តារា​ចម្រៀង Violette ថា អាជីព​នាង​រង​ការ​បំផ្លាញ​ក្នុង​ពិធី​បើក​កីឡា​ស៊ីហ្គេម នៅ​ថៃ

តារា​ចម្រៀង​កូន​កាត់ថៃ-ជប៉ន Violette Wautier បាន​សម្តែង​ការ​ខក​ចិត្ត​​​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចូល​រួម​សម្តែង​ក្នុង​ពិធី​​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ដោយមាន​បញ្ហា​បច្ចេកទេស​ជា​ច្រើន​បាន​កើត​មាន។

ក្រោយ​ចប់​ការ​សម្តែង តារា​ស្រី​វ័យ​៣២​ឆ្នាំ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាំង​យប់​ដើម្បី​បក​ស្រាយ​ពី​បញ្ហា​បច្ចេកទេស​ដែល​​កើត​មាន​ឡើង​នៅ​ពេល​នាង​សម្តែង ហើយ​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន។

 

នាង​បាន​រៀប​រាប់​ថា នាង​ត្រូវ​បាន​អ្នក​រៀប​ចំ​កម្មវិធី​ឲ្យ​ច្រៀង​ធ្វើ​ត្រាប់​តាម​ការ​​ចាក់​បទ​​ចម្រៀង​របស់​នាង។ អ្នក​រៀបចំ​កម្មវិធី​ប្រាប់​នាង​ពី​ការ​ធ្វើ​បែប​នេះ​ជា​ជម្រើស​ល្អ និង​ងាយ​ស្រួល ដូច្នេះ​ហើយ​នាង​ក៏​យល់​ព្រម។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គ្រោង​ទុក​ទេ នាង​មិន​បាន​ដឹង​ច្បាស់​ពី​ការ​រៀបចំ ហើយ​អ្នក​រៀបចំ​បាន​បើក​មេក្រូហ្វូន​ដែល​នាង​កាន់​ដៃ។ ពេល​នាង​ច្រៀង​​ទៅ​ក៏មាន​បញ្ហា​មិន​ស៊ី​សង្វាក់​គ្នា។

 

នាង​បាន​និយាយ​ថា ៖«និយាយឱ្យត្រង់ទៅ ខ្ញុំមានអារម្មណ៍ កេរ្តិ៍ឈ្មោះ រូបភាព សេចក្តីថ្លៃថ្នូរ អាជីព​ និងសុបិន​របស់ខ្ញុំត្រូវបានបំផ្លាញ។ ឥឡូវនេះ ខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានទេ ព្រោះការសម្តែងចប់ហើយ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំចង់​ប្រើ​ការ​បង្ហោះ​នេះ​ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំបានការពារខ្លួនឯង និងការពារខ្លួនឯងតាមដែលអាចធ្វើទៅបាន»។

តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា មួយអាជីពរបស់​នាង​ជា​តារា​ចម្រៀង​​គឺ​ស្ទើរតែមិន​ធ្លាប់​ច្រៀងបន្ទរ​បែប​នេះទេ។ នាង​ពិត​ជា​សោក​ស្តាយ​ខ្លាំង​។

ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន​គ្រប់​គ្រង​របស់​នាង​ក៏​ចេញ​លិខិត​បក​ស្រាយ និង​សុំ​ការ​យោគ​យល់​ពី​មហាជន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top