ទឹកជំនន់វាយលុកខ្លាំង ថៃ ពិចារណាផ្លាស់ប្តូរទីលានប្រកួតបាល់ទាត់មួយជាបន្ទាន់ក្នុងស៊ីហ្គេម
ម្ចាស់ផ្ទះ ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា ពីការរៀបចំការប្រកួតពូល B នៃវិញ្ញាសាបាល់ទាត់បុរស បន្ទាប់ពីមានការវាយលុកខ្លាំងដោយទឹកជំនន់។ យោងតាមការចុះផ្សាយដោយសារព័ត៌មានកីឡា ថៃ Ball Thai Stand នៅថ្ងៃ អង្គារ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង ថា ការប្រកួតកីឡាបាល់ទាត់បុរសប្រចាំពូល B មាន វៀតណាម ម៉ាឡេស៊ី និង ឡាវ ដែលគ្រោងធ្វើនៅកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា កំពុងត្រូវបានវាយលុកដោយទឹកជំនន់។ ទោះបីជាកីឡដ្ឋានមិនបានជន់លិចក៏ដោយ ប៉ុន្តែផ្លូវដែលត្រូវធ្វើដំណើរមកកីឡដ្ឋាននេះ ត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ របាយការណ៍ចុងក្រោយ អ្នកគ្រប់គ្រងផ្នែកកីឡា ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាននេះជាបន្ទាន់ ដោយទៅធ្វើនៅកីឡដ្ឋានផ្សេងវិញ ស្របពេលការប្រកួតនៅសល់ ៩ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី ៤ ខែ […]







