ក្រុម​កីឡា​ផ្សេងៗ​របស់កម្ពុជា ​ពេល​នេះ​គ្មាន​អារម្មណ៍​ហ្វឹកហាត់ ឬ​ប្រកួត​នោះ​ឡើយ​នឹក​បារម្ភ​ពី​កងទ័ព​ និង​រឿង​ព្រំដែន

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ដោយ​ការ​ឈ្លានពាន​ពី​សំណាក់​សៀម​មក​លើ​កម្ពុជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​ដែល​មាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​ផ្សេងៗ​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ជា​បន្តបន្ទាប់​ ស្រប​ពេល​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​មិន​មាន​អារម្មណ៍​ហ្វឹកហាត់​ ឬ​ប្រកួត​នោះ​ឡើយ។

មហាជន​បាន​ដឹង​ស្រាប់​ហើយ​ថា​ស្ថានការណ៍​នៅ​តាម​បណ្ដោយព្រំ​ដែន​កម្ពុជា-សៀម​ កំពុង​ផ្ទុះ​ជា​ខ្លាំង​ និង​រៀលដាល​ដល់​ចម្រើន​កន្លែង​ផ្សេងទៀត។​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​កំពុង​តាមដាន​ពី​ស្ថានការណ៍​ និង​កំពុង​កៀងគរ​រក​ជំនួយ​សប្បុរបុរសធម៌​ដើម្បី​ជួយ​ដល់​កងទ័ព​ និង​ជន​ភៀសឹក​ដែល​កំពុង​ជួប​ការ​លំបាក។​

 

យ៉ាងណា​ចំពោះ​ផ្នែក​កីឡា​វិញ​ក៏​មិន​ខុស​គ្នា​ដែរ​ ពោល​ម្នាក់ៗ​មិន​មាន​អារម្មណ៍​ហ្វឹកហាត់​នោះ​ឡើយ​ និង​បាន​បង្ហោះ​សារនៅ​លើ​បណ្ដា​ញ​សង្គម​ពី​ការ​ព្រួយ​បារម្ភ​សុខសុវត្ថិភាព​របស់​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ រួម​ទាំង​ជន​ភៀល​សឹក។ បន្ថែម​ពី​នេះ​មាន​សហព័ន្ធ​ខ្លះ​ និង​កីឡាករ​ កីឡា​រិនី​តាម​ប្រភេទ​កីឡា​មួយ​ចំនួន​ឆ្លៀត​ទៅ​បរិច្ចាគឈាម​ទុក​សម្រាប់​ជួយ​ដល់​កងទ័ព​ទៀត​ផង។

ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​​ដែល​កំពុង​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​នៅ​ពេល​នេះ​ក៏​បាន​ស្នើសុំ​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត​នេះ​ដើម្បី​វិលត្រឡប់​មក​កម្ពុជា​វិញ​ផង​ដែរ​ដោយ​យោង​តាម​ស្ថានការណ៍​កំពុង​តានតឹង​ផង​ និងគិត​ដល់​​សុវត្ថិភាព​ក្រុម​កីឡាករ​ កីឡា​ការិនី​ផង។

បញ្ជាក់​ដែរ​ថា​ រយៈពេល​ ៣ថ្ងៃ​ហើយ​នៃ​ការ​ផ្ទុះ​អាវុធ​ពី​សំណាក់​សៀម​ដែល​បាន​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​ ស្រប​ពេល​កម្ពុជា​ក៏​បាន​ប្រើ​សិទ្ធការពារ​ខ្លួនតបតទៅ​វិញ​ផង​ដែរ។​ ទន្ទឹម​និង​ស្ថានការណ៍​ព្រំដែន​នេះ​ខាង​ផ្នែក​កីឡា​ហាក់​មាន​ការ​ស្ងប់ស្ងាត់​ព្រឹត្តិការណ៍​ផ្សេងៗ​ និង​កីឡាករ​ កីឡាការិនី​តាម​ប្រភេទ​កីឡា​ផ្សេងៗ​មិន​សូវ​មាន​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​នោះ​ឡើយ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top