December 27, 2025

Salah ប៉េណាល់ទីបានសម្រេច នាំអេហ្ស៊ីបដែលសល់តែ ១០នាក់ឡើងវគ្គ ១៦ក្រុម Afcon 2025

(បរទេស)៖ ប្រធានក្រុម Mohamed Salah បានទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅចុងវគ្គទី១ ដ្បិតពួកគេនៅសល់សមាជិកតែ ១០នាក់ ដើម្បីផ្តួលគូប្រជែងអាហ្រ្វិកខាងត្បូង ១-០ ដើម្បីកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំតំបន់អាហ្រ្វិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាគ្រាប់បាល់ចូលទីទី១៣ ផងដែរ ក្នុងចំណោម ១៧ប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្លេស ហង្សក្រហម Liverpool។ នេះក៏ជាជ័យជម្នះលើកទី២ ជាប់គ្នាផងដែរសម្រាប់អេហ្ស៊ីប ប្រចាំពូល B ក្នុងការធានាកៅអីឡើងទៅវគ្គ ១៦ក្រុមមុនគេនៃ Afcon 2025 ក្នុងនាមអតីតជើងឯកពាន ២ឆ្នាំម្តងនេះ ចំនួន ៧សម័យកាលកន្លងមកក្នុងកីឡដ្ឋាន Stade d’Agadir កាលពីរាត្រីថ្ងៃសុក្រ។ ពួកគេត្រូវលេងបិទពូល B នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយអេហ្ស៊ីបត្រូវប្រឈមមុខនឹងអង់ហ្គូឡា នៅទីក្រុង Agadir ចំណែកឯអាហ្រ្វិកខាងត្បូង ត្រូវប៉ះហ្ស៊ីមបាវ៉េ ធ្វើឡើងនៅទីក្រុង Marrakesh នៃវគ្គសន្សំពិន្ទុតាមពូល ២៤ក្រុម។ ក្នុងជំនួបរវាងក្រុមដែលមានកៅអីលេង World […]

Salah ប៉េណាល់ទីបានសម្រេច នាំអេហ្ស៊ីបដែលសល់តែ ១០នាក់ឡើងវគ្គ ១៦ក្រុម Afcon 2025 Read More »

ឥណ្ឌូណេស៊ី តែងតាំងលោក ​John Herdman គ្រូបង្វឹកថ្មីមានពិសោធន៍នៅWorld Cup ជំនួស Kluivert

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ឈានដល់កិច្ចព្រមព្រៀងជាមួយ​គ្រូបង្វឹក​ក្រុម​បាល់​ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីថ្មី លោក John Herdman ជាអ្នកមាន​បទ​ពិសោធន៍​ដឹក​នាំ​ក្រុមកាណាដា នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។ គ្រូបង្វឹកថ្មីសញ្ជាតិអង់គ្លេស ជា​តួអង្គដឹកនាំក្រុមជម្រើសជាតិជំនួស លោក Patrick Kluivert ដែលបានចែកផ្លូវគ្នាកាលពី​ខែ​តុលា។ បើតាមការប្រកាសរបស់ PSSI លោក Herdman នឹងចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយ​នឹងជម្រើសបន្តកិច្ចសន្យា២ឆ្នាំបន្ថែម ហើយ​បុរសអង់គ្លេស នឹងចាប់ផ្តើមការងារនៅ​ដើម​ឆ្នាំ ២០២៦។ ពោលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកាណាដា ទំនងដឹកនាំក្រុមឥណ្ឌូណេស៊ី​ដល់​​​ឆ្នាំ២០៣០ និងបំណងសំខាន់បំផុតគឺការប្រជែងកៅអី World Cup ឆ្នាំ២០៣០ នោះ​តែ​ម្តង។ ក្រៅពីដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បុរសវ័យ៥០ឆ្នាំ ក៏នឹងដឹកនាំក្រុមបាល់ទាត់​អា​យុ​​ក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី ព្រមទាំងជួយអភិវឌ្ឍដល់យុវជនថ្នាល់ទន្ទឹមគ្នាដែរ។  នៅមុនពេលដែលឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Herdman ទៀតសោត ក៏ត្រូវបានសហព័ន្ធបាល់ទាត់ហុងឌូរ៉ាស ទាក់ទងចង់​ឱ្យ​ទៅ​ដឹកនាំក្រុមដូចគ្នាដែរ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី បានផ្តល់ជម្រើសកិច្ចសន្យារយៈ​ពេល​វែង ព្រមទាំងប្រាក់ខែប្រមាណ ៤ម៉ឺនដុល្លារ ជាប្រចាំខែ។ បើតាមលោក Ronny Pangemanan អ្នកវិភាគបាល់ទាត់ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី តែងតាំងលោក ​John Herdman គ្រូបង្វឹកថ្មីមានពិសោធន៍នៅWorld Cup ជំនួស Kluivert Read More »

កីឡាករ ៥ រូប កំពុងស្ថិតជាបេក្ខភាពសក្តិសមបំផុតអាចឈ្នះពានកំពូល Super Ballon d’Or

កីឡាករ និងអតីតកីឡាករចំនួន ៥ រូប ត្រូវបានគេវិភាគ កំពុងមានភាគរយខ្ពស់ជាងគេបំផុត នឹងអាចឈ្នះពានឯកត្តជនកំពូល Super Ballon d’Or នៅឆ្នាំ ២០២៩។ នៅឆ្នាំ ១៩៨៩ មានការបង្កើតពានពិសេសមួយហៅថា Super Ballon d’Or ដែលផ្តល់ឲ្យកីឡាករល្អបំផុតក្នុងរយៈពេល ៣០ ឆ្នាំ។ ពាននេះត្រូវបានប្រគល់ឲ្យវីរបុរស Real Madrid លោក Alfredo Di Stéfano ដែលបាននាំមុខគូប្រជែងលោក Johan Cruyff និង Michel Platini។   ពានឯកត្តជននេះ នឹងឈានចូលគម្រប់ខួបទី ៤០ ឆ្នាំនៅឆ្នាំ ២០២៩ ខណៈសារព័ត៌មាន GiveMeSport បានធ្វើការវិភាគមួយ ដោយបានរៀបចំចំណាត់ថ្នាក់កីឡាករ ដែលមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពានដ៏កម្រ និងតែម្តងក្នុងជីវិតនេះ ដោយផ្អែកលើសមត្ថភាពល្អដាច់គេក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។   ៥. លោក Ronaldinho ជាតារាប្រេស៊ីលដែលមានសមត្ថភាពពិសេស និងមានចង្វាក់លេងបែបសាំបាគួរឱ្យចាប់អារម្មណ៍។ វីរបុរស Barcelona រូបនេះ បានឈ្នះពានកំពូលៗជាច្រើន ពោលគឺគ្រប់គ្រឿងទៅហើយ ទាំង

កីឡាករ ៥ រូប កំពុងស្ថិតជាបេក្ខភាពសក្តិសមបំផុតអាចឈ្នះពានកំពូល Super Ballon d’Or Read More »

បិសាចក្រហម Man United ឡើងមកឈរនៅលេខ 5 ក្រោយយកឈ្នះ Newcastle

កីឡាករ Patrick Dorgu របស់ Manchester United បានស៊ុតបញ្ចូលទីក្នុងតង់ទីមួយ ជួយក្រុមរបស់ លោកRuben Amorim បានយកឈ្នះ 1-0 លើក្រុម Newcastle United កាលពីថ្ងៃសុក្រក្នុងការប្រកួតថ្ងៃ Boxing Day  ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់ទី 5 ក្នុងតារាងអង់គ្លេស Premier League ។ ក្រុមម្ចាស់ផ្ទះមាន 29 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 18ដង ដោយការប្រកួតដែលនៅសល់នៃក្រុមផ្សេងទៀតសប្តាហ៍នេះនឹងត្រូវលេងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខណៈដែល Newcastle ស្ថិតនៅលេខរៀងទី 11 មាន 23 ពិន្ទុ។ Dorgu រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Man United ជាមួយនឹងការទាត់បាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី 24។ Dorgu បានប្រាប់សារព័ត៌មាន Sky Sports ថា “វាគឺជាការស៊ុតដ៏ល្អមួយ។ ខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបាននោះទេ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការរកគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុងកីឡដ្ឋាននេះ”។ ក្រុមបិសាចក្រហម Manchester United នឹងប្រកួតបន្ទាប់ជាមួយក្លឹបបាតតារាង Wolves នៅ

បិសាចក្រហម Man United ឡើងមកឈរនៅលេខ 5 ក្រោយយកឈ្នះ Newcastle Read More »

ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១

កីឡាករ Cristiano Ronaldo កំពុងមានព័ត៌មានលេចឮដ៏គួរឱ្យចាប់អារម្មណ៍ អាចនឹងក្លាយជាតួអង្គមួយរូបក្នុងខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា Fast X វគ្គ ២ ដែលជារឿងក្នុងជំនាន់ទី ១១ របស់ “Fast & Furious”។ តារាសម្ដែងអាមេរិកលោក Vin Diesel បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបជាមួយតារាបាល់ទាត់ឆ្នើម Ronaldo នៅលើ Instagram អមជាមួយសំណេរ ថា៖ «មនុស្សគ្រប់គ្នាសួរថា តើគាត់នឹងមានវត្តមាននៅក្នុងពិភព Fast ដែរឬទេ… ខ្ញុំត្រូវប្រាប់ថា គាត់ជាមនុស្សពិតម្នាក់។ យើងបានសរសេរតួនាទីមួយសម្រាប់គាត់…»។ តាមអត្ថន័យសំណេរខាងលើ តារាសម្តែងអាមេរិករូបនេះចង់បង្ហាញជាសញ្ញា ថា Ronaldo នឹងក្លាយជាតួអង្គមួយរូបនៅក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១។ ខ្សែភាពយន្តដ៏ល្បីនេះ ធ្លាប់មានវត្តមានតួអង្គល្បីៗលំដាប់ពិភពលោកចូលរួមសម្តែងជាច្រើនដូចជា Dwayne “The Rock” Johnson, Vin Diesel, Jason Statham ហើយក៏មានអតីតកីឡាកាសដ៏ល្បីលោក John Cena ផងដែរ។   ទោះបីជាការចូលរួមរបស់ Ronaldo

ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១ Read More »

មិនធម្មតា! លីគអាមេរិក MLS វិវត្តខ្លួនចូលក្នុងលំដាប់កំពូលទាំង ១០ លើ​លោក

លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានវិវត្តខ្លួនយ៉ាងលឿន រហូតពេលនេះអាចឈានជើងចូលក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ជាលីគបាល់ទាត់ធំជាងគេបំផុតក្នុងពិភពលោក។ លីគកំពូល អាមេរិក MLS បានប្រឹងពង្រីកសក្តានុពលរបស់ខ្លួនជាយូរមកហើយ តាមរយៈការនាំចូលកីឡាករឆ្នើមៗពីតំបន់ អឺរ៉ុប។ កាលពីឆ្នាំ ២០២៣ ក្លិប Inter Miami សមាជិកលីគកំពូល MLS បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Lionel Messi ពី Paris Saint-Germain ដែលធ្វើឱ្យលីគនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំង។   ផ្អែកតាមទិន្ន័យពី Opta ដែលជាស្ថាប័នជំនាញវាយតម្លៃលើចំណាត់ថ្នាក់លីគក្នុងពិភពលោក បានបង្ហាញ ថា លីគ MLS បច្ចុប្បន្នបានឡើងចំណាត់ថ្នាក់ស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ ជាមួយលីគបាល់ទាត់ធំៗផ្សេងទៀតក្នុងពិភពលោក។ បច្ចុប្បន្ន លីគកំពូល អង់គ្លេស (Premier League) ស្ថិតនៅចំណាត់ថ្នាក់ទី ១, លីគកំពូល អេស្ប៉ាញ (La Liga) ស្ថិតនៅចំណាត់ថ្នាក់ទី ២, លីគកំពូល អាល្លឺម៉ង់ (Bundesliga) ស្ថិតនៅចំណាត់ថ្នាក់ទី

មិនធម្មតា! លីគអាមេរិក MLS វិវត្តខ្លួនចូលក្នុងលំដាប់កំពូលទាំង ១០ លើ​លោក Read More »

Scroll to Top