November 16, 2025

អេស្ប៉ាញ និងស្វ៊ីស កៀកកៅអី World Cup ខណៈ១០ពូល រង់ចាំជំនួបចុងក្រោយ

ក្រុមកីឡាបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ​ស្ទើរតែ​បាន​កក់​សំបុត្រ​ទៅ​កាន់​ FIFAWorld Cup ឆ្នាំ​ ២០២៦ ទៅហើយបន្ទាប់ពីលត់​​ហ្សកហ្ស៊ី​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៤-០ នៅរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា។ ​ក្រុម​ជម្រើសជាតិ​តួកគីយេ​ បាន​ពន្យារពេល​ការ​អបអរ​របស់​អេស្ប៉ាញ ​តាមរយៈការ​យកឈ្នះ​​ប៊ុលហ្ការី​ក្នុង​លទ្ធផល ២-០។ កូសូវូ ក៏បានបង្អាក់ដំណើររបស់ស្វ៊ីសផងដែរ បន្ទាប់ពីក្រុមទាំងពីរសុទ្ធតែឈ្នះរៀងខ្លួន។ អេស្ប៉ាញ រក្សាជ័យជម្នះរបស់ខ្លួនទាំង៥ប្រកួត និងថែមទាំងមិនឱ្យគូប្រជែងទម្លុះសំណាញ់ទីខ្លួនបានថែមទាំងទៀត។ ក្នុងជំនួបទី៥ ពូល E ក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ ២០១០ បន្តឈ្នះហ្សកហ្ស៊ី ៤-០ ដែលធ្វើឱ្យពួកគេឈរចំណាត់ថ្នាក់កំពូលតារាង ដោយមាន១៥ពិន្ទុពេញ។ យ៉ាងណាក៏ដោយជ័យជម្នះទាំង៥ប្រកួតនេះ មិនទាន់អាចជួយអេស្ប៉ាញបានកៅអីស្វ័យប្រវត្តិទៅ អេម៉េរិក កាណាដា និងម៉ិកស៊ិក ឆ្នាំ២០២៦ នៅឡើយទេ ដ្បិតតួកគីយេ ដែលឈ្នះប៊ុលហ្ការី ២-០ ដេញតាមពីក្រោយដោយមានគម្លាត៣ពិន្ទុ ស្របពេលសល់មួយប្រកួតចុងក្រោយ។ ពូល E នេះ ហ្សកហ្ស៊ី និង ប៊ុលហ្ការី អស់ឱកាសទៅហើយ ស្របពេលអេស្ប៉ាញ និងតួកគីយេ ត្រូវជួបគ្នានៅជំនួបចុងក្រោយ ដើម្បីកាត់ក្តីថាក្រុមណាបានកៅអីស្វ័យប្រវត្តិ និងកៅអីវគ្គជម្រុះ play-off។ ស្វ៊ីស ក៏ត្រូវបានកូសូវូ បង្អាក់ដំណើរសម្រាប់កៅអីស្វ័យប្រវត្តិផងដែរ បើទោះមានគម្លាត៣ពិន្ទុពីគ្នាក៏ដោយ។ នៅជំនួបទី៥ ពូល B ស្វ៊ីស ឈ្នះស៊ុយអែត ៤-១ស្របពេល កូសូវូ ឈ្នះ ស្លូវេសនី ២-០។ ស៊ុយអែត និង ស្លូវេសនី ត្រូវរង់ចាំ៤ឆ្នាំដើម្បីមានឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ស្របពេលស៊្វីស និង កូសូវូ ត្រូវតតាំងគ្នានៅជំនួបចុងកក្រោយ ដើម្បីយកមួយក្រុមទៅក្រោយ […]

អេស្ប៉ាញ និងស្វ៊ីស កៀកកៅអី World Cup ខណៈ១០ពូល រង់ចាំជំនួបចុងក្រោយ Read More »

ថៃ រំពឹងទទួលចំណូល ១៦០លានដុល្លារ ពីការប្រកួតស៊ីហ្គេម លើកទី៣៣

ក្រសួងទេសចរណ៍ និងកីឡា ថៃ (MOTS) ព្យាករថាថៃ នឹងទទួលបានប្រាក់ចំណូលប្រមាណ ១៦០ លានដុល្លារ ពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១៦។ MOTS រំពឹងថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៥ នឹងបង្កើតការងារចំនួន ១២ ០០០ ទៅ ១៤ ០០០ កន្លែង ក្នុងវិស័យសំណង់ សេវាកម្ម ដឹកជញ្ជូន និងកីឡា។ លោក Atthakorn Sirilathayakornរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានប្រាប់កាសែតក្នុងស្រុកថា៖«នឹងមានអត្តពលិក គ្រូបង្វឹក និងបុគ្គលិកមិនតិចជាង ១២ ០០០នាក់ មកពីប្រទេសនានាក្នុងតំបន់ ទៅកាន់ប្រទេសថៃ។ នេះនឹងបង្កើតការប្រែប្រួលសេដ្ឋកិច្ចអំឡុងការប្រកួតកីឡានៅក្នុងក្រុង និងខេត្តម្ចាស់ផ្ទះរួមមានបាងកក សុងក្លា និងឈុនបូរី។ ការព្យាករណ៍ប្រាក់ចំណូលសរុបប្រមាណ ១៦០លានដុល្លារ ក្នុងនោះ ៦០ម៉ឺនដុល្លារពីការឧបត្ថម្ភ និង ៥៥លានដុល្លារ ពីទំនិញ និងសេវាកម្ម ដូចជាឧបករណ៍កីឡា និងភេសជ្ជៈ។ ថ្លៃចុះឈ្មោះ SEA Gamesប្រមាណ ៤១លានដុល្លារ ?????និងប៉ារ៉ាហ្គេម ចំនួន ៥១ម៉ឺនដុល្លារ ថ្លៃសំបុត្រ ៦០ម៉ឺនដុល្លារ។ ក្រៅពីនេះ ការលក់សិទ្ធិផ្សាយការប្រកួតតាមស្ថានីយទូរទស្សន៍ ក្នុងមួយស្ថាប័ន ២ម៉ឺនដុល្លារ។ ម្ចាស់ផ្ទះថៃ គ្រោងចំណាយ ៦៣,៥លានដុល្លារ ដើម្បីដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ និងប៉ារ៉ាហ្គេមលើកទី១៦។ កាលពីឆ្នាំ ២០២៣ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ កម្ពុជា ដែលទទួលសិទ្ធិរៀបចំលើកដំបូង ដោយមិនយកថ្លៃចុះឈ្មោះកីឡាករ និងថ្លៃហូបចុកទាំងអស់ ចំណាយសរុបប្រមាណ ១៣១លានដុល្លារ។

ថៃ រំពឹងទទួលចំណូល ១៦០លានដុល្លារ ពីការប្រកួតស៊ីហ្គេម លើកទី៣៣ Read More »

Euro 2028៖ ទីក្រុង Cardiff  រៀបចំប្រកួតបើកឆាក ឯកីឡដ្ឋាន Wembley ទទួលវគ្គផ្តាច់ព្រ័ត្រ

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសដាក់ទីក្រុង Cardiff រដ្ឋធានីប្រទេសវែលស៍​ ជាទីតាំងប្រកួតបើកឆាកព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់អឺរ៉ុប ឆ្នាំ ​២០២៨ (Euro 2028)។ ចំណែកឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋានធំជាងគេបង្អស់ប្រចាំប្រទេសអង់គ្លេស Wembley។ ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ ​២០២៨ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ កក្កដា ហើយការប្រកួតក៏នឹងធ្វើឡើងនៅលើទឹកដីប្រទេសអង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់។  ក្រុមខ្លាំងៗប្រចាំអឺរ៉ុបចំនួន ២៤ក្រុម នឹងប្រមូលផ្តុំគ្នានៅជុំផ្តាច់ព្រ័ត្រ ប្រជែងគ្នាដណ្តើមជើងឯកប្រចាំទ្វីបអឺរ៉ុប និងក្រុមខ្លះតាមប្រមាញ់កំណត់ត្រាថ្មីរៀងៗខ្លួនក្នុងការប្រកួតនោះ។  ការប្រកួតសរុបទាំងអស់ចំនួន ៥១ប្រកួត នឹងធ្វើឡើងក្នុងកីឡដ្ឋានចំនួន ៩ តាមបណ្តាទីក្រុងចំនួន ៨ ដូចជា London កីឡដ្ឋាន Wembley និង Tottenham Hotspur, Birmingham កីលដ្ឋាន Villa Park, Dublin កីឡដ្ឋាន Dublin Arena, Glasgow កីឡដ្ឋាន Hempdem Park, Cardiff កីឡដ្ឋានជាតិវែលស៍, Liverpool កីឡដ្ឋាន Anfield, Manchester កីឡដ្ឋាន

Euro 2028៖ ទីក្រុង Cardiff  រៀបចំប្រកួតបើកឆាក ឯកីឡដ្ឋាន Wembley ទទួលវគ្គផ្តាច់ព្រ័ត្រ Read More »

Conor Benn សងសឹកបានសម្រេចលើកីឡាករ Chris Eubank Jr

អ្នកប្រដាល់ Conor Benn បានយកឈ្នះកីឡាករ Chris Eubank Jr ជាឯកច្ឆ័ន្ទដោយប្រើពេលចំនួន 12ទឹកក្នុងការប្រកួតទម្ងន់មធ្យមរបស់ពួកគេនៅកីឡដ្ឋាន Tottenham Hotspur កាលពីថ្ងៃសៅរ៍ ដែលជាការសងសឹកចំពោះការបរាជ័យរបស់គាត់ក្នុងការជួបគ្នាលើកដំបូងរបស់គូនេះកាលពីខែមេសា។ កីឡាករ Eubank ដែលបានឈ្នះពិន្ទុនៅពេលពួកគេវាយគ្នាលើកដំបូងក្នុងខែមេសា មើលទៅហាក់ដូចជាមិនសូវវាយពេញមួយទំហឹង ហើយពុំសូវមានការវាយបកចំពោះ Benn ដែលមានដៃធ្ងន់នោះទេ។ ស្រដៀងនឹងការប្រដាល់លើកទីមួយដែរ Benn ចេញមុខខ្លាំងៗក្នុងទឹកដំបូង ដោយរុកចូលក្រោមកណ្តាប់ដៃរបស់គូប្រកួតដើម្បីវាយលុកយ៉ាងធ្ងន់ធ្ងរ ខណៈដែល Eubank Jr ពិបាកវាយចូលតាំងពីបើកឆាក។ ចៅក្រមបានពិន្ទុពួកគេ 119-107, 116-110 និង 118-108 នៅក្នុងការជ័យជម្នះរបស់ Benn ។ កីឡាករ Benn បាននិយាយថា “នេះគឺជាចុងបញ្ចប់នៃរឿង Benn-Eubank គឺចប់ហើយ។ គ្រប់គ្នានិយាយថាខ្ញុំមិនអាចប្រកួតបានមែនទេ ឥឡូវនេះបិទមាត់អ្នកទៅ។ ខ្ញុំសូមអរគុណដែលបានឡើងមកប្រកួតជាមួយខ្ញុំ”។ ចំណែក Eubank Jr ទទួលស្គាល់បរាជ័យនិងសរសើរគូប្រកួតរបស់គាត់ថាល្អជាង។ គាត់បាននិយាយថា ” ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ក្មេងនោះបានប្រយុទ្ធយ៉ាងខ្លាំង។ គាត់បានប្រយុទ្ធយ៉ាងស្វិតស្វាញ។ គាត់បានទទួលថាមពល។

Conor Benn សងសឹកបានសម្រេចលើកីឡាករ Chris Eubank Jr Read More »

Scroll to Top