January 8, 2026

តោះមកដឹងតម្លៃពិត ពីខ្សែប្រយុទ្ធ Neymar ចាយលុយទិញរបស់ទាំង ៣នេះ

(បរទេស)៖ ថ្មីៗនេះ Neymar បានបង្ហាញសម្ភារៈនិយមទំនើបប្រណីតចំនួន ៣គ្រឿងដើមឆ្នាំ២០២៦ ដែលមានតម្លៃសរុបប្រមាណ 50លានអឺរ៉ូ (ប្រហែល 525 កោដិរូពី) នេះបើយោងតាមកាសែតអេស្ប៉ាញ Marca ។ សម្ភារៈនិយមទំនើបប្រណីតចំនួន ៣គ្រឿង ដែលខ្សែប្រយុទ្ធ Neymar បានចំណាយលុយទិញរួមមាន រថយន្ត Batmobile ដែលត្រូវបានគេស្គាល់ថា ជារថយន្តមួយបានចម្លងចេញពីក្នុងរឿង The Dark Knight Returns (មានតម្លៃ 1.3លានអឺរ៉ូ) នេះបើយោងកាសែតអេស្ប៉ាញ Marca ហើយតម្លៃសរុបនេះ គឺ 50លានអឺរ៉ូ (ប្រហែល 525 កោដិរូពី) ។ ជាមួយនឹងយន្តហោះឯកជន Dassault Falcon 900LX ដែលមានអក្សរកាត់របស់គាត់ឆ្លាក់លើនោះ ស្ថិតក្នុងតម្លៃទីផ្សារប្រហែល 40លានអឺរ៉ូ) និងឧទ្ធម្ភាគចក្រ Airbus H145 មានតម្លៃ 8 លានអឺរ៉ូ) ។ ហើយវីដេអូនោះត្រូវបានថតនៅវិមានប្រណីតរបស់គាត់នៅ Mangaratiba (Rio de Janeiro) […]

តោះមកដឹងតម្លៃពិត ពីខ្សែប្រយុទ្ធ Neymar ចាយលុយទិញរបស់ទាំង ៣នេះ Read More »

Ronaldo កំពុងជម្រុញថ្នាក់លើ Al-Nassr ឱ្យចុះកុងត្រាយកតារាឆ្នើម Real Madrid ម្នាក់

ប្រធានក្រុមរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo កំពុងជំរុញថ្នាក់លើក្លិប ឱ្យចុះកិច្ចសន្យានាំយកខ្សែការពារ Antonio Rudiger ពី Real Madrid នៅរដូវកាលក្រោយ។ កិច្ចសន្យារបស់ខ្សែការពារ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ ជាមួយ Real Madrid គឺជិតផុតកំណត់ហើយ។ ប្រសិនបើរូបគេមិនបន្តកិច្ចសន្យាថ្មី នោះនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ ២០២៦។ ថ្មីៗនេះ Ronaldo ត្រូវបានគេអះអាងថា កំពុងដើរតួជាអ្នកបញ្ចុះបញ្ចូលក្លិប Al-Nassr ឱ្យនាំយកអតីតខ្សែការពាររបស់ Chelsea រូបនេះ មកលេងជាមួយខ្លួននៅលីគ Saudi Pro League។ យោងតាមសារព័ត៌មាន Fichajes បានឱ្យដឹង ថា Rudiger ពេលនេះមានសិទ្ធិចរចាជាមួយក្លិបដទៃដោយសេរី ដោយសាររូបគេនៅសល់កិច្ចសន្យាជាមួយ Real Madrid តិចជាង ៦ ខែ។ ក្លិប Al-Nassr កំពុងត្រៀមខ្លួនធ្វើការប្រកួតប្រជែងជាមួយក្លិបផ្សេងៗយ៉ាងខ្លាំង ដើម្បីនាំយកខ្សែការពារ អាល្លឺម៉ង់ រូបនេះមកកាន់ទឹកដី

Ronaldo កំពុងជម្រុញថ្នាក់លើ Al-Nassr ឱ្យចុះកុងត្រាយកតារាឆ្នើម Real Madrid ម្នាក់ Read More »

សមិទ្ធផលធំៗធ្វើឱ្យស្មាត់ អ៊ីតាលី Michieletto ជាប់ជាកីឡាករលេខ ១ ក្នុងលោកឆ្នាំ ២០២៥

ស្មាត់ធំរបស់ក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី កីឡាករ Alessandro Michieletto បានសាងនូវសមិទ្ធផលធំៗជាច្រើន រហូតត្រូវបានស្ថាប័ន Volleyball World ជ្រើសរើសជាកីឡាករល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥។ កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ Volleyball World បានវាយតម្លៃចំណាត់ថ្នាក់កីឡាករបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥ ក្នុងនោះកីឡាករ Alessandro Michieletto ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ឱ្យស្ថិតនៅលេខរៀងទី ១ ដោយឈរនៅលើកីឡាករបាល់ទះកំពូលៗជាច្រើនដូចជា កីឡាករ Alex Nikolov, កីឡាករ Simone Gianelli, កីឡាករ Jakub Kochanowski និង ស្មាត់ជម្រើសជាតិ ប៉ូឡូញ Wilfredo Leon ជាដើម។   កត្តា ដែលនាំឱ្យស្ថាប័នបាល់ទះដ៏ធំមួយនេះ សម្រេចផ្តល់ចំណាត់ថ្នាក់លេខ ១ ឱ្យទៅ Alessandro Michieletto ដោយសារនៅឆ្នាំ ២០២៥ កីឡាករបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង

សមិទ្ធផលធំៗធ្វើឱ្យស្មាត់ អ៊ីតាលី Michieletto ជាប់ជាកីឡាករលេខ ១ ក្នុងលោកឆ្នាំ ២០២៥ Read More »

ពាក់​កណ្តាល​ខែ​មករានេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ចាប់​ផ្តើម​ប្រកួត​​ពាន​រង្វាន់​ ៤ ផ្សេង​គ្នា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​​របស់​កម្ពុជា​​តែ​មួយ​គត់​ដែល​មាន​កម្មវិធី​ប្រកួត​សំខាន់ ៤ ផ្សេង​គ្នា​គិត​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២៦​។ ពាន​រង្វាន់​សំខាន់​ទាំង ៤ ដែល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប្រកួតគឺ​ ជម្រើស​ជើង​ឯក​ខេមបូឌានព្រមៀរលីគ ពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship និង AFC Challenge League ដែល​បាន​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ។   ​ពាន​រង្វាន់​សំខាន់​ក្នុង​ស្រុក​មួយ​ទៀត​​គឺ ពាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មករា ឆ្នាំ ២០២៦។   ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២៦ ឈាន​ចូល​សប្តាហ៍​ទី១៥ នៅ​ថ្ងៃ​ទី​១០​ ខែ​មករា ឆ្នាំ ២០២៦ ដោយ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទឹក​លេង​នៅ​ទឹក​ដី​របស់ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ ឈ្នះ ១១ ប្រកួត និង​ចាញ់ ៣ ប្រកួត មាន ៣៣ ពិន្ទុ កំពុង​ឈរ​លេខ​២​ក្នុង​តារាង។

ពាក់​កណ្តាល​ខែ​មករានេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ចាប់​ផ្តើម​ប្រកួត​​ពាន​រង្វាន់​ ៤ ផ្សេង​គ្នា Read More »

លោក Amorim ទទួលបានសំណងរាប់លានដុល្លារ ក្រោយ Man United បណ្តេញចេញពីតំណែង

គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Ruben Amorim ទទួលបានសំណងរាប់លានដុល្លារអាមេរិកពី​ក្លិប Manchester United បន្ទាប់ពីលោកត្រូវបានក្លិបបញ្ចប់តំណែង មុនពេលកំណត់នៃកិច្ចសន្យា។ លោក Amorim បានចូលរួមជាមួយ Man United នៅខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ យ៉ាងណាមិញ បន្ទាប់ពីដឹកនាំបានរយៈពេលត្រឹម ១៤ ខែ គ្រូបង្វឹកសញ្ជតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ត្រូវបានក្លិបរហស្សនាមបិសាចក្រហម បណ្តេញចេញពីតំណែងនៅដើមឆ្នាំ ២០២៦។   យោងតាមអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា Man United នឹងបង់ថ្លៃសំណងទៅឱ្យលោក Amorim ចំពោះការបញ្ចប់តំណែងមុនពេលកំណត់ រហូតដល់ទៅ ១៣.៤៥ លានដុល្លារអាមេរិក។ ប្រភពដដែលបានបញ្ជាក់បន្ថែម ថា Man United នឹងរ៉ាប់រងបង់ថ្លៃសំណងនេះឱ្យពេញថ្លៃតែម្តង ព្រោះការសម្រេចចិត្តបញ្ចប់តំណែងលោក

លោក Amorim ទទួលបានសំណងរាប់លានដុល្លារ ក្រោយ Man United បណ្តេញចេញពីតំណែង Read More »

Barcelona បំបាក់ Athletic Bilbao 5-0 ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup

Fermin Lopez បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀត ខណៈដែលក្រុម Barcelona បានបំបាក់ Athletic Bilbao ដើម្បីកត់ត្រាជ័យជម្នះ 5-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup របស់ពួកគេដែលបានលេងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ហើយបន្តការឈ្នះរបស់ក្រុមដល់ទៅ 9 ប្រកួតជាប់គ្នា។ Raphinha ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Ferran Torres និង Roony Bardghji ក៏ជាអ្នករកគ្រាប់បាល់ក្នុងការលេងដ៏លេចធ្លោផងដែរ ខណៈដែល Barcelona បាននាំមុខ 4-0 នៅតង់ទីមួយ ហើយឥឡូវនេះកំពុងរង់ចាំអ្នកឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីពីរនៅថ្ងៃព្រហស្បតិ៍រវាង Real Madrid និង Atletico Madrid ដែលនឹងត្រូវលេងនៅ Jeddah ផងដែរ។ Barcelona កំពុងរងចាំការពារពាន Super Cup ដែលពួកគេបានឈ្នះកាលពីរដូវកាលមុន ដោយពង្រីកចំនួនកំណត់ត្រានៃការទទួលជ័យជម្នះរបស់ពួកគេនាមជាម្ចាស់ជើងឯកដល់ទៅ 15 ដង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យនៅទីក្រុង Jeddah ។

Barcelona បំបាក់ Athletic Bilbao 5-0 ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup Read More »

Scroll to Top