កីឡាករគុនខ្មែរ លន បញ្ញា ប្រកាសដកថវិកាចំនួន ២០០ដុល្លារពីការប្រកួតដណ្ដើមខ្សែក្រវាត់ WKN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងបង្កើតមូលនិធិមួយប្រមូលថវិកាយកទៅទិញសម្ភារប្រើប្រាស់ផ្សេងៗជាការតបស្នងសងគុណដល់វីរកងទ័ពកម្ពុជា។
អ្នកប្រដាល់មកពីខេត្តព្រៃវែង លន បញ្ញា បានលើកឡើងថា ដោយមានការស្នើសុំពីវីរកងទ័ពនៅជួរមុខជាច្រើនសុំជំនួយជាសម្ភារប្រើប្រាស់ដូចជា Power Bank វិទ្យុទាក់ទង អង្រឹង បារី ទឹក និងសម្ភារសំខាន់ៗមួយចំនួន ដូច្នេះខ្លួននឹងដកថវិកាចំនួន ២០០ដុល្លារពីការប្រកួតដណ្ដើមខ្សែក្រវាត់ WKN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដើម្បីទិញសម្ភារជាការតបស្នងសងគុណ។
បញ្ជាក់ដែរថា កីឡាករ លន បញ្ញា និងលោក ធន់ សុភា រួមទាំងសិស្សគុនក្នុងក្លឹបរបស់ខ្លួនបានដឹកនាំសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយដងរួចហើយទៅជួយដល់វីរកងទ័ពនាពេលកន្លងទៅថ្មីៗនេះ។ រូបគេមានគម្រោងនឹងទៅជួយឧបត្ថម្ភដល់វីរកទ័ពជាលើកទីពីរបន្ទាប់ពីប្រកួតដណ្ដើមខ្សែក្រវាត់ WKN ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅឯស្រុកកោះធំ ខេត្តកណ្ដាល រួចហើយ។ ប្រសិនបើសាធារណៈជនចង់ចូលរួមបរិច្ចាគថវិកា ឬសម្ភារផ្សេងអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផក លន បញ្ញា-Lorn Panha Kun Khmer នេះបាន៕
ប្រភព៖ KAMPUCHEATHMEY



