November 6, 2025

Wu វាយបកទម្លាក់ជើងខ្លាំងលេខ១ ពិភពលោក Trump ចេញពី International Championship ដ៏គួរឱ្យភ្ញាក់ផ្អើល

(បរទេស)៖ កីឡាករស្នូកឃ័រ Wu Yize របស់ម្ចាស់ផ្ទះចិន បានធ្វើការវាយបកទម្លាក់ជើងខ្លាំង Judd Trump ដែលបានកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកបច្ចុប្បន្នចេញពីកម្មវិធី International Championship 2025 ស្ថិតក្នុងខេត្ត Nanjing ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស វ័យ ៣៦ឆ្នាំ Trump បានបើកការនាំមុខដល់ទៅ ៤-០ នៅមុន Wu ដែលឈរនៅលំដាប់លេខ២២ ពិភពលោក ធ្វើបាន ៦ហ្រេមជាប់ៗ ដើម្បីទទួលជ័យជម្នះតែម្តង ក្នុងការឆ្លងទៅវគ្គ ៨នាក់ចុងក្រោយ។ នេះមានន័យថា Trump នៅតែមិនឈ្នះជើងឯកណាមួយឡើយ ក្នុងកម្មវិធីប្រកួតយកចំណាត់ថ្នាក់ គិតចាប់តាំងពីគ្រងជើងឯកពាន UK Championship ក្នុងខែធ្នូ ឆ្នាំ២០២៤ មក។ រូបគេទើបតែបានចាញ់ផ្តាច់ព្រ័ត្រក្នុងកម្មវិធី Northern Ireland Open 2025 ស្ថិតក្នុងទីក្រុង Belfast កាលពីខែមុន តាមរយៈចាញ់កីឡាករអង់គ្លេសដូចគ្នាគឺ Jack Lisowski។ Wu […]

Wu វាយបកទម្លាក់ជើងខ្លាំងលេខ១ ពិភពលោក Trump ចេញពី International Championship ដ៏គួរឱ្យភ្ញាក់ផ្អើល Read More »

Ronaldo រៀបចំខ្លួនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ

Cristiano Ronaldo បានបង្ហាញគម្រោងចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Al Nassr បង្ហាញពីការត្រៀមខ្លួនបញ្ចប់អាជីពដ៏អស្ចារ្យរបស់ខ្លួនក្នុងកិច្ចសម្ភាសន៍មួយ ទាំងទឹកភ្នែក។ ក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ក្នុងកម្មវិធី Piers Morgan Uncensored ថ្មីៗនេះ Ronaldo បានពិភាក្សាអំពីការចូលនិវត្តន៍ និងជីវិតក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួន។ មកទល់ពេលនេះ ខ្សែប្រយុទ្ធឆ្នើមវ័យ ៤០ឆ្នាំ ដែលរកបាន ៩៥២គ្រាប់ច្រើនដាច់គេក្នុងកំណត់ត្រា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានស្នាដៃលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីបញ្ចប់នៃអាជីពដ៏អស្ចារ្យរបស់ Ronaldo នឹងមកដល់ឆាប់ៗនេះ។ នៅពេលសួរថាពេលណាអ្នកនឹងពិចារណាព្យួរស្បែកជើង Ronaldo ដែលមានកិច្ចសន្យាជាមួយ Al Nassr រហូតដល់ឆ្នាំ ២០២៧ ឆ្លើយភ្លាមថា «ឆាប់ៗនេះហើយ»។  «ខ្ញុំគិតបានត្រៀមខ្លួនរួចរាល់ហើយ។ ជាការពិតណាស់ វាពិតជាពិបាក, ពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំប្រហែលជាយំមិនខានទេ»។ Ronaldo ឆ្លើយតបទៅ Piers ដូច្នេះ មុនបន្ថែមថា៖«ប៉ុន្តែ Piers ខ្ញុំរៀបចំអនាគតរបស់ខ្ញុំតាំងពីអាយុ ២៥, ២៦, ២៧

Ronaldo រៀបចំខ្លួនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ឆាប់ៗនេះហើយ Read More »

Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា

(បរទេស)៖ បណ្តាក្រុមខ្លាំងមកពីលីគកំពូល ៣ប្រទេសផ្សេងគ្នារួមមាន Arsenal, Bayern Munich និង Inter Milan សុទ្ធតែរក្សាបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែម្តង ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមកាំភ្លើងធំ Arsenal មកពីកំពូលតារាង Premier League របស់អង់គ្លេស បន្តរកបាន ៣ពិន្ទុក្រៅផ្ទះ តាមរយៈបំបាក់ម្ចាស់ផ្ទះ Slavia Prague ដោយលទ្ធផល ៣-០ នៅពេលដែល Bayern Munich មកពី Bundesliga បានយកឈ្នះក្រុមការពារតំណែងជើងឯកចាស់ Paris St. Germain ២-១ ទាំងដែលក្រុមរបស់អាល្លឺម៉ង់នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអង្គារ នៅរដ្ឋធានីប៉ារីស។ កាលពីយប់មិញនេះដែរ Inter Milan អតីតក្រុមរងជើងឯក UCL ២សម័យកាល ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ បានយកឈ្នះភ្ញៀវ Kairat មកពីកាហ្សាក់ស្ថាន ២-១

Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា Read More »

FIFA បង្កើតពានសន្តិភាពថ្មីមួយទៀតផ្តល់ជូនដំបូងគេក្នុងការចាប់ឆ្នោត World Cup 2026

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រកាសអំពីពានរង្វាន់ប្រចាំឆ្នាំថ្មីមួយដែលមានឈ្មោះថាពានរង្វានសន្តិភាព (FIFA Peace Prize) ដែលនឹងផ្តល់ឱ្យអ្នកឈ្នះដំបូងគេក្នុងអំឡុងពេលចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 នៅទីក្រុង Washington DC នៅខែក្រោយ។ FIFA បានបញ្ចាក់ថា FIFA Peace Prize ត្រូវបានបង្កើតឡើងដើម្បី ផ្តល់ជារង្វាន់ដល់បុគ្គលដែលបានធ្វើសកម្មភាពពិសេស និងអស្ចារ្យដើម្បីសន្តិភាព។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “នៅក្នុងពិភពលោកដែលមិនមានជម្លោះ និងបែកបាក់កាន់តែខ្លាំង វាជាមូលដ្ឋានគ្រឹះក្នុងការទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមរបស់អ្នកដែលខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងនាំមនុស្សឱ្យរួមគ្នាក្នុងស្មារតីសន្តិភាព។ បាល់ទាត់ឈរដើម្បីសន្តិភាព ហើយក្នុងនាមសហគមន៍បាល់ទាត់ពិភពលោកទាំងមូល ពានរង្វាន់សន្តិភាព FIFA – បាល់ទាត់បង្រួបបង្រួមពិភពលោកនឹងទទួលស្គាល់ការខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់បុគ្គលទាំងនោះដែលរួបរួមមនុស្សនាំមកនូវក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ”។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីខែសីហាថា ការចាប់ឆ្នោត World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែធ្នូ នៅមជ្ឈមណ្ឌល John F Kennedy សម្រាប់ការសម្តែងសិល្បៈ

FIFA បង្កើតពានសន្តិភាពថ្មីមួយទៀតផ្តល់ជូនដំបូងគេក្នុងការចាប់ឆ្នោត World Cup 2026 Read More »

លោក ទីន ហូសេន៖ ម៉ូតូទឹកខ្លាំង មនុស្សខ្លាំង ទើបអាចទទួលបានជ័យជម្នះ

ម៉ូតូទឹក មានកម្លាំងម៉ាស៊ីនខ្លាំងតែម្យ៉ាងមិនគ្រប់គ្រាន់ ក្នុងការប្រកួតយកជ័យជម្នះទេ សមត្ថភាពកីឡាករ ក៏ត្រូវតែ​ខ្លាំងឱ្យសមនឹងកម្លាំងម៉ូតូទឹកដែរ។ នេះ បើតាមការបញ្ជាក់​ពី​លោក ទីន ហូសេន អគ្គលេខាធិការរងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាគ្រូជំនួយក្រុម​ជម្រើសជាតិម៉ូតូទឹក។ កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយ និងជ័យលាភី​អន្ដរជាតិជាច្រើន ក្នុងនោះមានដូចជា៖ មេដាយមាស១ និងសំរឹទ្ធ១ នៅ Asian Games ឆ្នាំ២០១៨, មេដាយមាស២ ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំ២០២៤ និងមេដាយ​មាស១ ប្រាក់១ និងសំរឹទ្ធិ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។ លោក ទីន ហូសេន ដែលតែងតែជូនដំណើរកីឡាករទៅប្រកួតនៅក្រៅប្រទេស សម្លឹង​ឃើញ​សមត្ថភាពអត្ដពលិកកម្ពុជា មានកម្រិតខ្ពស់។ បើមិនមានបញ្ហាខូចម៉ូតូទឹកទេ កីឡា​ករកម្ពុជា នឹងអាចដណ្ដើមបានជ័យលាភី បានស្ទើរតែគ្រប់ព្រឹត្តិការណ៍។ បើតាមគ្រូជំនួយរូបនេះ កីឡាករកម្ពុជា មានភាពប៉ិនប្រសប់​ក្នុងការគ្រប់គ្រងគ្រឿងម៉ាស៊ីន​របស់ខ្លួន​។ ក្រៅពីនេះ កីឡាករកម្ពុជា ពូកែបត់បែនតាមស្ថានភាពក្នុងទីលានផ្ទៃទឹក។ លោក ទីន ហូសេន បាននិយាយថា៖«កីឡាករកម្ពុជាយើង

លោក ទីន ហូសេន៖ ម៉ូតូទឹកខ្លាំង មនុស្សខ្លាំង ទើបអាចទទួលបានជ័យជម្នះ Read More »

ជើងឯកវ៉ូវីណាមពិភពលោក៖ ត្រឹម ២ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ១៣គ្រឿង ខណៈការប្រកួតនឹងបន្ដដល់ថ្ងៃសុក្រ

(ភ្នំពេញ)៖ ក្រោយបើកយុទ្ធនាការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៣គ្រឿងហើយ រួមមានមេដាយមាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៣។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលកំពុងដឹកនាំក្រុមអត្តពលិកកម្ពុជា ចូលរួមការប្រកួតផ្ទាល់ នៅកោះបាលី ។ ក្នុងចំណោមមេដាយខាងលើ គឺមានមេដាយ ៥គ្រឿង ដណ្ដើមបានកាលពីម្សិលមិញ រួមមានមេដាយមាស ៣ និងសំរឹទ្ធ ២ គ្រាដែលនៅថ្ងៃពុធនេះ កម្ពុជាបន្ដឈ្នះមេដាយ ៨គ្រឿងទៀត រួមមានមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ ១។ ប្រធានសហព័ន្ធដដែបន្ដថា ការប្រកួតនៅសល់ ២ថ្ងៃទៀត ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ក្នុងនោះ កម្ពុជានៅសល់វិញ្ញាសាត្រូវប្រកួតចំនួន ១២វិញ្ញាសាទៀត ។ ដូច្នេះលោករំពឹងថា កីឡាករ-កីឡាការិនី នឹងបន្ដការខំប្រឹងអស់ពីសមត្ថភាព

ជើងឯកវ៉ូវីណាមពិភពលោក៖ ត្រឹម ២ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ១៣គ្រឿង ខណៈការប្រកួតនឹងបន្ដដល់ថ្ងៃសុក្រ Read More »

Scroll to Top