Donnarumma កំពុងក្លាយជាគោលដៅក្លិបយក្ស អង់គ្លេស មួយ ក្រោយចង់ចាកចេញពី PSG

អ្នកចាំទីសញ្ជាតិ អ៉ីតាលី Gianluigi Donnarumma កំពុងក្លាយជាគោលដៅ​នាំ​យក​បស់ក្លិបមេឃខៀវ Manchester City បន្ទាប់ពីរូបគេប្រកាសចង់ចាញពីក្លិប Paris Saint-Germain។

រឿងរ៉ាវរបស់ Donnarumma កំពុងក្លាយជាមុំគួរឱ្យចាប់អារម្មណ៍សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ។ កាលពីយប់ថ្ងៃ អង្គារិ៍ ទី ១២ ខែ សីហា កន្លងទៅ អ្នកចាំទីវ័យ ២៦ ឆ្នាំទើបតែបានប្រកាសពីគោលបំណងចង់ចាកចេញពី PSG នៅរដូវក្តៅនេះ ដោយសាររូបគេយល់ ថា ក្លិប ក៏ដូចជាគ្រូបង្វឹកលោក Luis Enrique មិនមានការគោរពចំពោះរូបគេ។

មូលហេតុ ដែល Donnarumma លើកឡើងបែបនេះ ដោយសារក្លិបមិនបានបញ្ចូលឈ្មោះរូបគេទៅក្នុងគម្រោងប្រើប្រាស់របស់ក្លិបក្នុងរដូវកាលនេះ ហើយថែមទាំងដកឈ្មោះរូបគេចេញពីការប្រកួតពាន UEFA Super Cup ទល់នឹង Tottenham Hotspur នៅយប់រំលងអាធ្រាត្រថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០២៥ ទៀតផង។

នាពេលកន្លងមក មានព័ត៌មានជាច្រើនអំពីក្លិបនៅ អង់គ្លេស មួយចំនួនដូចជា Chelsea និង Manchester United ដែលមានបំណងចង់បានអ្នកចាំទីសញ្ជាតិ អ៉ីតាលី រូបនេះ ប៉ុន្តែយោងតាមរបាយការណ៍ចុងក្រោយពី talkSPORT បានឱ្យដឹងថា នៅ​ពេលនេះមានតែ Man City ១ គត់ ដែលបានដាក់គោលដៅចង់បាន Donnarumma ពី PSG។

ទោះបីជាយ៉ាងណា ប្រភពដដែលបានបន្ថែមថា លទ្ធភាពដែល Donnarumma អាចចូលរួមជាមួយ Man City បាន លុះត្រាតែអ្នកចាំទីដៃទី ១ របស់ពួកគេ កីឡាករ Ederson ត្រូវចាកចេញនៅរដូវក្តៅនេះជាមុនសិន។ Ederson ពេលនេះកំពុងស្ថិតក្នុងការចរចាជាមួយក្លិប Galatasaray នៃលីគកំពូល តួកគី៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top