December 9, 2025

ពាន FA Cup ជុំទី៣ ឈានមកដល់ក្រុមការពារជើងឯក Crystal ប៉ះក្រុមលំដាប់ទី៦ ក្របខ័ណ្ឌអង់គ្លេស

(ឡុងដ៏)៖ ការប្រកួតដណ្តើមពាន FA Cup 2025-26 របស់ក្របខ័ណ្ឌអង់គ្លេស ពេលនេះបានឈានដល់ប្រកួតជុំទី៣ ដោយឃើញថាក្រុមការពារតំណែងជើងឯករដូវកាលមុន Crystal Palace ប៉ះក្រុមលំដាប់លីគទី៦ Macclesfield ខណៈដែលការប្រកួតដ៏លេចធ្លោនៃវគ្គនេះ គឺក្រុម Tottenham Hotspur ប្រកួតជាមួយក្រុម Aston Villa នៅលើទឹកដីខ្លួន ។ បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ការប្រកួត ៣ផ្សេងទៀតឃើញថាក្រុមនៅក្របខ័ណ្ឌកំពូល Premier League មានដូចជាក្រុម Everton នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sunderland គ្រាដែលក្រុម Newcastle United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth និងក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton & Hove Albion ។ លំដាប់ក្រុមឈ្នះពាននេះ ៨ដងដូចគ្នា Chelsea ត្រូវប៉ះក្រុម Charlton Athletic ហើយក្រុមហង្សក្រហម Liverpool ទទួលក្រុម Barnsley ។ ជាមួយគ្នានោះ […]

ពាន FA Cup ជុំទី៣ ឈានមកដល់ក្រុមការពារជើងឯក Crystal ប៉ះក្រុមលំដាប់ទី៦ ក្របខ័ណ្ឌអង់គ្លេស Read More »

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ធ្វើឲ្យគូប្រជែងញញើត រហូតឈ្នះមេដាយប្រាក់ពិភពលោកទាំងបុរស-នារី

(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានធ្វើឲ្យគូប្រជែងញញើត ក្នុងការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក(IESF World Esports Championship) ឆ្នាំ២០២៥ បន្ទាប់ពីការខំប្រឹង និងធ្វើបានយ៉ាងល្អ ទាំងបុរស និងនារី រហូតដណ្ដើមបានមេដាយប្រាក់រៀងៗខ្លួន អមជាមួយប្រាក់រង្វាន់សរុប ៣ម៉ឺនដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រោយដឹកនាំក្រុម E-Sports កម្ពុជា ត្រឡប់ពីមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបញ្ចប់ការប្រកួតជុំចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកថា កន្លងមកបណ្ដាផ្សេងៗ តែងខ្លាចរអាក្រុមនារីកម្ពុជា ដែលជាអតីតជើងឯករងឆ្នាំចាស់ ហើយជាក់ស្ដែងក្រុមកីឡាការិនីកម្ពុជា ពិតជាធ្វើបានយ៉ាងល្អ រហូតរក្សាបានតំណែងជើងឯករងដដែល ទោះបីរងបរាជ័យក្រោមថ្វីដៃក្រុមខ្លាំងឥណ្ឌូនេស៊ី តែកម្រិតគុណផលនៃការប្រកួតមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបកាលពីឆ្នាំ២០២៤។ ក្រឡេកទៅក្រុមបុរសវិញ ក៏មិនធម្មតា ទោះបីកន្លងមកពួកគេធ្វើបានល្អ តែក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ក្រុមកីឡាករកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្រោយទម្លាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ដែលធ្វើឲ្យបណ្ដាប្រទេសចូលរួមមានការខ្លាចរអារផងដែរ។ តាមរយៈសមិទ្ធផលទាំងអស់នេះ ក្នុងនាមសហព័ន្ធ លោក លន់ សាមឌី បានសម្ដែងនូវសេចក្ដីរីករាយ និងមោទនភាព

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ធ្វើឲ្យគូប្រជែងញញើត រហូតឈ្នះមេដាយប្រាក់ពិភពលោកទាំងបុរស-នារី Read More »

Mike Tyson បញ្ជាក់កាលបរិច្ឆេទប្រកួតជាមួយ Floyd Mayweather ជាជើងខ្លាំងប្រដាល់ដែលមានអាយុរួមគ្នា107ឆ្នាំ

Mike Tyson បានបង្ហាញកាលបរិច្ឆេទសម្រាប់ការប្រគួតដ៏រន្ធត់របស់គាត់ជាមួយ Floyd Mayweather Jr – ដែលគាត់អះអាងថានឹងប្រព្រឹត្តទៅនៅសង្វៀនទ្វីអាហ្វ្រិក។ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រកួតមិនទាន់ត្រូវបានបញ្ចាក់នៅឡើយទេដោយសារព័ត៌មាន SunSport បានបង្ហាញក្នុងខែតុលាថា អ្នកទាំងពីរនៅតែស្ថិតក្នុងដំណើរការជ្រើសរើសសម្រាប់ការប្រកួតរបស់ពួកគេ។ ប៉ុន្តែ Tyson អាយុ 59 ឆ្នាំបានអះអាងថាគាត់នឹងចេញប្រកួតជាមួយ បុរសមុខលុយលុយFloyd Mayweather នៅក្នុងការប្រកួតខែមីនានៅអាហ្វ្រិក។ នៅពេលត្រូវបានស្នើសុំឱ្យផ្តល់ពេលវេលាសម្រាប់ការប្រកួត Mike បានឆ្លើយតបថា “វានឹងកើតឡើងនៅក្នុងខែមីនា។ ហើយវានឹងធ្វើនៅអាហ្វ្រិក”។ Tyson ក៏ដឹងផងដែរអំពីប្រតិកម្មតបទៅនឹងការប្រកួតដែលបានស្នើឡើងរបស់គាត់ជាមួយ Mayweather ដែលគាត់បានទទួលពាក្យសំដីរិះគន់ពេញមួយឆ្នាំ។ ប៉ុន្តែលោកទទូចថា ការជួបគ្នារបស់ពួកគេនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រការប្រយុទ្ធនេះជាច្រើនជុំវិញពិភពលោក៕ ប្រភព៖ NKDNEWS

Mike Tyson បញ្ជាក់កាលបរិច្ឆេទប្រកួតជាមួយ Floyd Mayweather ជាជើងខ្លាំងប្រដាល់ដែលមានអាយុរួមគ្នា107ឆ្នាំ Read More »

ឥណ្ឌូណេស៊ី នឹងផ្តល់រង្វាន់ ៦ម៉ឺនដុល្លារ សម្រាប់អត្តពលិកដណ្តើមបានមេដាយមាសស៊ីហ្គេមនៅថៃ

លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើឱ្យបង្កើនប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ទៅកាន់អត្តពលិក ដែលដណ្តើមបានមេដាយមាសកីឡាអាស៊ីអាគ្នេហ៍លើកទី៣៣ នៅប្រទេសថៃ ដល់ ៦ម៉ឺនដុល្លារ។ ចំនួនប្រាក់រង្វាន់លើកទឹកចិត្តនេះកើន ២ដង បើធៀបនឹងទឹកប្រាក់រង្វាន់កន្លងមក។ ការប្រកាសបង្កើនថ្លៃប្រាក់ឧបត្ថម្ភពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ីនេះ ក្នុងគោលបំណងចង់ជំរុញទឹកចិត្តអត្តពលិកឱ្យកាន់តែខិតខំប្រឹងខ្លាំងថែមទៀតក្នុងពេលប្រកួត។ ការបន្ថែមប្រាក់រង្វាន់ បានកើតឡើង ក្រោយកិច្ចប្រជុំរវាងលោកប្រធានាធិបតី Prabowo ជាមួយនឹងរដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Erick Thohir កាលពីថ្ងៃទី៥ ខែធ្នូ។ ប្រធានាធិបតីវ័យ ៧៤ឆ្នាំ ចាត់ទុកថាការបង្កើនប្រាក់ឧបត្ថម្ភ នឹងលើកទឹកចិត្តខ្លាំងដល់អត្តពលិកក្នុងការដណ្តើមមេដាយជូនប្រទេសឥណ្ឌូណេស៊ី ជាពិសេសជួយដល់អាជីពរបស់អត្តពលិកបានយូរអង្វែង។ «អត្តពលិកមិនមែនប្រកួតដើម្បីតែប្រាក់ជាធំនោះទេ។ ប៉ុន្តែការឧបត្ថម្ភលើកទឹកចិត្តអាចជួយដល់អត្តពលិកបានច្រើនក្រោយពីបញ្ចប់ការប្រកួតទៅ។»។ នេះបើតាមការស្រង់សម្តីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី មុនពេលបន្ថែមទៀតថាការបង្កើនប្រាក់ឧបត្ថម្ភនេះ ដើម្បីបង្ហាញការគោរពចំពោះការលះបង់ និងការបង្ហាញភាពខិតខំប្រឹងប្រែងរបស់អត្តពលិក ក៏ដូចជាការបង្ហាញកម្លាំងរឹងមាំផ្នែកសេដ្ឋកិច្ចពីសំណាក់ឥណ្ឌូណេស៊ីផងដែរ។ សម្រាប់ស៊ីហ្គេមនៅថៃ ឥណ្ឌូណេស៊ីបញ្ជូនប្រតិភូអត្តពលិកកីឡាទៅចូលរួមប្រមាណ ១ ០២១នាក់ ដោយកីឡាគោលដៅចម្បងនោះគឺកីឡាអត្តពលកម្ម ជិះកង់ បាល់ទះ បាល់ទាត់ និងគុនដាវ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងដាក់គោលដៅដណ្តើមឱ្យបាន ៨០មេដាយមាស ផងដែរ។ ក្រឡែកមើលប្រាក់ឧបត្ថម្ភរបស់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀត ក្នុងនោះ វៀតណាមបន្តផ្តល់ទៅអត្តពលិកនូវចំនួនប្រាក់ឧបត្ថម្ភតិចតួច ដោយមេដាយមាសទទួលបានចន្លោះ ១

ឥណ្ឌូណេស៊ី នឹងផ្តល់រង្វាន់ ៦ម៉ឺនដុល្លារ សម្រាប់អត្តពលិកដណ្តើមបានមេដាយមាសស៊ីហ្គេមនៅថៃ Read More »

Neymar ត្រូវវះកាត់ជង្គង់ក្រោយជួយ Santos គេចពីការធ្លាក់ទៅលេងSerie B

Neymar នឹងទទួលការវះកាត់ជង្គង់បន្ទាប់ពីលេងដោយការឈឺចាប់ដើម្បីជួយ Santos ជៀសវាងការកាត់ចោលទៅលេងនៅប្រេសុីលSerie B ជាមួយនឹងជ័យជម្នះ 3-0 លើ Cruzeiro កាលពីថ្ងៃអាទិត្យ ដោយបង្កើនការសង្ស័យបន្ថែមទៀតអំពីឱកាសរបស់ខ្សែបម្រើស្លាបក្នុងការលេងនៅ World Cup ឆ្នាំក្រោយ។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានត្រលប់ទៅក្លឹបកុមារភាពរបស់គាត់ Santos ក្នុងខែមករា បន្ទាប់ពីរងបួសរយៈពេលវែងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានជះឥទ្ធិពលយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតរបស់ក្រុមគាត់ក្នុងក្របខ័ណ្ឌកំពូលប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការប្រកួត 4 ចុងក្រោយ។ Neymar ដែលលេងបានតែ 20 ប្រកួតក្នុងចំណោម 38 ប្រកួតក្នុងលីគ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានមកសម្រាប់រឿងនេះ ដើម្បីព្យាយាមជួយតាមវិធីល្អបំផុតដែលខ្ញុំអាចធ្វើបាន។ ទាំងនេះគឺជាសប្តាហ៍ដ៏លំបាកសម្រាប់ខ្ញុំ ។ ខ្ញុំសូមអរគុណអ្នកដែលនៅជាមួយខ្ញុំដើម្បីលើកខ្ញុំឡើង។ ប្រសិនបើមិនមែនសម្រាប់ពួកគេទេ ខ្ញុំនឹងមិនបានលេងការប្រកួតទាំងនេះទេ ដោយសាររបួសទាំងនេះ បញ្ហាជង្គង់នេះ។ ខ្ញុំត្រូវការសម្រាក ហើយបន្ទាប់មកយើងនឹងធ្វើការវះកាត់ជង្គង់”។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតអំពីការវះកាត់ ឬកំណត់ពេលវេលាលើការជាសះស្បើយដែលគេរំពឹងទុកនោះទេ។ Neymar មិនបានបង្ហាញខ្លួនឱ្យប្រេស៊ីលក្នុងរយៈពេលពីរឆ្នាំដោយសារតែរបួសជាបន្តបន្ទាប់។ កាលពីខែតុលា គ្រូបង្វឹកជម្រើសជាតិលោក Carlo Ancelotti បាននិយាយថា ខ្សែប្រយុទ្ធត្រូវតែមានកាយសម្បទាពេញលេញឡើងវិញ ប្រសិនបើគាត់ចង់ចូលក្រុមវិញសម្រាប់ការប្រកួត

Neymar ត្រូវវះកាត់ជង្គង់ក្រោយជួយ Santos គេចពីការធ្លាក់ទៅលេងSerie B Read More »

ស្រ្តីដែលអះអាងថាមានផ្ទៃពោះជាមួយ Son Heung-min ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ដែលទារប្រាក់ពី Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករបាល់ទាត់ Major League Soccer អាមេរិក ដែលអះអាងថានាងមានផ្ទៃពោះនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំកាលពីថ្ងៃចន្ទពីបទជំរិតទារប្រាក់។ ស្ត្រីអាយុ 20 ឆ្នាំដែលមាននាមត្រកូល Yang ត្រូវបានចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទគំរាមកំហែងបង្ហាញការមានផ្ទៃពោះរបស់នាងជាសាធារណៈ និងទទួលបានប្រាក់ 300 លានវ៉ុន (205,000 ដុល្លារ) ជាថ្នូរនឹងការបិទមាត់របស់នាង ហើយបន្ទាប់មកនាងបានព្យាយាមទាមទារប្រាក់ 70 លានវ៉ុនបន្ថែមទៀត។ បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយនាងដែរ។ Yonhap បានរាយការណ៍ថា តុលាការក្រុងសេអ៊ូលកណ្តាលបានកាត់ទោសនាង Yang ឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ និងបុរសសមគំនិតឱ្យជាប់គុក 2 ឆ្នាំ ។ ជនជាប់ចោទបានប្រើកិត្តិនាមរបស់ Son និង ភាពងាយរងគ្រោះ របស់គាត់ប្រព្រឹត្តឧក្រិដ្ឋកម្មដែលដែលបណ្តាលឱ្យមានការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់គាត់។ Yang មិនដែលបញ្ជាក់ពីអត្តសញ្ញាណឪពុករបស់កូនដែលនាងកំពុងចញ្ចឹមនោះទេ។ Son អតីតប្រធានក្រុម Tottenham វ័យ 33 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតទីពីរនៅក្នុង

ស្រ្តីដែលអះអាងថាមានផ្ទៃពោះជាមួយ Son Heung-min ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ Read More »

Scroll to Top