ក្រុមបាល់ទាត់ជម្រើសជាតិទាំង ១០ ស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ World Cup
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល ជាក្រុមនាំមុខគេ ដែលស៊ុតបាល់បញ្ចូលទីច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ FIFA World Cup។ ក្រុមពីអាម៉េរិកឡាទីនមួយនេះ មិនដែលខកខានការប្រកួតកីឡាបាល់ទាត់ពិភពលោកម្តងណាឡើយ។ បច្ចុប្បន្ននេះអ្នកគាំទ្រកំពុងត្រៀមខ្លួន ទន្ទឹងរង់ចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២៣ នៅឆ្នាំ ២០២៦។ World Cup ត្រូវបានមនុស្សស្ទើរជុំវិញពិភពលោកស្គាល់ថាជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រមនុស្សជាតិ ព្រោះតែវាបានប្រមូលផ្តុំក្រុមជម្រើសជាតិខ្លាំងៗមកប្រកួតប្រជែងគ្នា រាល់ពេល ៤ឆ្នាំម្តង។ World Cup ឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ជាការប្រកួតដែលបង្កើនចំនួនក្រុមរហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ ការបង្កើនចំនួនក្រុមកើនឡើងបែបនេះ នឹងធ្វើឱ្យការប្រកួតកាន់តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនឡើង លើសព្រឹត្តិការណ៍មុនៗមក។ ចំណោមព្រឹត្តិការណ៍ចំនួន ២២លើក រួចមកនេះ ក្រុមជម្រើសជាតិកំពូលចំនួន ១០ ចំណោមនោះ ៦ក្រុម ធ្លាប់ឈ្នះ World Cup សុទ្ធសឹងជាក្រុមតែងបង្ហាញខ្លួនច្រើនក្នុងការប្រកួត ហើយពួកគេថែមទាំងរកបានគ្រាប់បាល់ស៊ុតទីច្រើនដូចគ្នាដែរ។ មកដល់ពេលនេះមានតែប្រេស៊ីល និងអាល្លឺម៉ង់ប៉ុណ្ណោះ ដែលជាក្រុមជម្រើសជាតិរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើស ២០០គ្រាប់ ក្នុងប្រវត្តិសាស្ត្រ FIFA។ ខាងក្រោមនេះជាក្រុមជម្រើសជាតិ ដែលមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេទាំង ១០ ក្នុងព្រឹត្តិការណ៍ World […]
ក្រុមបាល់ទាត់ជម្រើសជាតិទាំង ១០ ស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ World Cup Read More »






