលើកពានជាថ្មី បន្ទាប់ពីយកឈ្នះគូប្រជែងចាស់ក្រុម Galaxy Phoenix ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិច T.Y Media កាលពីចុងសប្ដាហ៍កន្លងទៅ។ អគ្គលេខាធិការសហព័ន្ធខាងលើ ទទួលស្គាល់ក្រុម CFU Serendipity ជាក្រុមល្អដាច់គេ តែបើក្រឡេកមើលការប្រកួតវិញ ឆ្នាំនេះ ខុសពីឆ្នាំមុន ដោយក្រុមភាគច្រើនអាចទប់ទល់ជាមួយពួកគេបាន មានន័យថា ទោះឈ្នះចាញ់ក៏ល្អមើល។ រីឯ ៧ក្រុមផ្សេងទៀត

ទោះ CFU គ្រងជើងឯក Queen Legends ២ឆ្នាំជាប់គ្នា តែបេក្ខភាពផ្សេងទៀត បានកើនគុណផលគួរឲ្យកត់សម្គាល់ Read More »

Real យកឈ្នះ Getafe ដែលនៅសល់សមាជិក ៩នាក់ នៅចំពោះមុខការតវ៉ាកាន់តែខ្លាំងឡើង

(បរទេស)៖ Real Madrid បានយកឈ្នះ Getafe ត្រឹមតែ ១-០ នៅពេលក្រុមម្ចាស់ផ្ទះមួយនេះ នៅសល់សមាជិកតែ ៩នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអាទិត្យ ក្នុងកាលៈទេសៈការតវ៉ាប្រឆាំងទៅនឹងការប្រកួតលីគ La Liga នៅក្រៅពីប្រទេសអេស្ប៉ាញកំពុងមានការកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨០ និងជាគ្រាប់ទី១០ ក្នុងលីគរបស់កីឡាករអន្តរជាតិបារាំងរូបនេះដែរច្រើនជាងគេក្នុងតារាងគ្រាប់បាល់។ ៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យអតីតជើងឯករងរដូវកាលមុន របស់លោក Xabi Alonso វិលទៅកាន់ទីកំពូលលីគជាបណ្តោះអាសន្នវិញ បើទោះបីជាម្ចាស់ការពារតំណែងជើងឯក FC Barcelona បានយកឈ្នះ Girona ២-១ កាលពីរាត្រីថ្ងៃសៅរ៍ក៏ដោយ។ ជាការកត់សម្គាល់ កីឡាករនៃក្រុមទាំងពីរបានបដិសេធមិនធ្វើចលនាឡើយ ក្នុងរយៈពេល ១៥វិនាទីដំបូង ដើម្បីជាការប្រឆាំងទៅនឹងសេចក្តីសម្រេចដែលបានលើកយកការប្រកួត La Liga ទៅក្រៅប្រទេសជាលើកដំបូង ពោលគឺនៅសហរដ្ឋអាមេរិករវាងក្រុម Villarreal និង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕ ប្រភព៖ FRESHNEWS

Real យកឈ្នះ Getafe ដែលនៅសល់សមាជិក ៩នាក់ នៅចំពោះមុខការតវ៉ាកាន់តែខ្លាំងឡើង Read More »

Liverpool ចាញ់ Man Utd ២-១ បង្កើនកំណត់ត្រាចាញ់ដល់ទៅ ៤ប្រកួតជាប់ៗគ្នា

(បរទេស)៖ ការបាត់បង់ ៣ពិន្ទុនៅ Anfield យប់មិញក្រោមថ្វីជើងរបស់ភ្ញៀវ Manchester United ដោយលទ្ធផល ២-១ បានញាំងឱ្យក្រុមការពារតំណែងជើងឯក Liverpool ស្គាល់រសជាតិចាញ់ជាលើកទី៤ ជាប់ៗគ្នានាដើមរដូវកាល ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទន្ទឹមគ្នានោះ ក្រុមរបស់លោក Arne Slot ក៏បានក្លាយជាក្រុមដែលលេងចាញ់កើនដល់ទៅ ៣ប្រកួតស្មើនឹងបិសាចក្រហមទៀតផងក្នុងលីគអង់គ្លេស Premier League ក្នុងចំណោមក្រុមខ្លាំង ក្រោយឆ្លងកាត់បាន ៨សប្តាហ៍មកនេះ។ ក្នុងប្រកួតនោះដែរ តារាជើងស៊ុតរបស់ពួកគេ គឺប្រធានក្រុម Mohamed Salah របស់អេហ្ស៊ីបបានខកខានរកគ្រាប់ចំនួន ៧លើកជាប់ៗគ្នាទៀតផង ដោយមិនរាប់ពីបាល់ប៉េណាល់ទី នៃការប្រកួតជាមួយហង្សក្រហមកន្លងមក។ កីឡាករអន្តរជាតិហូឡង់ Cody Gakpo ជាអ្នករកបានតែ ១គ្រាប់នៅនាទី៧៨ សម្រាប់ Liverpool ដែលជាគ្រាប់បាល់វាយបកតាមស្មើ ១-១ បន្ទាប់ពី Mbeomo ជាអ្នករកបានគ្រាប់នាំមុខឱ្យ Man Utd តាំងពីចាប់ផ្តើមលេងបាន ២នាទីមកម្ល៉េះ។ ពួកគេធ្លាក់ទៅឈរនៅលេខរៀងទី៤ បណ្តោះអាសន្នក្នុងតារាងពិន្ទុ។ ទោះជាយ៉ាងណា ការប្រកួតទាំងស្រុងបានបន្តមកដល់នាទី៨៤

Liverpool ចាញ់ Man Utd ២-១ បង្កើនកំណត់ត្រាចាញ់ដល់ទៅ ៤ប្រកួតជាប់ៗគ្នា Read More »

ម៉ារ៉ុកគ្រងជើងឯក World Cupអាយុក្រោម ២០ឆ្នាំ បន្ទាប់ពីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ

ម៉ារ៉ុកបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំបន្ទាប់ពីបានយកឈ្នះអាហ្សង់ទីនក្នុងលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃអាទិត្យ។ កីឡាករ Yassir Zabiri បើកការស៊ុតបញ្ចូលទីនៅនាទីទី ១២ ដោយការទាត់បាល់ហ្វ្រីឃីក និងបានបន្ថែមការនាំមុខរបស់ម៉ារ៉ុកគ្រាប់ទី២នៅនាទីទី ២៨។ អាហ្សង់ទីនបានគ្រប់គ្រងបាល់៧១% ហើយព្យាយាមបង្កើតឱកាសច្រើនដងតែមិនអាចបំបែកខ្សែការពារម៉ារ៉ុកបាន។ នៅតង់ទីពីរ ម៉ារ៉ុកបានផ្តោតលើការការពារការនាំមុខរបស់ពួកគេ។ អាហ្សង់ទីនដែលមានកំណត់ត្រាឈ្នះ៦ដង បានចាញ់វគ្គផ្ដាច់ព្រ័ត្រជាលើកទី២ ក្រោយចាញ់ប្រេស៊ីលក្នុងឆ្នាំ១៩៨៣៕ ប្រភព៖ NKDNEWS

ម៉ារ៉ុកគ្រងជើងឯក World Cupអាយុក្រោម ២០ឆ្នាំ បន្ទាប់ពីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្តឈរ​លើ​កំពូលតារាង​លីគ ខណៈ​ដល់​ពេល​ត្រៀម​ខ្លួន​ពាន​អាស៊ី

ក្លិប​បាល់ទាត់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​លើ​ក្រុម​ម្ចាស់​ផ្ទះ កង​យោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល ៦-១ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៨ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា ថ្ងៃអាទិត្យ ទី​១៩ ខែ​តុលា ឆ្នាំ ២០២៥។ តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ ១៨​ពិន្ទុ បន្ត​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ ៦ និង​ចាញ់១ តាម​ពី​ក្រោយ​ដោយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ភ្នំពេញ​ក្រោន ដែល​មាន ១៧​ពិន្ទុ តាម​រយៈ​ការ​ឈ្នះ ៥ និង ស្មើ ២។ ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ គិត​ត្រឹម​សប្តាហ៍​ទី​៨។   ចំណែក អង្គរថាយហ្គឺរ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​មាន ១៥​ពិន្ទុ បន្ទាប់​ពី​ឈ្នះ វិសាខា ៣-២ ក្នុង​សប្តាហ៍​ទី​៨។ ពួក​គេ​បាន​ឈ្នះ ៥ និង​ចាញ់ ២។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​សប្តាហ៍​ទី​៨​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ ពូល D ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្តឈរ​លើ​កំពូលតារាង​លីគ ខណៈ​ដល់​ពេល​ត្រៀម​ខ្លួន​ពាន​អាស៊ី Read More »

Scroll to Top