December 2, 2025

អារ៉ាប៊ីសាអូឌីត ផ្តល់សំណើរប្រាក់ ១ពាន់លានដុល្លារទៅវីរបុរសម៉ារ៉ាតុង Kipchoge ដើម្បីប្តូរសញ្ជាតិ

ថ្មីៗនេះលេចឮចចាមអារ៉ាមថាប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់សំណើរជាទឹកប្រាក់ ១ពាន់លានដុល្លារ ទៅកាន់វីរបុរសកីឡារត់ម៉ារ៉ាតុងដ៏ល្បីលើពិភពលោក Eluid Kipchoge ដើម្បីឱ្យរូបគេប្តូរសញ្ជាតិគេនយ៉ា។ ការចាយប្រាក់ដ៏ច្រើនសន្ធឹកនេះ ដោយសារប្រទេសមហាសេដ្ឋីប្រេង ចង់អូសទាញឱ្យម្ចាស់មេដាយរត់ម៉ារ៉ាតុងអូឡាំពិក ២សម័យ ចូលរួមប្រកួតតំណាងអារ៉ាប៊ីសាអូឌីតវិញ។ បើតាមរបាយការណ៍របស់កាសែត Marathon Handbook មហាសេដ្ឋីប្រេងប្រចាំអារ៉ាប៊ីសាអូឌីត លោក Khalid Bin Al Fahad បានដាក់សំណើរទៅកាន់កីឡាករ Kipchoge នូវកិច្ចព្រមព្រៀងមួយ មានតម្លៃ ១ពាន់លានដុល្លារ បូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥០០លានដុល្លារ ក្នុងពេលរយៈ ១០ឆ្នាំ បើសិនជាបុរសគេនយ៉ា ព្រមផ្លាស់ប្តូរសញ្ជាតិ។ ទឹកប្រាក់ដ៏ច្រើនបែបនេះ ត្រូវបានកាសែតដដែលចុះផ្សាយថា ជាប្រាក់ដែលត្រៀមបម្រុងទុកសម្រាប់កីឡាករប្រណាំង Formula 1 ឬក៏តារាបាល់ទាត់ណាម្នាក់ដែលមកលេង និងលើកស្ទួយមុខមាត់អារ៉ាប៊ីសាអូឌីត។ ទោះបីជាយ៉ាងនេះក្តី ពុំមានព័ត៌មានឆ្លើយតបផ្លូវការណាមួយកើតចេញពីបុរសវ័យ ៤១ឆ្នាំ ម្ចាស់ជើងឯកអូឡាំពិក ២សម័យ ក្នុងការយល់ព្រម ឬបដិសេធទៅកាន់អាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីតនោះឡើយ។  ប៉ុន្តែប្រសិនបើចចាមអារ៉ាមនោះក្លាយជាការពិត វានឹងក្លាយជាជំហានថ្មីមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈភាពល្បីល្បាញរបស់អត្តពលិកល្បីៗលើពិភពលោក។ ករណីនេះក៏ជាឱកាសសម្រាប់អារ៉ាប៊ីសាអូឌីត ពង្រីកមុខមាត់ប្រទេសខ្លួនតាមរយៈវិស័យកីឡា នៅលើឆាកអន្តរជាតិ។  ការវិនិយោគស្រដៀងគ្នានេះ ត្រូវបានអារ៉ាប៊ីសាអូឌីត ធ្វើឡើងរួចមកហើយ ក្នុងលីគបាល់ទាត់កំពូលក្នុងស្រុក […]

អារ៉ាប៊ីសាអូឌីត ផ្តល់សំណើរប្រាក់ ១ពាន់លានដុល្លារទៅវីរបុរសម៉ារ៉ាតុង Kipchoge ដើម្បីប្តូរសញ្ជាតិ Read More »

ទីលាន Ice Hockey ថ្មីមួយរបស់អ៉ីតាលី នឹងត្រូវសាកល្បងនៅខែក្រោយ ខណៈអូឡាំពិក ២០២៦ ជិតមកដល់

(អ៉ីតាលី)៖ ព្រឹត្តិការណ៍សាកល្បងមួយ នឹងត្រូវធ្វើឡើងនៅខែក្រោយនៅឯទីលាន Ice Hockey លើទឹកកកថ្មីមួយក្នុងទីក្រុង Milan (PalaItalia Santa Giulia ice hockey arena) ដែលអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកកំពុងមមារញឹក ដើម្បីបញ្ចប់ការសាងសងឱ្យទាន់ពេលវេលា សម្រាប់ការប្រកួតអូឡាំពិករដូវរងា ឆ្នាំ២០២៦ ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពលើទីលាន Santagiulia បានលេចចេញជាបញ្ហាចម្បងមួយក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវរៀបចំរួមគ្នាដោយទីក្រុង Milan និងទីក្រុង Cortina d’Ampezzo ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ។ អ្នករៀបចំក្នុងស្រុក Milano Cortina Foundation បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការធ្វើតេស្តទីលាននេះត្រូវបានគ្រោងទុកនឹងរៀបចំនៅថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០២៦ ដើម្បីជាជម្រើសល្អក្នុងការធ្វើឱ្យលក្ខខណ្ឌការងារសាងសង និងការដំឡើងសភារក្សទីលានទាំងមូលអាចបញ្ចប់ជាផ្លូវការ ។ វិញ្ញាសាកីឡាហុកគីលើទឹកកក គឺជាព្រឹត្តិការណ៍សំខាន់មួយនៃការប្រកួតអូឡាំពិក ២០២៦ ដោយនឹងមានកីឡាករឆ្នើមៗ មកពីលីគហុកគីអាមេរិកកំពូលៗ ត្រូវបានគេរំពឹងថានឹងចូលរួម។ លោកស្រី Andrea Varnier នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំក្នុងស្រុក ធ្លាប់បានឱ្យដឹងកាលពីខែតុលាថា ទីលាននេះនឹងមានកៅអីប្រហែល ១៥,០០០កន្លែង គឺជាទីកន្លែងប្រកួតកីឡាហុកគីលើទឹកកកមួយក្នុងចំណោមពីរកន្លែងទៀត ហើយត្រូវបានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតថ្មីទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរវាង

ទីលាន Ice Hockey ថ្មីមួយរបស់អ៉ីតាលី នឹងត្រូវសាកល្បងនៅខែក្រោយ ខណៈអូឡាំពិក ២០២៦ ជិតមកដល់ Read More »

ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ

(បរទេស)៖ ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ Usyk វ័យ ៣៨ឆ្នាំ បានបញ្ចប់កីឡាករមកពីទីក្រុង London គឺ Daniel Dubois ពាក់កណ្តាលផ្លូវនៅឯសង្វៀនដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិអង់គ្លេស Wembley កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីក្លាយជាជើងឯកពិភពលោក ២សម័យមិនចាញ់ផងដែរ។ លោកថា «ឆ្នាំក្រោយនេះ ខ្ញុំនឹងបន្តឡើងប្រកួតវិញ។ ខ្ញុំចង់វ៉ៃជាមួយ Deontay Wilder ក៏ព្រោះតែខ្ញុំគិតថា វាគួរឱ្យចាប់អារម្មណ៍»។ ទោះជាយ៉ាងណា Usyk ដែលបានផ្តួល Fury, Dubois និង Anthony Joshua ២លើកដូចគ្នា ធ្លាប់បានថ្លែងកន្លងមកថា រូបលោកមានគម្រោងប្រកួតតែ

ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ Read More »

USA កំពុងពិភាក្សារួម ដើម្បីដេញសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028

(អាមេរិក)៖ ការពិភាក្សារួមមួយបានកំពុងដំណើរការ សម្រាប់សហរដ្ឋអាមេរិកដើម្បីមានឱកាសទទួលបានសិទ្ធជាថ្មី នៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028 ម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ The Athletic កាលពីថ្ងៃចន្ទ។ សូមបញ្ជាក់ផងថា នេះជាការប្រកួតបាល់ទាត់ផ្នែកបុរស ដែលរៀបចំឡើងក្នុងរយៈពេល ២ឆ្នាំម្តង ខណៈទើបតែបានរៀបចំកាលពីអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានក្រុមជម្រើសជាតិអាហ្សង់ទីនយកបានជើងឯក ដែលពេលនេះក្រុមសហរដ្ឋអាមេរិក ឆ្លងមិនផុតវគ្គជម្រុះពូល C នាមជាម្ចាស់ផ្ទះការប្រកួត ។ ស្ថិតក្នុងសំណើរនេះ CONMEBOL ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង កំពុងពិភាក្សាជាមួយស្ថាប័ន CONCACAF ដែលគ្រប់គ្រងតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន (Caribbean) អំពីលទ្ធភាពផ្តល់សិទ្ធរៀបចំ ដ្បិតឆ្នាំ២០២៨ អាមេរិកក៏ជាម្ចាស់ផ្ទះ Olympics Game ដែលធ្វើឱ្យកាលវិភាគការប្រកួតមានការមមាញឹកផងដែរ ។ សូមជម្រាបផងថា ធ្លាប់ទទួលបានសិទ្ធរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ Copa America បានចំនួន ២លើកមកហើយ មាននៅឆ្នាំ២០១៦ និង២០២៤ ខណៈឆ្នាំ២០១៦ អាមេរិកយកបានលេខ៤ ដូចឆ្នាំ១៩៩៦ ផងដែរ ។ កម្មវិធីប្រកួតនេះដែរ ក្រុមជម្រើសជាតិអាហ្សង់ទីន

USA កំពុងពិភាក្សារួម ដើម្បីដេញសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028 Read More »

FIFA នឹងបង្ហាញកាលវិភាគប្រកួត World Cup 2026 ក្រោយចាប់បែងចែកពូល

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា នឹងបង្ហាញកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាពរួច សម្រាប់ព្រឹត្តិការណ៍ World Cup 2026 នៅក្នុងការផ្សាយផ្ទាល់ទូទាំងពិភពលោកពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដែលមានរយៈពេលជិត ២៤ម៉ោង បន្ទាប់ពីការចាប់ឆ្នោតចុងក្រោយកំណត់ពូលចំនួន១២ ដែលមិនធ្លាប់មានពីមុនមកនៃការប្រកួតនេះ។ កម្មវិធីដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១២:០០រសៀល (ម៉ោងក្នុងតំបន់) នឹងបញ្ជាក់ពីទីកន្លែង និងពេលវេលាចាប់ផ្តើមសម្រាប់ការប្រកួតទាំង១០៤ នៃការប្រកួតដែលបានបង្កើនដល់ ៤៨ក្រុម ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា។ ការប្រកួតផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដែលមាន ១៦ទីក្រុង ក្នុងប្រទេសទាំង៣ ដែលពេលនេះមានជាង ២លានសំបុត្រទទួលបានការកក់ទិញរួចហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នគ្រប់គ្រងកាលពីថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥៕ ប្រភព៖ FRESHNEWS

FIFA នឹងបង្ហាញកាលវិភាគប្រកួត World Cup 2026 ក្រោយចាប់បែងចែកពូល Read More »

ឥណ្ឌូណេស៊ីមានបំណងការពារមេដាយមាសកីឡាស៊ីហ្គេមជាមួយនឹងកីឡាករសញ្ជាតិហូឡង់ 5នាក់

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម22ឆ្នាំ(U22) កំពុងប្រមូលផ្តុំក្រុមខ្លាំងបំផុតដែលអាចការពារមេដាយមាសកីឡាសុីហ្គេម ជាមួយនឹងការបន្ថែមកីឡាករសញ្ជាតិហូឡង់ 5 នាក់បន្ថែមទៀត។ កីឡាករទាំងប្រាំនាក់ដែលមានដើមកំណើតហូឡង់គឺខ្សែការពារ Dion Markx ខ្សែបម្រើ Ivar Jenner និងខ្សែប្រយុទ្ធ Rafael Struick, Jens Raven និង Mauro Zijlstra ។ Struick និង Raven កំពុងលេងនៅប្រទេសឥណ្ឌូនេស៊ី។ នៅសល់បីនាក់ទៀតគឺ Markx, Zijlstra និង Jenner កំពុងលេងឱ្យក្លឹបហូឡង់។ ដោយសារ សុីហ្គេម 33 មិនមែនជាផ្នែកនៃការសម្រាកអន្តរជាតិរបស់ FIFA សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) កំពុងចរចាជាមួយក្លឹបនានាដើម្បីដោះលែងពួកគេ។ Zijlstra ស្ថិតក្នុងបញ្ជីប្រាក់ខែរបស់ FC Volendam ប៉ុន្តែមិនបានលេងតែមួយប្រកួតក្នុងការប្រកួតជើងឯកជាតិហូឡង់ Eredivisie ខណៈពេលដែល Dion Markx បានលេងពីរប្រកួតសម្រាប់ TOP Oss ក្នុងលីគលំដាប់ទីពីររបស់ហូឡង់ Eerste Divisie ។ Ivar

ឥណ្ឌូណេស៊ីមានបំណងការពារមេដាយមាសកីឡាស៊ីហ្គេមជាមួយនឹងកីឡាករសញ្ជាតិហូឡង់ 5នាក់ Read More »

Scroll to Top