December 20, 2025

ខ្សែប្រយុទ្ធកូតឌីវ័រ Haller ត្រូវដកខ្លួនចេញពីការប្រកួត Cup of Nations

កីឡាករ Sebastien Haller របស់កូតឌីវ័រ ដែលស៊ុតបញ្ចូលទីបានជួយឲ្យប្រទេសនេះឈ្នះពានរង្វាន់ Africa Cup of Nations ចុចុងក្រោយបំផុត ត្រូវដកខ្លួនចេញពីការប្រកួតក្នុងខែនេះក្នុងប្រទេសម៉ារ៉ុក ដោយសាររបួស។ ខ្សែប្រយុទ្ធរូបនេះបានរងរបួសសរសៃពួររបស់គាត់ពេលលេងឱ្យក្រុម Utrecht ក្នុងលីគកំពូលរបស់ហូឡង់កាលពីចុងសប្តាហ៍ ហើយត្រូវបានទទួលការព្យាបាលនៅក្នុងទីក្រុង Marbella ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ។ ប៉ុន្តែសហព័ន្ធបាល់ទាត់កូតឌីវ័របាននិយាយថារបួសរបស់ Hallerដែលមាន វ័យ ៣១ ឆ្នាំនឹងមិនអាចធ្វើឲ្យគាត់នៅក្រៅប្រទេសបានឡើយ ហើយពួកគេបានកោះហៅខ្សែប្រយុទ្ធ Evann Guessand អាយុ ២៤ ឆ្នាំ ពី Aston Villa មកជំនួសវិញ។ Haller ដើរតួយ៉ាងសំខាន់ខ្លាំងអស្ចារ្យ ក្នុងភាពជោគជ័យរបស់កូតឌីវ័រកាលពី 2 ឆ្នាំមុន ដោយបានជាសះស្បើយពីការព្យាបាលជំងឺមហារីកដើម្បីបន្តអាជីពរបស់គាត់ ហើយអាចស៊ុតបញ្ចូលទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្របាន។   កូតឌីវ័រ នឹងចាប់ផ្តើមការពារតំណែងជើងឯកជាមួយក្រុមជម្រើសជាតិ ម៉ូសំប៊ិក ក្នុងទីក្រុង Marrakech នៅថ្ងៃពុធ៕ ប្រភព៖ NKDNEWS

ខ្សែប្រយុទ្ធកូតឌីវ័រ Haller ត្រូវដកខ្លួនចេញពីការប្រកួត Cup of Nations Read More »

លោក Guardiola និយាយថា Man City ត្រូវតែរៀបចំខ្លួនដើម្បីរកអ្នកមកស្នងតំណែងរបស់គាត់

លោក Pep Guardiola បាននិយាយថា Manchester City ត្រូវតែត្រៀមខ្លួន ដើម្បីរៀបចំផែនការសម្រាប់ការចាកចេញរបស់គាត់ និងស្វែងរកអ្នកស្នងតំណែងរបស់គាត់។ គេក៏សង្កេតឃើញថាថា Man City បានចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណបេក្ខជនដើម្បីជំនួសគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ចំពេលមានភាពមិនប្រាកដប្រជាអំពីថាតើគាត់នឹងបន្តនៅក្លឹបនៅរដូវកាលក្រោយឬអត់។ ទន្ទឹមនឹងនេះដែរ អ្នកចាត់ការក្រុម Chelsea លោក Enzo Maresca ដែលពីមុនធ្លាប់ជាជំនួយការរបស់លោក Guardiola នៅក្លឹប City បាននិយាយថា របាយការណ៍ដែលផ្សាយថាគាត់ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់Guardiola គឺជា ការរំពឹងទុកត្រឹមត្រូវ 100% ។ នៅខែវិច្ឆិកា ឆ្នាំ 2024 លោក Guardiola បានចុះកិច្ចសន្យាថ្មីដែលដំណើរការរហូតដល់ចុងឆ្នាំ 2026-27 ។ នៅពេលសួរថាតើគាត់នឹងបញ្ចប់កិច្ចព្រមព្រៀងរបស់គាត់ឬអត់ អ្នកចាត់ការវ័យ 54 ឆ្នាំរូបនេះបាននិយាយថា: “បី ឬ បួន ឆ្នាំចុងក្រោយមុននេះ ខ្ញុំត្រូវបានគេសួរសំណួរនេះ។ មិនយូរមិនឆាប់នោះទេ ដល់វ័យ 75 ឬ 76 ខ្ញុំនឹងចាកចេញពី Manchester City

លោក Guardiola និយាយថា Man City ត្រូវតែរៀបចំខ្លួនដើម្បីរកអ្នកមកស្នងតំណែងរបស់គាត់ Read More »

មិនធម្មតា! Joshua វ៉ៃ Paul បែកថ្គាមខ្ទេច ដោយបង្ខំឱ្យចុះចាញ់ត្រឹមទឹកទី៦ ប៉ុណ្ណោះ

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Anthony Joshua បានប្រើកណ្តាប់ដៃស្តាំរបស់លោក វាយបំបែកថ្គាមរបស់ Jake Paul និងបង្ខំឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៦ តែប៉ុណ្ណោះ ក្នុងចំណោមប្រកួត ១២ទឹកពេញនៅលើទឹកដីសហរដ្ឋអាមេរិក។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Joshua វ័យ ៣៦ឆ្នាំ បានវាយកីឡាករម្ចាស់ផ្ទះអាមេរិក Paul វ័យ ២៨ឆ្នាំ ឱ្យដួលអុកគូថលើសង្វៀន Kaseya Center ដែលស្ថិតក្នុងទីក្រុង Miami ដល់ទៅ ៤លើកឯណោះ ក្នុងចំណោម ៦ទឹកបញ្ចប់ពាក់កណ្តាលផ្លូវនាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។ Joshua អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យកាលផងនោះ បានកាច់ធ្មុងអំនួតរបស់ Paul ដែលតែងតែរាំឌឺដង និងបដិសេធមិនប៉ះដៃជាច្រើនលើកច្រើនសារ តាមរយៈផ្តួលអតីតតារា YouTube អុកគូថនៅលើរេញដល់ទៅ ២លើក ពីក្នុងទឹកទី៥។ ទោះជាយ៉ាងណា Anthony Joshua បានចាត់ទុក នេះជាជ័យជម្នះតូចមួយប៉ុណ្ណោះ បើទោះបីជា Paul បានផ្តួលអតីតជើងខ្លាំងពិភពលោក Mike

មិនធម្មតា! Joshua វ៉ៃ Paul បែកថ្គាមខ្ទេច ដោយបង្ខំឱ្យចុះចាញ់ត្រឹមទឹកទី៦ ប៉ុណ្ណោះ Read More »

មិនរង់ចាំដល់គេដកតំណែង លោក Shi បានលាឈប់ពីតួនាទី ប្រធាននាយកប្រតិបត្តិក្លឹប Wolves

(បរទេស)៖ លោក Jeff Shi បានចុះចេញពីតំណែង ប្រធាននាយកប្រតិបត្តិក្លឹប Wolverhamton Wanderer ឱ្យបានមុនពេលគេបណ្តេញចេញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការចាកចេញរបស់បុរសវ័យ ៤៨ឆ្នាំ ក្រោយពេលកាន់តួនាទីធំនេះនៅកីឡដ្ឋាន Molineux អស់ជិត ១០ឆ្នាំ គ្រាដែល Wolves លេងមិនឈ្នះសោះ និងឈរនៅបាតតារាង Premier League រដូវកាលនេះ ដោយទើបរកបានតែ ២ពិន្ទុប៉ុណ្ណោះ។ ទោះជាបែបនេះក្តី លោកនៅតែជាប្រធាន និងកាន់តួនាទីប្រធានប្រតិបត្តិនៃក្រុមហ៊ុន Fosun Sports Group ដដែល ដោយពុំមានប្រតិបត្តិការអ្វីនៅក្នុងក្លឹបកញ្ជ្រោងនេះទៀតឡើយ នៅពេលតំណែងរបស់លោក នឹងត្រូវបានជំនួសដោយលោក Nathan Shi ជាស្តីទី ដែលជាអ្នកធ្វើការនៅក្រុមហ៊ុន Fosun នេះតាំងពីឆ្នាំ២០១៦ មក។ លោក Shi បានថ្លែងប្រាប់ BBC WM កាលពីសប្តាហ៍មុន រួមជាមួយនាយកបច្ចេកទេសក្លឹប លោក Matt Jackson ផងថា Wolves បានជួបរឿងនូវការទិញ-ដូរកីឡាករខុសនារដូវក្តៅនេះ

មិនរង់ចាំដល់គេដកតំណែង លោក Shi បានលាឈប់ពីតួនាទី ប្រធាននាយកប្រតិបត្តិក្លឹប Wolves Read More »

ត្រាំ បន្តដាក់បម្រាមសមាជិក World Cup 2026 ចំនួន ២ប្រទេសបន្ថែមទៀត ញាំងឱ្យអ្នកគាំទ្រកាន់តែបារម្ភ

(វ៉ាស៊ីនតោន)៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបន្តរឹតត្បឹតដល់ប្រជាជននានាមកពីជុំវិញពិភពលោកធ្វើដំណើរចូលទឹកដីអាមេរិក ដែលបានធ្វើឱ្យមានកង្វល់កាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ World Cup ផងដែរនាឆ្នាំក្រោយនេះ។ ពីគេហទំព័រកីឡា opera news បានចេញផ្សាយថា គិតមកទល់ពេលនេះ អាមេរិកបានរឹតបន្តឹង ក៏ដូចជាដាក់បម្រាមប្រទេសនានាកើនដល់ ៣៩ប្រទេសហើយ ដោយថ្មីៗនេះក៏មានសេណេហ្គាល់ និងកូដឌីវ័រ ប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ដែលមានកៅអីលេង World Cup 2026 ផងដែរ។ នេះមានន័យថា ករណីរឹតបន្តឹងចូលទឹកដីសហរដ្ឋអាមេរិកបានកើនដល់ ៤ប្រទេសហើយ ក្រៅពីដាក់បម្រាមទៅលើប្រទេសហៃទី និងអ៉ីរ៉ង់ ដែលពួកគេសុទ្ធតែមានសំបុត្រយន្តហោះមកលេង World Cup ជំនាន់ទី២៣ នាឆ្នាំក្រោយនេះនៅអាមេរិក មិចស៊ិក និងកាណាដា។ ប្រការនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រនៃក្រុមទាំងនោះកាន់តែមានការខ្វាយខ្វល់បន្ថែមទៀត ដើម្បីធ្វើដំណើរមកគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេក្នុងទីលាន បូកផ្សំទាំងសំបុត្រចូលទស្សនាក៏មានតម្លៃថ្លៃទៀតនោះ។ ក្រោមហេតុផលសន្តិសុខជាតិអាមេរិក ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ នឹងអនុញ្ញាតអ្នកគាំទ្រត្រឹម ៤% ប៉ុណ្ណោះសម្រាប់ជម្រើសជាតិសេណេហ្គាល់ នៅពេលកូដឌីវ័រ មានប្រមាណ ៨%៕ ប្រភព៖ FRESHNEWS

ត្រាំ បន្តដាក់បម្រាមសមាជិក World Cup 2026 ចំនួន ២ប្រទេសបន្ថែមទៀត ញាំងឱ្យអ្នកគាំទ្រកាន់តែបារម្ភ Read More »

Football Australia សម្រេចដាក់ពិន័យកីឡាករ ៤នាក់ មិនឱ្យធ្វើសកម្មភាពបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំ

(អូស្ត្រាលី)៖ កីឡាករ ៤នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់ Football Australia បានឱ្យដឹងកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវល្បែងភ្នាល់ ។ ជាមួយគ្នានេះ អតីតកីឡាករ Macarthur Bulls គឺ Clayton Lewis នឹងជាអតីតកីឡាករអន្តរជាតិនូវែលសេឡង់ និងកីឡាករ Kearyn Baccus បានរួចផុតពីការកាត់ទោសកាលពីខែកញ្ញា ប៉ុន្តែត្រូវបានពិន័យឱ្យបង់ប្រាក់ដែលមានការជាប់ពាក់ព័ន្ធក្នុងករណីនេះ ។ កីឡាករទាំងពីរត្រូវបានហាមឃាត់មិនឱ្យចូលលេងរយៈពេល ៥ឆ្នាំក្នុងម្នាក់ៗ ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ទន្ទឹមនឹងនេះ Riku Danzaki និងមិត្តរួមជាតិជប៉ុនរបស់គាត់ Yuta Hirayama ត្រូវបានហាមឃាត់មិនឱ្យចូលលេងរយៈពេល ៧ឆ្នាំចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥។ អតីតខ្សែបម្រើក្រុម Western United កីឡាករ Danzaki ក៏ត្រូវបានពិន័យដោយតុលាការ Melbourne កាលពីខែសីហា បន្ទាប់ពីត្រូវបានកាត់ទោសដែលជាប់ពាក់ព័ន្ធពីបទក្លែងបន្លំដោយចេតនានៅការទទួលបានកាតលឿងក្នុងការប្រកួត A-League កាលពីឆ្នាំ២០២៣ នោះ

Football Australia សម្រេចដាក់ពិន័យកីឡាករ ៤នាក់ មិនឱ្យធ្វើសកម្មភាពបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំ Read More »

អ្នកគាំទ្រ រួមទាំងប៉ូលីស ៥៩នាក់រងរបួស ពីការផ្ទុះហឹង្សាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Cup នៅកូឡុំប៊ី

(បរទេស)៖ មនុស្សប្រមាណ ៥៩នាក់បានរងរបួស ដោយក្នុងនោះមានទាំងអ្នកគាំទ្រ រួមទាំងមន្រ្តីប៉ូលីសផងដែរ ពីការផ្ទុះហឹង្សាចេញពីការប្រកួតផ្តាច់ព្រ័ត្រ Colombia Cup កាលពីថ្ងៃពុធកន្លងទៅនៅប្រទេសកូឡុំប៊ី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមជ័យជម្នះ Atletico Nacional ក៏បានលុបចោលកម្មវិធីអបអរពានផងដែរ បន្ទាប់ពីផ្ទុះបាតុកម្មតែម្តងនៅឯទីក្រុង Medelllin។ អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកចូលទីលាន Estadio Atanasio Girardot ដោយខ្លះមានកាន់កាំជ្រួច និងភ្លើងទៀតផង បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅពេល Atletico Nacional បានយកឈ្នះ Deportivo Independiente ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី២ ដែលនាំឱ្យមន្រ្តីប៉ូលីស ៧នាក់បានរងរបួសក្នុងប្រតិបត្តិការនោះដែរ។ ជាមួយគ្នានោះ អភិបាលប្រចាំទីក្រុង Medellin គឺលោក Federico Gutierrez បានធ្វើការថ្កោលចំពោះអ្នកបង្កហេតុ និងប្រកាសចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសឱ្យខានតែបាន ដ្បិតកន្លងមក កម្មវិធីបាល់ទាត់នៅតំបន់អាមេរិកឡាទីនមួយនេះ ប្រកបដោយភាពសន្តិសុខក្រៃលែង៕ ប្រភព៖ FRESHNEWS

អ្នកគាំទ្រ រួមទាំងប៉ូលីស ៥៩នាក់រងរបួស ពីការផ្ទុះហឹង្សាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Cup នៅកូឡុំប៊ី Read More »

Scroll to Top