November 20, 2025

FIFA Ranking៖ អេស្ប៉ាញរក្សាតំណែងកំពូលតារាង ៣ខែជាប់គ្នា ខណៈប្រេស៊ីលឡើងទៅលេខ ៥

ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្រិតអន្តរជាតិ (FIFA Ranking) បានធ្វើបច្ចុប្បន្នភាពក្នុងខែវិច្ឆិកា ក្រោយបញ្ចប់វគ្គជម្រុះ​ FIFA World Cup ឆ្នាំ ២០២៦​ តាមទ្វីប។ក្រុមខ្លាំងៗមួយចំនួនបន្តកាន់តំណែងនៅលេខរៀងកំពូលៗរបស់ពួកគេ ក្នុងនោះអេស្ប៉ាញបានរក្សាតំណែងកំពូលតារាង ៣ខែ ជាប់គ្នា ស្របពេលប្រេស៊ីលឡើងទៅលេខ ៥ ដោយរុញព័រទុយហ្កាល់ ហូឡង់ ទៅឈរលេខ ៦ និង ៧ ពិភពលោក។ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ FIFA Ranking កាលពីខែសីហា ជាពេលដែលអេស្ប៉ាញទម្លាក់អាហ្សង់ទីន ឈរកំពូលតារាង គិតមកដល់ពេលនេះគឺរយៈពេល ៣ខែហើយ ដែលក្រុមម្ចាស់ជើងឯកអឺរ៉ុប (Euro 2024) បន្តរក្សាបានតំណែងលេខ ១ ប្រចាំពិភពលោក។  អាហ្សង់ទីន នៅលេខ ២ បារាំង លេខ ៣ អង់គ្លេសនៅលេខ ៤ ក៏រក្សាចំណាត់របស់ពួកគេបាន តាមរយៈការប្រកួតឈ្នះដៃគូជាបន្តបន្ទាប់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីខែតុលា ចំណាត់ថ្នាក់កំពូលទាំង ៤ នេះរក្សាតំណែងនៅដដែល។ ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Carlo Ancelotti […]

FIFA Ranking៖ អេស្ប៉ាញរក្សាតំណែងកំពូលតារាង ៣ខែជាប់គ្នា ខណៈប្រេស៊ីលឡើងទៅលេខ ៥ Read More »

Hakimi ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ២០២៥ នៅតំបន់អាហ្វ្រិក

(បរទេស)៖ ខ្សែការពារស្លាបស្តាំ សញ្ជាតិម៉ារ៉ុក Achraf Hakimi ដណ្តើមបានពានឯកត្តជន ក្នុងនាមកីឡាករតំបន់អាហ្រ្វិកលេងល្អផ្តាច់គេប្រចាំឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានបោះឆ្នោតជាប់ឈ្នះគូប្រជែងក្នុងតំបន់ដូចគ្នា គឺប្រធានក្រុមអេហ្ស៊ីប Mohamed Salah របស់ Liverpool និង Victor Osimhen របស់ប្រទេសនីហ្សេរីយ៉ា បន្ទាប់ជួយក្លឹបបារាំង PSG សម្រេចក្តីសុបិនឈ្នះជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុនរួចមក។ រូបគេបានក្លាយជាកីឡាកររបស់ម៉ារ៉ុបដំបូង ដែលបានឈ្នះពានប្រចាំឆ្នាំនៃទ្វីបអាហ្រ្វិកមួយនេះ បន្ទាប់ពីមិត្តរួមជាតិ Mustapha Hadji ធ្លាប់ទទួលបាន ១លើកកាលឆ្នាំ១៩៩៨ នៅពេល Hamiki មិនបានឈ្នះពានធំនេះទេក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលរូបគេធ្វើបានល្អដែរនោះ។ ពិធីប្រកាស និងប្រគល់ពានប្រចាំឆ្នាំនេះដែរ ត្រូវបានធ្វើឡើងនៅទីក្រុង Rabat ប្រទេសម៉ារ៉ុកផ្ទាល់តែម្តងកាលពីយប់មិញ នៅពេលបេក្ខជនត្រូវបានបោះឆ្នោតពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសនៃ CAF រួមទាំងប្រព័ន្ធផ្សព្វផ្សាយកីឡាអាជីព គ្រូបង្វឹក និងកីឡាករថែមទៀតផង៕ ប្រភព៖ FRESHNEWS

Hakimi ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ២០២៥ នៅតំបន់អាហ្វ្រិក Read More »

ហេតុអ្វី Ronaldo ទទួលជួបលោកប្រធានាធិបតី ត្រាំ និងមហាសេដ្ឋីកំពូលៗនៅសេតវិមាន?

កីឡាករបាល់ទាត់ដ៏ល្បី Cristiano Ronaldo បានក្លាយជាភ្ញៀវកិត្តិយសដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ នៅក្នុងពិធីទទួលទានអាហារពេលល្ងាចដ៏ប្រណីតនៅសេតវិមាន ដែលរៀបចំដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុង​ពេក​ទស្សនៈកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman។ Ronaldo ទទួលបានឱកាសចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចនេះ ដែលមានការចូលរួមសុទ្ធតែលំដាប់មហាសេដ្ឋីកំពូលៗដូចជា លោក Elon Mask, នាយកក្រុមហ៊ុន Apple លោក Tim Cook និងបុគ្គលដ៏មានឥទ្ធិពលជាច្រើនរូបទៀត តាមរយៈរាជទាយាទ Mohammed bin Salman ខណៈអត្ថន័យធំនៃកម្មវិធីនេះ គឺបានបង្ហាញពីការរួមបញ្ចូលគ្នានៃកីឡា នយោបាយ និងទំនាក់ទំនងអន្តរជាតិ។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ តាំងពីចូលរួមជាមួយក្លឹប Al Nassr នៅដើមឆ្នាំ ២០២៣ បានក្លាយជាតួអង្គសំខាន់ និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ក្នុងយុទ្ធនាការរបស់ អារ៉ាប៊ីសាអ៊ូឌីត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយពីការផ្សព្វផ្សាយកិត្យានុភាពប្រទេសនេះនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត បានវិនិយោគយ៉ាងច្រើនលើវិស័យកីឡា ជាផ្នែកមួយនៃយុទ្ធសាស្ត្រ “sportswashing” ដើម្បីផ្លាស់ទស្សនៈពិភពលោកពីការរិះគន់ពីសិទ្ធិមនុស្ស

ហេតុអ្វី Ronaldo ទទួលជួបលោកប្រធានាធិបតី ត្រាំ និងមហាសេដ្ឋីកំពូលៗនៅសេតវិមាន? Read More »

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ​ ទទួល​ស្គាល់​កំហុស​ខ្លួនឯង​សុំ​ការ​យោគយល់ពី​គ្រូ​​ដើម្បី​ចេញ​ទៅ​នៅ​ក្លឹប​ថ្មី​

ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ស្រាល​ ឡុង​ ពិសិដ្ឋ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុក​របស់​ខ្លួន​បញ្ជាក់​ពី​ការ​ដឹង​កំហុស​ដែល​បាន​ធ្វើ​ខុស​កន្លង​មក​ និង​សុំ​ការ​យោគយល់​ពី​លោក​ រិគី​ អនុញ្ញាត​ឲ្យ​ខ្លួន​បាន​ចេញ​ទៅ​នៅ​ក្លឹប​ផ្សេង​ដើម្បី​មាន​ឱកាស​ប្រកួត​ចិញ្ចឹម​គ្រួសារ។​ បន្ទាប់​ពី​មាន​ការ​រកាំរកូស​គ្នា​កាល​ពី​ជាង​ ២ខែ​មុន​រវាង​ លោក​ រិគី​ និង​ ឡុង​ ពិសិដ្ឋ​ នៅ​ពេល​នោះ​គឺ​រហូត​មាន​ការ​ឆ្លងឆ្លើយ​គ្នា​​ និង​ប្រកាស​ឈប់​ពី​ប្រដាល់​ទៀត​ផង​។​ ក្រោយ​មក​ក៏​បាត់​មុខ​ ឡុង​ ពិសិដ្ឋ​ ឈឹង​ទើប​តែ​​ថ្ងៃ​នេះ​ឃើញ​រូប​គេ​បង្ហោះ​សារ​ដឹង​ពី​កំហុស​របស់​ខ្លួន​ និង​សុំ​ការ​អនុញ្ញាត​ពី​លោក​ រិគី​ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​ចូល​ហ្វឹកហាត់​ឡើង​វិញ។​ សំណេរ​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​លំបាក​មួយ​ចំនួន​ផង​ដែរ​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដូច្នេះ​រូប​គេ​សុំ​ទៅ​រក​ក្លឹប​ថ្មី​ដើម្បី​បាន​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​វិញ​មាន​ឱកាស​ឡើង​ប្រកួត​តាម​កម្មវិធីផ្សេងៗ​ទទួល​បាន​ថវិកា​ចិញ្ចឹម​ក្រុម​គ្រួសារ។​ ពិសិដ្ឋ​ បន្ថែម​ទៀត​ថា​បើ​គ្រូ​អស់​និស្ស័យ​ជា​មួយ​សិស្ស​​ហើយ​បើក​ផ្លូវ​ឲ្យ​រូប​គេ​ទៅៗ។​ យ៉ាងណា​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ពីលោក​ រិគី​ ដែល​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប្រដាល់​ខ្លារខិន​នៅ​ឡើយ​ទេ។​ មាន​តែ​រង់ចាំ​មើល​ថា​រវាង​អ្នក​ទាំង​ពីរ​អាច​ស្រុះស្រួល​គ្នា​វិញ​ ឬ​បន្ត​គ្មាន​ច្រក​ចេញដដែល​។​ បញ្ជាក់​ដែរ​ថា​ ឡុង​ ពិសិដ្ឋ​ ជា​​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា។​ រូប​គេ​ក៏​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​​ លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ​ងដែរ៕​ ប្រភព៖ KAMPUCHEATHMEY

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ​ ទទួល​ស្គាល់​កំហុស​ខ្លួនឯង​សុំ​ការ​យោគយល់ពី​គ្រូ​​ដើម្បី​ចេញ​ទៅ​នៅ​ក្លឹប​ថ្មី​ Read More »

ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ខណៈ ភ្នំពេញក្រោន បន្តមិនចាញ់ក្នុង​លីគ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងបន្តឈរនៅកំពូលតារាងនៃលីគកំពូល កម្ពុជា (Cambodian Premier League) ខណៈ ភ្នំពេញក្រោន កំពុងបន្តកំណត់ត្រាមិនទាន់ចាញ់ទាល់តែសោះនៅក្នុងលីគ ​បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ទី ៩ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម អាយអេសអាយដង្កោរសែនជ័យ ក្នុងលទ្ធផល ៦ ទល់នឹង ១ នៅកីឡដ្ឋាន AIA KMH Park។ ក្រុមព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យដោយអ្នកចាំទី វីរះ ដារ៉ា នៅនាទីទី ១។ លុះឈានចូលនាទីទី ៣២ ក្រុម អាយអេសអាយ ដង្កោរសែនជ័យ រកគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Onda Sonosuke។ ឈានចូលវគ្គទី ២ ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អខ្លាំង ដោយបានបន្ថែម ៥ គ្រាប់ទៀត ដែលរួមចំណែកស៊ុតបញ្ចូលទីដោយ

ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ខណៈ ភ្នំពេញក្រោន បន្តមិនចាញ់ក្នុង​លីគ Read More »

អ្នកគាំទ្ររំពឹងអ្នកចាំទី វីរះ ដារ៉ា នឹងបំបែកកំណត់ត្រាពិភពលោក ក្រោយស៊ុតមួយគ្រាប់ម្សិលមិញ

អ្នកនិយមកីឡាបាល់ទាត់ កម្ពុជា ជាច្រើនកំពុងរំពឹងចង់ឃើញអ្នកចាំទី វីរះ ដារ៉ា របស់ក្រុម ព្រះខ័នរាជស្វាយរៀង អាចបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ជាអ្នកចាំទីរកបានគ្រាប់បាល់លឿនបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេស៊ុតមួយគ្រាប់សឹងមិនគួរឱ្យជឿនៅក្នុងជ័យជម្នះ ៦-១ ទល់នឹងក្រុម អាយអេសអាយ ដង្កោរសែនជ័យ យប់មិញថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ នាថិរវេលាត្រឹមវិនាទីទី ៩ ប៉ុណ្ណោះ បន្ទាប់ពីអ្នកចាំទី វីរះ ដារ៉ា ស៊ុតពីចម្ងាយ ក្រោយការកែបាល់បានមួយភ្លែត។ ក្រោយមក ខាង អាយអេសអាយ ដង្កោសែនជ័យ ក៏រកបានគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Onda Sonosuke នៅនាទីទី ៣២ មុនពេល ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់ ៥ គ្រាប់បន្ថែមទៀតនៅវគ្គទី ២ ដែលស៊ុតបញ្ចូលទីដោយ Kwame Peprah, ញាណ

អ្នកគាំទ្ររំពឹងអ្នកចាំទី វីរះ ដារ៉ា នឹងបំបែកកំណត់ត្រាពិភពលោក ក្រោយស៊ុតមួយគ្រាប់ម្សិលមិញ Read More »

អេស្ប៉ាញ ទំនងឈ្នះ World Cup 2026 ក្រោយសាងស្ថិតិប្រហាក់ប្រហែលអាហ្សង់ទីន ដែលដណ្តើមបានពាននៅកាតា

(បរទេស)៖ ក្រុមគោជល់អេស្ប៉ាញ បានកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន ដើម្បីប្រជែងជើងឯកបាល់ទាត់ពិភពលោក World Cup 2026 តាមរយៈសាងកំណត់ត្រាលេង ៣១ប្រកួតមិនចាញ់ឡើយ ដោយមានស្ថិតិប្រហាក់ប្រហែលគ្នានឹងអាហ្សង់ទីនដែរ ដែលដណ្តើមបានពានកម្រិតកំពូលនេះ កាលឆ្នាំ២០២២ នៅប្រទេសកាតានោះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ម្ចាស់ជើងឯកពានអឺរ៉ុប Euro 2024 មួយនេះបានខកខានឈ្នះ World Cup មានរយៈពេល ១៥ឆ្នាំមកហើយ ពោលគឺក្រោយពេលធ្លាប់លើកពាននេះបានតែ ១លើកប៉ុណ្ណោះកាលឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង។ ក្រុមរបស់លោក Luis de la Fuente បានបញ្ចប់ដោយចំណាត់ថ្នាក់កំពូលតារាងប្រចាំពូល E ដោយឈ្នះ ៥លើក និងស្មើ ១លើក ក្នុងចំណោម ៦ប្រកួតនៃវគ្គជម្រុះ World Cup នាឆ្នាំក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួត ២១គ្រាប់ និងរបូតវិញតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួតសរុប។ អេស្ប៉ាញបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងតួកគីនៅទីក្រុង Seville នៅថ្ងៃបិទបញ្ចប់នាយប់មិញនេះប្រចាំតំបន់អឺរ៉ុប

អេស្ប៉ាញ ទំនងឈ្នះ World Cup 2026 ក្រោយសាងស្ថិតិប្រហាក់ប្រហែលអាហ្សង់ទីន ដែលដណ្តើមបានពាននៅកាតា Read More »

អាហ្សង់ទីន នឹងត្រូវការពារជើងឯក Finalissima ទល់អេស្ប៉ាញ នៅខែមីនា ឆ្នាំ២០២៦

ជំនួបដណ្តើមពានរង្វាន់ Finalissima ដែលជាការប្រជែងរវាងម្ចាស់ជើងឯកទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) និងម្ចាស់ជើងឯកអឺរ៉ុប (UEFA) នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦។ ការប្រកួតនេះនឹងក្លាយឱកាសស្ទាបស្ទង់សមត្ថភាពជើងខ្លាំងទាំង ពីរទ្វីប មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដោយអាហ្សង់ទីនមានភារកិច្ចការពារតំណែងជើងឯករបស់ខ្លួន ពីការប្រជែងរបស់អេស្ប៉ាញ។ ពានរង្វាន់ Finalissima ជាឈ្មោះចុងក្រោយបង្អស់ដែលអ្នករៀបចំបានដាក់ ហើយដំបូងឡើយពានរង្វាន់នេះ ត្រូវបានគេស្គាល់ឈ្មោះថា European/South American Nations Cup។​ បន្ទាប់មកវាបានប្តូរឈ្មោះទៅជាពានរង្វាន់អន្តរទ្វីប Intercontinental Cup វិញ ហើយធ្លាប់រៀបចំឡើងតែ ៣លើកប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៨៥, ១៩៩៣ និងនៅឆ្នាំ ២០២២។ ក្រុមដែលមានសិទ្ធិចូលការប្រកួតពានរង្វាន់នេះ ត្រូវបានកំណត់តែលើក្រុមដែលឈ្នះជើងឯកទ្វីបអាម៉េរិកខាងត្បូង និងអឺរ៉ុបតែប៉ុណ្ណោះ។ បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ RTVE ជំនួបពានរង្វាន់ FInalissima រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនម្ចាស់ជើងឯក Copa America ឆ្នាំ ២០២៤ ទល់នឹងអេស្ប៉ាញ ម្ចាស់ពាន Euro

អាហ្សង់ទីន នឹងត្រូវការពារជើងឯក Finalissima ទល់អេស្ប៉ាញ នៅខែមីនា ឆ្នាំ២០២៦ Read More »

Scroll to Top