November 5, 2025

Dowman យុវជន Arsenal ក្លាយជាកីឡាករក្មេងជាងគេជាប្រវត្តិសាស្រ្ត បង្ហាញខ្លួននៅ UCL

(បរទេស)៖ យុវជន Max Dowman របស់ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាកីឡាករក្មេងជាងគេបំផុត ដែលបង្ហាញខ្លួនជាប្រវត្តិសាស្រ្ត ក្នុងក្របខណ្ឌលីគកំពូលអឺរ៉ុប UEFA Champions League។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ស្ថិតក្នុងវ័យ ១៥ឆ្នាំ និង ៣០៨ថ្ងៃ ខ្សែប្រយុទ្ធរូបនេះបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Youssoufa Moukoko ដ្បិតយុវជនអាល្លឺម៉ង់បានបង្ហាញខ្លួនក្នុងក្លឹប Borussia Dortmund ប្រកួតទល់នឹង Zenit ដែលមានវ័យ ១៦ឆ្នាំ និង ១៨ថ្ងៃ។ រាប់ទាំងលើកនេះ Dowman បានចូលលេង ៥ប្រកួតមកហើយសម្រាប់ Arsenal នារដូវកាលថ្មីនេះ នៅពេលត្រូវបានប្តូរចូល នៃជំនួបដែលកាំភ្លើងរបស់អង់គ្លេសមួយនេះបំបាក់គូប្រជែង Slavia Prague ៣-០ ក្នុងប្រកួតទី៤ ជើងទី១ នៅ UEFA Champion League 2025-26។ Dowman បានចាកចេញពីកៅអីបម្រុង ដើម្បីប្តូរជំនួស Leandro Trossard នៅនាទី៧២ ក្នុងការរួមចំណែកជួយក្រុមរបស់លោក Mikel […]

Dowman យុវជន Arsenal ក្លាយជាកីឡាករក្មេងជាងគេជាប្រវត្តិសាស្រ្ត បង្ហាញខ្លួននៅ UCL Read More »

Doue និង Agyemang ឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុតបំផុតឆ្នាំ២០២៥

កីឡាករDesire Doue បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុត (Golden Boy) ឆ្នាំ២០២៥ ជាមួយនឹងកីឡាការិនី Michelle Agyemang ទទួលបានពានរង្វាន់កីឡាការិនីវ័យក្មេងលេងល្អបំផុត (Golden Girl)នៅអឺរ៉ុប។ ខ្សែប្រយុទ្ធបារាំង Doue ដែលមានអាយុ ២០ ឆ្នាំគឺកីឡាករដ៏សំខាន់កាលពីរដូវកាលមុនខណៈដែល Paris St-Germain បានឈ្នះពានរង្វាន់ ៣ រួមទាំងពានរង្វាន់ Champions League លើកដំបូងមិនធ្លាប់មានរបស់ពួកគេ។ កីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៦ ដងក្នុងចំណោម ៦១ ប្រកួត រួមទាំងការស៊ុតបញ្ចូលទីពីរដងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ PSG ជាមួយក្រុម Inter Milan ។ ចំណែកខ្សែប្រយុទ្ធអង់គ្លេស និងក្លឹប Brighton កីឡាការិនី Agyemang ដែលកំពុងខ្ចីជើងពីក្លឹប Arsenal ស៊ុតបញ្ចូលទីបានពីរគ្រាប់ដ៏សំខាន់ ខណៈដែលក្រុមជម្រើសជាតិស្រ្តីអង់គ្លេសបានឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2025 និងត្រូវបានតែងតាំងជាកីឡាការិនីវ័យក្មេងប្រចាំការប្រកួតនោះផងដែរ។ កីឡាការិនីវ័យ 19

Doue និង Agyemang ឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុតបំផុតឆ្នាំ២០២៥ Read More »

UEL៖ ជំនួបរវាង Aston Villa-Maccabi នឹងដាក់ពង្រាយប៉ូលិស ៧០០នាក់ ការពារសុវត្ថិភាព

យ៉ាងហោចមន្ត្រីប៉ូលិសអង់គ្លេស ៧០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព។ ការពង្រឹងសុវត្ថិភាពនេះធ្វើឡើងអំឡុងការប្រកួតរវាងក្រុម Aston Villa របស់លីគកំពូលអង់គ្លេស ស្វាគមន៍ក្រុមភ្ញៀវ Maccabi Tel Aviv មកពីអ៊ីស្រាអែល ពេលក្រុមទាំង២ ប៉ះគ្នានៅពានរង្វាន់ Europa League ថ្ងៃទី៦ វិច្ឆិកា។ ពលរដ្ឋរស់នៅជុំវិញកីឡដ្ឋាន Villa Park ក៏ត្រូវបានអាជ្ញាធរតំបន់ព្រមានអំពីបញ្ហានឹងអាចកើតមានជាយថហេតុ នៅក្នុងការប្រកួតរបស់ក្រុម Aston Villa ទល់នឹងក្រុមមកពីអ៊ីស្រាអែលនោះ។ កន្លងមកមុនការប្រកួតនេះចូលមកដល់ ក៏ធ្លាប់មានរឿងរ៉ាវចម្រូងចម្រាសមួយចំនួន​ ដោយមន្ត្រីប៉ូលិសអង់គ្លេស បានហាមឃាត់មិនឱ្យមានអ្នកគាំទ្រក្លិប Maccabi ចូលទស្សនាការប្រកួតបានឡើយ។ ក្លិប Aston Villa ក៏សម្រេចចិត្តហាមឃាត់អ្នកគាំទ្រក្រុមភ្ញៀវ​ ទៅតាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខទីក្រុង Birmingham។  លើសពីនេះក្លិប Maccabi Tel Aviv ក៏បានសម្រេចចិត្តហាមឃាត់ និងមិនទទួលយកសំបុត្រ ដែលត្រូវផ្តល់ឱ្យអ្នកគាំទ្រខ្លួន នៅក្នុងការប្រកួតនោះ។ ហេតុផលចម្បងដែលប៉ូលិសអង់គ្លេស ហាមឃាត់មិនឱ្យមានអ្នកគាំទ្រអ៊ីស្រាអែលក្នុងការប្រកួតរបស់ក្រុម Aston Villa ព្រោះតែបារម្ភបញ្ហាសុវត្ថិភាព ពីសំណាក់បាតុករគាំទ្រប៉ាឡេស្ទីន អាចនឹងនាំគ្នាធ្វើបាតុកម្ម។ កន្លងមកនៅប្រទេសអ៊ីតាលី

UEL៖ ជំនួបរវាង Aston Villa-Maccabi នឹងដាក់ពង្រាយប៉ូលិស ៧០០នាក់ ការពារសុវត្ថិភាព Read More »

ម៉ាឡេស៊ីប្តេជ្ញាបន្តតស៊ូប្តឹងឧទ្ធរណ៍រឿងទណ្ឌកម្មក្លែងបន្លំកីឡាករចូលសញ្ជាតិ ទោះ FIFA បដិសេធ

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថានឹងតស៊ូបន្តប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា(CAS) បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) បដិសេធសំណើរប្តឹងឧទ្ធរណ៍ខ្លួន ចំពោះការដាក់ទណ្ឌកម្មលើសហព័ន្ធ និងលើកីឡាករក្លែងបន្លំចូលសញ្ជាតិម៉ាឡេស៊ី ៧នាក់។ លោក Datuk Yusoff Mahadi ប្រធានស្តីទីសហព័ន្ធ FAM បានអះអាងថា FAM នឹងប្រើវិធីសាស្ត្រចុងក្រោយ គឺនាំយករឿងក្តីខ្លួនជាមួយ FIFA ទៅកាន់តុលាកាអាជ្ញាកណ្តាលកីឡា (CAS ) ដើម្បីឱ្យជួយដោះស្រាយបញ្ហាបានកើតមានកន្លងមក។ ការប្រកាសរបស់ប្រធានស្តីទី FAM ធ្វើឡើងត្រឹមតែ ១០នាទី ប៉ុណ្ណោះ បន្ទាប់ពី FIFA ប្រកាសពីការបដិសេធពាក្យបណ្តឹងឧទ្ធរណ៍របស់ពួកគេ លើរឿងក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ ៧នាក់។ «នេះជាលើកដំបូងដែល FAM ជួបប្រទះនឹងបញ្ហាបែបនេះ។ មេធាវីរបស់យើង និងថ្នាក់ដឹកនាំសហព័ន្ធពិតជាភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ FIFA។ យ៉ាងណាក៏ដោយ FAM នឹងបន្តរក្សជំហរក្នុងការ ការពារសិទ្ធិរបស់យើងនិងកីឡាករ ព្រមទាំងចំណាប់អារម្មណ៍មកលើកីឡាករបាល់ទាត់ម៉ាឡេស៊ីនៅកម្រិតអន្តរជាតិ។ ក្រោយពីយើងទទួលការបដិសេធពី FIFA យើងនឹងបន្តដាក់ពាក្យប្តឹងទៅកាន់តុលាការ CAS ចំពោះបញ្ហានេះបន្តទៀត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Mahadi។  កីឡាករទាំង៧រូប ជាប់ទណ្ឌកម្មពី FIFA

ម៉ាឡេស៊ីប្តេជ្ញាបន្តតស៊ូប្តឹងឧទ្ធរណ៍រឿងទណ្ឌកម្មក្លែងបន្លំកីឡាករចូលសញ្ជាតិ ទោះ FIFA បដិសេធ Read More »

Haaland និយាយថាគាត់នៅឆ្ងាយពុំអាចប្រៀបធៀបជាមួយ Messi និង Ronaldoបានទេ

ខ្សែប្រយុទ្ធErling Haaland បានដាក់ខ្លួនចំពោះការប្រៀបធៀបទៅតារាបាល់ទាត់ដ៏ល្បីល្បាញសម័យបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo ដោយនិយាយថា “គ្មាននរណាម្នាក់” អាចធ្វើដូចកំណត់ត្រាស៊ុតបញ្ចូលទីរបស់ពួកគេបានទេ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 26 ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ Manchester City និង Norway នៅដើមខែវិច្ឆិកាដោយធ្វើឱ្យចំនួនគ្រាប់បាល់អាជីពរបស់គាត់មានកើនដល់ 327 គ្រាប់។ ប៉ុន្តែ Haaland ស្ថិតនៅផ្លូវឆ្ងាយពីក្រោយស្នាដៃរបស់អ្នកទាំងពីរ។ វីរបុរសបាល់ទាត់អាហ្សង់ទីន Messi អាយុ 38 ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន 892 គ្រាប់ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់អាយុ 40 ឆ្នាំ Ronaldo រកបាន952គ្រាប់ហើយ ខណៈដែលគាត់កំណត់គោលដៅយកឱ្យបាន 1,000គ្រាប់ ក្នុងអាជីពដ៏រុងរឿងរបស់គាត់។ ខ្សែប្រយុទ្ធរបស់ក្លឹបMan City នេះស៊ុតបញ្ចូលទីបាន 56 គ្រាប់ក្នុងរដូវកាល 2022-23 ដែលជារដូវកាលដំបូងរបស់គាត់នៅក្លឹបបន្ទាប់ពីផ្លាស់ចេញពី Borussia Dortmund ដែលជាយុទ្ធនាការដ៏ជោគជ័យបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្ន។   Haaland ក៏បានស៊ុតបញ្ចូលទីបាន 53 គ្រាប់ក្នុងការប្រកួត

Haaland និយាយថាគាត់នៅឆ្ងាយពុំអាចប្រៀបធៀបជាមួយ Messi និង Ronaldoបានទេ Read More »

Scroll to Top