January 14, 2026

Carrick នឹងនាំយកលោក Holland មកធ្វើជាជំនួយការគ្រូបង្វឹកនៅ Man Utd

Michael Carrick បានយល់ព្រមក្លាយជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United ហើយអតីតជំនួយការគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Steve Hollandននឹងក្លាយជាជំនួយការរបស់គាត់។ ចំណែកJonathan Woodgate, Jonny Evans និង Travis Binnion ក៏នឹងក្លាយជាផ្នែកមួយនៃក្រុមបុគ្គលិករបស់ Carrick ផងដែរ។ អតីតខ្សែបម្រើរបស់Man  United និងអង់គ្លេស លោក Carrick បានយល់ព្រមលើកិច្ចព្រមព្រៀងដឹកនាំបិសាចក្រហមរហូតដល់ចប់រដូវកាលកាលពីយប់ថ្ងៃចន្ទហើយការប្រកាសផ្លូវការធ្វើឡើងនៅថ្ងៃអង្គារនៅពេលដែលឯកសារចាំបាច់ត្រូវបានរងចាំការចុះហត្ថលេខា។ Man United បានបណ្តេញលោក Ruben Amorim បន្ទាប់ពីដឹកនាំបានរយៈពេល 14 ខែនៅថ្ងៃទី 5 ខែមករា ហើយលោក Darren Fletcher បានចូលកាន់តំណែងជាគ្រូបង្វឹកចាំផ្ទះសម្រាប់ការប្រកួតចំនួនពីរ។ លោកCarrick នឹងត្រូវចូលរួមដឹកនាំក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយក្រុមខ្លាំង Manchester City នៅទឹកដី Old Trafford។ គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះធ្លាប់ដឹកនាំការប្រកួតចំនួន 3 ប្រកួតក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ United បន្ទាប់ពីការបណ្តេញចេញរបស់លោក […]

Carrick នឹងនាំយកលោក Holland មកធ្វើជាជំនួយការគ្រូបង្វឹកនៅ Man Utd Read More »

ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ?

ការមកដល់របស់ Liam Rosenior នៅក្លឹប Chelsea ផ្តល់ឱកាសឲ្យគាត់អាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ Premier League សម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្វឹកជនជាតិអង់គ្លេស។ ចាប់តាំងពី Premier League ត្រូវបានបង្កើតឡើងប្រហែល 34 ឆ្នាំមុន មួយក្នុងចំណោមភាពចម្លែកធំៗរបស់វា គឺមិនមានឈ្មោះអ្នកគ្រប់គ្រងជនជាតិអង់គ្លេសណាម្នាក់ បង្ហាញខ្លួនក្នុងបញ្ជីអ្នកឈ្នះពាននេះឡើយ។ លោក Howard Wilkinson ដែលមានអាយុ 82 ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជាមនុស្សជាន់ខ្ពស់ក្នុងពិភពបាល់ទាត់ គឺជាជនជាតិអង់គ្លេសចុងក្រោយដែលលើកពានជើងឯកជាមួយ Leeds United នៅរដូវកាល 1991-92 ប៉ុន្តែវាជាពេលវេលាមុន Premier League នៅពេលដែលលីគត្រូវបានហៅថា First Division។ ចាប់តាំងពីពេលនោះមក មានអ្នកគ្រប់គ្រង 12 នាក់ដឹកនាំក្រុមឲ្យឈ្នះ Premier League ប៉ុន្តែមិនមានជនជាតិអង់គ្លេសណាម្នាក់ ទទួលបានពានដ៏មានតម្លៃនេះឡើយ។ បញ្ជីអ្នកឈ្នះភាគច្រើនត្រូវបានគ្របដណ្តប់ដោយ Sir Alex Ferguson ជនជាតិស្កុត ដែលឈ្នះ 13 លើក និង Pep

ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ? Read More »

ប្រធានក្លិប Perez ចង់បានអតីតគ្រូនៅ Premier League ម្នាក់ មកដឹកនាំ Real Madrid អចិន្ត្រៃយ៍

ប្រធានក្លិប Real Madrid លោក Florentino Perez ចង់បានអតីតគ្រូបង្វឹក Liverpool លោក Jurgen Klopp មកដឹកនាំជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លិបបបានចែកផ្លូវគ្នាជាមួយលោក Xabi Alonso កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន Real Madrid បានតែងតាំងអតីតកីឡាករ និងគ្រូបង្វឹកយុវជនរបស់ខ្លួនលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន ដើម្បីជំនួសតំណែងលោក Xabi ដែលបានចែកផ្លូវជាមួយក្លិប បន្ទាប់ពីចាញ់ក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣-២។ ទោះបីជាយ៉ាងណា ក្រុមអធិរាជស Real Madrid បានសម្លឹងឃើញគ្រូបង្វឹកម្នាក់ទៀត ដើម្បីមកដឹកនាំក្រុមជាអចិន្ត្រៃយ៍តែម្តង នោះគឺលោក Jurgen Klopp។ យោងតាមអ្នកកាសែតលោក Santi Aouna បានអះអាង ថា លោក Perez កំពុងពិចារណាលើលោក Klopp ជាបេក្ខភាពដ៏ល្អឥតខ្ចោះបំផុត ដើម្បីមកដឹកនាំក្រុមម្ចាស់ជើងឯក Champions

ប្រធានក្លិប Perez ចង់បានអតីតគ្រូនៅ Premier League ម្នាក់ មកដឹកនាំ Real Madrid អចិន្ត្រៃយ៍ Read More »

Barca មានផ្លែផ្កាឡើងវិញព្រោះជឿជាក់ Flick ស្របពេល Real បាត់ជំនឿលើ Alonso ព្រោះចង់បានលទ្ធផល

នៅក្នុងកីឡាបាល់ទាត់កម្រិតកំពូលពិភពលោក ការបង្ហាញភាពជឿជាក់ និងអស់ជំនឿលើអ្នកចាត់ការ ស ឱ្យឃើញតាមរូបភាពពីរយ៉ាង គឺការបន្តតំណែង និងការបញ្ចប់តំណែងនៅក្នុងពេលដ៏ខ្លីណាមួយតែម្តង។ ជាឧទាហរណ៍ស្រាប់ រវាងលោក Hansi Flick និង Xabi Alonso មានវាសនាខុសគ្នាពីក្លិប Barcelona និង Real Madrid បើទោះបីជាពេលចូលដឹកនាំក្រុមដំបូងៗ អ្នកទាំងពីរមានស្ថិតិដឹកនាមដូចគ្នាដ៏ដោយ។ ប៉ុន្មានខែចុងក្រោយ ក្លិប ​Barca និង Real Madrid បានផ្តល់ឧទាហរណ៍ច្បាស់ៗចំនួនពីរ ទៅកាន់ពិភពបាល់ទាត់។ បើទោះបីជាលោក Hansi Flick និង Xabi Alonso នៅពេលមកដឹកនាំក្រុម ៣៤ប្រកួតដំបូងមានស្ថិតិដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​ការផ្តល់សេចក្តីទុកចិត្តពីសំណាក់ក្លិបរៀងៗខ្លួន មានភាពផ្ទុយស្រឡះពីគ្នាឆ្ងាយ។ ដឹកនាំ ៣៤ប្រកួតដំបូង អ្នកទាំង ២ មានលទ្ធផលឈ្នះ២៤ ស្មើ៤ និងចាញ់ ៦ប្រកួត ដូចគ្នា។ ខណៈពេលលោក Flick ទទួលការគាំទ្រ និងទុកចិត្តពេញទំហឹងពីថ្នាក់ដឹកនាំ Barca ប៉ុន្តែក្លិប Real

Barca មានផ្លែផ្កាឡើងវិញព្រោះជឿជាក់ Flick ស្របពេល Real បាត់ជំនឿលើ Alonso ព្រោះចង់បានលទ្ធផល Read More »

Scroll to Top