(អាមេរិក)៖ ម្ចាស់ការពារតំណែងជើងឯក US Open ឆ្នាំមុន កីឡាករ Jannik Sinner ពេលនេះបានឈានមកដល់វគ្គ ៤នាក់ចុងក្រោយក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ Lorenzo Musetti ដាច់ពិន្ទុ ៣សិត ក៏នឹងត្រូវឡើងទៅប៉ះជាមួយបុរសកាណាដា Felix Auger Aliassime ដែលកំពុងតំណែងលេខ២៥ កម្រិតពិភពលោក ។
ដូច្នេះតាមរយៈ ជ័យជម្នះឈានដល់វគ្គ ៤នាក់ចុងក្រោយនេះ បានធ្វើឱ្យកីឡាករឈរលេខ១ កម្រិតពិភពលោក សញ្ជាតិអ៉ីតាលី Jannik Sinner បន្តដំណើរស្វែងរកកៅអីវគ្គផ្តាច់ព្រ័ត្រ US Open ជាថ្មីទៀត ក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីជាជើងឯកពានវាយកូនបាល់នៅកម្មវិធី Australian Open 2025 និងពាន Wimbledon 2025 រួចមក ។
សម្រាប់ការប្រកួតវគ្គ ៤នាក់ US Open 2025 នៅទឹកដីទីក្រុង New York នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញានេះ ហើយវគ្គផ្តាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី០៨ ខែដដែលនេះ ៕
ប្រភព៖ FRESHNEWS