EFL Cup៖ Crystal Palace ទម្លាក់ Liverpool រីឯក្រុមការពារជើងឯក Newcastle កក់កៅអីវគ្គបន្ត
Liverpool រងបរាជ័យក្រោមថ្វីជើង Crystal Palace ជាលើកទីបី នៅដើមរដូវកាល ២០២៤-២៥ បន្ទាប់ពីចាញ់ ការប្រកួតពានរង្វាន់ EFL Cup ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield រាត្រីថ្ងៃទី២៩ ខែតុលា។ ចំណែកក្រុមការពារតំណែងជើងឯក Newcastle United បានទម្លាក់ Tottenham Hotspur លទ្ធផល ២-០ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ។ អំឡុងជួបតទល់នឹងក្រុម Crystal Palace លោក Arne Slot អ្នកចាត់ក្រុម Liverpool បានដាក់កីឡាករសំខាន់ៗជាច្រើនឱ្យអង្គុយនៅកៅអីបម្រុង ក្រោមហេតុផលផ្តល់ឱកាសដល់ពួកគេសម្រាកសន្សំកម្លាំង ក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនទាំងនៅលីគកំពូលអង់គ្លេស និងពានរង្វាន់កម្រិតអឺរ៉ុប។ ការណ៍នេះហើយ បណ្តាល ក្រុមរហស្សនាមហង្សក្រហម ជួបបរាជ័យលើកទី៦ ជាប់ៗគ្នា នៅក្នុងចំណោមការប្រកួត ៧លើកចុងក្រោយរបស់ពួកគេ ដើមរដូវកាលថ្មីនេះ។ កីឡាករបម្រើប្រយុទ្ធ Ismaila Sarr ស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯកនាទី៤១ និង៤៥ មុនពេលមិត្តរួមក្រុមជាដៃគូ Yeremy Pino […]
EFL Cup៖ Crystal Palace ទម្លាក់ Liverpool រីឯក្រុមការពារជើងឯក Newcastle កក់កៅអីវគ្គបន្ត Read More »







