October 28, 2025

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ឡើង​វគ្គ​បន្ត បើ​ឈ្នះ​ Ezra នៅ​ថ្ងៃ​ទី​២៩ តុលានេះ

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ឡើង​ទៅ​កាន់​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត ប្រសិន​បើ​ឈ្នះ​ក្រុម​ Ezra FC វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី​២៩ ខែ​តុលា​ សម្រាប់​ការ​ប្រកួត​លើក​ទី​២ សន្សំពិន្ទុ​ក្នុង​ពូល D ពាន​រង្វាន់ AFC Challenge League រដូវ​កាល​ ២០២៥-២៦។ ការប្រកួតលើកទី១ កាលពីថ្ងៃទី២៦ ខែតុលា ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ៣-០ លើក្រុមរបស់ម៉ុងហ្គោលី SP Falcons ដើម្បីឈរលើកំពូលតារាង។ ចំណែកក្រុមរបស់ឡាវ Ezra FC បានចាញ់ ក្រុមរបស់ហ្វីលីពីន Manila Digger ដោយលទ្ធផល ៣-១។ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកទី២នេះ ពួកគេនឹងកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើតដោយស្វ័យប្រវត្តិ បើទោះជានៅសល់១ប្រកួតទៀត។ ចំណែក ក្រុម Ezra FC នឹងអស់ឱកាសឡើងទៅកាន់វគ្គបន្ត […]

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ឡើង​វគ្គ​បន្ត បើ​ឈ្នះ​ Ezra នៅ​ថ្ងៃ​ទី​២៩ តុលានេះ Read More »

លោក គុណ ប៊ុនសាន កីឡាការិនី​បាល់ទះ​ឥលូវ​មាន​ច្រើន​​សមត្ថភាពល្អ​ទៀត​​សហព័ន្ធ​គួរ​បង្កើត​ឲ្យ​មាន​លីគ​នារី​ៗ​

គ្រូ​បង្វឹក​បាល់ទះ​ និង​ជា​អតីត​កីឡាករ​ផង​នោះ​លោក​​ គុណ​ ប៊ុនសាន​ ចង់​ឃើញ​សហព័ន្ធ​បង្កើត​ជា​លីគ​បាល់ទះ​នារី​ ព្រោះ​ធនធាន​នារី​ឥលូវ​មាន​ច្រើន​ និង​ប្រកប​ដោយ​សមត្ថភាព​ទៀត​ផង។​ គ្រូ​បង្វឹក​បាល់ទះ​ផ្នែក​នារី​របស់​ក្រុម​បាល់ទះ​ស្នងការ​ លោក​ គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​មិន​មាន​កីឡាការិនី​បាល់ទះ​ច្រើន​ ឬ​សំបូរ​អ្នក​ហ្វឹកហាត់​ដូច​ជំនាន់​ឥលូវ​នេះទេ។​ ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ផ្សេងៗ​ភាគ​ច្រើន​គឺ​មាន​តែ​ផ្នែក​បុរស​ប៉ុណ្ណោះ។​ អតីត​លីប្រូ​របស់​វិសាខា​ខាង​លើ​បន្ត​ទៀត​ថា​ ឥលូវ​នេះ​ខុស​ពី​ជំនាន់​មុន​ដាច់​ ព្រោះ​មាន​សិស្សនារី​ៗតាម​សាលា​ឯកជន​ចូល​ហ្វឹកហាត់​បាល់ទះ​នេះ​ច្រើន។​ អ្នក​ទាំង​នោះ​ហ្វឹកហាត់​ដោយ​ទឹកចិត្ត​ស្រឡាញ់​ហើយ​ថែម​ទាំងមាន​សមត្ថភាព​ល្អ​ទៀត​ផង។​ ចំណែក​កម្ពស់​វិញ​ក៏​មានកីឡាការិនី​ខ្លះ​ដល់​ទៅ​​ជាង ១.៧០Cm ក៏​មាន​ដែរ​ និង​លេង​បាន​ល្អៗ​ទៀត។​ លោក​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​សហព័ន្ធ​នឹងបង្កើត​ជា​លីគ​បាល់ទះ​នារីៗ​ឡើង​ដើម្បី​ឲ្យ​មាន​ធនធាន​នារី​ដូច​ផ្នែក​បុរស​ដែរ និង​ជា​ការ​ផ្ដល់​ឱកាសឲ្យ​បាន​បញ្ចេញ​សមត្ថភាព​ ឬ​មាន​ធនធាន​ចូលរួម​ប្រកួត​ប្រជែង​ដូច​ប្រទេស​ដទៃ​។ លោក​ជឿជាក់​ថា​ប្រសិន​បើ​បង្កើត​ឲ្យ​មាន​លីគ​នេះ​មែន​នោះ​នឹង​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ច្រើន​ និង​អាច​ស្វែង​រកនូវ​កីឡាការិនី​ល្អៗ​ជា​​មិន​ខាន​ឡើយ។​ នេះ​ជា​ក្ដី​បំណង​មួយ​របស់​គ្រូ​បង្វឹក​ដែល​កំពុង​បណ្ដុះ​ធនធាន​ថ្នាល​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។​ បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​បាល់ទះ​មាន​ភាព​រីកចម្រើន​ខ្លាំង​​ សន្ទុះ​ការ​គាំទ្រ​ និង​ហ្វឹកហាត់​លេង​បែប​សុខភាព​ក៏​មាន​ច្រើន​ផង​ដែរ។​ តាម​សាលាឯកជន​ជា​ច្រើន​ពិសេស​នៅ​រាជធានីភ្នំពេញ​បាន​បង្កើត​ឲ្យមាន​ជា​ការ​ហ្វឹកហាត់​បាល់ទះ​បែប​សុខភាព​នេះ​ជា​ច្រើនរៀងរាល់ចុងសប្ដាហ៍។​ យ៉ាងណា​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ជា​ការ​ប្រកួត​លីគ​ ឬ​ពាន​រង្វាន់​ផ្នែក​នារី​ជា​ប្រចាំ​ឲ្យ​ដូច​ផ្នែក​បុរស​នៅ​ឡើយ​ទេ។​ ផ្នែក​បុរស​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​តេជោលីគ​ ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត៕​ ប្រភព៖ KAMPUCHEATHMEY

លោក គុណ ប៊ុនសាន កីឡាការិនី​បាល់ទះ​ឥលូវ​មាន​ច្រើន​​សមត្ថភាពល្អ​ទៀត​​សហព័ន្ធ​គួរ​បង្កើត​ឲ្យ​មាន​លីគ​នារី​ៗ​ Read More »

លោក Rodgers លាលែងពីតំណែងជាគ្រូបង្វឹកក្រុម Celtic លោក O’Neill ទទួលបន្ទុកបណ្តោះអាសន្ន

លោក Brendan Rodgers បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម Celtic បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អន់ ដោយអតីតគ្រូបង្វឹករបស់ពួកគេ Martin O’Neill ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន។ ក្លឹបបាល់ទាត់Celticរបស់ស្កុតឡេន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Brendan Rodgers ថ្ងៃនេះបានលាលែងពីតំណែង។ ការលាលែងត្រូវបានទទួលយកដោយក្លឹប ហើយ Brendan នឹងចាកចេញពីតួនាទីរបស់គាត់ភ្លាមៗ” ។ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ Celtic គឺលោក Dermot Desmond បន្ទាប់មកបានចេញសារពាក្យសំដីយ៉ាងខ្លាំង ដែលគាត់បានចោទប្រកាន់លោក Rodgers ថាបានធ្វើឱ្យខូចឈ្មោះក្លឹបជាសាធារណៈ បើទោះបីជាលោកRodgersត្រូវបានផ្តល់ការបន្តកិច្ចសន្យា និងការគាំទ្រពេញលេញកាលពីប៉ុន្មានខែមុនក៏ដោយ។ ការចាកចេញរបស់លោក Rodgers កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងលើលទ្ធផល រួមទាំងការបរាជ័យក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ដោយក្លឹបKairat Almaty របស់ប្រទេសកាហ្សាក់ស្ថានក្នុងខែសីហា និងការចាញ់ក្នុងលីគ 3-1 នៅទឹកដី Hearts កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យ Celtic បន្តតាមពីក្រោយការប្រជែងដណ្តើមពាន ឈរនៅលេខរៀងទីពីរដោយមាន 17 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Hearts ចំនួន 8។ លោក

លោក Rodgers លាលែងពីតំណែងជាគ្រូបង្វឹកក្រុម Celtic លោក O’Neill ទទួលបន្ទុកបណ្តោះអាសន្ន Read More »

កត្តាធំ ៤ ធ្វើឱ្យលីគបាល់ទះ អ៊ីតាលី ឈរជើងជាលីគលំដាប់កំពូល​ ក្នុងលោក

លីគបាល់ទះកំពូល អ៉ីតាលី (Italian SuperLega) ត្រូវបានគេចាត់ទុកជាលីគបាល់ទះលំដាប់កំពូលក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺឈរនៅលើលីគបាល់ទះរបស់ប្រទេសធំៗដូចជា រុស្ស៊ី ប្រេស៊ីល តួកគី និង ប៉ូឡូញ ទៅទៀត។ បើនិយាយអំពីបាល់ទាត់ គឺលីគបាល់ទាត់ អង់គ្លេស Premier league ដែលត្រូវបានគេចាត់ទុកជាលីគធំបំផុតក្នុងពិភពលោក ប៉ុន្តែបើនិយាយអំពីបាល់ទះវិញ គឺជាលីគបាល់ទះកំពូល អ៉ីតាលី Italian Super​ Lega។   មូលហេតុ ធ្វើឱ្យលីគបាល់ទះ អ៉ីតាលី មានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញខ្លាំងបែបនេះ គឺបណ្តាលមកពីកត្តាច្រើន ប៉ុន្តែថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកត្តាធំៗចំនួន ៤ ដើម្បីមកបង្ហាញ។   ការប្រកួតប្រជែងស្ថិតក្នុងកម្រិតខ្ពស់ លីគបាលទះកំពូល អ៉ីតាលី បានឈរជើងជាលីគស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរឆ្នាំមកហើយ ពោលគឺតាំងពីទសវត្សឆ្នាំ ១៩៨០។ ក្នុងប្រទេស អ៉ីតាលី មានលីគបាល់ទះច្រើនកម្រិត ពោលតាំងពីលីគទី ១ ដល់កម្រិតទី ៤ ហើយថែមទាំងមានលីគថ្នាក់តំបន់ និងថ្នាក់ខេត្តថែមទៀត។ លីគបាល់ទះកំពូល អ៉ីតាលី មានចំនួន

កត្តាធំ ៤ ធ្វើឱ្យលីគបាល់ទះ អ៊ីតាលី ឈរជើងជាលីគលំដាប់កំពូល​ ក្នុងលោក Read More »

Messi និង CR7 បន្តមានឈ្មោះក្នុងបេក្ខភាពប្រជែងពាន FIFPRO ១១ នាក់ល្អបំផុត ២០២៥

សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព (FIFPRO) បានប្រកាសជាផ្លូវការអំពីបេក្ខភាពកីឡាករទាំង ២៦ នាក់ ដើម្បីប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥ ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺ Lionel Messi និង Cristiano Ronaldo នៅតែបន្តមានឈ្មោះ ទោះពួកគេបានចាកចេញពីបាល់ទាត់ អឺរ៉ុប ក៏ដោយ។ យោងតាមការប្រកាសរបស់ FIFPRO កីឡាករទាំង ២៦ នាក់ ដែលមានឈ្មោះប្រជែងពានកីឡាករ ១១ នាក់ល្អបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៥ រួមមាន៖   អ្នកចាំទី៖ Alisson Becker (Liverpool, ប្រេស៊ីល), Thibaut Courtois (Real Madrid, ប៊ែលហ្ស៊ិក) និង Gianluigi Donnarumma (Paris Saint-Germain / Manchester City, អ៊ីតាលី)។ ខ្សែការពារ៖ Trent Alexander-Arnold (Liverpool /

Messi និង CR7 បន្តមានឈ្មោះក្នុងបេក្ខភាពប្រជែងពាន FIFPRO ១១ នាក់ល្អបំផុត ២០២៥ Read More »

Juventus បណ្តេញអ្នកចាត់ការ Tudor ក្រោយដឹកនាំរយៈពេលប្រាំពីរខែ

ក្លឹបសេះបង្កង់ Juventus បានបណ្តេញអ្នកចាត់ការ Igor Tudor ចេញពីតំណែង បន្ទាប់ពីចាញ់ក្រុម Lazio ។ អ្នកចាត់ការសញ្ជាតិក្រូអាតនេះបានចូលរួមជាមួយក្លឹបជើងខ្លាំងនៅអ៊ីតាលីកាលពីខែមីនាក្នុងនាមជាអ្នកជំនួស Thiago Motta ។ ប៉ុន្តែអ្នកចាត់ការវ័យ 43 ឆ្នាំរូបនេះបានដឹកនាំមិនដែលឈ្នះចំនួន 8 ប្រកួតដែលបានធ្វើឱ្យក្លឹបស្ថិតនៅលេខ 8 ក្នុងតារាង Serie A ។ ការបរាជ័យទល់នឹងក្រុម Lazio កាលពីថ្ងៃអាទិត្យគឺជាការចាញ់លើកទីបីជាប់ៗគ្នារបស់ក្រុមនៅក្នុងការប្រកួតទាំងអស់។ សេចក្តីថ្លែងការណ៍របស់ Juventus បានសរសេរថា “ក្លឹបសូមអរគុណ Igor Tudor និងបុគ្គលិកទាំងមូលរបស់គាត់សម្រាប់វិជ្ជាជីវៈ និងការលះបង់របស់ពួកគេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយសូមជូនពរពួកគេឱ្យល្អបំផុតសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ” ។ ក្រុមសេះបង្កង់ មាន 6 ពិន្ទុតាមពីក្រោយក្រុមនាំមុខ Napoli ហើយបានបរាជ័យមិនដែលឈ្នះក្នុងការប្រកួតលីគចំនួន 5 ចុងក្រោយរបស់ពួកគេ។ Juventus ឈរនៅលេខ 25 ក្នុងតារាងវគ្គចែកពូល Champions League ដោយចាញ់ម្តង និងស្មើ 2 ដងក្នុងការប្រកួតបើកឆាកចំនួន 3

Juventus បណ្តេញអ្នកចាត់ការ Tudor ក្រោយដឹកនាំរយៈពេលប្រាំពីរខែ Read More »

De Bruyne របស់ Napoli អាចអវត្តមានរហូតដល់ចប់ឆ្នាំ២០២៥ ដោយសាររបួសភ្លៅ

ខ្សែបម្រើ Kevin De Bruyne របស់ Napoli បានរងរបួសភ្លៅធ្ងន់ធ្ងរ ខណៈស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ 3-1 កាលពីថ្ងៃសៅរ៍លើក្រុម Inter Milan ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាកីឡាករវ័យ 34 ឆ្នាំរូបនេះមិនត្រូវបានគេរំពឹងថានឹងលេងម្តងទៀតមុនឆ្នាំថ្មីនោះទេ។ De Bruyne អតីតកីឡាកររបស់ក្រុម Manchester City បានខ្ទប់ភ្លៅខាងស្តាំរបស់គាត់ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បើកឆាកនៃការប្រកួត Serie A។ Napoli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Kevin De Bruyne បានទទួលការធ្វើតេស្តរោគវិនិច្ឆ័យ … ដែលបង្ហាញពីដំបៅកម្រិតខ្ពស់នៃសាច់ដុំ biceps femoris នៅភ្លៅខាងស្តាំរបស់គាត់” ។ De Bruyneធ្លាប់បានសសម្រាករបួសសរសៃពួរ  ដោយកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានបាត់ខ្លួនបួនខែក្នុងឆ្នាំ 2023 និងជាងប្រាំមួយសប្តាហ៍កាលពីឆ្នាំមុន៕ ប្រភព៖ NKDNEWSH

De Bruyne របស់ Napoli អាចអវត្តមានរហូតដល់ចប់ឆ្នាំ២០២៥ ដោយសាររបួសភ្លៅ Read More »

មក​ស្គាល់​ប្រវត្តិម្ចាស់​មេដាយ​ប្រាក់​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន​ ឆុង​ វិសាល

កីឡាករ​វ័យ​ក្មេង​ ឆុង​ វិសាល​ ឬ​ សៅយ៉ាន់​ វិសាល​ ដែល​កំពុង​ល្បី​នៅ​បារ៉ែន​ពិសេស​គឺការ​ប្រកួត​នៅ​ទីនោះ​ឈ្នះ៤ប្រកួត​ជាប់​គ្នា​ និង​ចាញ់​ ១ប្រកួត​ចុង​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​មេដាយ​ប្រាក់​ជូន​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ឆ្នាំ​២០២៥ ។​ តោះ​មក​ដឹង​ពី​ប្រវត្តិ​កីឡាករ​វ័យ​ក្មេងរបស់​កម្ពុជា​រូប​នេះ​ទាំង​អស់​គ្នា។៖   ឆុង​ វិសាល​ ឬ​ឈ្មោះ​ក្នុង​ប្រដាល់​ហៅ​ថា​ សៅយ៉ាន់​ វិសាល​ មាន​អាយុ​ ១៦​ឆ្នាំ​​ កម្ពស់​ ១.៧៥Cm​ សឹក្សា​ថ្នាក់​ទី១១ នៅ​ឆ្នាំ​ថ្មី​នេះ ​នៃ​វិទ្យាល័យ​ឥន្ទ្រទេវី​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។​ វិសាល​ មាន​ឪពុកឈ្មោះ​ សាន សៅយ៉ាន់​ និង​ម្ដាយ​ឈ្មោះ ទូច​ គិមសៀន។​ កូន​ប្រុស​លោក​ សាន​ សៅយ៉ាន់ រូប​នេះមាន​បង​ប្អូន​៤នាក់​ ស្រី១​ ប្រុស​៣​ ហើយ​រូប​គេ​ជា​កូន​ទី២​ នៃ​គ្រួសារ។​​ វិសាល​ និង​ក្រុម​គ្រួសារ​ជា​អ្នក​ខេត្ត​បន្ទាយមានជ័យ​។​ ងាក​មក​និយាយ​ពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​វិញ​កីឡាករ​ ឆុង​ វិសាល​ ស្រឡាញ់​ចូល​ចិត្ត​កីឡា​មួយ​នេះ​តាំង​តែ​ពី​តូច​មក​ម្ល៉េះ​ និង​ឆ្លៀត​ពី​ការ​សិក្សា​បាន​ហ្វឹកហាត់​ ឬ​ឡើង​ប្រកួត​តាម​កម្មវិធី​តូចធំ​តាំង​ពី​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ។​ បច្ចុប្បន្ន​នេះ​ វិសាល​ ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែ​ក​កីឡា​ឃីកបុកស៊ីង​ (Kick

មក​ស្គាល់​ប្រវត្តិម្ចាស់​មេដាយ​ប្រាក់​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន​ ឆុង​ វិសាល Read More »

Messi ចង់លេងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បើទោះបីជាអាយុកាន់តែច្រើន

កំពូលកីឡាករLionel Messi ដែលនៅតែដេញតាមភាពជោគជ័យលើឆាកអន្តរជាតិជិតពីរទសវត្សរ៍បាននិយាយថាគាត់សង្ឃឹមថានឹងលេងនៅ World Cup 2026 នៅអាមេរិកខាងជើងដោយទទួលស្គាល់អាយុនិងកាយសម្បទារបស់គាត់នឹងកំណត់តួនាទីរបស់គាត់ក្នុងការការពារជើងឯកឆ្នាំ 2022 របស់ប្រទេសអាហ្សង់ទីន។ កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តកិច្ចសន្យារបស់គាត់ជាមួយក្លឹប Inter Miami នៃ Major League Soccer រហូតដល់ឆ្នាំ 2028 ដែលជាសញ្ញាថាគាត់មិនទាន់ពិចារណាលើការចូលនិវត្តន៍នៅឡើយទេ ទោះបីជាមានអាយុ 39 ឆ្នាំនៅខែមិថុនាក្រោយក៏ដោយ។ ថ្លែងទៅកាន់ NBC News ម្ចាស់ជ័យលាភី Ballon d’Or ប្រាំបីសម័យរូបនេះបាននិយាយថាគាត់នឹងចំណាយពេលនៅឆ្នាំក្រោយដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់គាត់មុនពេលសម្រេចចិត្តថាតើត្រូវលេងនៅក្នុងការប្រកួតនៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ប្រធានក្រុមអាហ្សង់ទីនបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា “វាជារឿងអស្ចារ្យដែលអាចលេងនៅក្នុងការប្រកួត World Cup ហើយខ្ញុំចង់បាន” ។ Messi បានរីករាយនឹងអាជីពដែលមានរយៈពេលជាង 20 ឆ្នាំ ដោយបង្ហាញខ្លួនជាលើកដំបូងឱ្យ Barcelona នៅអាយុត្រឹមតែ 17 ឆ្នាំក្នុងឆ្នាំ 2004 មុនពេលលេងឱ្យ Paris St Germain និងចូលរួមជាមួយ Inter Miami ក្នុងឆ្នាំ

Messi ចង់លេងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បើទោះបីជាអាយុកាន់តែច្រើន Read More »

គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ត្រូវបានជ្រើសរើសជាគ្រាប់ល្អបំផុតប្រចាំឆ្នាំលីគកំពូលអាមេរិក

ខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-Min បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ (2025 Goal of the Year) ចំពោះគ្រាប់បាល់ ដែលកីឡាករបានស៊ុតបញ្ចូលទីទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥។ កាលពីយប់ថ្ងៃ ចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធរបស់ក្រុម Los Angeles FC ត្រូវបានជ្រើសរើសជាម្ចាស់ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ។ គ្រាប់បាល់​នេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ស៊ុតហ្វ្រីឃីគ ទល់នឹងក្រុម FC Dallas នៅកីឡដ្ឋាន Toyota កាលពីថ្ងៃទី ២៣ ខែ សីហា។ ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំនេះ

គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ត្រូវបានជ្រើសរើសជាគ្រាប់ល្អបំផុតប្រចាំឆ្នាំលីគកំពូលអាមេរិក Read More »

Scroll to Top