ប៉ះគ្នាថ្ងៃស្អែក Lion City ត្រូវការឈ្នះដើម្បីកំណត់ត្រាល្អ ខណៈ ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្ត
ក្រុមបាល់ទាត់ Lion City Sailors របស់សិង្ហបុរី ត្រូវការស្វែងរកកំណត់ត្រាល្អនៅពេលពួកគេជួប ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship។ នេះជាការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Lion City Sailors ហើយពួកគេក៏អស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ចំណែក ព្រះខ័នរាជស្វាយរៀង ជាការប្រកួតលើកទី៤ និងនៅមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុម Lion City រកបាន ៤ ពិន្ទុ ស្ថិតនៅលេខ ៤ ក្នុងតារាងពូល B បន្ទាប់ពីបានឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត អស់ឱកាសឡើងវគ្គបន្តហើយ ប៉ុន្តែពួកគេត្រូវការឈ្នះ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អគឺនៅលើ ព្រះខ័នរាជស្វាយរៀង។ ប្រសិនបើ ពួកគេចាញ់ ពួកគេនឹងមានចំណាត់ថ្នាក់ទាប […]







